ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
27
C
Phnom Penh
Facebook
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
អ៊ុងសាន ស៊ូជី
នយោបាយ
លោក ហ៊ុន សែន ថានឹងរកដំណោះស្រាយឲ្យភូមាដំណើរការប្រជាធិបតេយ្យឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
January 6, 2022
បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់រដ្ឋធានីណៃភិដោ នៃប្រទេសភូមា នៅថ្ងៃទី៧-៨ ខែមករា ខាងមុខនេះ ដើម្បីស្វែងរកដំណោះស្រាយអាចឲ្យប្រទេសភូមា អាចមានដំណើរការប្រជាធិបតេយ្យឡើងវិញ ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិតែងរិះគន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ។ ថ្លែងនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ ដែលដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ ដែលរៀបចំឡើងនៅវិមានសន្តិភាព នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ថា ដំណើររបស់លោកទៅកាន់ប្រទេសភូមា...
នយោបាយ
ក្រុមតស៊ូមតិថាដំណោះស្រាយសម្រាប់មេដឹកនាំផ្ដាច់ការភូមា គឺត្រូវនិរទេសទាំងគ្រួសារ
ឌឹ ខេមបូឌា ដេលី
-
December 17, 2021
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ លើកឡើងថា មានដំណោះស្រាយជាអាទិភាពតែមួយគត់សម្រាប់មេដឹកនាំផ្ដាច់ការភូមា មិនមែនធ្វើច្បាប់ការពារលោក មីន អ៊ុងឡាំង (Min Aung Hlaing) នោះទេ ប៉ុន្តែត្រូវតែនិរទេសទាំងគ្រួសាររបស់មេរដ្ឋប្រហារបង្ហូរឈាមរូបនោះទៅរស់នៅក្រៅប្រទេសទាំងអស់ ហើយដំណោះស្រាយក្រៅពីនេះ សុទ្ធតែជាសញ្ញាណនៃបណ្ដាសាសម្រាប់មេដឹកនាំផ្ដាច់ការរូបនេះទាំងអស់។ អ្នកវិភាគឯករាជ្យ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៦ ធ្នូ នេះថា ការនិរទេសមេដឹកនាំរបបសឹកនៅភូមា លោក...
ព័ត៌មានអន្តរជាតិ
មហាសន្និបាតអង្គការសហប្រជាជាតិបន្តបដិសេធមិនទទួលស្គាល់របបសឹកភូមាជារដ្ឋាភិបាលស្របច្បាប់
ឌឹ ខេមបូឌា ដេលី
-
December 8, 2021
មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តកាលពីថ្ងៃចន្ទ ទី៦ នូវសេចក្ដីសម្រេចរបស់ខ្លួន ដោយសម្រេចទុកចោលមួយឆ្នាំនូវសំណើរបស់របបយោធាភូមា ដោយបដិសេធមិនទទួលស្គាល់របបនេះថាជារដ្ឋាភិបាលស្របច្បាប់។ អង្គការសង្គមស៊ីវិលនិយាយថា វាជាជំហានដំបូងដ៏សំខាន់នៃយុត្តិធម៌សម្រាប់កម្លាំងយុត្តិធម៌ និងកម្លាំងអ្នកប្រជាធិបតេយ្យ។ អ្នកស្រី Khin Ohmar ប្រធានអង្គការ Progressive Voice មានប្រសាសន៍ថា អ្នកស្រីស្វាគមន៍សេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងការបដិសេធរបបយោធាភេរវកម្ម ដោយអ្នកស្រីអំពាវនាវឱ្យភ្នាក់ងារមូលនិធិ និងកម្មវិធីទាំងអស់របស់អង្គការសហប្រជាជាតិ បញ្ឈប់កិច្ចសហប្រតិបត្តិការគ្រប់ទម្រង់ក្នុងការផ្តល់ប្រាក់កម្ចី និងភាពស្របច្បាប់ដល់របបយោធា។ អ្នកស្រីទទូចថា ទីភ្នាក់ងារអង្គការសហប្រជាជាតិត្រូវតែបញ្ចប់ភាពមន្ទិលរបស់ខ្លួនក្នុងការពង្រឹងរបបយោធា ដោយមិនត្រូវហៅតំណាងរបបសឹកនេះចូលរួមកិច្ចប្រជុំ ឬសន្និសីទ...
ព័ត៌មានអន្តរជាតិ
អាស៊ានទាត់ចោលសំណើចិន សុំឱ្យមេរដ្ឋប្រហារភូមាចូលរួមប្រជុំកំពូលចិន-អាស៊ាន
ឌឹ ខេមបូឌា ដេលី
-
November 20, 2021
ចិន នៅតែព្យាយាមចង់ឱ្យមេដឹកនាំរបបសឹកភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ប៉ុន្តែទាំងចិន និងរបបសឹកភូមា បន្តបាក់មុខម្ដងទៀត ព្រោះតែក្រុមប្រទេស៤ ក្នុងសមាគមអាស៊ាន បានសម្រេចទាត់ចោលដោយប្រាប់ចិនថា មិនអាចឱ្យតំណាងរបបសឹកមកចូលរួមបានឡើយ លុះត្រាតែរបបនេះអនុវត្តតាមសេចក្ដីសម្រេច ៥ចំណុចរបស់មេដឹកនាំអាស៊ានជាមុនសិន។ សេចក្ដីសម្រេច ៥ចំណុចរបស់អាស៊ានដែលតម្រូវឱ្យពួកយោធាអនុវត្ត គឺ៖ ទី១ ការបើកផ្លូវចរចាជាមួយក្រុមប្រឆាំងទី២ ការបញ្ចប់អំពើហិង្សាទី៣ ការបើកឱ្យប្រេសិតអាស៊ានជួបភាគីក្រុមប្រឆាំងទី៤ ទទួលយកជំនួយមនុស្សធម៌និងទី៥...
ព័ត៌មានអន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជំរុញឱ្យបិទបញ្ចប់អំពើហិង្សានៅភូមា ដោយស្នើឱ្យមានការស្ដារស្ថានភាពឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
November 12, 2021
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញអំពើហិង្សាដែលកំពុងកើនឡើងនៅទូទាំងប្រទេសភូមា ខណៈប្រទេសគ្រប់គ្រងដោយរបបសឹកមួយនេះធ្លាក់ក្នុងសង្គ្រាមស៊ីវិលយ៉ាងធ្ងន់ធ្ងរ។ ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានធ្វើសេចក្ដីរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា នេះ បានឱ្យដឹងថា សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សានេះទទួលបានរបាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពីហិង្សានៅក្នុងប្រទេសភូមា កាន់តែធ្ងន់ធ្ងរឡើង ដោយបណ្ដាលឱ្យមានជនភៀសខ្លួនកើនឡើង ២៣ម៉ឺននាក់ចាប់តាំងពីប្រទេសសមាជិកអាស៊ានមួយនេះធ្លាក់ក្នុងរបបសឹកនៅថ្ងៃរដ្ឋប្រហារ ទី១ កុម្ភៈ កន្លងមកនេះ។ របាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានឱ្យដឹងថា មនុស្សស្លាប់ដោយសារពួកយោធាបាញ់សម្លាប់កើនឡើងជាង ១៣០០នាក់ និងចាប់ខ្លួនជិត ១ម៉ឺននាក់ ហើយហិង្សាដែលផ្ទុះខ្លាំងនៅរដ្ឋឈិន...
នយោបាយ
មន្ត្រីបក្សប្រឆាំង៖ តើអាចទៅរួចទេដែលកម្ពុជាប្ដេជ្ញាដោះស្រាយវិបត្តិរំលោភអំណាចរបស់មេយោធាផ្ដាច់ការភូមា?
ឌឹ ខេមបូឌា ដេលី
-
November 2, 2021
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចោទជាសំណួរថា តើអាចទៅរួចទេដែលកម្ពុជាប្ដេជ្ញាដោះស្រាយវិបត្តិរំលោភអំណាចរបស់មេយោធាផ្ដាច់ការភូមា ខណៈកម្ពុជាខ្លួនឯងគ្មានភាពជាគំរូបន្តិចសោះ ទាំងការរំលោភរដ្ឋធម្មនុញ្ញ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រំលាយបក្សប្រឆាំង ចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិធ្វើចំណាប់ខ្មាំង ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាស្អុយអសោចនៅលើឆាកអន្តរជាតិសព្វថ្ងៃនេះ។ អតីតអ្នកទោសនយោបាយ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១ ខែវិច្ឆិកា ថា មុននឹងដោះស្រាយវិបត្តិជាប់គាំងនយោបាយនៅភូមា ប្រទេសកម្ពុជាត្រូវតែដឹកនាំនយោបាយរកការផ្សះផ្សាជាតិ បង្រួបបង្រួមឯកភាពជាតិខ្មែរនិងខ្មែរជាមុនសិន ដើម្បីបង្ហាញភាពជាគំរូល្អដល់ប្រទេសដែលខ្លួនចង់រកដំណោះស្រាយវិបត្តិនយោបាយឱ្យពួកគេនៅពេលនេះ។ មន្ត្រីបក្សប្រឆាំងរូបនេះលើកឡើងថា ការប្ដេជ្ញារបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិជាប់គាំងនយោបាយនៅប្រទេសភូមា ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន តើអាចធ្វើទៅកើតដែរឬទេ...
ព័ត៌មានអន្តរជាតិ
របបសឹកភូមាដឹកនាំដោយពួកយោធា ដើរដល់ក្រឡាទាល់ច្រកហើយ
ឌឹ ខេមបូឌា ដេលី
-
October 19, 2021
ប្រទេសភូមា បានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៧ នៅអំឡុងពេលដែលប្រទេសនេះធ្លាក់ក្នុងរបបសឹកនៅឡើយ។ ប៉ុន្តែពេលនោះ ពួកយោធាភូមាបានចាប់ផ្ដើមកែទម្រង់ការដឹកនាំដោយសន្យាជាមួយអាស៊ានធ្វើដំណើរទៅរកការគ្រប់គ្រងបែបស៊ីវិល។ ចាប់ពីពេលនោះមក គេសង្កេតឃើញថា ពួកយោធាក៏ចេះតែបន្ធូរដៃនៃការរឹតបន្តឹងទៅលើសេរីភាពរបស់ប្រជាជន តែសហគមន៍អន្តរជាតិនៅតែបន្តដាក់ទណ្ឌកម្មរហូតដល់មេដឹកនាំយោធាអនុវត្តការកែទម្រង់ជាក់ស្ដែងនៅឆ្នាំ២០១០ ហើយចាប់ពីពេលនោះមកក៏សម្រេចឱ្យមានការបោះឆ្នោតមួយ ដែលទីបំផុតជ័យជម្នះបានទៅលើគណបក្សប្រឆាំង គឺគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាជើងឯកអ្នកប្រជាធិបតេយ្យនៅតំបន់អាស៊ី និងជាជ័យលាភីណូបែលសន្តិភាព។ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ បានឡើងកាន់អំណាចក្រោមការចង្អុលវាស់វែងនៃរដ្ឋធម្មនុញ្ញ រៀបរៀងដោយពួកយោធាដោយការរឹតបន្តឹងសេរីភាពរបស់អ្នកស្រី អ៊ុងសាន ស៊ូជី មិនឱ្យឈរឈ្មោះជាប្រធានាធិបតីរបស់ប្រទេសនេះបានឡើយ ក៏ព្រោះតែអ្នកស្រីមានស្វាមីជាជនជាតិអង់គ្លេស ដែលរដ្ឋធម្មនុញ្ញពួកយោធាហាមប្រធានាធិបតីពាក់ព័ន្ធខ្សែលោហិតជាមួយជនបរទេស។ តែយ៉ាងណា អ្នកស្រីនៅតែយកអំណាចបាន គឺជាទីប្រឹក្សារដ្ឋឋានៈស្មើប្រធានាធិបតី។...
ព័ត៌មានអន្តរជាតិ
សភាអឺរ៉ុបបោះឆ្នោតទទួលស្គាល់រដ្ឋាភិបាលស្រមោលភូមានៃកម្លាំងអ្នកប្រជាធិបតេយ្យ
ឌឹ ខេមបូឌា ដេលី
-
October 9, 2021
សភាអឺរ៉ុប បានបោះឆ្នោតទទួលស្គាល់រដ្ឋាភិបាលស្រមោលនៃប្រទេសភូមា ដោយចាត់ទុកថាជារដ្ឋាភិបាលតំណាងឱ្យប្រជាជនភូមា។ តាមលទ្ធផលនៃការបោះឆ្នោតនេះ គឺមាន ៦៤៧រូបបោះឆ្នោតគាំទ្រ និង ៣១រូបបោះឆ្នោតអនុប្បវាទ និង ២សំឡេងជំទាស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានភូមា Irrawaddy នៅថ្ងៃសុក្រ ទី៨ ខែតុលា នេះ។ ជាមួយគ្នានេះ គណៈកម្មាធិការសាតាំងនៃសភាសហភាពអឺរ៉ុប ក៏បានសម្រេចទទួលយកតំណាងរដ្ឋាភិបាលស្រមោលនេះដែលមានការិយាល័យនៅអឺរ៉ុប ដោយចាត់ទុកថាជាតំណាងស្របច្បាប់របស់ប្រទេសភូមា។ នេះជាលើកដំបូងហើយដែលសភារបស់សហគមន៍អន្តរជាតិដ៏ធំមួយទទួលស្គាល់រដ្ឋាភិបាលប្រជាធិបតេយ្យដែលប្រឆាំងនឹងរបបសឹកភូមា ជាស្ថាប័នតំណាងភាពស្របច្បាប់ក្នុងកម្រិតការទូតខ្ពស់បំផុតនៅអឺរ៉ុប។ ដំណោះស្រាយរបស់សភាអឺរ៉ុប ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា បានបញ្ជាក់អំពីការគាំទ្ររដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលឯកភាពជាតិនៃប្រទេសភូមា...
ព័ត៌មានអន្តរជាតិ
តុលាការរបបសឹកភូមាបង្ខំអ្នកស្រី ស៊ូជី ឆ្លើយសារភាពថាគាំទ្ររដ្ឋាភិបាលឯកភាពជាតិ តែអ្នកស្រីថាជាសិទ្ធិរបស់ពលរដ្ឋ
ឌឹ ខេមបូឌា ដេលី
-
September 22, 2021
អ្នកស្រី អ៊ុងសាន ស៊ូជី អតីតទីប្រឹក្សារដ្ឋមានឋានៈស្មើនឹងប្រធានាធិបតី បានថ្លែងថា ការបង្កើតរដ្ឋាភិបាលឯកភាពជាតិ និងកម្លាំងរបស់រដ្ឋាភិបាលនេះ គឺជាសិទ្ធិ និងឆន្ទៈរបស់ប្រជាជន។ បើតាមមេធាវីរបស់អ្នកស្រី គឺអ្នកស្រី ស៊ូជី បានថ្លែងដូចនេះនៅក្នុងការជំនុំជម្រះក្ដីលើសំណុំរឿងពុករលួយប្រឆាំងនឹងអតីតទីប្រឹក្សារដ្ឋភូមារូបនេះ ហើយចម្លើយរបស់អ្នកស្រី គឺជាការឆ្លើយតបទៅនឹងការចោទសួររបស់រដ្ឋអាជ្ញាដែលបានសួរអ្នកស្រីថា តើមានជាប់ពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលឯកភាពជាតិដែរឬទេ។ នេះបើតាមវិទ្យុ RFA ជាភាសាភូមា ដែលបានធ្វើសេចក្ដីរាយការណ៍នៅថ្ងៃអង្គារ ទី២១ កញ្ញា នេះ។ តាមមេធាវី Khin Maung...
ព័ត៌មានអន្តរជាតិ
UN នឹងសម្រេចថាតើរដ្ឋាភិបាល អ៊ុងសាន ស៊ូជី ឬក៏ពួកយោធាជាអ្នកកាន់កាប់អាសនៈនៅ UN ឬក៏ទុកឱ្យទំនេរ
ឌឹ ខេមបូឌា ដេលី
-
September 15, 2021
មហាសន្និបាតលើកទី៧៥ របស់អង្គការសហប្រជាជាតិ ត្រូវចាប់ផ្ដើមនៅបុរីញីវយ៉ក នៅថ្ងៃទី១៤ កញ្ញា។ សម្រាប់មហាសន្និបាតឆ្នាំនេះមានរបៀបវារៈជាច្រើនដែលត្រូវលើកឡើង ប៉ុន្តែភាពចម្រូងចម្រាសមួយបានផ្ទុះឡើង គឺការដណ្ដើមអាសនៈរបស់ស្ថាប័នពិភពលោកមួយនេះរវាងរដ្ឋាភិបាលឯកភាពជាតិ និងរបបសឹកភូមា។ សេចក្ដីរាយការណ៍របស់សារព័ត៌មានភូមា Irrawaddy បានឱ្យដឹងថា គណៈកម្មាធិការសាតាំងនៃមហាសន្និបាតអង្គការសហប្រជាជាតិ នឹងធ្វើការសម្រេចនៅថ្ងៃនេះ ឬថ្ងៃស្អែក ដើម្បីកំណត់ថាតើអាសនៈនេះត្រូវប្រគល់ឱ្យភាគីខាងរដ្ឋាភិបាលឯកភាពជាតិនៃកម្លាំងអ្នកប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី ឬក៏ត្រូវប្រគល់ឱ្យរបបសឹកដឹកនាំដោយមេរដ្ឋប្រហារឧត្តមសេនីយ៍ មីន អ៊ុងឡាំង ឬក៏ត្រូវទុកឱ្យនៅទំនេរ។ របបសឹកភូមា បានដាក់លិខិតស្នើសុំទៅកាន់គណៈកម្មការសាតាំងនេះតាំងពីដើមខែមិថុនា ប៉ុន្តែត្រូវបានស្ថាប័នជំនាញរបស់មហាសន្និបាតអង្គការសហប្រជាជាតិមួយនេះទុករហូតមកដល់ថ្ងៃចុងក្រោយនៃការបើកមហាសន្និបាតចូលមកដល់។ តែជាមួយគ្នានេះ...
1
2
3
4
Page 2 of 4
Latest news
អាមេរិកគាំទ្រពេញទំហឹងឱ្យស៊ុយអែតនិងហ្វាំងឡង់ចូលជាសមាជិកណាតូ ខណៈតួកគីជំទាស់
May 22, 2022
សហភាពអឺរ៉ុបមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា
May 22, 2022
ព្រឹទ្ធសភាអាមេរិកថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតែមានសុពលភាពសម្រាប់កម្ពុជា
May 22, 2022
អាមេរិកនឹងបង្វែរបំណុលកម្ពុជាជំពាក់ទៅជួយផ្នែកមនុស្សធម៌សម្រាប់ពលរដ្ឋខ្មែរជំនួសវិញ
May 22, 2022
បទវិភាគ៖ តើហេតុអ្វីបានជាគ្រួសារត្រកូល ហ៊ុន តែងលើកឡើងអំពីបដិវត្តន៍ពណ៌?
May 20, 2022
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ
Posting....