35 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត ស្នើសុំ​និស្សិត​ពេទ្យ​កុំ​សុំ​ជាប់​ក្របខ័ណ្ឌ​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង

លោក ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​និស្សិត​ពេទ្យ​កុំ​សុំ​ជាប់​ក្របខ័ណ្ឌ​ជា​មន្ត្រី​សុខាភិបាល​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង ពីព្រោះ​ពេទ្យ​មិន​ខុស​គ្នា​នឹង​ជំនាញ​ដោះ​មីន​នោះ​ទេ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​ភាព​ច្បាស់លាស់។ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​នៃ​ក្រសួង​សុខាភិបាល នា​រសៀល​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ នេះ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​បណ្តុះបណ្តាល​ផ្នែក​វេជ្ជសាស្ត្រ​ទាំង​រដ្ឋ និង​ឯកជន ត្រូវ​មាន​ស្តង់ដារ​ច្បាស់លាស់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​គុណភាព​ពិតប្រាកដ និស្សិត​រៀន​ចប់ មាន​សមត្ថភាព​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​តាម​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី។ លោក ហ៊ុន ម៉ាណែត បាន​ស្នើ​ឲ្យ​និស្សិត​ពេទ្យ​កុំ​សុំ​ជាប់​ក្របខ័ណ្ឌ​ជា​មន្ត្រី​សុខាភិបាល​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង ពីព្រោះ​ពេទ្យ​មិន​ខុស​គ្នា​នឹង​ជំនាញ​ដោះ​មីន​នោះ​ទេ...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​សិទ្ធិ​លំនៅឋាន​ពលរដ្ឋ​ដែល​កំពុង​រង​ការ​បណ្តេញ​ចេញ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​កំពុង​បន្ត​វេន​នៅ​សម្រាប់​អាណត្តិ​ថ្មី លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​បញ្ហា​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ ហើយ​មិន​គួរ​យក​គំរូ​តាម​អតីត​នាយករដ្ឋមន្ត្រី​ចាស់​លោក ហ៊ុន សែន នោះ​ទេ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ មីនា នេះ​ថា បញ្ហា​នៃ​ការ​បណ្តេញ​ពី​លំនៅឋាន​កើត​មាន​ស្ទើរតែ​គ្រប់​កន្លែង​នៅ​ទូទាំង​ប្រទេស ខណៈ​ការ​តវ៉ា​ក៏​ចេះ​តែ​កើតមាន​ជា​ហូរហែ​ដែរ ដូច្នេះ​នាយករដ្ឋមន្ត្រី​ក៏​គួរតែ​បាន​ឃើញ​បញ្ហា​ទាំងនេះ​ដែរ​ហើយ...

អតីត​មន្ត្រី​បក្ស​កាន់​អំណាច​ទម្លាយ​ថា​លោក ហ៊ុន ម៉ាណែត ជា​អ្នក​នៅ​ពីក្រោយ​អំពើ​បោកប្រាស់​របស់​ឧកញ៉ា ឡេង ចាន់ណា

អតីត​មន្ត្រី​ជំនិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ថា ទង្វើ​បោកប្រាស់​លុយកាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក​របស់​ឧកញ៉ា ឡេង ចាន់ណា ពី​ពលរដ្ឋ​ក្រីក្រ គឺ​មាន​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ហើយ​ការ​ចាប់​ខ្លួន​ឧកញ៉ា​រូប​នេះ ដែល​ធ្វើឡើង​នៅ​ពេលនេះ ក៏​ដើម្បី​បំបិទ​មាត់​កុំ​ឱ្យ​បែកធ្លាយ​ដល់​សមាសភាព​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឆបោក​នេះ​តែប៉ុណ្ណោះ។ អតីត​មន្ត្រី​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ...

អ្នកវិភាគ៖ ករណី​ស្ត្រី​ម្នាក់​ធ្វើ​អត្តឃាត​ក្រោយ​អាជ្ញាធរ​ដុត​ផ្ទះសម្បែង​បង្ហាញ​អំពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត តាម​ច្បាប់​ទ័ព​ព្រៃ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ធ្វើ​អត្តឃាត​របស់​ពលរដ្ឋ​ក្នុង​ភូមិ​ម្រេច ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ក្រោយ​អាជ្ញាធរ​ដុត​ផ្ទះសម្បែង និង​បង្ក្រាប​ដោយ​កាំភ្លើង​ប្លន់​យក​ដីធ្លី បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​ប្រទេស​តាម​ច្បាប់​ឧទ្ទាម​ទ័ព​ព្រៃ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មីនា នេះ​ថា ទង្វើ​របស់​អាជ្ញាធរ​ស្រុក​គូលែន...

លោក អ៊ុំ សំអាន ស្នើ​លោក ហ៊ុន ម៉ាណែត ពិនិត្យ​កំណត់​ព្រំប្រទល់​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ ឡើង​វិញ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ពិនិត្យ​លើ​ពិធីសារ​ស្ដីពី​ការ​កំណត់​ព្រំប្រទល់ និង​ឧបសម្ពន្ធ​នានា រួម​ទាំង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ ឡើងវិញ មុន​នឹង​សម្រេច​រកស៊ី​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ថៃ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ មីនា នេះ​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត បាន​អាន​ឯកសារ​នានា​ទាក់ទង​នឹង​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ ដែល​លោក​បាន​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​នៅ​ពេលនេះ គាត់​ប្រហែល​ជា​អាច​នឹង​ផ្លាស់ប្ដូរ​ចិត្ត​លើ​គម្រោង​រកស៊ី​រួម​គ្នា​អំពី​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​ខ្មែរ-ថៃ ដែល​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​សហការ​រកស៊ី​ជាមួយ​ថៃ...

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល​អំពាវនាវ​ឱ្យ​យុវជន​បក្ស​ជួយ​កសាង​ប្រទេស​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​ឆ្នាំ​២០៥០

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ហៅ​កាត់​ថា ស.ស.យ.ក អប់រំ​យុវជន​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​ចូលរួម​កសាង​ប្រទេស​ជាតិ​តាមរយៈ​នៃ​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កម្មវិធី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​មជ្ឈិម​បក្ស​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឆ្នាំ​២០២៤ នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា ការ​ជួបជុំ​គ្នា​នៃ​ថ្នាក់​ដឹកនាំ សមាជិក និង​សមាជិកា​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ពិនិត្យ​សមិទ្ធិ ចំណុច​ខ្វះខាត និង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ការងារ​កន្លង​មក...

ក្រុម​ឃ្លាំមើល​ថា​តុលាការ​គួរ​តែ​ស្រាវជ្រាវ​រក​ខ្សែរយៈ​នៅ​ពីក្រោយ​ឧកញ៉ា ឡេង ចាន់ណា ក្រៅពី​ដក​គោរមងារ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើក​ជា​សំណួរ​ថា តើ​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក ២​នាក់ ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ អាច​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឆបោក​លុយ​រាប់​សិប​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​អ្នក​មាន​អំណាច​ណា​ម្នាក់​នៅ​ពីក្រោយ​ខ្នង​កើត​ដែរ​ឬ​ទេ បន្ទាប់ពី​ប្រមុខ​រដ្ឋ​ស្តីទី​លុប​គោរមងារ​ឧកញ៉ា នៅ​ថ្ងៃទី​១៤ ខែ​មីនា នេះ។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្តីទី នៅ​ថ្ងៃទី​១៤ ខែ​មីនា នេះ បាន​ឲ្យ​ដឹង​ថា អ្នកស្រី ឡេង ចាន់ណា ដែល​កំពុង​ជាប់​ឃុំ និង​រង​បទ​ចោទ​ចំនួន...

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល​បង្គាប់​ឱ្យ​ក្រសួង​សុខាភិបាល​មើល​ថែទាំ​សុខភាព​ជូន​ពលរដ្ឋ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​មីនា នេះ ដាក់​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល បន្ត​យកចិត្ត​ទុកដាក់​ផ្តល់​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ ព្រោះ​ជា​វិស័យ​អាទិភាព​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី ដែល​បាន​សន្យា​ក្នុង​ការ​បោះឆ្នោត​កន្លង​មក។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​តេជោ​សែន​កោះធំ ក្នុង​ខេត្ត​កណ្តាល លោក ហ៊ុន ម៉ាណែត ថា​វិស័យ​សុខាភិបាល​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​វិស័យ​អាទិភាព ដើម្បី​ថែទាំ​សុខមាលភាព​ប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​ការ​បោះឆ្នោត គឺ​បាន​អនុវត្ត និង​កំពុង​បន្ត​អនុវត្ត​គោលនយោបាយ​ជាតិ​ដោយ​គ្មាន​ការ​ភូត​កុហក​នោះ​ឡើយ។ លោក ហ៊ុន...

អ្នកជំនាញ​ថា​សេដ្ឋកិច្ច​ខ្នាត​តូច និង​ខ្នាត​មធ្យម​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ធ្ងន់ធ្ងរ

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លើកឡើង​ថា សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME) ក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​ឧបសគ្គ​ធ្ងន់ធ្ងរ​ទាំង​វត្ថុ​ធាតុ​ដើម​ក្នុង​ការ​ផលិត ទាំង​ធនធាន​មនុស្ស ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​នៅតែ​ប្រឈម​នឹង​បញ្ហា។ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បាន​លើកឡើង​ក្នុង​វេទិកា​ពិភាក្សា​ស្ដីពី «ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​ឆ្នាំ​២០២៤» កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា បញ្ហា​ប្រឈម​នៅ​ប្រទេស​កម្ពុជា​លើ​វត្ថុ​ធាតុ​ដើម គឺ​ការ​ចំណាយ​លើ​ថ្លៃ​ដើម​ខ្ពស់ ដោយសារតែ​ប្រទេស​កម្ពុជា​គ្មាន​វត្ថុ​ធាតុ​ដើម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ផលិតកម្ម​ដោយ​ខ្លួនឯង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​នេះ​ពិបាក​ស្វែងរក​ទីផ្សារ​ក្នុង​ការ​ប្រកួតប្រជែង ជាពិសេស​ការ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ប្រទេស​ជិតខាង...

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល​បង្កើត​គណៈកម្មាធិការ​សន្តិសុខ​ឌីជីថល​ទប់ទល់​នឹង​ការ​វាយប្រហារ​គ្រប់​រូបភាព

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើត​គណៈកម្មាធិការ​សន្តិសុខ​ឌីជីថល ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​បំពេញ​មុខងារ និង​ជំរុញ​ការ​គ្រប់គ្រង​សន្តិសុខ​ឌីជីថល ការពារ​ប្រយោជន៍​តួអង្គ​សង្គម ទប់ទល់​នឹង​ការ​វាយប្រហារ​គ្រប់​រូបភាព។ នៅ​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា គណៈកម្មាធិការ​សន្តិសុខ​ឌីជីថល​មាន​រូបលោក​ធ្វើ​ជា​ប្រធាន និង​មាន​ឧបនាយករដ្ឋមន្ត្រី ១​រូប​ជា​អនុប្រធាន​ប្រចាំ​ការ រួម​ទាំង​មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ គឺជា​អនុប្រធាន។ គណៈកម្មាធិការ​នេះ​ត្រូវ​កោះ​ប្រជុំ ៦​ខែ​ម្តង​តាម​ការ​អញ្ជើញ​ពី​ប្រធាន។ ប្រភព​ដដែល​អះអាង​ថា គណៈកម្មាធិការ​នេះ​មាន​អគ្គលេខាធិការដ្ឋាន​មួយ​ដែល​ចំណុះ​ដោយ​អង្គភាព​សាយប័រ​កម្ពុជា...

Latest news