38 C
Phnom Penh

TAG

ស ខេង

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ធម្មយាត្រា​នៅ​ដើម​ខែ​ក្រោយ

ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហែ​ធម្មយាត្រា​ក្នុង​គោលបំណង​លើក​កម្ពស់​សីលធម៌​សង្គម នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ប៉ុន្តែ​ត្រូវ​ធ្វើ​ការ​សម្របសម្រួល និង​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ នេះ​ដោយ​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ធម្មយាត្រា​ពី​ទីក្រុង​ភ្នំពេញ ទៅ​ខេត្ត​ពោធិ៍សាត់ ប៉ុន្តែ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​ធ្វើ​ការ​សម្របសម្រួល និង​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ ដើម្បី​កំណត់​អំពី​ទីតាំង​ជួបជុំ​ឱ្យ​បាន​ច្បាស់លាស់។ លោក ស ខេង...

លោក សម រង្ស៊ី ថា​កម្ពុជា​ជា​ឋានសួគ៌​សម្រាប់​ឧក្រិដ្ឋជន​ការពារ​ដោយ​រដ្ឋអំណាច​លោក ហ៊ុន សែន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​ថា​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​សម្រាប់​ក្រុម​ចោរ និង​ឧក្រិដ្ឋជន​គ្រប់​ប្រភេទ ដែល​មក​រស់នៅ​ក្រោម​ការ​ការពារ​ពី​រដ្ឋអំណាច​ពុករលួយ​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។ អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ មករា នេះ​ថា ឧក្រិដ្ឋជន និង​ក្រុម​ចោរ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​នៅ​កម្ពុជា ដោយសារតែ​មាន​ការ​ការពារ​ពី​រដ្ឋអំណាច​ពុករលួយ​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ។ លោក​បន្ថែម​ថា សកម្មភាព​ខុស​ច្បាប់​ទាំងនោះ​មាន​ដូចជា ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់ ជាដើម...

អ្នក​ឃ្លាំមើល៖ បទល្មើស​គ្រឿងញៀន​កើន​ទ្វេដង​ជា​សញ្ញា​គ្រោះថ្នាក់​ដល់​សង្គម​និង​ធនធាន​មនុស្ស

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ទំហំ​នៃ​ការ​រឹបអូស និង​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ឆ្នាំ​នេះ​បាន​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​២០២១ បង្ហាញ​ពី​សញ្ញា​គ្រោះថ្នាក់ និង​គំរាម​កំហែង​ខ្លាំង​ដល់​យុវជន និង​សង្គម​ជាតិ​កម្ពុជា​បច្ចុប្បន្ន និង​អនាគត។ ការ​លើកឡើង​នេះ បន្ទាប់ពី​សេចក្តី​រាយការណ៍​របស់​អាជ្ញាធរ​ជាតិ​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២២ កន្លងទៅ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ជិត ៦៣០០​ករណី (៦២៩០​ករណី) ឃាត់​ខ្លួន​មនុស្ស​ជិត ១​ម៉ឺន ៥​ពាន់​នាក់ (១៤៧៨៤​នាក់) និង​រឹបអូស​បាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ជិត ១៥​តោន។ តួលេខ​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​បាន​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​២០២១...

សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​អតីត​អភិបាល​រង​ខេត្ត​កែប​ទៅ​តុលាការ​ករណី​បៀតបៀន​និង​ប្រើ​ហិង្សា

ស្នងការ​នគរបាល​ខេត្ត​កែប បញ្ជូន​សំណុំរឿង​អតីត​អភិបាល​រង​ខេត្ត​នេះ​ទៅ​តុលាការ ករណី​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​ជា​មន្ត្រី​ពន្ធដារ​ម្នាក់ និង​ករណី​បៀតបៀន​លើ​ស្ត្រី ២​នាក់ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ដក​តំណែង បើ​ទោះបីជា​អតីត​មន្ត្រី​រូប​នេះ​កំពុង​គេច​ខ្លួន​ក្តី។ បើ​តាម​លោក សម្បត្តិ សុធារដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៣ នេះ សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​អតីត​អភិបាល​រង​ខេត្ត​កែប លោក ភូ លិ ករណី​បង្ក​របួស​ស្នាម និង​បៀតបៀន​លើ​ស្ត្រី...

អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​នឹង​ត្រូវ​ដកហូត​ប័ណ្ណ​បើកបរ បើ​រក​ឃើញ​មាន​សារធាតុ​ញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ព្រមាន​ថា អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​រក​ឃើញ​ថា​មាន​សារធាតុ​ញៀន នឹង​ត្រូវ​ដកហូត​ប័ណ្ណ​បើកបរ និង​បញ្ឈប់​ការ​បើកបរ​រហូត​ទាល់តែ​ធ្វើ​តេស្ដ​លែង​មាន​សារធាតុ​ញៀន ទើប​ប្រគល់​ឱ្យ​វិញ។ លោក ស ខេង ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​កំពុងតែ​ប្រជុំ​ឆ្លង​សេចក្ដី​ព្រាង​នៅ​ពេលនេះ គឺ​មាន​ចែង​អំពី​អ្នក​បើកបរ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​មាន​សារធាតុ​ញៀន។ លោក​ថា ក្នុង​នោះ​ក៏​នឹង​មាន​ការ​ដកហូត​ប័ណ្ណ​បើកបរ និង​មិន​អនុញ្ញាត​ឱ្យ​បើកបរ​រថយន្ត​បន្ត​ទៀត​ផង​ដែរ អំឡុង​ពេល​ដែល​ច្បាប់​នេះ​មិន​ទាន់​ចែង​អំពី​ទោស​បញ្ញត្តិ​ណា​មួយ​ឱ្យ​បាន​ជាក់លាក់​ជុំវិញ​ករណី​នេះ។ លោក ស ខេង...

លោក ស ខេង ស្នើ​ពលរដ្ឋ​ជួយ​ការពារ​កូនៗ​កុំ​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន​ខណៈ​រដ្ឋាភិបាល​បរាជ័យ​ទប់ស្កាត់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្នើ​ឲ្យ​ពលរដ្ឋ​ជួយ​ការពារ​កូន​កុំ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន ដោយសារ​បច្ចុប្បន្ន គ្រឿងញៀន​កំពុង​វាយលុក​ទៅ​លើ​មនុស្ស​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ​ដល់​ក្រោម​អាយុ ៤០​ឆ្នាំ ស្រប​ពេល​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់។ ការ​ស្នើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​វិហារ​ឥស្លាម​នូរុល​មុតតាគីន ស្ថិត​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២២។ លោក ស ខេង ថ្លែង​ថា ក្នុង​មួយ​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប និង​ចាប់​បាន​អ្នក​ចែកចាយ និង​លក់ដូរ​គ្រឿងញៀន​ចំនួន ១​ករណី​នៅ​ក្នុង ១០​រាជធានី-ខេត្ត។...

លោក ស ខេង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ដាំ​ដើមឈើ​និង​ការពារ​ព្រៃឈើ​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ដាំ​ដើមឈើ និង​រួម​គ្នា​ការពារ​ព្រៃឈើ​នៅ​កម្ពុជា ឲ្យ​បាន​គង់វង្ស​បន្ត​ទៅ​ទៀត។ លោក​លើកឡើង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ក្រុងពាលី​បញ្ចុះ​បឋម​សិលា​សាងសង់​វិមាន​ឯករាជ្យ​នៅ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២។ លោក ស ខេង ក៏​បាន​រៀបរាប់​ពី​របៀប​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ក្រញូង​ខុស​ច្បាប់​ពី​ប្រទេស​ថៃ ឡាវ និង​កម្ពុជា នាំ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ព្រមទាំង​កែច្នៃ​ជា​វត្ថុ​ផ្សេងៗ​សម្រាប់​តុបតែង​នៅ​ក្នុង​ផ្ទះ។ លោក​បន្ត​ថា ពលរដ្ឋ​ខ្លះ​មិន​ស្គាល់​ប្រភេទ​ឈើ​ក្រញូង​នោះ​ទេ ក៏ប៉ុន្តែ​ឈ្មួញ​រកស៊ី​ឈើ​ទាំងអស់​នោះ​ជា​អ្នក​ប្រាប់​ឲ្យ​ស្គាល់ និង​បញ្ជា​ឲ្យ​ពលរដ្ឋ​កាប់...

លោក ស ខេង ជំរុញ​ឱ្យ​សមត្ថកិច្ច​យកចិត្ត​ទុក​ទប់ស្កាត់​គ្រឿងញៀន​តាម​សហគមន៍​ជា​កំហិត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី លោក ស ខេង ជំរុញ​ឲ្យ​សមត្ថកិច្ច​យកចិត្ត​ទុកដាក់​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​តាម​សហគមន៍ ដោយ​ថា​គ្រឿងញៀន​ជា​សត្រូវ​ធំ​បំផុត​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ។ ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ស ខេង អំពាវនាវ​ទៅ​អាជ្ញាធរ និង​ពលរដ្ឋ​ឲ្យ​យកចិត្ត​ទុកដាក់​អនុវត្ត និង​គាំទ្រ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​រក្សា​បាន​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ ក្រៅពី​អំពាវនាវ​ហើយ លោក​ក៏​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ត្រូវ​ខិតខំ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត...

លោក ស ខេង កំណត់​កាតព្វកិច្ច​ឲ្យ​គ្រូបង្រៀន សិស្សានុសិស្ស​ត្រូវ​ធ្វើ​តេស្ដ​រក​សារជាតិ​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី លោក ស ខេង កំណត់​កាតព្វកិច្ច​ឲ្យ​លោកគ្រូ​អ្នកគ្រូ បុគ្គលិក​សិក្សា សិស្សានុសិស្ស ត្រូវ​ធ្វើ​តេស្ដ​រក​សារជាតិ​ញៀន​ជា​មុន​សិន មុន​នឹង​អាច​ចូល​បម្រើ​ការ និង​សិក្សា​ទាំង​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​ឯកជន។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​តាម​សាលារៀន​មួយ​ចំនួន​ក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ថ្លែង​ថា ការ​ស្វែងរក​សារជាតិ​ញៀន គឺជា​កាតព្វកិច្ច មិនមែន​ជា​ការ​ភ្ញាក់​រឭក និង​មិន​មែន​ជា​ការ​អំពាវនាវ​នោះ​ទេ។ រហូត​មក​ទល់​ពេលនេះ លោក ស ខេង...

ក្រសួង​មហាផ្ទៃ​ថា​ក្រុម​ឧក្រិដ្ឋជន​បង្កើត​វិធី​ជួញដូរ​មនុស្ស​ថ្មីៗ​បន្លំ​ភ្នែក​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ថា​ក្រុម​ឧក្រិដ្ឋជន​បង្កើត​វិធី​ជួញដូរ​មនុស្ស​តាម​របៀប​ថ្មីៗ ដោយ​ប្រើប្រាស់​អាជីវកម្ម​បន្លំ​ភ្នែក​ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ការ​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំៗ​នៅ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ។ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង លើកឡើង​ក្នុង​ពិធី​អបអរ​ទិវា​ជាតិ ១២​ធ្នូ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ នេះ ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ ដោយ​អត្រា​នៃ​បទល្មើស​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២១ បើ​ទោះបីជា​ឧក្រិដ្ឋជន​បាន​ធ្វើ​សកម្មភាព​ថ្មីៗ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្រៅពី​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​ក៏ដោយ។ រដ្ឋាភិបាល​កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរ​ទិវា​ជាតិ ១២​ធ្នូ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២២...

Latest news