34 C
Phnom Penh

TAG

មីន អ៊ុងឡាំង

តុលាការ​របប​សឹក​ភូមា​បន្ត​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​បទ​ឈប់​បាញ់​ស្នើ​ដោយ​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង

តុលាការ​នៃ​របប​សឹក​ភូមា បាន​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី មួយ​ករណី​ទៀត​ដែល​ជា​ការ​ចេញ​សាលក្រម​ផ្ដន្ទាទោស​អ្នក​ប្រជាធិបតេយ្យ​ជើងឯក​ពិភពលោក​នេះ​ជា​លើក​ទី​ពីរ។ ចំពោះ​សំណុំរឿង​ចុងក្រោយ​នេះ​ដែល​នាំ​ឲ្យ​អ្នកស្រី​មាន​ទោស ៤​ឆ្នាំ គឺ​ករណី​នាំ​ចូល​ឧបករណ៍​ទាក់ទង​រលក​សំឡេង ឬ​អាយកូម​ដោយ​ខុស​ច្បាប់។ ទីភ្នាក់ងារ​សារព័ត៌មាន AFP គឺ​នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​មករា នេះ បាន​ចុះផ្សាយ​ថា អ្នកស្រី ស៊ូជី អាយុ ៧៦​ឆ្នាំ ត្រូវ​បាន​រក​កំហុស​ឃើញ​ចំនួន ២​ករណី​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទាក់ទង​ដោយ​ខុស​ច្បាប់ ឬ​ហៅថា​អាយកូម និង​មាន​ករណី​បំពាន​ច្បាប់​ដាក់​ប្រទេស​គ្រា​មាន​អាសន្ន ដោយសារ​អ្នកស្រី​រៀបចំ​បោះឆ្នោត​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​គ្រោះ​អាសន្ន​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​ឆ្លង​កូវីដ-១៩។...

លោក ហ៊ុន សែន ដើរ​ជាន់​កម្រាលព្រំ​ក្រហម​លើ​ទឹកដី​ភូមា ខណៈ​ប្រជាជន​ភូមា​បាតុកម្ម​ប្រឆាំង​លោក

នៅ​ពេល​ដែល​យន្តហោះ​ដឹក​មេដឹកនាំ​កម្ពុជា ចុះ​ចត​ភ្លាម​នៅ​ព្រលាន​យន្តហោះ​ភូមា នៅ​ទីក្រុង​ណៃភិដរ នៅ​ព្រឹក​ថ្ងៃ​ទី​៧ មករា គេ​ឃើញ​មន្ត្រី​របប​សឹក​ភូមា តិចតួច​ប៉ុណ្ណោះ​មក​ទទួល​លោក ហ៊ុន សែន។ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដើរ​លើ​កម្រាលព្រំ​ពណ៌​ក្រហម​ដ៏​ខ្លី​មួយ ហើយ​ចូល​ក្នុង​រថយន្ត​ដែល​មាន​រថយន្ត​អម​ពី​ក្រោយ​ជាច្រើន​គ្រឿង ជាមួយ​នឹង​ការ​ការពារ​សន្តិសុខ​យ៉ាង​ប្រយ័ត្ន​បំផុត។ បន្តិច​ក្រោយ​មក គេ​ឃើញ​លោក ហ៊ុន សែន ប្រគល់​អំណោយ​ជា​ម៉ាស់​ការពារ​ជំងឺ​កូវីដ-១៩ ចំនួន​ជាង ៣​លាន​ម៉ាស់​ទៅ​ដល់​មន្ត្រី​នៃ​របប​សឹក​ភូមា ប៉ុន្តែ​គេ​ពុំ​ឃើញ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​តែង​តាំង​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី​មក​ទទួល​លោក ហ៊ុន...

លោក ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​នៅ​ភូមា​ស្រប​ពេល​ពលរដ្ឋ​ប្រឆាំង​របប​សឹក​មិន​ពេញ​ចិត្ត

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ទៅដល់​ប្រទេស​ភូមា ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វះស្វែង​រក​ការ​ផ្សះផ្សា​សម្របសម្រួល​នយោបាយ​របស់​ប្រទេស​ភូមា នៅ​ថ្ងៃ​សុក្រ ទី​៧ មករា នេះ ដូច​អ្វី​ដែល​លោក​បាន​គ្រោង​ទុក។ ប៉ុន្តែ​បេសកកម្ម​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ រង​ការ​រិះគន់ និង​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​របស់​ពលរដ្ឋ​ភូមា​ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ហើយ​ប្រឆាំង​នឹង​របប​យោធា​របស់​លោក មីន អ៊ុងឡាំង។ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី...

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បារម្ភ​ថា​អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព​គ្នា​ក្រោយ​ឆ្នាំ​២០២២

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា សម្ដែង​ក្តី​បារម្ភ​ថា ក្រោយ​ឆ្នាំ​២០២២ អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព និង​ភាព​ស្អិតល្មួត​របស់​អាស៊ាន​ទាំង​១០ ប្រសិនបើ​មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​លេចឡើង​ឱ្យ​បាន​ល្អ​ទេ​នោះ ហើយ​កម្ពុជា​ក៏​មិន​ឯកភាព​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​នាម​សមាជិក​ទាំង​១០​ក្នុង​តំបន់​នេះ​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន ISEAS-Yusof Ishak ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ថា កម្ពុជា​មើល​ឃើញ​ថា​អាស៊ាន​ត្រូវតែ​មាន​ការ​ឯកភាព និង​សាមគ្គី​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ឱ្យ​ល្អ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ប្រកប​ដោយ​ចីរភាព។ លោក ប្រាក់ សុខុន...

ពលរដ្ឋ​ខ្មែរ​និង​ភូមា​នៅ​អាមេរិក​គ្រោង​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ពេល​ប្រជុំ​អាស៊ាន​នៅ​អាមេរិក

ក្រុម​អ្នក​សង្កេតការណ៍​កម្ពុជា អះអាង​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ពលរដ្ឋ​ភូមា​អាមេរិកាំង ព្រមទាំង​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ជាច្រើន​ទៀត គ្រោង​នាំគ្នា​បាតុកម្ម​ក្នុង​រដ្ឋធានី Washington ដើម្បី​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ។ ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ (CAHRAD) លោក យ៉ាប់ គឹមទឹង បាន​លើកឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​របស់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ពុធ...

កម្លាំង​ចម្រុះ​ប្រឆាំង​របប​សឹក​ភូមា សច្ចា​រារាំង​លោក ហ៊ុន សែន មិន​ឱ្យ​ជាន់​ដី​ភូមា

កម្លាំង​ចម្រុះ​ប្រឆាំង​របប​សឹក​ភូមា បាន​សច្ចា​ថា ពួកគេ​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ស្ថិត​ក្នុង​ដែន​អំណាច​របស់​ខ្លួន ដើម្បី​រារាំង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​មាន​ផែនការ​ជាន់​ដី​ភូមា នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ ដើម្បី​ជួប​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ភូមា ឈ្មោះ​ថា Myanmar Now ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៥ មករា នេះ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​៤ ខែ​មករា ឆ្នាំ​២០២២ នេះ កម្លាំង​សម្របសម្រួល​ការ​វាយប្រហារ​ដែល​ជា​ក្រុម​ចម្រុះ​ចំនួន ២៦០​អង្គភាព បាន​និយាយ​ថា...

លោក ហ៊ុន សែន ថា​នឹង​រក​ដំណោះស្រាយ​ឲ្យ​ភូមា​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ណៃភិដោ នៃ​ប្រទេស​ភូមា នៅ​ថ្ងៃ​ទី​៧-៨ ខែ​មករា ខាងមុខ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​អាច​ឲ្យ​ប្រទេស​ភូមា អាច​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ ខណៈ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​តែង​រិះគន់​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ដណ្តើម​បាន​មេដាយ​មាស​ពិភពលោក​ពី​ការ​ប្រកួត​ប៉េតង់​នៅ​ទីក្រុង​សាន់តាស៊ូសាណា ប្រទេស​អេស្ប៉ាញ ដែល​រៀបចំ​ឡើង​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ថា ដំណើរ​របស់​លោក​ទៅ​កាន់​ប្រទេស​ភូមា...

សង្គម​ស៊ីវិល​ភូមា​និង​កម្ពុជា​ជិត​២០០ ថ្កោលទោស​មេដឹកនាំ​កម្ពុជា​ចំពោះ​ការ​គាំទ្រ​របប​សឹក​ភូមា

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ចេញ​ទៅ​កាន់​រដ្ឋធានី​ណៃភិដោ នៃ​ប្រទេស​ភូមា ដើម្បី​ជួប​នឹង​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ នៅ​មុន​ការ​ចេញ​ដំណើរ​របស់​បុរស​ខ្លាំង​កម្ពុជា​រូប​នេះ អង្គការ​សង្គម​ស៊ីវិល​យ៉ាងតិច​ជិត ២០០ នៃ​ប្រទេស​ភូមា និង​កម្ពុជា ដែល​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ជាង ២០​អង្គការ​ទៀត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ទៅ​លើ​លោក ហ៊ុន សែន ចំពោះ​ការ​គាំទ្រ​របប​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ប្រទេស​ភូមា ដោយ​បាន​ទាមទារ​ឱ្យ​មាន​ការ​ឆ្លើយតប​ជាបន្ទាន់​ពី​អន្តរជាតិ ដើម្បី​បញ្ឈប់​នូវ​យុទ្ធនាការ​ភេរវកម្ម​នៃ​របប​យោធា​ភូមា។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា របប​យោធា​ភូមា បាន​និង​កំពុង​ប្រើ​អំពើ​ហិង្សា​យ៉ាង​ខ្លាំង​ដើម្បី​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ​ភូមា​ទូទាំង​ប្រទេស...

កម្លាំង​ប្រឆាំង​របប​រដ្ឋប្រហារ​នៅ​ភូមា​ដាក់​គោលដៅ​វាយឆ្មក់​លើ​ក្រុម​គាំទ្រ​និង​ពួក​យោធា

រយៈពេល​ជាង ១០​ខែ​មក​ហើយ​ចាប់តាំង​ពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល មនុស្ស​ស្លាប់​ដែល​ជា​ក្រុម​ប្រឆាំង​រដ្ឋប្រហារ​កើន​ឡើង​ជាង ១៣៥០​នាក់ និង​ចាប់​ខ្លួន​កើន​ឡើង​ជាង ១​ម៉ឺន ១​ពាន់​នាក់។ កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ករណី​ឃាតកម្ម​មួយ​ដ៏​ឃោរឃៅ​កើតឡើង​ទៅ​លើ​ក្បួន​រថយន្ត​ស៊ីវិល​ដោយ​ដុត​មនុស្ស​ទាំង​រស់​ចំនួន ៣៥​នាក់។ ករណី​នេះ​នាំ​ឲ្យ​កងទ័ព​ប្រឆាំង​របប​សឹក បើក​យុទ្ធនាការ​សងសឹក​ដោយ​ដាក់​គោលដៅ​វាយប្រហារ​បែប​ទ័ព​ព្រៃ​ទៅលើ​គោលដៅ​របស់​ពួក​យោធា និង​ក្រុម​មន្ត្រី​ទាំងឡាយ​ណា​ដែល​មាន​ទំនាក់ទំនង​នឹង​ពួក​យោធា។ ដោយ​សភាពការណ៍​សឹក​កាន់តែ​ធ្ងន់ធ្ងរ គឺ​ផ្ទុះឡើង​សឹង​ទូទាំង​ប្រទេស ខណៈ​អំពើ​ហិង្សា​ក៏​កាន់តែ​សាហាវ បាន​នាំ​ឱ្យ​អគ្គលេខាធិការ​រង​ម្នាក់​នៃ​អង្គការ​សហប្រជាជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ទាន់​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ពួក​យោធា​ឲ្យ​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា។ អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌​រូប​នេះ គឺ​លោក ម៉ារតាំង គ្រីហ្វ៊ី។ សេចក្ដី​ថ្លែងការណ៍​របស់​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​មនុស្សធម៌ បាន​សម្ដែង​ក្តី​រន្ធត់​បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ប្រទេស​ភូមា​មក​ថា...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រទេស​មួយ​ចំនួន​ដក​ទូត​ចេញពី​ភូមា​ជា​មុន ចាំ​រិះគន់​លោក​រឿង​ទៅ​ភូមា

មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​ត​ត្រកូល លោក ហ៊ុន សែន ព្រមាន​ថា បើ​ប្រទេស​សមាជិក​អាស៊ាន​ចង់​រិះគន់​គម្រោង​ទស្សនកិច្ច​របស់​លោក​ទៅ​ជួប​លោក មីន អ៊ុងឡាំង សូម​ប្រទេស​ទាំងនោះ​ដក​ស្ថានទូត​របស់​ខ្លួន​ចេញពី​ប្រទេស​ភូមា​ជា​មុន​សិន ចាំ​នាំគ្នា​មក​រិះគន់​លោក។ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ធ្នូ នេះ​ថា លោក​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​អាស៊ាន ៩ មក​ក្លាយ​ជា​អាស៊ាន ១០ វិញ...

Latest news