38 C
Phnom Penh

TAG

អាហ្វហ្គានីស្ថាន

ប្រធានាធិបតី​អាមេរិក​ប្ដេជ្ញា​តាម​ប្រមាញ់​អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កាប៊ុល​ដែល​ផ្តាច់​ជីវិត​កងទ័ព​អាមេរិក​១៣​នាក់

ក្នុង​សន្ទរកថា​ពោរពេញ​ទៅ​ដោយ​ទឹកភ្នែក​ដែល​ថ្លែង​ចេញពី​សេតវិមាន​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ប្ដេជ្ញា​ថា​នឹង​តាម​ប្រមាញ់​ក្រុម​ដែល​ស្ថិតនៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល ដែល​បាន​ផ្តាច់​ជីវិត​កងទ័ព​អាមេរិកាំង ១៣​នាក់ និង ១៨​នាក់​ទៀត​រង​របួស។ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​សីហា ថា លោក បៃដិន បាន​បញ្ជាក់​ទៀត​ថា ប្រតិបត្តិការ​ជម្លៀស​មនុស្ស​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន នឹង​នៅតែ​បន្ត។ តាម​សេចក្ដី​ថ្លែងការណ៍​របស់​លោក បៃដិន គឺ​លោក​បាន​ប្រាប់​ក្រុម​ដែល​បាន​រៀបចំ​ការ​វាយប្រហារ​នេះ ហើយ​ក្រុម​ណា​ក៏ដោយ​ដែល​ចង់​ឲ្យ​អាមេរិក​រងគ្រោះ​ដឹង​ថា អាមេរិក​នឹង​មិន​លើកលែង និង​មិន​បំភ្លេច​ជាដាច់ខាត...

IDEA TALK៖ តើ​ការ​ដក​ទ័ព​របស់​អាមេរិក​ពី​កាប៊ុល មក​ពង្រឹង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក អាច​នាំ​ឱ្យ​មាន​ការ​ជឿជាក់​ពី​សម្ពន្ធមិត្ត​របស់​ខ្លួន​កម្រិត​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​ដក​ទ័ព​របស់​អាមេរិក​ពី​កាប៊ុល មក​ពង្រឹង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក អាច​នាំ​ឱ្យ​មាន​ការ​ជឿជាក់​ពី​សម្ពន្ធមិត្ត​របស់​ខ្លួន​កម្រិត​ណា?»។

តាលីបង់​ព្រមាន​អាមេរិក​ថា​នឹង​ជួប​ផលវិបាក​បើ​បន្ត​វត្តមាន​ទ័ព​នៅ​អាហ្វហ្គានីស្ថាន​ហួស​ថ្ងៃ​ទី​៣១ សីហា

កងកម្លាំង​យោធា​អាមេរិក នៅ​ថ្ងៃ​អង្គារ ទី​២៤ សីហា កំពុង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ជម្លៀស​ពលរដ្ឋ​ចេញពី​ទីក្រុង​កាប៊ុល នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ខណៈ​ក្រុម​តាលីបង់ ព្រមាន​ថា អាមេរិក​និង​សម្ពន្ធមិត្ត​បើ​នៅតែ​បន្ត​ប្រតិបត្តិការ​ជម្លៀស​ពលរដ្ឋ​ហួស​ថ្ងៃ​ទី​៣១ ខែ​សីហា គឺ​នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ។ សារព័ត៌មាន​បារាំង AFP បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា មកទល់​ពេលនេះ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​នៅតែ​កំពុង​បន្ត​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល ខណៈ​ពួកគេ​ភ័យខ្លាច​អំពី​ជីវិត​រស់នៅ​ក្រោម​ការ​ដឹកនាំ​របស់​ក្រុម​តាលីបង់ ដែល​ធ្លាប់​កាប់​សម្លាប់​មនុស្ស​យ៉ាង​សាហាវ។ ក្នុង​ស្ថានភាព​នេះ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន កំពុង​ស្ថិត​ក្រោម​ការ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ឲ្យ​លោក​ពន្យារ​កាលបរិច្ឆេទ​កំណត់​នៃ​ការ​ដក​កងទ័ព​ចេញពី​អាហ្វហ្គានីស្ថាន ដែល​តាម​ផែនការ​គឺ​ឲ្យ​អស់​នៅ​ត្រឹម​ថ្ងៃ​ទី​៣១...

IDEA TALK៖ តើ​ទិដ្ឋភាព​នៅ​ភ្នំពេញ សៃហ្កន (Saigon) កាលពី​ឆ្នាំ​១៩៧៥ និង​នៅ​អាហ្វហ្គានីស្ថាន (Afghanistan) ឆ្នាំ​២០២១ មាន​ភាព​ខុសគ្នា និង​ដូចគ្នា​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ទិដ្ឋភាព​នៅ​ភ្នំពេញ សៃហ្កន (Saigon) កាលពី​ឆ្នាំ​១៩៧៥ និង​នៅ​អាហ្វហ្គានីស្ថាន (Afghanistan) ឆ្នាំ​២០២១ មាន​ភាព​ខុសគ្នា និង​ដូចគ្នា​បែប​ណា?»។ វិដេអូ​ខាងក្រោម ជា​កិច្ចសម្ភាសន៍​ដែល​មាន​បកប្រែ​ជា​ភាសាខ្មែរ៖ https://www.youtube.com/watch?v=dW9UWRU1uCw

អាមេរិក​ប្រាប់​ចិន​ថា​កុំ​ប្រៀបធៀប​តៃវ៉ាន់​ទៅ​នឹង​អាហ្វហ្គានីស្ថាន គឺ​ចិន​មើល​អាមេរិក​និង​តៃវ៉ាន់​ខុស​ហើយ

ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​នាំ​ឱ្យ​ប្រទេស​ឥស្លាម​មួយ​នេះ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​តាលីបង់ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ចិន លើក​មក​ធ្វើ​ការ​វិភាគ និង​វាយ​បន្ថោក​អាមេរិក ដោយ​ចំអក​ដាក់​កោះ​តៃវ៉ាន់​ថា​កុំ​ទុក​ចិត្ត​អាមេរិក​ខ្លាំង​ពេក ប្រយ័ត្ន​ដូច​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​ចាញ់​សង្គ្រាម​ពួក​តាលីបង់។ កាសែត​របស់​បក្ស​កុម្មុយនីស្ត​ចិន Global Times បាន​ចំអក​តៃវ៉ាន់​ថា ដល់​ពេល​ទាល់ច្រក គឺ​អាមេរិក​រត់​ចោល​សម្ពន្ធមិត្ត គឺ​មើល​អាហ្វហ្គានីស្ថាន​ទៅ។ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​កាប៊ុល ដែល​អាមេរិក​គាំទ្រ ត្រូវ​បាន​កងទ័ព​តាលីបង់​វាយ​ដួល​រលំ​កាលពី​ថ្ងៃ​ទី​១៥ សីហា ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​រង​ការ​រិះគន់​ជា​ខ្លាំង​ដែល​នាំ​ឱ្យ​លោក​ប្រធានាធិបតី ចូ បៃដិន ប្រតិកម្ម​ជាហូរហែ​ទៅ​នឹង​មជ្ឈដ្ឋាន​ទាំងនោះ ដោយ​ការ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត​ចំពោះ​សម្ពន្ធមិត្ត​ឯទៀត ជាពិសេស​តៃវ៉ាន់​ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​គំរាម​កាន់តែ​ខ្លាំង​ពី​សំណាក់​ប្រទេស​ចិន។ ប្រធានាធិបតី​អាមេរិក លោក...

IDEA TALK៖ តើ​ប្រទេស​កម្ពុជា​បាន​រៀនសូត្រ​អ្វី​ខ្លះ​ពី​វិបត្តិ​នៅ​អាហ្វហ្គានីស្ថាន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ប្រទេស​កម្ពុជា​បាន​រៀនសូត្រ​អ្វី​ខ្លះ​ពី​វិបត្តិ​នៅ​អាហ្វហ្គានីស្ថាន?»។

សហរដ្ឋ​អាមេរិក​ដក​កងទ័ព​ពី​អាហ្វហ្គានីស្ថាន គឺ​សម្រេច​ប្ដូរ​យុទ្ធសាស្ត្រ​សន្តិសុខ​ពិភពលោក

ភ្លាមៗ​ក្រោយ​ពេល​ចលាចល​កើត​មាន​ពេញ​ផ្ទៃ​ប្រទេស​មួយ​នៅ​អាស៊ី​កណ្ដាល រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​ការពារ​សេចក្ដី​សម្រេច​ចិត្ត​ក្នុង​ការ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​អាហ្វហ្គានីស្ថាន​ថា ជា​រឿង​ពីរ​ផ្សេង​គ្នា​ក្នុង​ការ​ដកទ័ព​អាមេរិក​ចេញពី​សង្គ្រាម​នៅ​វៀតណាម​ខាងត្បូង​នា​ឆ្នាំ​១៩៧៥ និង​ស្ទើរតែ​និយាយ​ប្រដូច​ន័យ​មួយ​ថា អាមេរិក​សម្រេច​ចោល​សមរភូមិ​មួយ​នេះ​ដោយ​ហត់នឿយ​ក្នុង​រយៈពេល ២០​ឆ្នាំ​មក​ហើយ ដោយ​ហេតុ​ថា​និយាយ​គ្នា​មិន​ស្ដាប់​ជាមួយ​នឹង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដោយ​លោក Antony Bliken និយាយ​ថា បើ​ទោះ​កងទ័ព​អាមេរិក​បន្ត​ស្ថិតនៅ​ក្នុង​ប្រទេស​នេះ​ទៀត ក៏​រឿង​នេះ​គង់​នឹង​កើតឡើង​ដែរ។ ចំណែក​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ឯណោះ​វិញ​និយាយ​ថា លោក​មិន​ចង់​រំឭក​អតីតកាល​ដ៏​ឈឺចាប់​ដែល​លោក​ចាត់ទុក​ថា​ជា​កំហុស​មួយ​រួចស្រេច​ទៅ​ហើយ​នោះ​ទេ។ លោក បៃដិន លើកឡើង​ថា លោក​បាន​ដឹង​អំពី​ការរិះគន់​ទាំងអស់ តែ​លោក​ថា​វា​គ្មាន​ពេល​ណាមួយ​ទេ​ដែល​ល្អ​ដើម្បី​ដក​ទ័ព​សហរដ្ឋ​អាមេរិក បើ​ទោះបីជា​ធ្វើ​រឿង​នេះ​កាលពី...

IDEA TALK៖ តើ​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​របស់​អាមេរិក​ដែល​ដក​ទ័ព​ចេញពី​កាប៊ុល ទៅ​ពង្រឹង​សន្តិសុខ​នៅ​អាស៊ីប៉ាស៊ីហ្វិក នឹង​ជះឥទ្ធិពល​បែប​ណា​ដល់​ក្រុម​ប្រទេស​ដែល​ជា​សម្ពន្ធមិត្ត​របស់​ចិន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​របស់​អាមេរិក​ដែល​ដក​ទ័ព​ចេញពី​កាប៊ុល ទៅ​ពង្រឹង​សន្តិសុខ​នៅ​អាស៊ីប៉ាស៊ីហ្វិក នឹង​ជះឥទ្ធិពល​បែប​ណា​ដល់​ក្រុម​ប្រទេស​ដែល​ជា​សម្ពន្ធមិត្ត​របស់​ចិន?»។

IDEA TALK៖ តើ​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថាន អាច​នាំ​ឱ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ដែរ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថាន អាច​នាំ​ឱ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ដែរ​ទេ?»។

ពួក​ឧទ្ទាម​តាលីបង់​ប្រកាស​បញ្ចប់​សង្គ្រាម​ក្រោយ​ពី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​គាំទ្រ​ដោយ​អាមេរិក

មក​ដល់​នាទី​ចុងក្រោយ​នេះ រដ្ឋាភិបាល​ទីក្រុង​កាប៊ុល ដែល​គាំទ្រ​ដោយ​លោក​ខាងលិច និង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​កងទ័ព​ឧទ្ទាម​តាលីបង់ វាយ​ដួល​រំលំ​ដណ្ដើម​អំណាច​បាន​ហើយ។ ក្នុង​ស្ថានភាព​ដែល​កងទ័ព​ឧទ្ទាម​នេះ​ចូល​កាន់កាប់​រដ្ឋធានី​កាប៊ុល​បាន​ទាំងស្រុង​កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​១៥ សីហា គឺ​កង​កម្លាំង​ឧទ្ទាម​នេះ​បាន​ប្រកាស​បិទ​បញ្ចប់​សង្គ្រាម​នៅ​ទូទាំង​ប្រទេស​ដោយ​សន្យា​ថា​ធ្វើ​ឲ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​សន្តិភាព​ឡើងវិញ។ អ្នក​នាំពាក្យ​ការិយាល័យ​នយោបាយ​តាលីបង់ លោក Mohammad Naeem បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ថា ការ​ប្រយុទ្ធ​ដើម្បី​សេរីភាព និង​ទឹកដី​របស់​រដ្ឋ​ឥស្លាម​បាន​បិទ​បញ្ចប់​ហើយ។ តាម​មន្ត្រី​តាលីបង់​រូប​នេះ កងទ័ព​តាលីបង់​ប្រកាស​ឱ្យ​ជន​ស៊ីវិល និង​កងទ័ព​របស់​រដ្ឋាភិបាល​ចាញ់​សង្គ្រាម ត្រូវ​ប្រគល់​អាវុធ​មក​ឱ្យ​រដ្ឋាភិបាល​ថ្មី ដោយ​សន្យា​ថា​នឹង​មិន​ធ្វើ​ទុក្ខបុកម្នេញ​អ្វី​ឡើយ ហើយ​ធានា​ថា​ការ​ដឹកនាំ​នៃ​របប​តាលីបង់​ថ្មី​នេះ​នឹង​មាន​សុវត្ថិភាព។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦...

Latest news