29.6 C
Phnom Penh

TAG

បណ្ឌិត សេក សុជាតិ

លោក ស សុខា បណ្តេញ​មន្ត្រី​នគរបាល ១២​រូប​ទៀត​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បណ្តេញ​មន្ត្រី​នគរបាល​ចំនួន ១២​រូប​ទៀត​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ បន្ទាប់ពី​រក​ឃើញ​ថា មន្ត្រី​នគរបាល​ទាំងនោះ​មិន​គោរព​បទបញ្ជា និង​តួនាទី​ភារកិច្ច​ការងារ​ក្នុង​នាម​ជា​កងកម្លាំង​នគរបាល​ជាតិ។ យោង​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ចុះ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ ដែល​ទើប​តែ​ទទួល​បាន​នៅ​ថ្ងៃទី​៥ មករា នេះ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ចំនួន ១២​នាក់​នោះ​មាន​ដូចជា៖ វរសេនីយ៍ទោ ស ពិសិដ្ឋ នាយរង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន វរសេនីយ៍ត្រី...

ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ប្រើ​មន្ត្រី​ពាក់ព័ន្ធ​គ្រឿងញៀន​ធ្វើ​ជា​ខ្សែរយៈ​ស្រាវជ្រាវ​រក​ប្រភព​ជួញដូរ​និង​ផលិត​គ្រឿងញៀន

អ្នក​ស្រាវជ្រាវ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ប្រើប្រាស់​មន្ត្រី​ដែល​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ធ្វើ​ជា​ខ្សែរយៈ​ក្នុង​ការ​ស្រាវជ្រាវ​ឱ្យ​ដល់​ប្រភព​នៃ​ការ​ជួញដូរ និង​ផលិត​គ្រឿងញៀន ដើម្បី​ងាយស្រួល​ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់​ជនល្មើស។ អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​មិនមែន​ជា​រឿង​ថ្មី ហើយ​ក៏​មិនមែន​ជា​រឿង​តូច​ដែរ។ ជាង​នេះ​ទៀត បញ្ហា​នេះ​ក៏​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នក​រកស៊ី​ធំៗ​នៅ​កម្ពុជា​ដែរ ដូច្នេះ​វិធានការ​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ព្យួរ​តួនាទី និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​ពេលនេះ...

ក្រុម​អ្នក​ឃ្លាំមើល​ត្អូញត្អែរ​ថា​ទង្វើ​អ្នក​នយោបាយ​មួយ​ចំនួន​ជា​ក្រុម​ឱកាស​និយម ជាជាង​គិត​ពី​ប្រយោជន៍​ជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ត្អូញត្អែរ​ថា ទង្វើ​របស់​អ្នក​នយោបាយ​មួយ​ចំនួន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ បង្ហាញ​ពី​ទង្វើ​របស់​ក្រុម​ឱកាស​និយម ឬ​ជា​ក្រុម​អ្នក​នយោបាយ​ដែល​មាន​សីលធម៌​ទាប ជាជាង​ក្នុង​នាម​ជា​អ្នក​នយោបាយ​ដែល​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ។ ប្រភព​ដដែល​អះអាង​ថា អ្នក​នយោបាយ​ដែល​មាន​សីលធម៌​ទាប ឬ​គ្មាន​សីលធម៌ គេ​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ទោះ​ត្រូវ​ក្បត់​សន្យា​ជាមួយ​អ្នកគាំទ្រ និង​ក្បត់​ឆន្ទៈ​មនសិការ​ខ្លួនឯង​ក៏ដោយ ហើយ​អ្នក​នយោបាយ​ជំពូក​នេះ ក៏​ហ៊ាន​សន្យា​គ្រប់​បែប​យ៉ាង​ជាមួយ​អ្នកគាំទ្រ និង​ប្រជាពលរដ្ឋ​ដែរ ដោយសារតែ​ពួកគេ​មិន​បាន​ទុក​ការ​សន្យា​នោះ​ជា​រឿង​សំខាន់​ឡើយ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ធនាគារ​នៅ​កម្ពុជា​ផ្តល់​សេវា​កម្ចី​ឱ្យ​កាន់តែ​ទូលាយ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​សេវាកម្ម​កម្ចី​របស់​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​លើក​កម្ពស់​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្នុង​ការ​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ កាត់បន្ថយ​វិសមភាព​សេដ្ឋកិច្ច និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​ធនាគារ វីងថៅវើ (Wing Bank) នៅ​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា លោក​សូម​លើក​ទឹកចិត្ត​ដល់​ធនាគារ​វីង និង​ធនាគារ​ក្នុង​ស្រុក​ដទៃ​ទៀត សូម​ពិនិត្យ​លទ្ធភាព​ផ្តល់​ឥណទាន​ឲ្យ​បាន​កាន់តែ​ច្រើន​ដល់​សហគ្រាស មីក្រូ​ធុន​តូច...

ក្រុម​សង្កេតការណ៍​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ចំនួន​ក្រុម​ការងារ​ចុះ​ជួយ​មូលដ្ឋាន​ដើម្បី​កាត់បន្ថយ​ចំណាយ​រដ្ឋ

ក្រុម​អ្នក​សង្កេតការណ៍ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ពិនិត្យ និង​កាត់បន្ថយ​ចំនួន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​រដ្ឋ ដោយ​ងាក​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​សមត្ថភាព​របស់​មន្ត្រី​មូលដ្ឋាន​ជំនួស​វិញ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ ធ្នូ នេះ​ថា សមាសភាព​ដែល​រដ្ឋាភិបាល​អាណត្តិ​ថ្មី​តែងតាំង​ជា​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​នៅ​ពេលនេះ គឺ​មាន​ចំនួន​កាន់តែ​ច្រើន​ជាង​អាណត្តិ​មុនៗ ខណៈ​ប្រសិទ្ធភាព​ការងារ​របស់​ក្រុម​ការងារ​នេះ មិន​ទទួល​បាន​ផល​ច្រើន​ទេ...

អ្នក​ឃ្លាំមើល៖ ពានរង្វាន់ Right Livelihood ជា​មោទនភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម សម្ដែង​ការ​អបអរ​សាទរ​ដល់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ទទួល​បាន​ពានរង្វាន់ Right Livelihood 2023 ដោយ​ចាត់ទុក​ការ​ទទួល​បាន​ពានរង្វាន់​នេះ​ជា​មោទនភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ឱ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​សកម្មជន​បរិស្ថាន​ទាំងនោះ ដើម្បី​ឱ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ វិច្ឆិកា ថា ពានរង្វាន់​នេះ​គឺ​ជា​ភស្តុតាង​ក្នុង​ការ​គាំទ្រ​ឱ្យ​មាន​ការ​ការពារ​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​នា​ពេល​កន្លងមក និង​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត ប៉ុន្តែ​ការ​ហាមឃាត់​ពី​សំណាក់​តុលាការ មិន​ឱ្យ​យុវជន​ដែល​មាន​ឈ្មោះ​ទៅ​ទទួល​ពានរង្វាន់​នេះ...

សកម្មជន​សង្គម​រិះគន់​ថា​មេដឹកនាំ​បក្ស​ក្រៅ​រដ្ឋាភិបាល​ស្ទើរតែ​ទាំងអស់​មិន​ទាន់​រៀបចំ​គោលការណ៍​ផ្ទៃក្នុង​បក្ស​ឱ្យ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ

សកម្មជន​សង្គម រិះគន់​ថា មេដឹកនាំ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ស្ទើរតែ​គ្រប់​បក្ស​ទាំងអស់​នៅ​កម្ពុជា មិន​ទាន់​បាន​រៀបចំ​បក្ស​របស់​ពួកគេ​ឱ្យ​មាន​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន​នៅឡើយ​ទេ ហើយ​ពួកគេ​ក៏​មាន​ចំណុច​ខ្សោយ​ជាច្រើន​ផង​ដែរ។ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២២ វិច្ឆិកា នេះ​ថា ប្រសិនបើ​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​អាច​រៀបចំ​ឱ្យ​មាន​ការ​អនុវត្ត​សកម្មភាព​នយោបាយ​នៅ​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ឱ្យ​បាន​ត្រឹមត្រូវ នោះ​ពួកគេ​នឹង​ចៀស​ផុត​នូវ​ជម្លោះ​ផ្សេងៗ​ដែល​កើត​ចេញពី​សមាជិក​របស់​ខ្លួន​ជាមិនខាន ព្រោះ​ថា​សមាជិក​គ្រប់​រូប​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​គណបក្ស​ដែល​ពួកគេ​គ្រប់​គ្នា​បាន​ចូលរួម​អនុម័ត ដូច្នេះ​គ្មាន​ហេតុផល​ណា​ដែល​ពួកគេ​ប្រឆាំង​នឹង​ច្បាប់​ដែល​ខ្លួនឯង​បាន​កំណត់​ឡើយ។ លោក ស្រ៊ុន ស្រ៊ន...

លោក ហ៊ុន ម៉ាណែត នឹង​ដាក់​ចេញ​ផែនការ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​តាម​ក្រសួង​ឡើងវិញ​នៅ​ឆ្នាំ​២០២៤

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ដាក់​ចេញ​ផែនការ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​តាម​ក្រសួង​ឡើងវិញ​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ ដើម្បី​កុំ​ឱ្យ​អនុវត្ត​ផែនការ​ការងារ​ជាន់​គ្នា ដែល​នាំ​ឲ្យ​ក្រសួង​នីមួយៗ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦» របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ផ្ដោត​លើ​វិស័យ​កសិកម្ម​នា​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា លោក ហ៊ុន ម៉ាណែត ថា​អាណត្តិ​ថ្មី​នៅ​ឆ្នាំ​២០២៤ នេះ គឺ​លោក​ដាក់​គោលដៅ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ គឺ​គ្រប់​ក្រសួង​ត្រូវ​ពិនិត្យ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង ពិនិត្យ​តួនាទី​ភារកិច្ច​របស់​ខ្លួន ព្រោះ​កន្លែង​ខ្លះ​ជាន់​គ្នា។ លោក ហ៊ុន ម៉ាណែត ដែល​ទើប​តែ​ស្នង​តំណែង​ពី​ឪពុក​នា​ពេល​ថ្មីៗ​នេះ...

កម្ពុជា​បង្ក្រាប​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ជិត​៧​ពាន់​ករណី​ក្នុង​រយៈពេល​ជាង​១០​ខែ​ឆ្នាំ​២០២៣

រដ្ឋាភិបាល​កម្ពុជា អះអាង​ថា រយៈពេល​ជាង ១០​ខែ​ក្នុង​ឆ្នាំ​២០២៣ នេះ ខ្លួន​បាន​បង្ក្រាប​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​បាន​ជិត ៧​ពាន់​ករណី (៦៨៤៧​ករណី) ក្នុង​នោះ​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ ទាំង​អ្នក​ប្រើប្រាស់ និង​អ្នក​ជួញដូរ​គ្រឿងញៀន​បាន​ជិត ១​ម៉ឺន ៧​ពាន់​នាក់​ផង​ដែរ (១៦៩៦៣​នាក់) ដែល​មាន​ស្ត្រី​រហូត​ដល់​ជាង ១​ពាន់នាក់​ឯណោះ (ស្រី ១០៩០​នាក់)។ រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា រយៈពេល​ត្រឹមតែ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៦...

ក្រុម​អ្នក​សង្កេតការណ៍៖ កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ត្រួតពិនិត្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​បាន​ច្បាស់លាស់

ក្រុម​អ្នក​សង្កេតការណ៍ ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ពិតប្រាកដ​លើ​ការ​អនុវត្ត​ការងារ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ទេ កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ បន្ទាប់ពី​បំណុល​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ខ្ចី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហក់​ឡើង​កាន់តែ​ខ្ពស់​នៅ​ឆ្នាំ​២០២៣។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ តុលា នេះ​ថា ដើម្បី​ស្វែងរក​ការពិត​ជុំវិញ​ដំណើរការ​ការងារ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាល​មាន​ជម្រើស​ល្អ​ទាំង​សងខាង គឺ​ត្រូវ​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា លីកាដូ សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​កូនបំណុល និង​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ជា​ស្ថាប័ន​សាមី...

Latest news