31 C
Phnom Penh

TAG

មាជ សុវណ្ណារ៉ា

មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​លោក មាជ សុវណ្ណារ៉ា ចូល​សួរ​សុខទុក្ខ​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​រារាំង​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​សួរ​សុខទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ទេ​នៅ​ថ្ងៃ​ចន្ទ ទី​២៧ មីនា នេះ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា លោក​មិន​យល់​ពី​នីតិវិធី​របស់​មន្ត្រី​ពន្ធនាគារ...

អ្នក​ឃ្លាំមើល៖ ពលរដ្ឋ​នឹង​មិន​អាច​រស់​នៅ​សុខសាន្ត​ទេ ល្គឹកណា​អ្នក​នយោបាយ​ចេះ​តែ​បង្ក​ជម្លោះ​បុគ្គល

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា បើ​នៅតែ​មាន​មេដឹកនាំ​នយោបាយ​ដែល​ចេះ​តែ​ត្រឹម​បង្ក​ជម្លោះ​ដើម្បី​ដោះស្រាយ​គំនុំ​ផ្ទាល់ខ្លួន​ដូច​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅមក គឺ​នឹង​មិន​អាច​ផ្តល់​ក្តី​សុខ​ដល់​ពលរដ្ឋ​បាន​ឡើយ។ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ការ​ដឹកនាំ​នយោបាយ​គឺ​ដើម្បី​រក​ភាព​រីកចម្រើន​ឲ្យ​ប្រទេស​ជាតិ និង​រក​សេចក្តី​សុខ​ជូន​ពលរដ្ឋ។ លោក​បន្ត​ថា អ្នក​នយោបាយ​កំពូលៗ​គួរតែ​នាំគ្នា​បញ្ចប់​នូវ​វប្បធម៌​សងសឹក​គ្នា​ក្នុង​ការ​ដោះស្រាយ​គំនុំ​ផ្ទាល់ខ្លួន ដោយ​ងាក​មក​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​នយោបាយ​ជំនាន់​ក្រោយ...

បុរស​ខ្លាំង​លោក ហ៊ុន សែន បន្ត​គំរាម​តាម​កម្ទេច​អ្នក​ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព

បុរស​ខ្លាំង​ដែល​ចូលចិត្ត​អួត​ពី​សន្តិភាព​ក្រោម​អំណាច​ផ្ដាច់មុខ លោក ហ៊ុន សែន បន្ត​គំរាម​តាម​កម្ទេច​អ្នក​ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​កម្ពុជា​ដោយ​មិន​ញញើត ទោះ​ត្រូវ​ប្រើ​វិធី​បែប​ណា និង​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ។ បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​៩ មីនា ថា នរណា​ក៏ដោយ​ដែល​មាន​បំណង ឬ​ធ្វើ​សកម្មភាព​ដើម្បី​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​កម្ពុជា លោក​មិន​ញញើត​ក្នុង​ការ​ប្រើ​គ្រប់​មធ្យោបាយ និង​គ្រប់​វិធានការ​ទាំងអស់​ក្នុង​ការ​តបត​ជាមួយ​ពួកគេ​ឡើយ ដើម្បី​រក្សា​នូវ​សន្តិភាព និង​ធានា​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ មេដឹកនាំ​កម្ពុជា​ដែល​សល់​ពី​របប​យង់ឃ្នង លោក ហ៊ុន សែន អះអាង​ថា...

លោក មាជ សុវណ្ណារ៉ា ច្រានចោល​ការ​ចុះផ្សាយ​របស់ Fresh News ដែល​ចោទ​លោក​ជា​ភ្នាក់ងារ​CIA

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ចេញ​វីដេអូ​ច្រានចោល​នូវ​ការ​ចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មាន Fresh News ដែល​បម្រើ​និន្នាការ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច ថា​លោក​គ្មាន​គំនិត និង​ផែនការ​ដូច​ការ​ចោទប្រកាន់​ដូច​ដែល​បាន​ចុះផ្សាយ​ថា​លោក​ជា​ភ្នាក់ងារ​សម្ងាត់ CIA នោះ​ទេ។ នៅ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៣ នេះ លោក មាជ សុវណ្ណារ៉ា ចេញ​វីដេអូ​ច្រានចោល​នូវ​ការ​ចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​ខាង​លើ​ថា ពិត​ជា​ហួសហេតុ​ពេក​ហើយ​ដែល​អង្គភាព​សារព័ត៌មាន FRESH NEWS ចុះផ្សាយ​ពី​រូបលោក​ដោយ​មិន​ផ្តល់​ឱកាស​ឱ្យ​សាមី​ខ្លួន​បាន​បកស្រាយ​ជា​មុន...

លោក សម រង្ស៊ី ថា​ទង្វើ​ឃោរឃៅ​របស់​លោក ហ៊ុន សែន គឺ​ដើម្បី​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​និង​គំរាម​ផ្ទៃក្នុង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ទង្វើ​ឃោរឃៅ​ព្រៃផ្សៃ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មិនមែន​គ្រាន់តែ​ដើម្បី​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ តែ​មាន​បំណង​គំរាមកំហែង​ដល់​កម្លាំង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង​ផង​ដែរ​ចំពោះ​ក្រុម​ដែល​មិន​គាំទ្រ​អំណាច​ផ្ដាច់ការ​របស់​គាត់។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ កុម្ភៈ នេះ​ថា កាលពី ២៦​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​១៩៩៧ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ក្នុង​នាម​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្តេច សឺន...

មន្ត្រី​បក្ស​ប្រឆាំង​ថា​អតីត​ក្រុម​យុវជន​សង្គម​ថ្លែងការណ៍​គាំទ្រ​បិទ​VOD​ជា​ល្បិច​នយោបាយ​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​បំពាន​នឹង​ការពិត​ពី​អតីត​ក្រុម​យុវជន​សង្គម ដែល​ទើប​នឹង​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ដោយ​ការ​គាំទ្រ​លើ​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ព័ត៌មាន ចំពោះ​ការ​បិទ​វិទ្យុ VOD បង្ហាញ​ពី​ទង្វើ​អាក្រក់​របស់​ពួកគេ​ក្រោម​ល្បិច​នយោបាយ​របស់​បក្ស​កាន់​អំណាច។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ណា​មួយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ គឺជា​សិទ្ធិ​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​បើ​ព្រោះតែ​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​គណបក្ស​ដែល​ខ្លួន​បាន​ចុះចូល ហើយ​បែរ​ជា​មក​ធ្វើ​រឿង​មិន​ត្រឹមត្រូវ នោះ​ពួកគេ​នឹង​អស់​គុណធម៌​សម្រាប់​ខ្លួនឯង និង​គណបក្ស​ដែល​ខ្លួន​បាន​ចុះចូល​ជាមួយ​ផង​ដែរ។ លោក​បន្ថែម​ថា...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​សម្រុះសម្រួល​នយោបាយ​នឹង​នាំ​មក​នូវ​ប្រយោជន៍​ដ៏​ច្រើន​សម្រាប់​ជាតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ការ​សម្រុះសម្រួល​នយោបាយ​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺជា​កម្លាំង​ចលករ​មួយ​នាំមក​នូវ​ភាព​ខ្លាំងក្លា និង​រឹងមាំ​នៃ​នយោបាយ​ការទូត និង​សេដ្ឋកិច្ច​នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​ផល​ប្រយោជន៍​របស់​កម្ពុជា។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កុម្ភៈ នេះ​ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ...

អ្នក​ឃ្លាំមើល​ថា​រចនាបថ​មេដាយ​ស៊ីហ្គេម​បង្កប់​ខ្លឹមសារ​លើក​តម្កើង​បុគ្គល​ជាជាង​មុខមាត់​ប្រទេស​ជាតិ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង រិះគន់​ថា រចនាបថ​មេដាយ​ដែល​ជា​ពានរង្វាន់​សម្រាប់​ផ្តល់​ជូន​អត្តពលិក​ឆ្នើម​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ក្នុង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ បង្កប់​ខ្លឹមសារ​ពី​ការ​លើក​តម្កើង​បុគ្គល​ជា​មេដឹកនាំ ជាជាង​ការ​បង្ហាញ​ពី​ការ​លើក​តម្កើង​កិត្តិយស និង​មុខមាត់​របស់​ប្រទេស​នៅ​លើ​ឆាក​អន្តរជាតិ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា មេដាយ​ដែល​ផលិត​ឡើង​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​ក្នុង​ឆ្នាំ​២០២៣ នេះ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ គួរតែ​ឆ្លាក់​ឱ្យ​មាន​រចនាបថ​ប្រាសាទ​អង្គរវត្ត​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ព្រោះ​រចនាបថ​នេះ​គឺ​បង្ហាញ​នូវ​មហា​អាណាចក្រ​ខ្មែរ​ដ៏​រុងរឿង​នា​សម័យ​អង្គរ...

អ្នក​ឃ្លាំមើល៖ អំពើ​អយុត្តិធម៌​នឹង​បន្ត​រីក​ដុះដាល​កាន់តែ​ធំ​នៅ​ពេល​សង្គម​មួយ​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា សំណល់​អយុត្តិធម៌​ដ៏​អាក្រក់​នឹង​បន្ត​រីក​ដុះដាល​កាន់តែ​ធំ​ឡើងៗ​ដូច​ជំងឺ​មហារីក​នៅ​ក្នុង​សង្គម នៅ​ពេល​ដែល​ប្រទេស​ជាតិ​មួយ​ប្រកាន់​យក​ការ​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ ឬ​យក​បុគ្គល​ដែល​ជា​មេដឹកនាំ​ធំ​ជាង​នីតិរដ្ឋ​របស់​ប្រទេស។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា គ្មាន​បុគ្គល​ដែល​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ​ណា​ម្នាក់​នៅ​លើ​ពិភពលោក​សុខចិត្ត​បោះបង់​ចោល​អំណាច និង​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ផល​ប្រយោជន៍​គ្រួសារ និង​បក្ខពួក​របស់​គេ ដោយ​ងាក​មក​លើក​ស្ទួយ​យុត្តិធម៌​សង្គម នៅ​ពេល​ដែល​គេ​កំពុង​សោយសុខ និង​ធ្វើ​មាន​ធ្វើ​បាន​ក្នុង​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​បុគ្គល​និយម​នេះ​ឡើយ។ លោក សេក សុជាតិ ថា​សង្គម​ជាតិ​មួយ​នឹង​វិនាស​អន្តរាយ​សាបសូន្យ​នៅ​ពេល​ដែល​ច្បាប់​ប្រទេស​ជាតិ​បាត់បង់​មូលដ្ឋានគ្រឹះ​យុត្តិធម៌ ហើយ​សង្គម​ទាំងមូល​នឹង​បាត់បង់​យុត្តិធម៌​នៅ​ពេល​ដែល​ច្បាប់​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច។ ចុងក្រោយ...

លោក គង់ គាំ ប្រកាស​បញ្ចប់​ជីវិត​នយោបាយ​ចាប់ពី​ថ្ងៃ​នេះ​តទៅ​បន្ទាប់ពី​ទទួល​កំហុស

លោក គង់ គាំ ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន ប្រកាស​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន ដោយ​លាលែង​ចេញពី​តំណែង​ចាប់​ពី​ពេលនេះ​តទៅ បន្ទាប់ពី​ព្រម​ទទួល​កំហុស និង​សុំ​ការ​អភ័យ​ទោស​ពី​មេដឹកនាំ​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា​ខ្លួន​ពិត​ជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ភាព​សុខសាន្ត​របស់​សង្គម​ជាតិ​មែន។ លោក គង់ គាំ បាន​ផ្ញើ​លិខិត​ថ្លែង​អំណរគុណ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​មិន​បន្ត​ប្តឹង​រូបលោក​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី និង​ផ្ទះ​មួយ​កន្លែង​របស់​លោក​នៅ​ផ្លូវ​សុធារស...

Latest news