27.5 C
Phnom Penh

TAG

ទូច វិបុល

ព្រឹទ្ធសភា​អាមេរិក​បញ្ជូន​សេចក្តី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​សិទ្ធិមនុស្ស​ទៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស

ព្រឹទ្ធសភា​អាមេរិក បាន​បញ្ជូន​សេចក្តី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស​លេខ S.៣០៥២ ទៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ហើយ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២១ នេះ ក្រោយ​សភា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ពិនិត្យ​លើ​សេចក្តី​ព្រាងច្បាប់​នេះ​ជា​លើក​ទី​២។ សេចក្តី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស​លេខ S.3052 ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា លោក Marco Rubio មកពី​រដ្ឋ Florida និង​លោក Edward Markey ដែល​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​ការបរទេស...

PMD៖ ទំនាក់ទំនង​កម្ពុជា-វៀតណាម​មិនមែន​ជា​លក្ខណៈ​ការទូត​ទេ ប៉ុន្តែ​ជា​លក្ខណៈ​កូនចៅ​និង​ចៅហ្វាយនាយ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​មួយ​ក្រុម​រិះគន់​អំពី​ជំនួប​មេដឹកនាំ​កម្ពុជា វៀតណាម និង​ឡាវ ថា​ទំនាក់ទំនង​កម្ពុជា-វៀតណាម មិនមែន​ជា​ជំនួប​បែប​ការទូត​នោះ​ទេ ប៉ុន្តែ​ជា​ជំនួប​ក្នុង​រូបភាព​ជា​កូនចៅ និង​ចៅហ្វាយនាយ​ប៉ុណ្ណោះ ហើយ​ជំនួប​នេះ​ក៏​ជា​ការ​រំឭក​ពី​មេដឹកនាំ​វៀតណាម ទៅ​លោក ហ៊ុន សែន ឱ្យ​បន្ត​សហប្រតិបត្តិការ​បន្ថែម​ទៀត និង​ត្រូវ​ស្ថិត​ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​ក្រុង​ហាណូយ គ្រប់​បែប​យ៉ាង។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ ហៅ​កាត់​ថា PMD លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨...

អ្នក​ឃ្លាំមើល៖ មហាអំណាច​កុម្មុយនីស្ត និង​មហាអំណាច​លោកសេរី គ្មាន​គោលការណ៍​ឈ្លោះ​គ្នា​ដើម្បី​អ្នក​នយោបាយ​ខ្មែរ​ទេ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ លើកឡើង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន ក៏​ដូច​មហាអំណាច​អាមេរិក​ដែរ គ្មាន​គោលការណ៍​ឈ្លោះ​គ្នា​ដើម្បី​តែ​អ្នក​នយោបាយ​ខ្មែរ​ខាង​ណា​ម្នាក់​នោះ​ទេ ព្រោះថា​មហាអំណាច​ទាំងនោះ​តែង​គិត​ផលប្រយោជន៍​របស់​ប្រទេស​គេ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ ដូច្នេះ​មេដឹកនាំ​ខ្មែរ​ក៏​ត្រូវ​គិត​ពី​ផលប្រយោជន៍​នៃ​ប្រទេស​ខ្លួន​ដែរ មិន​ត្រូវ​ផ្ដេកផ្ដួល​លើ​មហាអំណាច​ណាមួយ​នោះ​ឡើយ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook លោក នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ថា បច្ចុប្បន្ន​នេះ អ្នកនយោបាយ​ខ្មែរ​ដែល​កំពុង​កាន់​អំណាច និង​មិនទាន់​កាន់​អំណាច បាន​នាំគ្នា​ផ្ដេកផ្ដួល​ខ្លួន​លើ​មហាអំណាច​ចិន និង​មហាអំណាច​អាមេរិក ដើម្បី​ទាញ​ប្រយោជន៍​នយោបាយ​របស់​ពួកគេ​រៀងៗ​ខ្លួន។...

អ្នក​ឃ្លាំមើល៖ ករណី​ផ្សេង​ស្រដៀង​គ្នា​នឹង​ករណី​បណ្ឌិត សេង សារី ក៏​អាច​មាន​ការ​ភ័ន្ត​ច្រឡំ​ដែរ

អ្នក​ឃ្លាំមើល​សង្គម​បាន​សរសេរ​ព្រោងព្រាត​ជុំវិញ​ពី​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​បណ្ឌិត សេង សារី ថា​ករណី​ផ្សេង​ដទៃ​ទៀត​ក៏​អាច​មាន​ការ​ភ័ន្តច្រឡំ​ដូចគ្នា​ដែរ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ឈ្វេងយល់​ពី​គោលបំណង​ពិត​របស់​ជនរងគ្រោះ​ទាំងនោះ ដើម្បី​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។ បណ្ឌិត បញ្ញវន្ត អ្នកវិភាគ ក្រុម​អ្នក​សង្កេតការណ៍ និង​មន្ត្រី​គណបក្ស​នយោបាយ បាន​បញ្ចេញ​មតិ​យោបល់​ជា​លក្ខណៈ​សុទិដ្ឋិនិយម​ខ្លះ និង​ទុទ្ទិដ្ឋិនិយម​ខ្លះ​ជុំវិញ​បញ្ហា​នេះ ក្នុង​នោះ​ក៏​មាន​ការ​ជំរុញ​ឱ្យ​មេដឹកនាំ​ដែល​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក​របស់​កម្ពុជា បញ្ឈប់​នូវ​ការ​ដឹកនាំ​តាម​នីតិមាត់ ដោយ​ប្តូរ​មក​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ជំនួស​វិញ។ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១...

បញ្ញវន្ត​ខ្មែរ៖ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ចិន​មក​កម្ពុជា​អាច​ដើម្បី​រំឭក​កម្ពុជា​កុំ​ឲ្យ​រកស៊ី​ខាត​បន្ត​ទៀត

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ទៅ​កម្ពុជា អាច​ដើម្បី​ក្រើន​រំឭក​លោក ហ៊ុន សែន អំពី​ការ​រកស៊ី​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​លោកសេរី​ទៅវិញ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​របស់​លោក វ៉ាង យី ប្រមុខ​ការទូត​របស់​ចិន...

អតីត​អ្នក​ទោស​នយោបាយ៖ គោលការណ៍​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​គឺ​ដើម្បី​បញ្ចប់​វប្បធម៌​សងសឹក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គោលការណ៍​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ គឺ​ក្នុង​បំណង​ដើម្បី​បញ្ចប់​នូវ​វប្បធម៌​នយោបាយ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី» ដែល​ត្រូវ​ផ្តល់​តម្លៃ​ថា​ជា​គុណធម៌​កំពូល​របស់​លោក។ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ផ្លូវ​ទៅ​រក​ការ​ផ្សះផ្សា ការ​បង្រួបបង្រួម​ជាតិ និង​ការ​ឯកភាព​ជាតិ​ខ្មែរ គឺ​មាន​តែ​មាគ៌ា​អនុវត្ត​តាម​បែប​អហិង្សា និង​ដោយ​សន្តិវិធី​តែប៉ុណ្ណោះ...

អ្នក​ឃ្លាំមើល​សង្ស័យ​ថា​មេ​បក្ស​កាន់​អំណាច​ប្រើ​នុយ​ទាក់ទាញ​ក្រុម​ប្រឆាំង​ដែល​កំពុង​រក​ផ្លូវ​ស្ដារ​ជីវិត​នយោបាយ​ឡើងវិញ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯ​នាយ​សមុទ្រ​លើកឡើង​ថា លោក ហ៊ុន សែន ទំនង​ជា​ប្រើ​ក្រុម​យុទ្ធសាស្ត្រ​របស់​ខ្លួន​បោះ​នុយ​ឲ្យ​ក្រុម​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រង់ចាំ​ស្ដារ​ជីវិត​នយោបាយ​វិញ ដើម្បី​យក​មក​ធ្វើ​ជា​ជន្ទល់​ឲ្យ​បក្ស​កាន់​អំណាច​ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កំពុង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​វិបត្តិ​គ្រប់​បែបយ៉ាង និង​ទណ្ឌកម្ម​ពី​ប្រទេស​លោកសេរី។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ថា តាម​ប្រវត្តិ​នៃ​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​លោក ហ៊ុន សែន...

បញ្ញវន្ត​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ទាមទារ​ឲ្យ​រដ្ឋសភា​កម្ពុជា​លុបចោល​មាត្រា​៤៩៤ និង​៤៩៥​នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ

ក្រុម​អ្នក​តស៊ូ​មតិ​ជំរុញ​ឲ្យ​រដ្ឋសភា​កម្ពុជា លុបចោល​មាត្រា​៤៩៤ និង ៤៩៥ នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ ព្រោះថា​មាត្រា​នៃ​ច្បាប់​នេះ​គឺ​ផ្ទុយពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​ផ្ទុយពី​កតិកាសញ្ញា​អន្តរជាតិ​ផង​ដែរ។ ការ​ទាមទារ​របស់​ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ចោទ​សកម្មជន​បរិស្ថាន និង​សកម្មជន​ផ្សេង​ទៀត​ដាក់​ពន្ធនាគារ ដោយ​ប្រើ​មាត្រា​ដែល​មិន​ត្រឹមត្រូវ​នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ​នេះ​រហូត​មក។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ថា រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ...

ក្រុម​អ្នក​តស៊ូ​មតិ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធសភា​អាមេរិក​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ខ្មែរ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ប្រទេស ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ ពួកគេ​អះអាង​ថា ប្រសិនបើ​ច្បាប់​នេះ​ចេញ​ជា​រូបរាង​មែន នោះ​វា​នឹង​មាន​ឥទ្ធិពល​ក្នុង​ការ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្ក្រាប​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស ស្ថាប័ន​ប្រជាធិបតេយ្យ និង​អ្នក​នយោបាយ​ប្រឆាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដោយ​ថ្លែង​អំណរគុណ និង​គាំទ្រ​ដល់​ប្រធាន​អនុគណៈកម្មាធិការ​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងកើត នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក...

អ្នកវិភាគ៖ លោក ហ៊ុន ម៉ាណែត ស័ក្ដិសម​បំផុត​ទទួល​ទណ្ឌកម្ម​ពី​អាមេរិក​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​ដំណើរការ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯ​នាយ​សមុទ្រ ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​ជាតិ ជាពិសេស​គឺ​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ​ទៅ​នឹង​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។ ក្រុម​អ្នក​តស៊ូ​មតិ​បាន​ថ្លែង​បែប​នេះ បន្ទាប់ពី​អ្នកវិភាគ​ខាង​ផ្នែក​គោលនយោបាយ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក បាន​លើកឡើង​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ថា លោក​ចង់​ឃើញ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន...

Latest news