31 C
Phnom Penh

TAG

អំពើពុករលួយ

លោក គ្រី ម៉ះផល រួច​ពី​ការ​ចោទប្រកាន់​របស់​តុលាការ​អាមេរិក តែ​ភស្តុតាង​បង្ហាញ​ថា​មន្ត្រី​ខ្មែរ​និង​បក្ស​កាន់​អំណាច​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​ស្វា

តុលាការ​អាមេរិក សម្រេច​ជា​ឯកច្ឆន្ទ​លើកលែង​ការ​ចោទប្រកាន់​លើ​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ លោក គ្រី ម៉ះផល ពី​បទ​សមគំនិត និង​រត់​ពន្ធ​ស្វា​ព្រៃ នៅ​រសៀល​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ នេះ ប៉ុន្តែ​ភស្តុតាង​ដែល​ដាក់​ក្នុង​តុលាការ បង្ហាញ​ឲ្យ​ឃើញ​អំពើពុករលួយ​ក្នុង​ការ​ជួញដូរ​សត្វ​ស្វា​ក្ដាម​ខុស​ច្បាប់​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ខ្មែរ និង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ទ្រង់ទ្រាយ​ធំ។ ក្រោយ​ជំនុំ​ជម្រះក្តី​ដែល​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ពីរ​សប្តាហ៍ (ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២២ ខែ​មីនា) គណៈវិនិច្ឆ័យ​ទាំង ១២​រូប​នៃ​តុលាការ​សហព័ន្ធ​អាមេរិក នៅ​ទីក្រុង​ម៉ៃអាម៊ី (Miami) ក្នុង​រដ្ឋ​ហ្លូរីដា (Florida)...

មន្ត្រី​បក្ស​ប្រឆាំង​ថា​កម្ពុជា​ខ្ចី​លុយ​បរទេស​កាន់តែ​ច្រើន ប៉ុន្តែ​បាត់បង់​ក្នុង​អំពើពុករលួយ​ក៏​កាន់តែ​ខ្លាំង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្អូញត្អែរ​ថា កម្ពុជា​ជំពាក់​បំណុល​បរទេស​កាន់តែ​ច្រើន ជាពិសេស​បំណុល​ចិន ប៉ុន្តែ​បំណុល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ភាគច្រើន​ធ្លាក់​ទៅ​ក្នុង​អំពើពុករលួយ​របស់​អ្នក​មាន​អំណាច​កាន់តែ​ខ្លាំង​តាម​គ្រប់​រូបភាព​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​និយម ខណៈ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ត្រូវ​មាន​កាតព្វកិច្ច​សង​បំណុល​ទាំងនេះ​ត​ជំនាន់។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ ខែ​មីនា នេះ​ថា គិត​ត្រឹម​ចុង​ឆ្នាំ​២០២៣ កម្ពុជា​នៅតែ​ជា​កូនបំណុល​ធំ​បំផុត​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន ក្នុង​ចំណោម​ប្រទេស​ដែល​ជា​ម្ចាស់​បំណុល​របស់​ខ្លួន​ផ្សេង​ទៀត ដែល​មាន​ទំហំ​បំណុល​សរុប​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើ​នឹង ៣៧% នៃ​បំណុល​បរទេស​សរុប ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ១១​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ (១១,២៤​ពាន់​លាន​ដុល្លារ​អាមេរិក)។ លោក អ៊ុំ...

អាជ្ញាធរ​បង្ក្រាប​គ្រឿងញៀន​បាន​ប្រមាណ ៦០០​តោន​ក្នុង​រយៈពេល ៤​ឆ្នាំ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ៧​ម៉ឺន​នាក់

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បង្ហាញ​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០២០ រហូត​ដល់​ចុង​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ អាជ្ញាធរ​បាន​បង្ក្រាប​គ្រឿងញៀន និង​សារធាតុ​ផ្សំ​ជិត ១​ពាន់​តោន (៦០០​តោន) ដែល​ក្នុង​នោះ​មាន​ជន​សង្ស័យ​ជាង ៧​ម៉ឺន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ចំណោម​ករណី​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​ជាង ៣​ម៉ឺន​ករណី។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារធាតុ​គីមី​ផ្សំ កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា កត្តា​ជម្លោះ​ប្រដាប់​អាវុធ​ដែល​កំពុង​កើត​មាន​ឡើង​យ៉ាង​ក្តៅ​គគុក​ជាច្រើន​កន្លែង​ទាំង​នៅ​លើ​ពិភពលោក និង​ក្នុង​តំបន់ បាន​ធ្វើ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ឆ្លៀត​ឱកាស​បង្កើន​សកម្មភាព​ផលិត និង​ដាំដុះ​ទាំង​គ្រឿងញៀន​សំយោគ និង​រុក្ខជាតិ​ញៀន​កាន់តែ​ច្រើន​ឡើងៗ​បច្ចុប្បន្ន​នេះ។ ប្រភព​ដដែល​លើកឡើង​ថា សព្វថ្ងៃ​នេះ...

អ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លារ

ដោយ៖ ហាស់ សាន សមាជិក​រងគ្រោះ​ពី​ការ​ផ្តល់​ប្រាក់កម្ចី​ដើម្បី​ទទួល​បាន​ការប្រាក់​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ទាំង ១៣​នាក់​របស់​ក្រុមហ៊ុន​នេះ សង​លុយ​ពួកគេ​វិញ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​វិនិយោគ​ដែល​ដាក់​លុយ​រកស៊ី​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​អះអាង​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ជិត ២០ មាន​រចនាសម្ព័ន្ធ​ដូចជា​សម្បុក​ពីងពាង និង​ជា​ថៅកែ​ហាង ផាកកាហ្វេ (Park Café) គឺ​លោក គុយ វ៉ាត បាន​ធ្វើ​ឲ្យ​បាត់​លុយ​រាប់​សិប​លាន​ដុល្លារ ដែល​ជា​លុយ​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន។ ពួកគេ​និយាយ​ថា លោក គុយ...

សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៣​របស់​កម្ពុជា​ជាប់​ធ្លាក់​ចុះ​៨​លេខ​ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​ជាង​ឆ្នាំ​មុន

អំពើពុករលួយ​ប្រចាំ​ឆ្នាំ​២០២៣ របស់​កម្ពុជា ត្រូវ​គេ​រក​ឃើញ​ថា បាន​ធ្លាក់​ចុះ ៨​លេខ បើ​ធៀប​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​សន្ទស្សន៍​ស្ដីពី​អំពើពុករលួយ​ឆ្នាំ​២០២៣ ជាប់​ចំណាត់ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម​ប្រទេស ១៨០​លើ​ពិភពលោក និង​នៅ​ក្នុង​តំបន់​អាស៊ាន។ អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ចេញ​របាយការណ៍​ស្ដីពី​សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៨ ក្នុង​ចំណោម​ប្រទេស ១៨០ លើ​ពិភពលោក ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​ជាង​ឆ្នាំ​២០២២ ចំនួន ៨​កម្រិត...

លោក ហ៊ុន ម៉ាណែត ប្រកាស​បើក​ចំហ​ទទួល​អ្នក​វិនិយោគ​បរទេស​មក​កម្ពុជា​ដោយ​ការ​ផ្តល់​ទិដ្ឋាការ​ពិសេស

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា​ក្នុង​ត្រកូល​ក្រាញ​អំណាច​លោក ហ៊ុន ម៉ាណែត ប្រកាស​បើក​ចំហ​ទទួល​វិនិយោគទុន​បរទេស​ដែល​ហ៊ាន​បណ្ដាក់ទុន​នៅ​ខេត្ត​ព្រះសីហនុ រយៈពេល​វែង ចាប់ ១​សែន​ដុល្លារ​អាមេរិក (១០០០០០​ដុល្លារ​អាមេរិក) ឡើង​ទៅ នឹង​ទទួល​បាន​ការ​ផ្តល់​ឱ្យ​នូវ​ទិដ្ឋាការ​ពិសេស​រយៈពេល ៣​ឆ្នាំ។ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤ នៅ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ក្រៅពី​លើក​ទឹកចិត្ត​ដោយ​ការ​ផ្តល់​ទិដ្ឋាការ​ពិសេស​ដល់​វិនិយោគិន​បរទេស រាជរដ្ឋាភិបាល​ក៏​មាន​ការ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដែរ ដូចជា ការ​រៀបចំ​តំបន់​គម្រោង​វិនិយោគ ឬ​តំបន់​អភិវឌ្ឍន៍​សំខាន់ៗ​ដែរ...

លោក ព្រាប កុល បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​កិបកេង​លុយ​ជិត​១០០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន CIC

អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ចេញ​មុខ​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា លោក​បាន​កិបកេង​លុយ​ជិត ១០០​លាន​ដុល្លារ​អាមេរិក (៨០​លាន​ដុល្លារ) ពី​ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Partner)។ លោក ព្រាប កុល ដែល​បច្ចុប្បន្ន​មាន​ឋានៈ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មករា...

ACU ព្រមាន​មន្ត្រី​ដែល​មិន​ទាន់​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ថា​ប្រឈមមុខ​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ព្រមាន​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​កាតព្វកិច្ច​ក្នុង​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ថា ការ​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល គឺជា​អំពើ​ខុស​ច្បាប់ ដែល​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ធ្ងន់ធ្ងរ ព្រមទាំង​រង​នូវ​ការ​ពិន័យ​ជា​ប្រាក់ បន្ទាប់ពី​មន្ត្រី​ជាង ១​ម៉ឺន​នាក់ (១៦០២៥​នាក់) នៃ​ចំនួន​មន្ត្រី​ដែល​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​សរុប​ជិត ២​ម៉ឺន​នាក់ (១៨២៧៩​នាក់) បាន​ប្រកាស​ទ្រព្យសម្បត្តិ។ មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ទទួល​បន្ទុក​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល លោក ខូយ លឹមហុង លើកឡើង​នៅ​ថ្ងៃទី​១៧ មករា នេះ​ថា...

លោក ព្រាប កុល ព្រមាន​ប្តឹង​អ្នក​ចោទ​លោក​ថា​បាន​លួច​លុយ​ជិត ១០០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​មូលធន​វិនិយោគ CIC

រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជា​អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ព្រមាន​ប្តឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) បន្ទាប់ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ​ចោទ​រូបលោក​ថា បាន​លួច​ដក​លុយ​ជិត ១០០​លាន​ដុល្លារ​អាមេរិក (៨០​លាន​ដុល្លារ) ពី​ក្រុមហ៊ុន​គ្រប់គ្រង​មូលធន​វិនិយោគ​ដ៏​ធំ​មួយ​ឈ្មោះ CIC។ មេធាវី​របស់​លោក ព្រាប កុល គឺ​លោក សារ៉េត សារ៉េនឌី បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៤ ទៅ​កាន់​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ...

IDEA TALK៖ តើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ធ្វើ​កិច្ចការ​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​បែប​ណា​ខ្លះ​នា​ពេល​កន្លង​មក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ធ្វើ​កិច្ចការ​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​បែប​ណា​ខ្លះ​នា​ពេល​កន្លង​មក?»។

Latest news