33.3 C
Phnom Penh

TAG

អំពើពុករលួយ

មន្ត្រី​មួយ​ចំនួន​ស្នើ ACU ស៊ើប​អង្កេត​ករណី​ពុករលួយ​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

មន្ត្រី​មួយ​ចំនួន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច លោក កែវ បេងវឌ្ឍន៍ ដែល​បាន​ដាក់​គ្រួសារ និង​សាច់ញាតិ​របស់​ខ្លួន​ឲ្យ​ចូល​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​ដែល​ខ្លួន​កំពុង​ដឹកនាំ។ ការ​ស្នើ​នេះ ធ្វើឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច លោក កែវ បេងវឌ្ឍន៍ បាន​ដាក់​លោក កែវ បេងវី ដែល​ត្រូវ​ជា​ប្អូនប្រុស​បង្កើត និង​លោក កែវ បេងវឌ្ឍន៍វិស្ណុ ត្រូវជា​កូនបង្កើត ឲ្យ​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទី​៣ នៅ​ក្នុង​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក...

IDEA TALK៖ ហេតុ​អ្វី​ពិភពលោក​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ ស្តីអំពី៖ «ហេតុ​អ្វី​ពិភពលោក​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ?»។

អ្នក​ឃ្លាំមើល៖ កម្ពុជា​នឹង​មិន​អាច​បំបាត់​អំពើ​ពុករលួយ​បាន​ទេ បើ​ច្បាប់​នៅ​ក្រោម​ឥទ្ធិពល​មេដឹកនាំ

នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អាច​បំបាត់​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​របស់​ខ្លួន​បាន​ទេ បើ​ច្បាប់​នៅតែ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​បទបញ្ជា​របស់​ខ្លួន។ នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា សម្បុក​របស់​អំពើពុករលួយ​នឹង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​តែ​ទៅ​លើ​ប្រទេស​ណា​ដែល​មេដឹកនាំ​យក​ច្បាប់​នៃ​ប្រទេស​នោះ ធ្វើ​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន ដើម្បី​រក​ផល​ប្រយោជន៍​សម្រាប់​ក្រុម​បក្ខពួក​របស់​គេ​ប៉ុណ្ណោះ ហើយ​សញ្ញា​បែប​នេះ គឺជា​ការ​ព្រមាន​យ៉ាង​ធ្ងន់ធ្ងរ​ថា នីតិរដ្ឋ​នៃ​ប្រទេស​នោះ​នឹង​ត្រូវ​វិនាស​សាបសូន្យ​ម្តង​បន្តិចៗ​រហូត​រលាយ​បាត់​តែម្តង។ លោក មាជ សុវណ្ណារ៉ា ត្អូញត្អែរ​ថា នៅ​ពេល​ដែល​អំពើពុករលួយ​កើត​មាន​នៅ​ប្រទេស​ណា...

ពលរដ្ឋ​ខ្មែរ​និង​ថៃ​ចោទ​នាយ​ប៉ុស្តិ៍​ជា​ក្មួយ​លោក ស ខេង ថា​ជំរិត​ទារ​ប្រាក់​ជា​ថ្នូរ​បោះត្រា​ឱ្យ​ឆ្លងដែន

ពលរដ្ឋ​ខ្មែរ​និង​ថៃ ដែល​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ទៅ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត ចោទ​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក អ៊ី ចំរើន ដែល​ត្រូវ​ជា​ក្មួយប្រុស​បង្កើត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថា​បង្ខំ​ឲ្យ​ពួកគេ​បង់​ប្រាក់​ក្រៅ​ផ្លូវការ​ចន្លោះ​ពី ១០០​បាត​ទៅ​ជាង ២០០​បាត ជា​ថ្នូរ​នៃ​ការ​បោះត្រា​លើ​ឯកសារ​ចេញ​ចូល​ព្រំដែន​ស្រប​ច្បាប់។ ក្រុម​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ចេញ​ចូល​ធ្វើ​ការងារ​ក្នុង​ទឹកដី​ថៃ ឆ្លងកាត់​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​លោក អ៊ី ចំរើន បាន​ប្រើ​បក្ខពួក និង​កូនចៅ​ក្រោម​បង្គាប់​ឲ្យ​បង្ខំ​ជំរិត​យក​លុយ​ពី​កម្មករ​ជនជាតិ​ថៃ និង​ពលរដ្ឋ​ខ្មែរ...

សកម្មជន​បក្ស​ប្រឆាំង៖ សម្បត្តិ​ធម្មជាតិ​ខ្មែរ​មាន​មិន​ខ្វះ​ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​ក្រីក្រ

សកម្មជន​គណបក្ស​ប្រឆាំង​រិះគន់​ថា សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ​មាន​ច្រើន​អនេក ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​ក្រីក្រ គ្មាន​ការ​អភិវឌ្ឍ មិន​អាច​ទទួល​ផល​ប្រយោជន៍​ពី​សម្បត្តិ​ធម្មជាតិ​របស់​ខ្លួន​បាន។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា កម្ពុជា​ជា​ប្រទេស​ដែល​អំណោយ​ផល​ពី​ធម្មជាតិ មិន​គួរ​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​នោះ​ឡើយ ខណៈ​សម្បត្តិ​ធម្មជាតិ​នានា​ក៏​មាន​ច្រើន​សម្បូរ​បែប ប៉ុន្តែ​កម្ពុជា​នៅ​តែ​ជា​ប្រទេស​ក្រីក្រ គ្មាន​ការ​អភិវឌ្ឍ ស្រប​ពេល​ដែល​ធនធាន​មនុស្ស​ដែល​ជា​អម្បូរ​មាន​កម្រិត​ខ្ពស់​ផ្នែក​បញ្ញា​ស្មារតី បែរ​ជា​គ្មាន​ទីកន្លែង​សម្រាប់​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ទៅវិញ។ លោក ហ៊ុន កុសល លើកឡើង​ថា កម្ពុជា​មាន​ព្រៃឈើ​ច្រើន​រាប់​មិន​អស់ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ត្រូវ​រងគ្រោះ​ជាប់​គុក​ដោយសារ​ព្រៃឈើ​របស់​ខ្លួន។ លោក​ថា...

មន្ត្រី​អភិរក្ស​សត្វព្រៃ​កម្ពុជា​ម្នាក់​ប្រឈម​ជាប់​ទោស​១៤៥​ឆ្នាំ​ករណី​ជួញដូរ​សត្វ​ស្វា​ចូល​អាមេរិក

មន្ត្រី​អភិរក្ស​សត្វព្រៃ​កម្ពុជា​ម្នាក់​ប្រឈម​នឹង​ការ​កាត់ទោស​រយៈពេល ១៤៥​ឆ្នាំ​ក្នុង​ពន្ធនាគារ ចំពោះ​ការ​ជួញដូរ​សត្វ​ស្វា​កន្ទុយ​វែង​ទៅ​សហរដ្ឋ​អាមេរិក។ ក្រុម​រដ្ឋអាជ្ញា​សហព័ន្ធ​អាមេរិក បាន​ចោទប្រកាន់​មនុស្ស ៨​រូប​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​សត្វ​ស្វា​ប្រភេទ​ជិត​ផុត​ពូជ ដោយ​ចេញពី​ប្រទេស​កម្ពុជា។ មនុស្ស​ប្រាំ​បី​នាក់​នោះ​រួម​មាន មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា​មួយ​រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាមេរិក​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​មក​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ពូជ​សត្វ​ជិត​ផុត​ពូជ។ មន្ត្រី​រូប​នោះ រួម​នឹង​សហសេវិក​នៅ​ក្នុង​ក្រុម​ភ្នាក់ងារ​សត្វព្រៃ​ក្នុង​ប្រទេស​កម្ពុជា និង​មនុស្ស ៦​នាក់​ទៀត​មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហុងកុង ដែល​ក្រុមហ៊ុន​នេះ​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​សព្វ​ព្រៃ។ ក្រុមហ៊ុន​ហុងកុង​មួយ​នោះ ត្រូវ​គេ​រក​ឃើញ​ថា បាន​ចិញ្ចឹម​សត្វ​ស្វា​កន្ទុយ​វែង ទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​សិក្សា​ខាង​ផ្នែក​ជីវសាស្ត្រ រួច​ផ្គត់ផ្គង់​បន្ត​ឱ្យ​មន្ទីរពិសោធន៍​មួយ​នៅ​រដ្ឋ​តិចសាស់ និង​រដ្ឋ​ហ្វ្លរីដា ប៉ុន្តែ​ក្រុម​នេះ​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ការ​ទិញ​សត្វ​ស្វា​ព្រៃ​ខុស​ច្បាប់​សម្រាប់​ធ្វើ​ជំនួញ ព្រោះ​ពួកគេ​ខ្វះ​ការ​ផ្គត់ផ្គង់​ពី​ប្រតិបត្តិការ​ចិញ្ចឹម​សត្វ។ នេះ​បើ​តាម​សារព័ត៌មាន South China Morning...

អ្នក​ឃ្លាំមើល​ថា​ក្រសួង​ទាំង​២៧​មាន​បទល្មើស​ទាំងអស់​ដែល​បង្ក​ឲ្យ​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល រិះគន់​ថា ក្រសួង​ទាំង ២៧ របស់​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បង្កើត​ឱ្យ​មាន​បទល្មើស​ខុស​ច្បាប់​ស្ទើរតែ​គ្រប់​ក្រសួង និង​បង្ក​ឲ្យ​មាន​អំពើពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម។ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១០ ខែ​តុលា ថា...

តុលាការ​កាត់ទោស​មន្ត្រី​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ម្នាក់​ដាក់​ពន្ធនាគារ​ជាង​៣​ឆ្នាំ​ករណី​កាន់កាប់​ដី​ព្រៃ​លិច​ទឹក

សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​នាយ​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក កែវ ណារុន ដាក់​ពន្ធនាគារ​ជាង ៣​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥​លាន​រៀល ករណី​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ នៃ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅ​ថ្ងៃ​សុក្រ ទី​៩ កញ្ញា នេះ បាន​ប្រកាស​សាលក្រម​ដោយ​ផ្ដន្ទាទោស​ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក កែវ ណារុន ដាក់​ពន្ធនាគារ ៣​ឆ្នាំ...

រូបិយប័ណ្ណ​ដុល្លារ​ចាកចេញ​ដោយ​លួច​លាក់​ពី​កម្ពុជា​ទៅ​គរ​ទៅ​កប់​នៅ​អូស្ត្រាលី

សេចក្តី​រាយការណ៍​ជាច្រើន​កន្លងមក​អំពី​លុយ​ដុល្លារ​ហោះ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​លាក់​ខ្លួន​ពួន​កប់​ក្នុង​គំនរ​អចលនទ្រព្យ​ឯ​បរទេស។ ធនធាន​ទាំងអស់​នោះ ភោគវ័ន្ត ឬ​ម្ចាស់​ទ្រព្យ​ជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា មាន​តំណែង មុខងារ ឋានន្តរស័ក្តិ​ក្នុង​រាជរដ្ឋាភិបាល​ឯក​បក្ស ទាំង​ខាង​យោធា ទាំង​ខាង​ក្រសួង​ស៊ីវិល។ កាសែត​អូស្ត្រាលី The Australian ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែ​សីហា កន្លងទៅ​ថា ក្នុង​រយៈកាល ១០​ឆ្នាំ​កន្លងមក​នេះ​មាន​ជនជាតិ​ពី​ប្រទេស​កម្ពុជា​យ៉ាង​តិច ៨០​នាក់ ទទួល​បាន​ទិដ្ឋាការ​ក្នុង​ក្របខ័ណ្ឌ​ទិដ្ឋាការ​មាស ឬ​ទិដ្ឋាការ​វិនិយោគិន​ពិសេស Golden Visa ឬ Significant Investor...

ឧកញ៉ា ហ៊ុន តូ ត្រូវ​គេ​សង្ស័យ​ជា​ថ្មី​ថា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា

លោក​ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដែល​ល្បី​ខាង​អាក្រក់ៗ និង​ជា​អគ្គនាយក​ក្រុមហ៊ុន L.H.R ASEAN Investment CO. LTD ដែល​ចូលចិត្ត​ជិះ​រថយន្ត​ម៉ាក Lamborghini ហើយ​កន្លងមក​ជាប់​សង្ស័យ​ពី​បទ​រត់ពន្ធ​គ្រឿងញៀន និង​ការ​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី នោះ ត្រូវ​បាន​សង្ស័យ​ជា​ថ្មី​ថា​មាន​ទំនាក់ទំនង​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ឧក្រិដ្ឋជន​ជនជាតិ​ចិន។ សារព័ត៌មាន The Australian ដែល​បាន​ចេញ​ផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ...

Latest news