29 C
Phnom Penh

TAG

មីន អ៊ុងឡាំង

តុលាការ​យុត្តិធម៌​អន្តរជាតិ​ផ្ដើម​សវនាការ​ប្រឆាំង​របប​សឹក​ភូមា​ពី​បទ​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នឹង​ជំនុំជម្រះ​ក្ដី​ប្រឆាំង​របប​សឹក​ភូមា​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ខែ​ក្រោយ​នេះ ដែល​ជា​ការ​ចាប់ផ្ដើម​លាតត្រដាង​បទល្មើស​ដ៏​ឃោរឃៅ​របស់​ពួក​ឧត្តមសេនីយ៍​ភូមា ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍។ តុលាការ​អន្តរជាតិ​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ការ​ដំណើរការ​ជំនុំជម្រះ​ក្ដី​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ប្រឆាំង​ពួក​យោធា​ភូមា ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ ucanews.com ឬ​សហភាព​សាសនិក​កាតូលិក​អាស៊ី នៅ​ថ្ងៃ​ទី​២០ ខែ​មករា នេះ។ សវនាការ​នេះ​ធ្វើ​តាម​ពាក្យ​បណ្តឹង​ពី​ប្រទេស​ហ្គាំប៊ីយ៉ា (Gambia)...

ហ្វីលីពីន​ថា​អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវតែ​ចូលរួម​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នៅ​ភូមា

ក្រោយ​ពី​នាយករដ្ឋមន្ត្រី​សិង្ហបុរី ទូន្មាន​កម្ពុជា​ឱ្យ​ប្រកាន់​ភ្ជាប់​នូវ​ភាព​អព្យាក្រឹត្យ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ដែល​ដើរ​តួនាទី​ជា​ប្រេសិត​អាស៊ាន​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា នៅ​ពេលនេះ​គឺ​មាន​សមាជិក​អាស៊ាន​មួយ​ទៀត​ចេញ​មុខ​មក​ផ្ដល់​ដំបូន្មាន​ឱ្យ​កម្ពុជា មិន​ត្រូវ​ចោល​ភាគី​ណា​មួយ​ឡើយ រួម​ទាំង​ភាគី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ថា វត្តមាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ក្នុង​កិច្ច​ចរចា​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ទាំងអស់ គឺជា​ការ​ចាំបាច់ តែ​គេ​មិន​ត្រូវ​រំលង​ភាគី​ដ៏​ធំ​មួយ គឺ​ភាគី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទេ ទោះ​ជា​អ្នកស្រី​ត្រូវ​បាន​តុលាការ​កាត់ទោស​ក៏ដោយ។ វិបត្តិ​នយោបាយ​នៅ​ភូមា...

លោក ហ៊ុន សែន ថា​ត្រូវតែ​បង្កើត​ឱ្យ​មាន​ត្រីភាគី​រួម​គ្នា​រក​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​ភូមា

មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន អះអាង​ថា ដើម្បី​រួម​គ្នា​រក​មធ្យោបាយ​ដោះស្រាយ និង​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​ភូមា គឺ​ត្រូវតែ​មាន​ប្រធាន​អាស៊ាន​ក្នុង​ពេល​បច្ចុប្បន្ន ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​មុន និង​ប្រធាន​អាស៊ាន​ដែល​នឹង​ចូល​កាន់​កិច្ចការ​ក្រោយ​កម្ពុជា ព្រមទាំង​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ ដើម្បី​ធ្វើ​កិច្ចការ​នេះ។ បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ក្រោយ​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អាស៊ាន លោក លឹម ចុកហ៊ុយ (Lim...

លោក ហ៊ុន សែន ស្នើសុំ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចរចា​វិបត្តិ​នៅ​ភូមា

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន ដែល​ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា បាន​ស្នើសុំ​ឲ្យ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចំណែក​លើក​ទឹកចិត្ត​ក្នុង​ការ​ចរចា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​ភូមា ឲ្យ​បាន​ដំណើរការ​ទៅ​មុខ។ លោក ហ៊ុន សែន នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ ជាមួយ​លោក លឹម ចុកហ៊ុយ អគ្គលេខាធិការ​អាស៊ាន បាន​លើកឡើង​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ទៅ​ភូមា ក្នុង​ពេល​ថ្មីៗ​កន្លងទៅ​នេះ មាន​គោលបំណង គឺ​ចង់​ជួយ​ដល់​ប្រទេស​ភូមា ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នោះ។ បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​ថា...

អ្នក​ឃ្លាំមើល៖ អាស៊ាន​ពេលនេះ​កំពុង​រហែក​ជា​ពីរ​គឺ​មួយ​ទៅ​អាមេរិក ហើយ​មួយ​ទៀត​ងាក​ទៅ​ចិន

ក្រុម​អ្នក​សង្កេតការណ៍​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយពី​ជំនួប​រវាង​លោក ហ៊ុន សែន និង​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ថា​បាន​ធ្វើ​ឱ្យ​អាស៊ាន​រំកិល​ខ្លួន​ឈាន​ទៅ​រក​ការ​បែកបាក់ ព្រោះ​ខ្លឹមសារ​ស៊ីជម្រៅ​ដែល​គេ​មើល​ឃើញ​នៅ​ពេលនេះ គឺ​មួយ​ផ្នែក​ងាក​ទៅ​ប្រទេស​លោកសេរី និង​មួយ​ផ្នែក​ទៀត​ងាក​ទៅ​រក​មហាអំណាច​កុម្មុយនីស្ត​ចិន។ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១២ មករា...

ផែនការ​កម្ពុជា​យក​ពួក​យោធា​ភូមា​ចូលរួម​ប្រជុំ​និង​ចាត់ទុក​មេ​រដ្ឋប្រហារ​ជា​នាយករដ្ឋមន្ត្រី​ជា​ចំណុច​រុញ​ឱ្យ​អាស៊ាន​បែកបាក់

រឿង​ដ៏​អាម៉ាស់​មួយ​ធ្លាក់​មក​លើ​កម្ពុជា គឺ​ការ​ដែល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​អាស៊ាន មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​តាម​គ្រោងទុក ដែល​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ។ តាម​ការ​កត់សម្គាល់​របស់​អ្នក​សារព័ត៌មាន និង​អ្នក​សង្កេតការណ៍ អាច​មក​ពី​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាជិក​អាស៊ាន​មួយ​ភាគធំ​ធ្វើ​ពហិការ​ប្រជុំ ដោយសារ​តែ​កម្ពុជា​ដែល​មាន​ឋានៈ​ជា​ប្រធាន​សមាគម​អាស៊ាន​ប្រចាំ​ឆ្នាំ បាន​ព្យាយាម​អូស​តំណាង​របប​សឹក​ភូមា មក​ចូលរួម​ប្រជុំ គឺ​លោក​រដ្ឋមន្ត្រី​ការបរទេស​យោធា Wunna Maung Lwin ហើយ​បើ​អាច​ធ្វើ​បាន គឺ​កម្ពុជា​នឹង​អូស​យក​មេ​រដ្ឋប្រហារ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​ជា​ឃាតក​ដៃ​ប្រឡាក់​ឈាម​របស់​ជនជាតិ​ភូមា​រាប់​ពាន់​នាក់ មក​ចូលរួម​ប្រជុំ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​ថែម​ទៀត​នោះ...

ជប៉ុន​សោកស្ដាយ​ចំពោះ​អំពើ​ហិង្សា​បន្ត​កើត​មាន​នៅ​ភូមា ទោះ​មេ​រដ្ឋប្រហារ​សន្យា​ឱ្យ​មាន​បទ​ឈប់​បាញ់

ជប៉ុន ចាប់ផ្ដើម​និយាយ​អំពី​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ទៅ​ជួប​មេ​រដ្ឋប្រហារ​ភូមា​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ថ្ងៃ​ទី​៧ ខែ​មករា។ នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​សមភាគី​កម្ពុជា លោក ប្រាក់ សុខុន លោក Yoshimasa Hayashi រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​ហៅ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ភូមា ថា​ជា​ការ​ខិតខំ​មួយ​ដ៏​ធំ​ក្នុង​នាម​ជា​សមាជិក​អាស៊ាន និង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា...

បទវិភាគ៖ តើ​អ្វី​ជា​លទ្ធផល​នៃ​បេសកកម្ម​ដោះស្រាយ​បញ្ហា​ភូមា​របស់​លោក ហ៊ុន សែន?

បញ្ហា​ក្នុង​ប្រទេស​ភូមា​បច្ចុប្បន្ន​នេះ បាន​កើតឡើង​បន្ទាប់ពី​មេដឹកនាំ​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​គណបក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​កាលពី​ចុង​ឆ្នាំ​២០២០។ ពួក​យោធា​ដែល​គ្រប់គ្រង​អំណាច​ផ្ដាច់ការ និង​ប្រើ​អំពើ​ហិង្សា​ឃោរឃៅ​បាន​បាត់បង់​អំណាច​ដោយ​សន្លឹកឆ្នោត ក៏​ព្រោះ​តែ​ពលរដ្ឋ​ភូមា​ស្អប់​ខ្ពើម។ ការ​ធ្វើ​រដ្ឋប្រហារ​ដើម្បី​កាន់​អំណាច​របស់​ពួក​យោធា​នោះ ទទួល​បាន​ការ​ប្រឆាំង​ដ៏​ខ្លាំងក្លា​ពី​ប្រជាពលរដ្ឋ​ភូមា និង​សហគមន៍​អន្តរជាតិ។ សមាគម​អាស៊ាន​ដែល​តែងតែ​មិន​អើពើ​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​នោះ ក៏​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ចំពោះ​មេដឹកនាំ​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង (Ming Aung Lhaing) ដែល​កំពុង​គ្រប់គ្រង​អំណាច និង​ថែមទាំង​ផាត់​របប​សឹក​មួយ​នេះ​ចេញពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទៀត​ផង។ ការ​សម្រេច​របស់​អាស៊ាន​បែប​នេះ គឺជា​ការ​ឆ្លើយតប​នឹង​របប​យោធា​ដែល​មិន​គោរព​តាម​កិច្ចព្រមព្រៀង ៥​ចំណុច​ដែល​ខ្លួន​បាន​ទទួល​យក ដើម្បី​បញ្ចប់​អំពើ​ហិង្សា និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។...

ក្រុម​អ្នកវិភាគ​ថា​អាស៊ាន​នឹង​បែកបាក់ បើ​មេដឹកនាំ​កម្ពុជា​ប្រើ​ល្បិច​កោះហៅ​តំណាង​របប​សឹក​ភូមា

ក្រុម​អ្នក​សង្កេតការណ៍​ព្រមាន​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រើ​ល្បិច​រៀបចំ​សេណារីយូ​ដាក់​លិខិត​កោះហៅ​តំណាង​របប​សឹក​ខុស​ច្បាប់​ភូមា ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​មុន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​នៃ​កិច្ចប្រជុំ ដោយ​មិន​ជូនដំណឹង​ឱ្យ​តំណាង​ប្រទេស​ផ្សេងៗ​ដឹង​ជា​មុន ដើម្បី​បញ្ចៀស​ការ​មិន​ចូលរួម​របស់​តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងនោះ វា​ប្រាកដ​ណាស់​សម្ពន្ធភាព​អាស៊ាន​នឹង​បែកបាក់​ដោយ​ចៀស​មិន​ផុត​នោះ​ឡើយ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

លោក ហ៊ុន សែន ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា ខណៈ​មតិ​រិះគន់​ថា​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​អន្តរជាតិ

បុរស​ខ្លាំង​កម្ពុជា​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា ដោយ​ចោទប្រកាន់​ថា អ្នក​ដែល​ប្រឆាំង​នឹង​បទ​ឈប់​បាញ់ និង​ការ​ផ្តល់​ជំនួយ​ទៅ​កាន់​ប្រទេស​ភូមា គឺ​ចង់​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ដោយសារ​សង្គ្រាម ខណៈ​មតិ​ជាច្រើន​រិះគន់​ថា គ្រាន់តែ​ឆ្លុះបញ្ចាំង​ពី​ការ​ប៉ុនប៉ង​បោក​បញ្ឆោត​សាធារណមតិ​ជាតិ និង​អន្តរជាតិ​តែប៉ុណ្ណោះ។ នៅ​ក្នុង​ឱកាស​ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កំណាត់ផ្លូវ​ជាតិ​លេខ​៥ ប្រវែង​ជិត ៨៥​គីឡូម៉ែត្រ​តភ្ជាប់​ពី​ខេត្ត​បាត់ដំបង ទៅកាន់​ស្រុក​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា នេះ លោក ហ៊ុន សែន អះអាង​ថា...

Latest news