25.9 C
Phnom Penh

TAG

សយ សុភាព

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​កំពុង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​យូរអង្វែង​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​ប្រទេស​អូស្ត្រាលី អះអាង​ថា អូស្ត្រាលី​កំពុង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ការ​អភិវឌ្ឍ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​អូស្ត្រាលី​ក៏​កំពុង​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ​ទៀត​ផង។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី Marise Payne បាន​សរសេរ​លើ​គណនី Facebook របស់​អ្នកស្រី​កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ក្នុង​នាម​ជា​ដៃគូ​យូរអង្វែង ប្រទេស​អូស្ត្រាលី​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ្នកស្រី​លើកឡើង​ថា អ្នកស្រី​បាន​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន អំពី​ការ​ព្រួយបារម្ភ​រួមគ្នា​ករណី​វិបត្តិ​នយោបាយ...

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថា​ ការ​បញ្ជូន​ជនជាតិ​វៀតណាម​ខុសច្បាប់​ទៅ​ប្រទេស​កំណើត​វិញ​មិនមែន​ជា​សមត្ថកិច្ច​របស់​ខ្លួន​ឡើយ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​ទាត់​ចោល​ការ​លើកឡើង​របស់​នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព ដែល​បាន​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដេញ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា សព្វថ្ងៃ​នេះ ថា​ជា​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល ទាមទារ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បញ្ជូន​ជនជាតិ​វៀតណាម​ខុសច្បាប់​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ក្រោម​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចេញ​លិខិត​បំភ្លឺ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា ការ​គ្រប់គ្រង​សណ្ដាប់ធ្នាប់​លំនៅឋាន និង​ទីតាំង​លំនៅឋាន​របស់​ជនបរទេស​ខុសច្បាប់​នៅ​កម្ពុជា មិន​ស្ថិត​ក្រោម​តួនាទី​ភារកិច្ច​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឡើយ ប៉ុន្តែ​វា​គឺជា​តួនាទី​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាំងស្រុង។ ប្រភព​ដដែល​អះអាង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ស្នើ​ឲ្យ​លោក សយ សុភាព ផ្តល់​កិច្ចសហការ​តាមរយៈ​ការ​ផ្តល់​ព័ត៌មាន​ជាក់លាក់​អំពី​ជនបរទេស​ខុសច្បាប់...

ក្រុម​តស៊ូ​មតិ​ជំរុញ​ឲ្យ​កម្ពុជា​លុប​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាមួយ​វៀតណាម​ចោល​ទាំងអស់

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​លុបចោល​នូវ​សន្ធិសញ្ញា កិច្ចព្រមព្រៀង និង​ឯកសារ​ខុសច្បាប់​ទាំងអស់​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​វៀតណាម​កន្លង​មក ដែល​ផ្ទុយ​ពី​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ឈ្មោះ Royal du Cambodge ស្ដីពី​ការ​រំឭក​ខួប​លើក​ទី​៥៩​ឆ្នាំ​នៃ​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​បាន​ឈ្នះ​ក្តី​លើ​ប្រទេស​ថៃ កាលពី​ឆ្នាំ​១៩៦២ កន្លងទៅ​នោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន...

អ្នក​កាសែត​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​ចោទ​សួរ​ថា តើ​កម្ពុជា​ហ៊ាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ឬ​ក៏​មិន​ហ៊ាន

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​កម្ពុជា ហ៊ាន ឬ​មិន​ហ៊ាន​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា យ៉ាង​អណាធិបតេយ្យ​សព្វថ្ងៃ​នេះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ ឲ្យ​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រុះរើ​ផ្ទះ​បណ្ដែតទឹក​ទៅ​រស់នៅ​លើ​គោក​ជំនួស​វិញ។ នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២១ ថា ករណី​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ជា​ចំណុច​ដែល​មហាជន​កំពុង​យកចិត្ត​ទុកដាក់​តាមដាន​ពី​សមត្ថភាព​របស់​សាលា​ក្រុង​ភ្នំពេញ យ៉ាង​ខ្លាំង​នោះ ថា​តើ​អាជ្ញាធរ​ហ៊ាន​ប្រើ​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ទាំងនោះ...

អ្នកកាសែត​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​ជនជាតិ​វៀតណាម​ចូល​កម្ពុជា​រស់នៅ​លើ​ទូក​កាលពី​ដំបូង តែ​ពួកគេ​នឹង​ទៅ​រស់នៅ​លើ​ដីគោក​នៅ​ពេល​បន្ទាប់

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន អះអាង​ថា ជនជាតិ​វៀតណាម ដែល​ចូល​មក​កម្ពុជា លើកដំបូង​គ្រាន់តែ​ជិះ​ទូក​ទៅ​សំចត​រស់នៅ​ក្នុង​តំបន់​ផ្ទៃ​ទឹក​អរិយក្សត្រ ដោយ​គ្រាន់តែ​រស់នៅ​លើ​ទូក​មួយ​រយៈ​ប៉ុណ្ណោះ បន្ទាប់មក​ពួកគេ​នាំគ្នា​រស់នៅ​លើ​គោក​តែម្តង ដូច្នេះ​សូម​កុំ​ឱ្យ​ដាន​ប្រវត្តិសាស្ត្រ​រជ្ជកាល​ស្តេច​ជ័យជេដ្ឋាទី២ វិល​មក​វិញ​ម្តង​ទៀត​លើ​ទឹកដី​កម្ពុជា។ នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ថ្មីៗ​នេះ​រដ្ឋាភិបាល​វៀតណាម បាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ជាង ១០០​នាក់​ឲ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយ​ចោទ​ថា​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ចូល​ប្រទេស​របស់​ពួកគេ​ដោយ​ខុសច្បាប់។ លោក​អះអាង​ថា...

Latest news