27 C
Phnom Penh

TAG

ប្រទេស​ហ្គីណេ

បទវិភាគ៖ រដ្ឋប្រហារ​នៅ​ហ្គីណេ ជា​ការ​បិទ​បញ្ចប់​ការ​គ្រប់គ្រង​មួយ​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ​នាំ​ឱ្យ​ប្រជាជន​គាំទ្រ​រដ្ឋប្រហារ

ហ្គីណេ ជា​ប្រទេស​មួយ​នៅ​អាហ្រ្វិក​ខាងលិច។ ប្រទេស​នេះ​មាន​ប្រជាជន​ជិត ១៣​លាន​នាក់ តែ​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ក្នុង​តំបន់។ ហ្គីណេ បាន​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ​ពីរ​លើក​មក​ហើយ គឺ​ទី​១ នៅ​ឆ្នាំ​១៩៨៤ ហើយ​ទី​២ នៅ​ឆ្នាំ​២០០៨។ ប្រទេស​ដែល​ទើប​ស្គាល់​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង​នៅ​ឆ្នាំ​២០១០ គឺ​ឥឡូវ​នេះ​បាន​ឆ្លងកាត់​របប​រដ្ឋប្រហារ​ម្ដងទៀត​ហើយ។ រដ្ឋប្រហារ​ចុងក្រោយ​ជា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា គឺជា​ព្រឹត្តិការណ៍​បិទ​បញ្ចប់​ការ​គ្រប់គ្រង​មួយ​របស់​ប្រធានាធិបតី Alpha Conde។ បុរស​នេះ​មាន​អាយុ ៨៣​ឆ្នាំ គឺជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១០។ បុរស​វ័យ​ចំណាស់​រូប​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មាន​របប​ប្រជាធិបតេយ្យ គឺ​ក្នុង​អំឡុង​នៃ​ការ​កាន់​អំណាច​របស់​លោក​ក្នុង​រយៈពេល ១០​ឆ្នាំ​មកនេះ។ ប៉ុន្តែ​ក្រោម​ការ​គ្រប់គ្រង​របស់​បុរស​វ័យ​ចំណាស់​រូប​នេះ ក៏​មាន​ការ​ចោទ​ថា​ជា​របប​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដែរ។ បុរស​រូប​នេះ​បាន​បញ្ជា​ឱ្យ​ប៉ូលិស​បង្ក្រាប​ទៅលើ​បាតុកម្ម​របស់​ប្រជាជន​ដែល​ប្រឆាំង​ផែនការ​របស់​លោក...

ប្រទេស​ហ្គីណេ​ធ្លាក់​ក្នុង​រដ្ឋប្រហារ ហើយ​ប្រធានាធិបតី Alpha Conde ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន

ហ្គីណេ ជា​ប្រទេស​មួយ​នៅ​អាហ្រ្វិក​ខាងលិច។ ប្រទេស​នេះ​មាន​ពលរដ្ឋ​ជិត ១៣​លាន​នាក់ តែ​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ក្នុង​តំបន់ ទោះបីជា​ប្រទេស​ដែល​មាន​ធនធាន​រ៉ែ និង​វិស័យ​កសិកម្ម​លូតលាស់​គ្រាន់បើ​ជាងគេ​ក៏ដោយ។ ប្រទេស​នេះ​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ​ពីរ​លើក​មក​ហើយ គឺ​នៅ​ឆ្នាំ​១៩៨៤ ម្ដង និង​ឆ្នាំ​២០០៨ ម្ដង។ ប្រទេស​ដែល​ទើប​ស្គាល់​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង​នៅ​ឆ្នាំ​២០១០ ឥឡូវ​នេះ​បាន​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​ដោយ​របប​រដ្ឋប្រហារ​ម្ដង​ទៀត​ហើយ។ រដ្ឋប្រហារ​បាន​ផ្ទុះឡើង​នៅ​កណ្ដាល​រដ្ឋធានី Conakry។ អំឡុង​ផ្ទុះ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​របស់​ពួក​រដ្ឋប្រហារ និង​កង​សន្តិសុខ​ការពារ​ប្រធានាធិបតី។ តែ​ទីបំផុត ពួក​រដ្ឋប្រហារ​បាន​លើក​ទ័ព​ឡោមព័ទ្ធ​វិមាន​ប្រធានាធិបតី​រហូត​ចាប់​ខ្លួន​ប្រធានាធិបតី​ឃុំ​ខ្លួន​ទៀត​ផង។ ប្រធានាធិបតី​របស់​សាធារណរដ្ឋ​ហ្គីណេ​នេះ​មាន​ឈ្មោះ​ថា Alpha Conde។ លោក​មាន​អាយុ ៨៣​ឆ្នាំ...

Latest news