28 C
Phnom Penh

TAG

នយោបាយ​ថៃ

សភា​ថៃ​ច្រានចោល​សេចក្ដី​ព្រាងច្បាប់​របស់​ក្រុម​ប្រឆាំង​ស្នើ​លុបចោល​អំណាច​ពួក​យោធា​ក្នុង​ឆាក​នយោបាយ

សភា​ជាតិ​ប្រទេស​ថៃ នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​វិច្ឆិកា នេះ បាន​ច្រានចោល​សេចក្ដី​ព្រាងច្បាប់​ថ្មី​មួយ​ដែល​មាន​គោលដៅ​លុបបំបាត់​ចោល​កេរដំណែល​របស់​ក្រុម​រដ្ឋប្រហារ ឆ្នាំ​២០១៤ ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​ពួក​យោធា​ពាក់ព័ន្ធ​ក្នុង​វិស័យ​នយោបាយ។ ចំពោះ​សេចក្ដី​ព្រាងច្បាប់​របស់​សកម្មជន​ប្រជាធិបតេយ្យ គឺ​សំដៅ​លុបបំបាត់​អំណាច និង​តួនាទី​របស់​យោធា​ថៃ នៅ​ក្នុង​ឆាក​នយោបាយ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន BNN Bloomberg បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​វិច្ឆិកា នេះ​ថា ការ​ច្រានចោល​សេចក្ដី​ព្រាងច្បាប់​របស់​ក្រុម​ប្រឆាំង ធ្វើឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​រួម​មួយ​របស់​សភា​ជាន់​ទាប និង​ព្រឹទ្ធសភា​ថៃ ដែល​បាន​បោះឆ្នោត​ជំទាស់​នឹង​សេចក្ដី​ព្រាងច្បាប់​នេះ​ក្នុង​សំឡេង​ជំទាស់ ៤៧៣ ទល់​នឹង ២០៦​សំឡេង​គាំទ្រ...

Latest news