27.5 C
Phnom Penh

TAG

គឹម សុខ

លោក ហ៊ុន ម៉ាណែត ច្រានចោល​នូវ​ការ​លើកឡើង​ថា​ទិវា​សន្តិភាព ២៩​ធ្នូ ធ្វើឡើង​ដើម្បី​តែ​ត្រកូល​ហ៊ុន

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត អះអាង​ថា ទិវា​សន្តិភាព ២៩​ធ្នូ មិន​មែន​ធ្វើ​ឡើង​ដើម្បី​តែ​ត្រកូល​ហ៊ុន​នោះ​ទេ គឺ​ដើម្បី​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ស្អប់​សង្គ្រាម និង​ស្រឡាញ់​សន្តិភាព។ កូនប្រុស​ច្បង​ក្នុង​ត្រកូល​ក្រាញ​អំណាច​នៅ​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​បេតុង​ក្នុង​ខេត្ត​កោះកុង នៅ​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​អធិបតេយ្យភាព និង​ឯករាជភាព​ដែល​មាន​ទិវា​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ជា​ស្មារតី និង​ទិវា​ជ័យជម្នះ ៧​មករា ជា​ស្មារតី ដែល​រដ្ឋាភិបាល​បាន​កំណត់​ជា​ថ្ងៃ​ឈប់​សម្រាក​រួច​មក​ហើយ...

មន្ត្រី​បក្ស​ភ្លើង​ទៀន​ថា​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​មុខ​របស់​បក្ស​នេះ​នឹង​មិន​ងាយ​បែកបាក់​គ្នា​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន លើកឡើង​ថា ការ​ចង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​មុខ​របស់​គណបក្ស​ភ្លើង​ទៀន ជាមួយ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ ផ្សេង​ទៀត គឺ​ពិត​ជា​សមស្រប​នឹង​ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ហើយ​សម្ព័ន្ធភាព​នេះ​ក៏​មាន​ការ​សហការ​គ្នា​បាន​ល្អ​ដែរ ក្នុង​គោលដៅ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ដំណើរ​រួបរួម​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ភ្លើង​ទៀន​ក្នុង​សម្ព័ន្ធភាព​នេះ នឹង​អនុវត្ត​តាម​គោលការណ៍​រួម​គ្នា​តែ​មួយ...

លោក ហ៊ុន ម៉ាណែត អួត​ថា​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​មាន​អត្ថន័យ​ស្មើ​នឹង​ទិវា​សន្តិភាព​របស់​កម្ពុជា

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទិវា​នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ គឺ​មាន​អត្ថន័យ​ស្មើ​នឹង​ទិវា​សន្តិភាព​ដូច្នោះ​ដែរ ដែល​រដ្ឋាភិបាល​របស់​លោក​ត្រូវតែ​ធានា​កុំ​ឱ្យ​ប្រទេស​កម្ពុជា​វិល​ទៅ​រក​ស្ថានភាព​សង្គ្រាម​វិញ​ដូច​កាលពី ៤០​ឆ្នាំ​មុន​ឱ្យ​បាន​ជាដាច់ខាត។ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ថា ផល​លាភ​ដែល​កើត​មាន​នៅ​កម្ពុជា​ដល់​សព្វថ្ងៃ​នេះ គឺ​បាន​ពី​ការ​បញ្ចប់​សង្គ្រាម​កាលពី ២៥​ឆ្នាំ​មុន នាំ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់។ លោក​បន្ត​ថា នៅ​សល់​តែ ២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ...

អ្នកវិភាគ​ចាត់ទុក​ការ​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ​ពិនិត្យ​សកម្មភាព​បក្ស​កៅក្លៃ​ថៃ ថា​អាច​ជា​សេណារីយ៉ូ​របស់​បក្ស​ប្រជាជន​កម្ពុជា

ក្រុម​អ្នកវិភាគ​ចាត់ទុក​សំណើ​របស់​ក្រុម​សង្គម​ស៊ីវិល និង​សហជីព​នៅ​កម្ពុជា ដែល​បាន​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ ពិនិត្យ​លើ​សកម្មភាព​របស់​គណបក្ស Move Forward (គណបក្ស​កៅក្លៃ) របស់​ថៃ ថា​ជា​ការ​មិន​ឱ្យ​តម្លៃ​អំពី​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ​ផង និង​ក៏​ទំនង​ជា​ធ្វើឡើង​តាម​សេណារីយ៉ូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ អ្នកវិភាគ​នយោបាយ និង​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា សំណើ​នេះ​ទំនង​ជា​ផ្អែក​តាម​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ...

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ទម្លាយ​ថា រដ្ឋាភិបាល​ខ្មែរ​ខ្ចី​លុយ​ចិន​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សង់​ព្រែកជីក​ហ្វូណន​និង​ត្រៀម​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទម្លាយ​ថា រដ្ឋាភិបាល​កម្ពុជា​មិនមែន​ខ្ចី​លុយ​ចិន​តែ ១៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ ទេ ប៉ុន្តែ​បាន​ខ្ចី​លុយ​ចិន​ដល់​ទៅ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ព្រែកជីក និង​កំពង់ផែ​នានា និង​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា ព័ត៌មាន​ដ៏​រសើប​ពី​ផ្ទៃ​ខាង​ក្នុង​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​លេច​ធ្លាយ​ថា ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​សេដ្ឋកិច្ច​របស់​កម្ពុជា នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត...

លោក ហ៊ុន ម៉ាណែត បដិសេធ​ថា​គ្មាន​អាថ៌កំបាំង​នៅ​ពីក្រោយ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​ទេ

នាយករដ្ឋមន្ត្រី​ខ្មែរ​ស្ថិត​ក្រោម​អំណាច​ឪពុក លោក ហ៊ុន ម៉ាណែត បដិសេធ​ថា​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​នេះ គ្មាន​អាថ៌កំបាំង​អ្វី​ទេ ក្រៅតែ​ពី​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ជាតិ និង​ជំរុញ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ​នោះ។ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ក្នុង​ត្រកូល​ក្រាញ​អំណាច លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ នេះ គ្មាន​អ្វី​ត្រូវ​លាក់លៀម​ទេ ព្រោះ​ការ​ធ្វើ​ព្រែកជីក​ត​ភ្ជាប់​ពី​ទន្លេ​ទៅ​កាន់​សមុទ្រ រួម​ជាមួយ​ការ​អភិវឌ្ឍ​កំពង់ផែ​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ គ្មាន​ការ​លាក់លៀម​អ្វី​ទាំងអស់។ លោក...

អ្នកវិភាគ៖ អាថ៌កំបាំង​ជាច្រើន​នៅ​ពីក្រោយ​គម្រោង​ព្រែកជីក​ហ្វូណន​រវាង​មេដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​ជាមួយ​ចិន​និង​វៀតណាម

ក្រុម​អ្នកវិភាគ​លើកឡើង​ថា អាថ៌កំបាំង​ជាច្រើន​នៅ​ពីក្រោយ​គម្រោង​ព្រែកជីក​ហ្វូណន​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ក្រោយ​ពី​លោក ហ៊ុន សែន ព្យាយាម​យក​គម្រោង​ព្រែកជីក​នេះ​ទៅ​ភ្ជាប់​ជាមួយ​ចិន ដើម្បី​ឱ្យ​ចិន ជួយ​ការពារ​អំណាច​ក្នុង​វង្ស​ត្រកូល​របស់​ខ្លួន​ពី​ការ​គំរាមកំហែង​របស់​វៀតណាម។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ភាគី​ទាំង​៣...

អ្នកវិភាគ៖ លោក ហ៊ុន ម៉ាណែត ទៅ​វៀតណាម​ដើម្បី​ស្បថ​ធ្វើ​ជា​អ្នក​បម្រើ​សហព័ន្ធ​កុម្មុយនីស្ត​ឥណ្ឌូចិន​បន្ត​ពី​លោក ហ៊ុន សែន

ក្រុម​អ្នកវិភាគ​នយោបាយ ព្រមាន​ថា អធិបតេយ្យ​ជាតិ​ខ្មែរ​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម​ដោយសារ​លោក ហ៊ុន សែន មិន​អាច​ស្រោចស្រង់​មក​វិញ​បាន​ទេ​នៅ​ក្នុង​ជំនាន់​ដឹកនាំ​ដោយ​កូនប្រុស​របស់​គាត់ ព្រោះ​ថា​លោក ហ៊ុន ម៉ាណែត ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម នៅ​ពេលនេះ គឺ​ទៅ​ប្រកាស​ខ្លួន​ស្បថ​ធ្វើ​ជា​អ្នក​បម្រើ​សហព័ន្ធ​កុម្មុយនីស្ត​ឥណ្ឌូចិន​ប្រចាំ​នៅ​កម្ពុជា ចំពោះ​មុខ​មេដឹកនាំ​វៀតណាម បន្ត​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន...

លោក ហ៊ុន សែន៖ ការ​បាត់បង់​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ នឹង​នាំ​មក​នូវ​សង្គ្រាម

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន ព្រមាន​ថា ការ​ចុះ​ខ្សោយ ឬ​ការ​បាត់បង់​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ នឹង​នាំ​មក​នូវ​ការ​បែកបាក់ សង្គ្រាម វិនាសកម្ម ទុក្ខ​វេទនា ភាព​ឱនថយ និង​ការ​ប្រមាថ​មើលងាយ​ពី​ជាតិ​សាសន៍​ដទៃ។ លោក ហ៊ុន សែន លើកឡើង​ក្នុង​មហាសន្និបាត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​លើក​ទី​៦ នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព គឺ​អង្គការ​ចាត់តាំង​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវតែ​លើក​កម្ពស់​មនសិការ​ភ្ញាក់​រឭក...

អ្នកវិភាគ៖ រដ្ឋាភិបាល​ថ្មី​ប្រឈម​ខ្វះ​លុយ​ធ្ងន់ធ្ងរ​សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ​២០២៤ ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក

ក្រុម​អ្នកវិភាគ​ថា​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​គ្មាន​សមត្ថភាព​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​របស់​ខ្លួន​ដែល​បាន​អនុម័ត​រហូត​ដល់​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២៤ ទេ ព្រោះ​ថា​ផ្អែក​តាម​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​សព្វថ្ងៃ​នេះ បើ​ទោះបីជា​រដ្ឋាភិបាល​អាច​ប្រមូល​ពន្ធ​បាន​ត្រឹមត្រូវ​ក៏ដោយ ក៏​អាច​ទទួល​បាន​ចំណូល​ត្រឹមតែ​រង្វង់​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ វិច្ឆិកា នេះ​ថា ថវិកា​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​សម្រាប់​ឆ្នាំ​បន្ទាប់ បើ​រដ្ឋាភិបាល​អាច​ប្រមូល​ពន្ធ​បាន​ពេញលេញ​នោះ នឹង​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្វះ​ថវិកា​ក្នុង​ចរន្ត​ចំណាយ​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ចំណុច​គន្លឹះ​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​នឹង​ប្រមូល​បាន​ថវិកា​ឱ្យ​គ្រប់​ការ​ចំណាយ​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ប្រភព​ណា...

Latest news