34 C
Phnom Penh

TAG

ហ៊ុន សែន

អ្នក​តស៊ូ​មតិ៖ កម្ពុជា​ទំនង​ជា​មិន​រួច​ខ្លួន​ពី​ទណ្ឌកម្ម​របស់​អាមេរិក​និង​អឺរ៉ុប ករណី​បិទ​ផ្លូវ​លោក កឹម សុខា

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា លោក ហ៊ុន សែន ទំនង​ជា​មិន​អាច​រួច​ខ្លួន​ពី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​នោះ​ទេ ទោះបីជា​ខំ​បង្អាក់​ដំណើរ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​ឲ្យ​ទៅ​ធ្វើជា​វាគ្មិន​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់ ក៏ដោយ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ មីនា...

អាជ្ញាធរ​កម្ពុជា​ជិត​១០​ស្ថាប័ន​បង្ក្រាប​បទល្មើស​នេសាទ​បាន​១​ករណី​ក្នុង​បឹង​ទន្លេសាប

កងកម្លាំង​ចម្រុះ​មកពី​ជិត ១០​ស្ថាប័ន​ដែល​មាន​ចំនួន​សរុប ៧០​នាក់ មាន​ភារកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប បាន​ចុះ​អនុវត្ត​ការងារ​តាម​បទបញ្ជា​របស់​លោក ហ៊ុន សែន ចាប់​បាន​បទល្មើស​នេសាទ​តែ ១​ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ថា លោក​បាន​ចូលរួម​ជាមួយ​កម្លាំង​ចម្រុះ​ជាច្រើន​ស្ថាប័ន​ដើម្បី​បង្ក្រាប​បទល្មើស​លើ​បឹង​ទន្លេសាប ក្នុង​នោះ​រួម​មាន​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន...

កូនប្រុស​លោក ហ៊ុន សែន ថា​ឈឺចាប់​ដែល​ខ្មែរ​ខ្លះ​ខ្លាំង​តែ​ជាមួយ​គ្នា​ឯង​ប៉ុន្តែ​ឱន​ក្បាល​ឲ្យ​បរទេស

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ដែល​ត្រូវជា​កូនប្រុស​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា លោក​ឈឺចាប់​ដែល​ឃើញ​ខ្មែរ​មួយ​ចំនួន​ខ្លាំង​តែ​ជាមួយ​រដ្ឋាភិបាល​ខ្លួនឯង ប៉ុន្តែ​ឱន​ក្បាល​ដាក់​បរទេស​ឲ្យ​គេ​មើលងាយ​តាម​អំពើ​ចិត្ត។ លោក ហ៊ុន ម៉ានី បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​យុវជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ កន្លងមក​ថា នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី ឬ​ពហុភាគី​ជាមួយ​បរទេស គឺ​ពឹងផ្អែក​តែ​ទៅលើ​សមត្ថភាព​តែ​មួយ​គត់ មិនមែន​អាស្រ័យ​លើ​ភាព​ខ្លាំង​ដែល​ខ្លួន​ធ្វើ​ដាក់​ខ្មែរ​គ្នា​ឯង​នោះ​ទេ។ លោក ហ៊ុន ម៉ានី បញ្ជាក់​ថា គ្មាន​អ្វី​ធ្វើ​ឱ្យ​ឈឺចាប់​ជាង​បរទេស​មើលងាយ​លើ​សមត្ថភាព​ខ្មែរ​នោះ​ឡើយ ព្រោះ​ថា​ខ្មែរ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​មាគ៌ា​ប្រទេស​ជាតិ...

លោក ហ៊ុន សែន ទាត់ចោល​ការ​អត្ថាធិប្បាយ​របស់​បណ្ឌិត សុខ ទូច រឿង​នយោបាយ​ការបរទេស

លោក ហ៊ុន សែន ប្រកាស​ទាត់ចោល​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ដោយ​លោក​អះអាង​ថា​ជា​ការ​អត្ថាធិប្បាយ​មិន​តំណាង​ឱ្យ​នយោបាយ​ការបរទេស​កម្ពុជា​នោះ​ទេ។ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​អនុវត្ត​នយោបាយ​ការបរទេស​ផ្អែក​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដោយ​មិន​អនុវត្ត​នយោបាយ​ការបរទេស​ផ្អែក​លើ​កម្លាំង​នោះ​ឡើយ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក​នៃ​មន្ទីរពេទ្យ​ព្រះអង្គ ឌួង នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ មីនា បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន...

IDEA TALK៖ នយោបាយ​របស់​លោក ហ៊ុន សែន ចំពោះ​វិបត្តិ​កម្ពុជា និង​ពិភពលោក

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «នយោបាយ​របស់​លោក ហ៊ុន សែន ចំពោះ​វិបត្តិ​កម្ពុជា និង​ពិភពលោក»។

បទវិភាគ៖ តើ​សមាជិក​បក្ស​ប្រជាជន​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​គ្រួសារ​ត្រកូល ហ៊ុន ដែរ​ឬ​ទេ?

លោក ហ៊ុន សែន ធ្លាប់​អួត​ថា ពលរដ្ឋ​ខ្មែរ​គាំទ្រ​តែ​រូបលោក និង​កូន​របស់​លោក ក្នុង​ការ​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក ហ៊ុន សែន មិន​ដែល​ហ៊ាន​ប្រកួតប្រជែង​យក​មុខ​នាទី ឬ​អំណាច​ដោយ​វិធី​តម្លាភាព សេរី និង​យុត្តិធម៌​ឡើយ ទាំង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ និង​ក្របខ័ណ្ឌ​បក្ស។ តើ​អ្វី​ទៅ​ជា​មូលហេតុ​ដែល​លោក ហ៊ុន សែន មិន​ដែល​ហ៊ាន​ប្រកួត​យក​អំណាច​តាម​វិធី​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ? លោក ហ៊ុន សែន បាន​កាន់កាប់​អំណាច​គ្រប់គ្រង​ប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​១៩៨៥ មក។...

លោក ហ៊ុន សែន បង្ហាញ​មោទកភាព​ថា​សហប្រតិបត្តិការ​កម្ពុជា-ចិន​កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​នេះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ទោះបី​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក៏ដោយ ក៏​មិន​អាច​រារាំង​ដំណើរការ​អភិវឌ្ឍ​របស់​កម្ពុជា​បាន​ដែរ។ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​ប្រកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥១ ប្រវែង​សរុប​ជិត ៣៨​គីឡូម៉ែត្រ ដោយ​ចាប់ផ្តើម​ពី​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង​៦​ម៉ឺន​ហិកតារ​ឡើងវិញ​ដើម្បី​ផ្ដល់​ជម្រក​និង​បង្កើន​ធនធាន​ត្រី

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតារ​ឡើងវិញ ក្រោយ​ពី​រឹបអូស​បាន​ពី​មន្ត្រី និង​ពលរដ្ឋ​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ដោយ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​ជម្រក និង​បង្កើន​ធនធាន​ត្រី។ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាល​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ដាំ​កូនឈើ​លើ​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតារ​ដែល​បាន​រឹបអូស​ពី​ពលរដ្ឋ...

តុលាការ​បដិសេធ​សំណើ​លោក កឹម សុខា ទៅ​ប្រជុំ​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ក្នុង​ការ​ស្នើសុំ​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្នុង​វេទិកា​ស្ដីពី​គោល​នយោបាយ​ពិភពលោក​របស់​អង្គការ Global Solution ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​២៨ និង​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​នេះ ប៉ុន្តែ​ចៅក្រម​បាន​បង្គាប់​ឲ្យ​លោក កឹម សុខា ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជំនួស​វិញ។ សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ ចេន បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា...

លោក ហ៊ុន សែន បញ្ជា​ប្រើ​ឧទ្ធម្ភាគចក្រ​ចុះ​បង្ក្រាប​និង​វាយ​ខ្នោះ​ឈ្មួញ​នេសាទ​ត្រី​ខុសច្បាប់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យ​ត្រៀម​ឧទ្ធម្ភាគចក្រ​សម្រាប់​ដេញ​ចាប់​ឈ្មួញ​ទុច្ចរិត​ដែល​នេសាទ​ត្រី​ខុសច្បាប់​នៅ​លើ​បឹង​ទន្លេសាប ក្រោយ​ពេល​លោក​មើល​ឃើញ​ថា សមត្ថកិច្ច​ចាប់​បាន​តែ​ប្រជានេសាទ​តូចតាច ខណៈ​អ្នក​ប្រព្រឹត្តិ​បទល្មើស​ធំៗ​មិន​ដែល​ចាប់​បាន​នោះ។ ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​រិះគន់​ទូក​នេសាទ​ជនជាតិ​វៀតណាម ថា​ពួកគេ​មិន​ត្រឹម​តែ​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ទេ ហើយ​ថែមទាំង​កម្ទេច​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​របស់​កម្ពុជា​ថែម​ទៀត។ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃ​ទី​២៣ មីនា បុរស​ខ្លាំង​កម្ពុជា...

Latest news