26 C
Phnom Penh

TAG

អ៊ុងសាន ស៊ូជី

តុលាការ​របប​សឹក​ភូមា​បន្ត​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​បទ​ឈប់​បាញ់​ស្នើ​ដោយ​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង

តុលាការ​នៃ​របប​សឹក​ភូមា បាន​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី មួយ​ករណី​ទៀត​ដែល​ជា​ការ​ចេញ​សាលក្រម​ផ្ដន្ទាទោស​អ្នក​ប្រជាធិបតេយ្យ​ជើងឯក​ពិភពលោក​នេះ​ជា​លើក​ទី​ពីរ។ ចំពោះ​សំណុំរឿង​ចុងក្រោយ​នេះ​ដែល​នាំ​ឲ្យ​អ្នកស្រី​មាន​ទោស ៤​ឆ្នាំ គឺ​ករណី​នាំ​ចូល​ឧបករណ៍​ទាក់ទង​រលក​សំឡេង ឬ​អាយកូម​ដោយ​ខុស​ច្បាប់។ ទីភ្នាក់ងារ​សារព័ត៌មាន AFP គឺ​នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​មករា នេះ បាន​ចុះផ្សាយ​ថា អ្នកស្រី ស៊ូជី អាយុ ៧៦​ឆ្នាំ ត្រូវ​បាន​រក​កំហុស​ឃើញ​ចំនួន ២​ករណី​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទាក់ទង​ដោយ​ខុស​ច្បាប់ ឬ​ហៅថា​អាយកូម និង​មាន​ករណី​បំពាន​ច្បាប់​ដាក់​ប្រទេស​គ្រា​មាន​អាសន្ន ដោយសារ​អ្នកស្រី​រៀបចំ​បោះឆ្នោត​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​គ្រោះ​អាសន្ន​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​ឆ្លង​កូវីដ-១៩។...

លោក ហ៊ុន សែន ថា​នឹង​រក​ដំណោះស្រាយ​ឲ្យ​ភូមា​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ណៃភិដោ នៃ​ប្រទេស​ភូមា នៅ​ថ្ងៃ​ទី​៧-៨ ខែ​មករា ខាងមុខ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​អាច​ឲ្យ​ប្រទេស​ភូមា អាច​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ ខណៈ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​តែង​រិះគន់​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ដណ្តើម​បាន​មេដាយ​មាស​ពិភពលោក​ពី​ការ​ប្រកួត​ប៉េតង់​នៅ​ទីក្រុង​សាន់តាស៊ូសាណា ប្រទេស​អេស្ប៉ាញ ដែល​រៀបចំ​ឡើង​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ថា ដំណើរ​របស់​លោក​ទៅ​កាន់​ប្រទេស​ភូមា...

ក្រុម​តស៊ូ​មតិ​ថា​ដំណោះស្រាយ​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​ភូមា គឺ​ត្រូវ​និរទេស​ទាំង​គ្រួសារ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ លើកឡើង​ថា មាន​ដំណោះស្រាយ​ជា​អាទិភាព​តែ​មួយ​គត់​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​ភូមា មិនមែន​ធ្វើ​ច្បាប់​ការពារ​លោក មីន អ៊ុងឡាំង (Min Aung Hlaing) នោះ​ទេ ប៉ុន្តែ​ត្រូវតែ​និរទេស​ទាំង​គ្រួសារ​របស់​មេ​រដ្ឋប្រហារ​បង្ហូរ​ឈាម​រូប​នោះ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ទាំងអស់ ហើយ​ដំណោះស្រាយ​ក្រៅពី​នេះ សុទ្ធតែ​ជា​សញ្ញាណ​នៃ​បណ្ដាសា​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ទាំងអស់។ អ្នកវិភាគ​ឯករាជ្យ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៦ ធ្នូ នេះ​ថា ការ​និរទេស​មេដឹកនាំ​របប​សឹក​នៅ​ភូមា លោក...

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បន្ត​បដិសេធ​មិន​ទទួលស្គាល់​របប​សឹក​ភូមា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់

មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ ទី​៦ នូវ​សេចក្ដី​សម្រេច​របស់​ខ្លួន ដោយ​សម្រេច​ទុក​ចោល​មួយ​ឆ្នាំ​នូវ​សំណើ​របស់​របប​យោធា​ភូមា ដោយ​បដិសេធ​មិន​ទទួលស្គាល់​របប​នេះ​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់។ អង្គការ​សង្គម​ស៊ីវិល​និយាយ​ថា វា​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​នៃ​យុត្តិធម៌​សម្រាប់​កម្លាំង​យុត្តិធម៌ និង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ។ អ្នកស្រី Khin Ohmar ប្រធាន​អង្គការ Progressive Voice មាន​ប្រសាសន៍​ថា អ្នកស្រី​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ក្នុង​ការ​បដិសេធ​របប​យោធា​ភេរវកម្ម ដោយ​អ្នកស្រី​អំពាវនាវ​ឱ្យ​ភ្នាក់ងារ​មូលនិធិ និង​កម្មវិធី​ទាំងអស់​របស់​អង្គការ​សហប្រជាជាតិ បញ្ឈប់​កិច្ចសហប្រតិបត្តិការ​គ្រប់​ទម្រង់​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី និង​ភាព​ស្រប​ច្បាប់​ដល់​របប​យោធា។ អ្នកស្រី​ទទូច​ថា ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ត្រូវតែ​បញ្ចប់​ភាព​មន្ទិល​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​របប​យោធា ដោយ​មិន​ត្រូវ​ហៅ​តំណាង​របប​សឹក​នេះ​ចូលរួម​កិច្ចប្រជុំ ឬ​សន្និសីទ...

អាស៊ាន​ទាត់​ចោល​សំណើ​ចិន សុំ​ឱ្យ​មេ​រដ្ឋប្រហារ​ភូមា​ចូលរួម​ប្រជុំ​កំពូល​ចិន-អាស៊ាន

ចិន នៅតែ​ព្យាយាម​ចង់​ឱ្យ​មេដឹកនាំ​របប​សឹក​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​វិច្ឆិកា ប៉ុន្តែ​ទាំង​ចិន និង​របប​សឹក​ភូមា បន្ត​បាក់​មុខ​ម្ដង​ទៀត ព្រោះ​តែ​ក្រុម​ប្រទេស​៤ ក្នុង​សមាគម​អាស៊ាន បាន​សម្រេច​ទាត់​ចោល​ដោយ​ប្រាប់​ចិន​ថា មិន​អាច​ឱ្យ​តំណាង​របប​សឹក​មក​ចូលរួម​បាន​ឡើយ លុះត្រាតែ​របប​នេះ​អនុវត្ត​តាម​សេចក្ដី​សម្រេច ៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​ជា​មុន​សិន។ សេចក្ដី​សម្រេច ៥​ចំណុច​របស់​អាស៊ាន​ដែល​តម្រូវ​ឱ្យ​ពួក​យោធា​អនុវត្ត គឺ៖ ទី​១ ការ​បើក​ផ្លូវ​ចរចា​ជាមួយ​ក្រុម​ប្រឆាំងទី​២ ការ​បញ្ចប់​អំពើ​ហិង្សាទី​៣ ការ​បើក​ឱ្យ​ប្រេសិត​អាស៊ាន​ជួប​ភាគី​ក្រុម​ប្រឆាំងទី​៤ ទទួល​យក​ជំនួយ​មនុស្សធម៌និង​ទី​៥...

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​បិទ​បញ្ចប់​អំពើ​ហិង្សា​នៅ​ភូមា ដោយ​ស្នើ​ឱ្យ​មាន​ការ​ស្ដារ​ស្ថានភាព​ឡើងវិញ

ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​អំពើ​ហិង្សា​ដែល​កំពុង​កើន​ឡើង​នៅ​ទូទាំង​ប្រទេស​ភូមា ខណៈ​ប្រទេស​គ្រប់គ្រង​ដោយ​របប​សឹក​មួយ​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​យ៉ាង​ធ្ងន់ធ្ងរ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​វិច្ឆិកា នេះ បាន​ឱ្យ​ដឹង​ថា សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​នេះ​ទទួល​បាន​របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អំពី​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​កើន​ឡើង ២៣​ម៉ឺន​នាក់​ចាប់តាំង​ពី​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​ធ្លាក់​ក្នុង​របប​សឹក​នៅ​ថ្ងៃ​រដ្ឋប្រហារ ទី​១ កុម្ភៈ កន្លង​មក​នេះ។ របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បាន​ឱ្យ​ដឹង​ថា មនុស្ស​ស្លាប់​ដោយសារ​ពួក​យោធា​បាញ់​សម្លាប់​កើន​ឡើង​ជាង ១៣០០​នាក់ និង​ចាប់​ខ្លួន​ជិត ១​ម៉ឺន​នាក់ ហើយ​ហិង្សា​ដែល​ផ្ទុះ​ខ្លាំង​នៅ​រដ្ឋ​ឈិន...

មន្ត្រី​បក្ស​ប្រឆាំង៖ តើ​អាច​ទៅ​រួច​ទេ​ដែល​កម្ពុជា​ប្ដេជ្ញា​ដោះស្រាយ​វិបត្តិ​រំលោភ​អំណាច​របស់​មេ​យោធា​ផ្ដាច់ការ​ភូមា?

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចោទ​ជា​សំណួរ​ថា តើ​អាច​ទៅ​រួច​ទេ​ដែល​កម្ពុជា​ប្ដេជ្ញា​ដោះស្រាយ​វិបត្តិ​រំលោភ​អំណាច​របស់​មេ​យោធា​ផ្ដាច់ការ​ភូមា ខណៈ​កម្ពុជា​ខ្លួនឯង​គ្មាន​ភាព​ជា​គំរូ​បន្តិច​សោះ ទាំង​ការ​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រំលាយ​បក្ស​ប្រឆាំង ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ចំណាប់​ខ្មាំង ដែល​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ស្អុយ​អសោច​នៅ​លើ​ឆាក​អន្តរជាតិ​សព្វថ្ងៃ​នេះ។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថា មុន​នឹង​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​ភូមា ប្រទេស​កម្ពុជា​ត្រូវតែ​ដឹកនាំ​នយោបាយ​រក​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ឯកភាព​ជាតិ​ខ្មែរ​និង​ខ្មែរ​ជា​មុន​សិន ដើម្បី​បង្ហាញ​ភាព​ជា​គំរូ​ល្អ​ដល់​ប្រទេស​ដែល​ខ្លួន​ចង់​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ឱ្យ​ពួកគេ​នៅ​ពេលនេះ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ការ​ប្ដេជ្ញា​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​ប្រទេស​ភូមា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន តើ​អាច​ធ្វើ​ទៅ​កើត​ដែរ​ឬ​ទេ...

របប​សឹក​ភូមា​ដឹកនាំ​ដោយ​ពួក​យោធា ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ

ប្រទេស​ភូមា បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៧ នៅ​អំឡុង​ពេល​ដែល​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​សឹក​នៅឡើយ។ ប៉ុន្តែ​ពេល​នោះ ពួក​យោធា​ភូមា​បាន​ចាប់ផ្ដើម​កែទម្រង់​ការ​ដឹកនាំ​ដោយ​សន្យា​ជាមួយ​អាស៊ាន​ធ្វើ​ដំណើរ​ទៅ​រក​ការ​គ្រប់គ្រង​បែប​ស៊ីវិល។ ចាប់ពី​ពេល​នោះ​មក គេ​សង្កេត​ឃើញ​ថា ពួក​យោធា​ក៏​ចេះ​តែ​បន្ធូរ​ដៃ​នៃ​ការ​រឹត​បន្តឹង​ទៅលើ​សេរីភាព​របស់​ប្រជាជន តែ​សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​ដាក់​ទណ្ឌកម្ម​រហូត​ដល់​មេដឹកនាំ​យោធា​អនុវត្ត​ការ​កែទម្រង់​ជាក់ស្ដែង​នៅ​ឆ្នាំ​២០១០ ហើយ​ចាប់ពី​ពេល​នោះ​មក​ក៏​សម្រេច​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ ដែល​ទីបំផុត​ជ័យជម្នះ​បាន​ទៅលើ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ជា​ជើងឯក​អ្នក​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព។ គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ បាន​ឡើង​កាន់​អំណាច​ក្រោម​ការ​ចង្អុល​វាស់វែង​នៃ​រដ្ឋធម្មនុញ្ញ រៀបរៀង​ដោយ​ពួក​យោធា​ដោយ​ការ​រឹត​បន្តឹង​សេរីភាព​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​បាន​ឡើយ ក៏​ព្រោះ​តែ​អ្នកស្រី​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស ដែល​រដ្ឋធម្មនុញ្ញ​ពួក​យោធា​ហាម​ប្រធានាធិបតី​ពាក់ព័ន្ធ​ខ្សែលោហិត​ជាមួយ​ជនបរទេស។ តែ​យ៉ាងណា អ្នកស្រី​នៅតែ​យក​អំណាច​បាន គឺជា​ទីប្រឹក្សា​រដ្ឋ​ឋានៈ​ស្មើ​ប្រធានាធិបតី។...

សភា​អឺរ៉ុប​បោះឆ្នោត​ទទួលស្គាល់​រដ្ឋាភិបាល​ស្រមោល​ភូមា​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ

សភា​អឺរ៉ុប បាន​បោះឆ្នោត​ទទួលស្គាល់​រដ្ឋាភិបាល​ស្រមោល​នៃ​ប្រទេស​ភូមា ដោយ​ចាត់ទុក​ថា​ជា​រដ្ឋាភិបាល​តំណាង​ឱ្យ​ប្រជាជន​ភូមា។ តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ គឺ​មាន ៦៤៧​រូប​បោះឆ្នោត​គាំទ្រ និង ៣១​រូប​បោះឆ្នោត​អនុប្បវាទ និង ២​សំឡេង​ជំទាស់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភូមា Irrawaddy នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​តុលា នេះ។ ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​សាតាំង​នៃ​សភា​សហភាព​អឺរ៉ុប ក៏​បាន​សម្រេច​ទទួល​យក​តំណាង​រដ្ឋាភិបាល​ស្រមោល​នេះ​ដែល​មាន​ការិយាល័យ​នៅ​អឺរ៉ុប ដោយ​ចាត់ទុក​ថា​ជា​តំណាង​ស្រប​ច្បាប់​របស់​ប្រទេស​ភូមា។ នេះ​ជា​លើកដំបូង​ហើយ​ដែល​សភា​របស់​សហគមន៍​អន្តរជាតិ​ដ៏​ធំ​មួយ​ទទួលស្គាល់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​នឹង​របប​សឹក​ភូមា ជា​ស្ថាប័ន​តំណាង​ភាព​ស្រប​ច្បាប់​ក្នុង​កម្រិត​ការទូត​ខ្ពស់​បំផុត​នៅ​អឺរ៉ុប។ ដំណោះស្រាយ​របស់​សភា​អឺរ៉ុប ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​តុលា បាន​បញ្ជាក់​អំពី​ការ​គាំទ្រ​រដ្ឋាភិបាល​ស្រមោល ឬ​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​ប្រទេស​ភូមា...

តុលាការ​របប​សឹក​ភូមា​បង្ខំ​អ្នកស្រី ស៊ូជី ឆ្លើយ​សារភាព​ថា​គាំទ្រ​រដ្ឋាភិបាល​ឯកភាព​ជាតិ តែ​អ្នកស្រី​ថា​ជា​សិទ្ធិ​របស់​ពលរដ្ឋ

អ្នកស្រី អ៊ុងសាន ស៊ូជី អតីត​ទីប្រឹក្សា​រដ្ឋ​មាន​ឋានៈ​ស្មើ​នឹង​ប្រធានាធិបតី បាន​ថ្លែង​ថា ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ និង​កម្លាំង​របស់​រដ្ឋាភិបាល​នេះ គឺជា​សិទ្ធិ និង​ឆន្ទៈ​របស់​ប្រជាជន។ បើ​តាម​មេធាវី​របស់​អ្នកស្រី គឺ​អ្នកស្រី ស៊ូជី បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំរឿង​ពុករលួយ​ប្រឆាំង​នឹង​អតីត​ទីប្រឹក្សា​រដ្ឋ​ភូមា​រូប​នេះ ហើយ​ចម្លើយ​របស់​អ្នកស្រី គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​សួរ​របស់​រដ្ឋអាជ្ញា​ដែល​បាន​សួរ​អ្នកស្រី​ថា តើ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​ដែរ​ឬ​ទេ។ នេះ​បើ​តាម​វិទ្យុ RFA ជា​ភាសា​ភូមា ដែល​បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​អង្គារ ទី​២១ កញ្ញា នេះ។ តាម​មេធាវី Khin Maung...

Latest news