30 C
Phnom Penh

TAG

មាជ សុវណ្ណារ៉ា

ក្រុម​រិះគន់​ថា​ការ​តែងតាំង​ទីប្រឹក្សា​គឺ​ស្ថិត​ក្រោម​ហេតុផល​នយោបាយ ជាជាង​ការ​ធានា​ប្រសិទ្ធភាព​ការងារ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​បញ្ចប់​មុខតំណែង​តួនាទី​របស់​ទីប្រឹក្សា និង​ជំនួយការ​របស់​រដ្ឋាភិបាល​អាណត្តិ​ចាស់ គឺជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​ថា​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​មាន​បុព្វសិទ្ធិ​ស្រប​តាម​ច្បាប់​ក្នុង​ការ​ជ្រើសរើស​ទីប្រឹក្សា និង​ជំនួយការ​សម្រាប់​ការ​ដឹកនាំ​នៅ​ក្នុង​រដ្ឋាភិបាល​របស់​ខ្លួន ប៉ុន្តែ​ការ​តែងតាំង​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​កម្ពុជា​កន្លងមក ត្រូវ​គេ​មើល​ឃើញ​ថា ស្ថិត​ក្រោម​ហេតុផល​នយោបាយ​ជាជាង​ការ​ធានា​នូវ​ប្រសិទ្ធភាព​ការងារ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា ការ​តែងតាំង​ទីប្រឹក្សា​គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​រឿង​ដែល​មិន​ធម្មតា​នោះ គឺ​នៅ​ត្រង់​ថា​ទីប្រឹក្សា​ដែល​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែងតាំង​កន្លងមក...

អតីត​អ្នកទោស​នយោបាយ៖ លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រយ័ត្ន​នយោបាយ​ការទូត​ជាមួយ​ចិន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា កូនប្រុស​ច្បង​ត្រៀម​ស្នង​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​បន្ត​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រយ័ត្នប្រយែង​នយោបាយ​ការទូត​ជាមួយ​បរទេស​ជិតខាង ជាពិសេស​គឺ​ទំនាក់ទំនង​នយោបាយ​ការទូត​ជាមួយ​ចិន ជុំវិញ​អធិបតេយ្យ​ជាតិ និង​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ សីហា នេះ​ថា អ្នក​បន្ត​វេន​បក្ស​កាន់​អំណាច​ដែល​កំពុង​ត្រៀម​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ ត្រូវ​ប្រកាន់​នយោបាយ​ការទូត​ដែល​អព្យាក្រឹត ដោយ​មិន​លម្អៀង​ទៅ​លើ​មហាអំណាច​ណា​មួយ​នោះ​ឡើយ ជាពិសេស​មហាអំណាច​ចិន​ដែល​កំពុង​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​បក្ស​ខ្លួន​រហូត​មក​នោះ។ លោក មាជ...

មន្ត្រី​បក្ស​ប្រឆាំង​ថា​សំណុំរឿង​លោក ថាច់ សេដ្ឋា គឺ​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ការ​ជំទាស់​សុំ​នៅ​ក្រៅ​ឃុំ​លើ​សំណុំរឿង​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា គឺ​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ ជាជាង​ការ​ស្វែងរក​យុត្តិធម៌ ព្រោះ​ថា​អ្នក​ដែល​ចុះចូល​ជាមួយ​នឹង​បក្ស​កាន់​អំណាច​តែង​ទទួល​បាន​ការ​លើកលែង​ទោស។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ សីហា នេះ​ថា ការ​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ទាល់​តែ​ដាក់​ពិន័យ​ដូច​គ្នា​ទៅ​លើ​អ្នក​ដែល​ខ្លួន​បាន​ចោទ​ថា​ប្រព្រឹត្ត​ខុស នោះ​ទើប​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ ដោយ​ការ​លើកលែង​ទោស​អ្នក​ដែល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច និង​បន្ត​គាប​សង្កត់​លើ​អ្នក​ដែល​មិន​ចុះចូល​ដូច​ដែល​បាន​កើតមាន​កន្លងមក​នោះ...

បុរស​ខ្លាំង​កម្ពុជា​ព្រមាន​សម្លាប់​នយោបាយ​ជ្រុល​និយម​បក្ស​ប្រឆាំង​ឱ្យ​រលាយ​ដូច​ខ្មែរក្រហម

អតីត​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន ព្រមាន​សម្លាប់​នយោបាយ​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង​ឱ្យ​រលំរលាយ​ដូច​អង្គការ​ចាត់តាំង​ខ្មែរក្រហម​កាលពី​ពេល​កន្លងទៅ ហើយ​លោក​ក៏​នឹង​មិន​អនុគ្រោះ​ឲ្យ​ពួកគេ​ផង​ដែរ បើ​មាន​និន្នាការ​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម​ទាំងនោះ។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​រូប​នេះ​បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​មិន​អត់ឱន​ឲ្យ​ក្រុម​ជ្រុល​និយម​ដាច់ខាត ហើយ​អ្នក​ណា​ក៏ដោយ​ដែល​មាន​និន្នាការ​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម​ទាំងនោះ នឹង​មិន​ទទួល​បាន​ការ​រាប់រក ឬ​អត់ឱន​ពី​រូបលោក​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ឡើយ។ បុរស​ខ្លាំង​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​រូប​នេះ​បន្ត​ថា ទាំង​ក្រុម​ជ្រុល​និយម និង​ក្រុម​ដែល​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម កុំ​សង្ឃឹម​ថា​នឹង​អាច​សុំ​ឲ្យ​លោក​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​ពួកគេ​ឲ្យ​សោះ។ លោក ហ៊ុន សែន អះអាង​ថា ឲ្យ​តែ​ពួកគេ​មាន​ទោស គឺ​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង​ជាដាច់ខាត។ ការ​គំរាម​នេះ...

លោក ហ៊ុន សែន៖ កំហុស​នយោបាយ​ពី​អតីតកាល​ទើប​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិនាសកម្ម​និង​បាត់បង់​ធនធាន​មនុស្ស​ធ្ងន់ធ្ងរ

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច និង​តាម​កម្ទេច​ក្រុម​ប្រឆាំង​ឲ្យ​ដល់​ឫសគល់ លោក ហ៊ុន សែន អះអាង​ថា ប្រទេស​ដទៃ​គ្មាន​ធនធាន​ធម្មជាតិ​ដូច​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ប្រទេស​ទាំងនោះ​មាន​ការ​រីកចម្រើន​ខ្លាំង ចំណែក​ឯ​ប្រទេស​កម្ពុជា​ដោយសារតែ​មាន​កំហុស​នយោបាយ​កាលពី​អតីតកាល បាន​ធ្វើ​ឱ្យ​ខ្លួន​ជួប​វិនាសកម្ម និង​បាត់បង់​ធនធាន​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ថ្មី​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហមុនីរាជា នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា បើ​គ្មាន​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ទេ ម្ល៉េះ​កម្ពុជា​មិន​ដឹង​ជា​មាន​ការ​អភិវឌ្ឍ និង​រីកចម្រើន​លូតលាស់​កម្រិត​ណា​នោះ​ទេ។ ទោះជា​យ៉ាងណា​ក៏ដោយ...

មន្ត្រី​បក្ស​ប្រឆាំង៖ សន្តិភាព​ពិតប្រាកដ​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង​និន្នាការ​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង គោរព​សិទ្ធិមនុស្ស ត្រូវ​ធានា​ឲ្យ​បាន​នូវ​នីតិរដ្ឋ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​ធាតុ​នាំ​ឲ្យ​សង្គម​មួយ​មាន​សន្តិភាព​ពេញលេញ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា ដើម្បី​ឱ្យ​គេ​ទទួល​ស្គាល់​ថា​សង្គម​មួយ​មាន​សន្តិភាព​ពិតប្រាកដ មិនមែន​គ្រាន់តែ​ជា​ការ​ប្រកាស​របស់​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​វាយតម្លៃ​លើ​ស្ថិរភាព​នៃ​ការ​ដឹកនាំ​ក្នុង​សង្គម​នោះ​ប៉ុណ្ណោះ ថា​តើ​គ្រប់​ផ្នែក​នៃ​សង្គម​នោះ​ទទួល​បាន​ការ​គាំពារ​ដោយ​ច្បាប់​បាន​ពេញលេញ​ឬ​ក៏​អត់ មិនមែន​គ្រាន់តែ​ជា​ការ​អះអាង​របស់​ក្រុម​ណា​មួយ​នោះ​ឡើយ។ លោក...

លោក ហ៊ុន សែន ស្វាគមន៍​លោក យឹម ស៊ីណន ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន

លោក ហ៊ុន សែន ប្រកាស​ស្វាគមន៍​លោក យឹម ស៊ីណន ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា អំឡុង​ពេល​លោក ហ៊ុន សែន កំពុង​រៀបចំ​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​បន្ត​វេន​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​ខ្លួន​បាន​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា។ មេដឹកនាំ​ក្រាញ​អំណាច​នៅ​កម្ពុជា​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន CNC ថា គណបក្ស​ប្រជាជន​កម្ពុជា​ស្វាគមន៍​ចំពោះ​លោក យឹម ស៊ីណន ហើយ​បង្ហាញ​ក្ដី​សង្ឃឹម​ថា លោក យឹម...

លោក កឹម សុខា មិន​អាច​ជួប​ម្តាយ​ជរា​និង​ទៅ​វត្ត​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ត្អូញត្អែរ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​អាច​ជួប​ម្តាយ​ជរា​ដែល​មាន​ជន្មាយុ​ជិត ១០០​វស្សា​កំពុង​សម្រាក​លើ​គ្រែ និង​ការ​ជួបជុំ​ជាមួយ​ពលរដ្ឋ​ក្នុង​នាម​ជា​ពុទ្ធសាសនិក​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មេសា នេះ​ថា លោក​សង្ឃឹម​ថា​មេដឹកនាំ​នយោបាយ​ថ្នាក់​កំពូល​ដែល​កំពុង​កាន់​អំណាច នឹង​មាន​មេត្តា​ករុណា​សន្តោស​អធ្យាស្រ័យ​ក្នុង​នាម​អ្នក​នយោបាយ​ដូច​គ្នា ព្រោះ​សូម្បីតែ​ឧក្រិដ្ឋជន​ដែល​មាន​ទោស​សម្លាប់​មនុស្ស ក៏​គាត់​នៅតែ​អាច​មាន​ចិត្ត​មេត្តា​សន្តោស​ប្រណី...

កម្ពុជា​ត្រៀម​កម្លាំង​នគរបាល​ជាង​១០​ម៉ឺន​នាក់​សម្រាប់​ធានា​សុវត្ថិភាព​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​កងកម្លាំង​នគរបាល​ជាតិ កងរាជ​អាវុធហត្ថ និង​កងយោធពល​ខេមរភូមិន្ទ​ចំនួន​ជាង ១​សែន​នាក់ សម្រាប់​ធានា​សុវត្ថិភាព​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត (គ.ស.អ) លើកឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​ក្នុង​យុទ្ធនាការ​ការពារ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា ក្រៅពី​កម្លាំង​សមត្ថកិច្ច រដ្ឋាភិបាល​ក៏​បាន​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ​ភូមិ​ប្រមាណ​ជាង ២​ម៉ឺន​នាក់​ផង​ដែរ...

មន្ត្រី CNRP ពឹងពាក់​មេធាវី​ឱ្យ​ជួយ​ការពារ​ក្ដី​ជូន​លោក ហ៊ុន កុសល សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ពឹងពាក់​មេធាវី​លោក សឺន ជុំជួន ឱ្យ​ជួយ​ការពារ​ក្តី​ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល ក្រោយពី​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ពី​លោក ហ៊ុន សែន និង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មេសា នេះ​ថា ការ​ចោទប្រកាន់​របស់​លោក...

Latest news