34 C
Phnom Penh

TAG

សម រង្ស៊ី

លោក សម រង្ស៊ី អំពាវនាវ​សុំ​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ទាំងអស់​រួបរួម​គ្នា

លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​ក្នុង​ប្រទេស​បារាំង ចេញ​សារ​នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ អំពាវនាវ​ដល់​តំណាង​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ឲ្យ​រួបរួម​សហការ​គ្នា​ជា​ធ្លុង​មួយ ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សូម​កុំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក ត្រូវតែ​ចែក​មុខនាទី​គ្នា​ដើម្បី​ទទួល​បាន​ជ័យជម្នះ​រួម។ លោក សម រង្ស៊ី បាន​លើកឡើង​ថា នៅ​ពេលនេះ​មាន​គណបក្ស​នយោបាយ ៣ ដែល​តំណាង​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ ហើយ​ដែល​មាន​អ្នកគាំទ្រ​ចេញ​មកពី​ប្រភព​ដើម​តែ​មួយ គឺ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ។ លោក​សូម​ឲ្យ​អ្នកគាំទ្រ...

លោក ហ៊ុន សែន ថា​ភាព​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​សព្វថ្ងៃ​នេះ​ផ្តើម​ចេញ​ពី​ថ្ងៃ​ជ័យជម្នះ ៧​មករា ខណៈ​ក្រុម​ប្រឆាំង​ថា​ជា​ថ្ងៃ​បាត់បង់​ទឹកដី​ទៅវិញ

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន លើកឡើង​ថា ភាព​សប្បាយ​រីករាយ​របស់​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ផ្តើម​ចេញពី​ជ័យជម្នះ ៧​មករា ១៩៧៩ ទាំងស្រុង ដែល​ជា​សច្ចធម៌​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​មិន​អាច​បដិសេធ​បាន។ លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ខួប ៤៥​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ «៧​មករា» ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុក​ជា​ថ្ងៃ​ពិសេស​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ នេះ ជា​ថ្ងៃ​គម្រប់​ខួប...

សមាជិក​គណបក្ស​ភ្លើង​ទៀន​តវ៉ា​ឱ្យ​ប្រធាន​និង​អគ្គលេខាបក្ស​ចុះចេញ​ពី​តំណែង​ដោយ​ឥត​លក្ខខណ្ឌ

សមាជិក​មូលដ្ឋាន​គណបក្ស​ភ្លើង​ទៀន មកពី​តាម​បណ្តា​ខេត្ត​នានា និង ៩​រាជធានី​រាប់​រយ​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​មួយ​នេះ តវ៉ា​ឲ្យ​លោក ទាវ វណ្ណុល ដែល​ជា​ប្រធាន​បក្ស និង​លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន ចុះចេញ​ពី​តំណែង​ដោយ​ឥត​លក្ខខណ្ឌ ដោយសារ​ពួកគេ​មិន​មាន​សមត្ថភាព និង​អសីលធម៌។ សមាជិក​គណបក្ស​ភ្លើង​ទៀន​រាប់​រយ​នាក់​ទាំងនោះ បាន​នាំគ្នា​ឈរ​កាន់​បដា​វែងៗ​រំលេច​ដោយ​អក្សរ​ស្នើ​ឲ្យ​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស និង​លោក លី សុធារ៉ាយុត្តិ អគ្គលេខា​បក្ស...

លោក សម រង្ស៊ី អះអាង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​ក្រៅ​ស្រុក​លោក សម រង្ស៊ី លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក កឹម សុខា និង​រូប​លោក​ផ្ទាល់​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១២ គឺ​ជា​គណបក្ស​មុន​គេ​បង្អស់​ដែល​បាន​បង្រួបបង្រួម​កម្លាំង​ប្រជាធិបតេយ្យ​ខ្មែរ ក្នុង​គោលបំណង​បញ្ចប់​របប​ផ្ដាច់ការ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​នឹង​វិល​មក​វិញ​ម្តង​ទៀត​ដែរ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ ធ្នូ នេះ​ថា អ្វី​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ភ័យខ្លាច​ជាងគេ​បំផុត​នោះ គឺ​កម្លាំង​ប្រជាធិបតេយ្យ​ខ្មែរ​រួបរួម​គ្នា​ឡើងវិញ​ជា​ធ្លុង​មួយ ដោយ​មាន​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម...

ក្រុម​អ្នក​តស៊ូ​មតិ​ក្រៅ​ស្រុក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផ្តល់​សេរីភាព​ដល់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​អ្នក​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​សកម្មជន​នានា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​រដ្ឋាភិបាល​ថ្មី​នេះ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ផ្តល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បញ្ជាក់​ឯកសារ​គតិយុត្តិ​ដល់​គណបក្ស​ភ្លើង​ទៀន ដើម្បី​ឱ្យ​បក្ស​ទាំងនេះ​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​រារាំង​ពី​ផ្លូវច្បាប់​បន្ត​ទៀត។ បន្ថែម​ពី​នេះ ក៏​ត្រូវ​បង្កើត​បរិយាកាស​នយោបាយ​ទូលំទូលាយ​សម្រាប់​គណបក្ស​ទាំងអស់ ដើម្បី​ឱ្យ​ពួកគេ​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​យាយី​ផង​ដែរ។ ប្រភព​ខាងលើ​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​មន្ត្រី​បក្ស​ភ្លើង​ទៀន​កុំ​ប្រើ​មធ្យោបាយ​វាយប្រហារ​គ្នា​ដោយសារ​តែ​រឿង​ផ្ទាល់​ខ្លួន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន កុំ​ប្រើ​មធ្យោបាយ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក ឬ​បញ្ឈរ​តួនាទី​នរណា​ម្នាក់​តាម​វិធានការ​ផ្សេងៗ ដោយសារ​តែ​រឿង​ផ្ទាល់ខ្លួន បន្ទាប់ពី​ប្រធាន​គណបក្ស​ភ្លើង​ទៀន​សម្រេច​បញ្ចប់​តួនាទី​មន្ត្រី​ប្រតិបត្តិ​ខេត្ត​សៀមរាប របស់​គណបក្ស​នេះ​កាលពី​ពេល​ថ្មីៗ។ លោក សម រង្ស៊ី បាន​ចេញ​លិខិត​អំពាវនាវ​មួយ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​គណបក្ស​នយោបាយ​ដែល​ស្រឡាញ់​ជាតិ និង​ជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ សហការ​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ធានា​ភាព​ជោគជ័យ​នៃ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ជួយ​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដាស់តឿន​កុំ​ឱ្យ​ប្រើ​មធ្យោបាយ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​ដោយសារតែ​រឿង​ផ្ទាល់ខ្លួន ហើយ​និង​ត្រូវ​ចៀសវាង​ការ​ចាត់ការ​វិធានការ​ណា​មួយ​ដែល​មាន​បំណង​បញ្ឈប់​តួនាទី និង​ការងារ​របស់​សកម្មជន​ណា​ម្នាក់​ដែល​មាន​ទឹកចិត្ត​នៅតែ​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ...

លោក មាជ សុវណ្ណារ៉ា៖ សន្តិភាព​ពិត​ឬ​មិន​ពិត និង​ការ​អភិវឌ្ឍ​ក្លែងក្លាយ​ឬ​ក៏​អត់ គឺ​ស្ថិត​លើ​ពលរដ្ឋ មិន​មែន​លើ​មាត់​អ្នក​ដឹកនាំ​ទេ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ការ​ប្រកាស​ថា​កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​មាន​សង្គ្រាម ទៅ​ជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព ពី​ប្រទេស​ដែល​គ្មាន​ស្ថិរភាព ទៅ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ពិតប្រាកដ នរណា​ក៏​អាច​និយាយ​បាន​ដែរ ប៉ុន្តែ​សន្តិភាព​ពិត​ឬ​មិន​ពិត ហើយ​ការ​អភិវឌ្ឍ​ក្លែងក្លាយ​ឬ​ក៏​អត់ គឺ​ស្ថិត​នៅ​លើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ មិនមែន​ស្ថិត​លើ​មាត់​អ្នក​ដឹកនាំ​ទេ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ ធ្នូ ថា ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​លើ​ពលរដ្ឋ​ខ្លួនឯង គ្មាន​ចំណេញ​អ្វី​ដល់​ប្រទេស​ជាតិ​ទេ ព្រោះ​ថា​កម្ពុជា​សព្វថ្ងៃ​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​ស្ទើរ​គ្រប់​ផ្នែក...

លោក សម រង្ស៊ី៖ លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​តុក្កតា​របស់​លោក ហ៊ុន សែន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ចាត់ទុក​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ថា​ជា​តុក្កតា​ដែល​ឡើង​កាន់​អំណាច​តាម​ជើងខោ​លោក ហ៊ុន សែន ប៉ុណ្ណោះ ដោយសារ​តែ​លោក​គ្មាន​ផែនការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ដោយ​ខ្លួនឯង ក្រៅតែ​ពី​រង់ចាំ​បញ្ជា និង​ការ​រៀបចំ​របស់​លោក ហ៊ុន សែន។ លោក សម រង្ស៊ី បញ្ជាក់​ថា ដោយសារ​តែ​បែប​នេះ​ហើយ​បាន​ជា​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​កម្ពុជា​គិត​ចាប់​ពី​ចុង​ខែ​សីហា រហូត​ដល់​ពេលនេះ​មាន​រយៈពេល ១០០​ថ្ងៃ​ហើយ...

លោក សម រង្ស៊ី ចោទ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា​ពូកែ​តែ​ខាង​បោកប្រាស់​ពលរដ្ឋ​ដូច​រដ្ឋាភិបាល​ចាស់

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដែល​បន្ត​ពី​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​ពូកែ​ខាង​បង្កើត​រូបភាព​ក្លែងក្លាយ​តាមរយៈ​នយោបាយ​ប្រជាភិថុតិ ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ។ អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ វិច្ឆិកា ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​បន្ត​ក្តោប​ក្តាប់​អំណាច​ពី​ឪពុក​ទៅ​កូន​សព្វថ្ងៃ​នេះ មាន​ជំនាញ​តែ​ម្យ៉ាង​គត់ គឺ​ពូកែ​ខាង​បង្កើត​រូបភាព​ក្លែងក្លាយ​តាមរយៈ​នយោបាយ​ប្រជាភិថុតិ ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ ខណៈ​ការ​ដឹកនាំ​របស់​ពួកគេ​ទាំង​លោក ហ៊ុន សែន និង​កូន​របស់​គាត់...

លោក សម រង្ស៊ី៖ ពលរដ្ឋ​គួរតែ​នាំគ្នា​កាន់​ទុក្ខ​នៅ​ថ្ងៃ​រដ្ឋាភិបាល​ថ្មី​ក្រុង​ភ្នំពេញ​ប្រារព្ធ​បុណ្យ​ខួប​១០០​ថ្ងៃ​នៃ​ការ​ឡើង​កាន់​តំណែង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នឹង​ប្រារព្ធ​បុណ្យ​ខួប ១០០​ថ្ងៃ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​នាំគ្នា​កាន់ទុក្ខ​នៅ​ថ្ងៃ​នោះ​វិញ ព្រោះ​ថា​តាំងពី​ឡើង​មក​កាន់​តំណែង អំពើ​អយុត្តិធម៌​សង្គម​កាន់តែ​រីក​ធំ​ទៅៗ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ វិច្ឆិកា ថា តាំងពី​ថ្ងៃ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២២...

Latest news