28 C
Phnom Penh

TAG

មាជ សុវណ្ណារ៉ា

UNHCR ខកចិត្ត​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR អះអាង​ថា ខ្លួន​កំពុង​ស្វែងរក​ការ​បំភ្លឺ​ជាបន្ទាន់​ពី​អាជ្ញាធរ​ថៃ ទាក់ទង​នឹង​ការ​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ ហើយ​និរទេស​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ជាង​នេះ​ទៅទៀត ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ក៏​កំពុង​តាមដាន​ពី​ជោគវាសនា​របស់​អ្នក​ទាំងនោះ ក្រោយពី​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​នៅ​ពេលនេះ​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា UNHCR កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ការ​និរទេស​ជនភៀសខ្លួន​បន្ត​ទៀត ព្រោះ​ថា​ពួកគេ​បាន​គោរព​តាម​កាតព្វកិច្ច​អន្តរជាតិ​យ៉ាង​ពេញលេញ​រួច​ទៅ​ហើយ។ ជាង​នេះ​ទៀត UNHCR ក៏​បាន​ដាស់តឿន​អាជ្ញាធរ​កម្ពុជា​ឲ្យ​គោរព​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាពិសេស​អាច​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​តាមដាន​សុវត្ថិភាព​របស់​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន បញ្ជាក់​ថា ខ្លួន​នឹង​ជំរុញ​ឱ្យ​ប្រទេស​នានា​រួម​ទាំង​ប្រទេស​ថៃ ផង បញ្ឈប់​ការ​បញ្ជូន​ជនភៀសខ្លួន​ត្រឡប់​ទៅ​ទឹកដី​ណា​ដែល​ជីវិត...

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទាមទារ​នីតិសម្បទា​និង​សេរីភាព​ជូន​លោក កឹម សុខា ក្នុង​ខួប​៤​ឆ្នាំ​នៃ​ការ​រំលាយ​បក្ស

ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គឺជា​ថ្ងៃ​ខួប ៤​ឆ្នាំ​នៃ​សោកនាដកម្ម​ដ៏​ធំ​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​លោក ហ៊ុន សែន បាន​រំលោភ​រដ្ឋធម្មនុញ្ញ​កែ​ច្បាប់​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ពួកគេ​នៅតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​នីតិសម្បទា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មក​លើ​មេដឹកនាំ​របស់​ខ្លួន គឺ​លោក កឹម សុខា។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដែល​ជា​ថ្ងៃ​ខួប ៤​ឆ្នាំ​ដែល​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រុម​នេះ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ត​ដាក់​គំនាប​លើ​រដ្ឋាភិបាល​លោក ហ៊ុន...

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង៖ វិបត្តិ​នយោបាយ​កម្ពុជា​នឹង​ត្រូវ​បញ្ចប់ ប្រសិនបើ​មាន​ការ​ចរចា​ត្រីភាគី

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា វិបត្តិ​នយោបាយ​របស់​កម្ពុជា​នឹង​ត្រូវ​បញ្ចប់​គ្រប់យ៉ាង ប្រសិនបើ​មាន​ការ​ចរចា​មួយ​ដែល​ធ្វើឡើង​ជា​លក្ខណៈ​ត្រីភាគី​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លោក កឹម សុខា ដែល​មាន​ការ​ចូលរួម​ពី​អន្តរការី​របស់​សហគមន៍​អន្តរជាតិ ខណៈ​លោក ហ៊ុន សែន តែង​ច្រានចោល​ការ​ចរចា​នយោបាយ​ជាមួយ​ក្រុម​ប្រឆាំង​រហូត​មក និង​ហាម​មិន​ឱ្យ​បរទេស​លូកដៃ​ពី​បញ្ហា​នេះ​ថែមទៀត។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នេះ​ថា ការ​ចរចា​ដោយ​ការ​សម្បទាន​គ្នា​ទៅវិញ​ទៅមក​ដែល​ចេញពី​ការ​អត់ឱន​ឱ្យ​គ្នា គឺជា​ក្តី​សង្ឃឹម​ថ្មី​មួយ​នៃ​ការ​វិវឌ្ឍ​ផ្នែក​នយោបាយ​របស់​កម្ពុជា នៅ​ឆ្នាំ​២០២១...

អ្នក​ឃ្លាំមើល​ថា​អន្តរជាតិ​នៅតែ​ទទួលស្គាល់​សុពលភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ

អ្នក​ឃ្លាំមើល​និយាយ​ថា ជំនួប​លោក កឹម សុខា ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អូស្ត្រាលី អ្នកស្រី ម៉ារីស ផេន (Marise Payne) បង្ហាញ​ថា គណបក្ស​ប្រឆាំង​នៅតែ​មាន​សុពលភាព​ដដែល​ក្នុង​កែវភ្នែក​របស់​អន្តរជាតិ ព្រមទាំង​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា នេះ​ថា...

លោក ហ៊ុន សែន គំរាម​វាយ​ខ្នោះ​អ្នក​ហ៊ាន​រិះគន់​ការ​កែ​រដ្ឋធម្មនុញ្ញ​ពី «២​ភាគ​៣» ទៅ «៥០%+១»

លោក ហ៊ុន សែន គំរាម​ធ្ងន់ៗ​ថា​នឹង​វាយ​ខ្នោះ​អ្នក​ដែល​រិះគន់​រដ្ឋសភា​ជាតិ​ថា​ការ​កែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ពី «២​ភាគ​៣» ទៅ «៥០%+១» គឺជា​ការ​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក ហ៊ុន សែន ចាត់ទុក​ការ​រិះគន់​នេះ​ថា​ជា​ការ​ប្រមាថ​ស្ថាប័ន​ជាតិ។ ពាក្យ​គំរាម​របស់​លោក ហ៊ុន សែន ដូច្នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ថ្មី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែ​វិច្ឆិកា។ លោក​បាន​រំឭក​ថា ប្រសិនបើ​រដ្ឋកម្ពុជា​មិនព្រម​អនុម័ត​រដ្ឋធម្មនុញ្ញ​ទេ កម្លាំង​អ៊ុនតាក់ (UNTAC)...

ប្រធាន​បក្ស​ប្រឆាំង​សម្រេច​ដាក់​លក់​គេហដ្ឋាន​ផ្ទាល់ខ្លួន​ដើម្បី​ផ្លាស់ប្ដូរ​ទីលំនៅ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​បាន​ប្រាប់​សមាជិក​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​ដាក់​លក់​គេហដ្ឋាន​ផ្ទាល់ខ្លួន ដើម្បី​ផ្លាស់ប្ដូរ​ពី​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ទៅ​រស់នៅ​ជាយក្រុង​វិញ​ម្តង ក្នុង​នោះ​ក៏​ដើម្បី​រំលែក​ថវិកា​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ គេហដ្ឋាន​ជា​វីឡា​មួយ​ក្នុង​ខណ្ឌ​ទួលគោក ត្រូវ​បាន​ប្រកាស​ដាក់​លក់​ក្នុង​តម្លៃ​ជាង ២​លាន​ដុល្លារ​អាមេរិក​លើ​ទំព័រ Facebook អចលនទ្រព្យ The Century 21 Advance Property For Sale ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​គេ​ស្គាល់​ថា​ជា​កម្មសិទ្ធិ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

មន្ត្រី​បក្ស​ប្រឆាំង៖ តើ​អាច​ទៅ​រួច​ទេ​ដែល​កម្ពុជា​ប្ដេជ្ញា​ដោះស្រាយ​វិបត្តិ​រំលោភ​អំណាច​របស់​មេ​យោធា​ផ្ដាច់ការ​ភូមា?

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចោទ​ជា​សំណួរ​ថា តើ​អាច​ទៅ​រួច​ទេ​ដែល​កម្ពុជា​ប្ដេជ្ញា​ដោះស្រាយ​វិបត្តិ​រំលោភ​អំណាច​របស់​មេ​យោធា​ផ្ដាច់ការ​ភូមា ខណៈ​កម្ពុជា​ខ្លួនឯង​គ្មាន​ភាព​ជា​គំរូ​បន្តិច​សោះ ទាំង​ការ​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រំលាយ​បក្ស​ប្រឆាំង ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ចំណាប់​ខ្មាំង ដែល​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ស្អុយ​អសោច​នៅ​លើ​ឆាក​អន្តរជាតិ​សព្វថ្ងៃ​នេះ។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថា មុន​នឹង​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​ភូមា ប្រទេស​កម្ពុជា​ត្រូវតែ​ដឹកនាំ​នយោបាយ​រក​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ឯកភាព​ជាតិ​ខ្មែរ​និង​ខ្មែរ​ជា​មុន​សិន ដើម្បី​បង្ហាញ​ភាព​ជា​គំរូ​ល្អ​ដល់​ប្រទេស​ដែល​ខ្លួន​ចង់​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ឱ្យ​ពួកគេ​នៅ​ពេលនេះ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ការ​ប្ដេជ្ញា​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​ប្រទេស​ភូមា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន តើ​អាច​ធ្វើ​ទៅ​កើត​ដែរ​ឬ​ទេ...

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​សេចក្តី​ព្រាង​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​ថា​ជា​ច្បាប់​កើត​ចេញពី​ការ​សងសឹក

សមាជិក​រដ្ឋសភា​កម្ពុជា ចំនួន ១១១​រូប បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ឲ្យ​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី​មាន​សញ្ជាតិ​តែ​មួយ​ជា​ស្ថាពរ​ហើយ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា គោលបំណង​ពិត​នៃ​ច្បាប់​នេះ​មិន​មែន​ដើម្បី​ស្នេហា​ជាតិ​ទេ គឺ​ដើម្បី​គំនុំ​សងសឹក​របស់​មេ​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ រដ្ឋសភា​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ទី​២៥ តុលា បាន​បើក​សម័យ​ប្រជុំ​លើក​ទី​៦ របស់​ខ្លួន​ដែល​មាន​សមាជិក​ចំនួន ១១១​រូប រួម​ទាំង​វត្តមាន​របស់​លោក ហ៊ុន សែន ផង​នោះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មាន ៣មាត្រា កំណត់​ឲ្យ​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា...

រដ្ឋាភិបាល​កម្ពុជា​ថា​បញ្ហា​ប្រឈម​ដែល​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​នៅ​តែ​មាន​គឺ​ការ​ប្រជែង​របស់​មហាអំណាច

តំណាង​កម្ពុជា​ក្នុង​វេទិកា​រំឭក​ខួប​លើក​ទី​៦០ នៃ​សន្និសីទ​បណ្តា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ អះអាង​ថា បញ្ហា​ប្រឈម​ដែល​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​បាន​ជួបប្រទះ​កាលពី ៦០​ឆ្នាំ​មុន នៅតែ​បន្ត​មក​ដល់​បច្ចុប្បន្ន គឺ​ដោយសារតែ​ការ​ប្រកួតប្រជែង​របស់​មហាអំណាច។ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូររិទ្ធ បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​កាលពី​ថ្ងៃ​អង្គារ ដោយ​ជំរុញ​ឱ្យ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ទាំងអស់ ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បរិហារ​នយោបាយ​រើសអើង និង​ការ​បែងចែក​ជាតិ​សាសន៍​ដែល​ប្រឆាំង​នឹង​គោលការណ៍ និង​គោលបំណង​របស់​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​អះអាង​ពី​ការ​កត់សម្គាល់​របស់​កម្ពុជា​ថា ប្រទេស​សមាជិក​ទាំងអស់​បាន​ឈរ​យ៉ាង​រឹងមាំ​រួម​គ្នា​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ​សមាជិក​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដោយ​ខុសច្បាប់​ជា​ឯកតោ​ភាគី​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​ដាក់​ទណ្ឌកម្ម​ក្រៅ​ប្រព័ន្ធ​សមត្ថកិច្ច​របស់​មហាអំណាច ដែល​ជា​ការ​ជំរុញ​ឱ្យ​បែកខ្ញែក​សណ្ដាប់ធ្នាប់​ពិភពលោក។ ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​វេទិកា​អន្តរជាតិ​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​ខ្លួន​ពី​ការ​មិន​ចូល​បក្ស​សម្ព័ន្ធ ស្រប​ពេល​មហាអំណាច​កុម្មុយនីស្ត និង​មហាអំណាច​សេរី កំពុង​ប្រជែង​គ្នា​លើ​ភូមិសាស្ត្រ​នយោបាយ​ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ជាតិ​របស់​ពួកគេ​រៀងៗ​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ មន្ត្រី​ជាន់ខ្ពស់​តំណាង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០...

មន្ត្រី​បក្ស​ប្រឆាំង៖ តើ​ពួក​មេដឹកនាំ​កម្មាភិបាល​ខ្មែរក្រហម​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​រាប់​លាន​នាក់ មាន​សញ្ជាតិ​ប៉ុន្មាន?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ជា​សំណួរ​ថា តើ​ពួក​មេដឹកនាំ​កម្មាភិបាល​ខ្មែរក្រហម​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​រាប់​លាន​នាក់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពួកគេ​មាន​សញ្ជាតិ​ប៉ុន្មាន? មន្ត្រី​រូប​នេះ​បន្ថែម​ថា ប្រសិនបើ​មេដឹកនាំ​ដែល​ក្បត់​ជាតិ​កន្លងមក ហើយ​នៅ​ពេល​ដែល​មាន​ច្បាប់​កំណត់​សញ្ជាតិ​ដើម្បី​បញ្ជាក់​ពី​ការ​ស្នេហា​ជាតិ​នេះ តើ​ពួកគេ​នឹង​ក្លាយ​ជា​មេដឹកនាំ​ដែល​ស្នេហា​ជាតិ​ដែរ ឬ​យ៉ាង​ណា? លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា តើ​ច្បាប់​កំណត់​សញ្ជាតិ​នេះ នឹង​កំណត់​ថា​មេដឹកនាំ​ដែល​មាន​សញ្ជាតិ​តែ​មួយ​ថា​ជា​ជន​ស្នេហា​ជាតិ​ដូចម្តេច បើ​ការ​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បំពាន​រដ្ឋធម្មនុញ្ញ បំបិទ​សំឡេង​ប្រឆាំង ចាប់​សកម្មជន​នយោបាយ​ជំទាស់​ដាក់​គុក និង​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់...

Latest news