ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
38
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
អ៊ុងសាន ស៊ូជី
នយោបាយ
លោក ហ៊ុន សែន ស្នើសុំអគ្គលេខាធិការអាស៊ានជួយចូលរួមចរចាវិបត្តិនៅភូមា
ឌឹ ខេមបូឌា ដេលី
-
January 18, 2022
បុរសខ្លាំងដើរបញ្ច្រាសទិសនៅកម្ពុជា លោក ហ៊ុន សែន ដែលការពារសមិទ្ធផលជំនួបជាមួយមេដឹកនាំយោធា បានស្នើសុំឲ្យអគ្គលេខាធិការអាស៊ានជួយចូលរួមចំណែកលើកទឹកចិត្តក្នុងការចរចាពាក់ព័ន្ធនឹងស្ថានភាពនៅភូមា ឲ្យបានដំណើរការទៅមុខ។ លោក ហ៊ុន សែន នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ជាមួយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ដំណើរបំពេញទស្សនកិច្ចរបស់លោកទៅភូមា ក្នុងពេលថ្មីៗកន្លងទៅនេះ មានគោលបំណង គឺចង់ជួយដល់ប្រទេសភូមា ដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនោះ។ បុរសខ្លាំងរូបនេះបានលើកឡើងថា...
ព័ត៌មានអន្តរជាតិ
តុលាការរបបសឹកភូមាបន្តកាត់ទោសអ្នកស្រី អ៊ុងសាន ស៊ូជី ក្រោមបទឈប់បាញ់ស្នើដោយមេរដ្ឋប្រហារ មីន អ៊ុងឡាំង
ឌឹ ខេមបូឌា ដេលី
-
January 11, 2022
តុលាការនៃរបបសឹកភូមា បានកាត់ទោសអ្នកស្រី អ៊ុងសាន ស៊ូជី មួយករណីទៀតដែលជាការចេញសាលក្រមផ្ដន្ទាទោសអ្នកប្រជាធិបតេយ្យជើងឯកពិភពលោកនេះជាលើកទីពីរ។ ចំពោះសំណុំរឿងចុងក្រោយនេះដែលនាំឲ្យអ្នកស្រីមានទោស ៤ឆ្នាំ គឺករណីនាំចូលឧបករណ៍ទាក់ទងរលកសំឡេង ឬអាយកូមដោយខុសច្បាប់។ ទីភ្នាក់ងារសារព័ត៌មាន AFP គឺនៅថ្ងៃចន្ទ ទី១០ ខែមករា នេះ បានចុះផ្សាយថា អ្នកស្រី ស៊ូជី អាយុ ៧៦ឆ្នាំ ត្រូវបានរកកំហុសឃើញចំនួន ២ករណីទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធទាក់ទងដោយខុសច្បាប់ ឬហៅថាអាយកូម និងមានករណីបំពានច្បាប់ដាក់ប្រទេសគ្រាមានអាសន្ន ដោយសារអ្នកស្រីរៀបចំបោះឆ្នោតចំពេលប្រទេសធ្លាក់ក្នុងគ្រោះអាសន្ននៃការរាតត្បាតដោយជំងឺឆ្លងកូវីដ-១៩។...
នយោបាយ
លោក ហ៊ុន សែន ថានឹងរកដំណោះស្រាយឲ្យភូមាដំណើរការប្រជាធិបតេយ្យឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
January 6, 2022
បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់រដ្ឋធានីណៃភិដោ នៃប្រទេសភូមា នៅថ្ងៃទី៧-៨ ខែមករា ខាងមុខនេះ ដើម្បីស្វែងរកដំណោះស្រាយអាចឲ្យប្រទេសភូមា អាចមានដំណើរការប្រជាធិបតេយ្យឡើងវិញ ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិតែងរិះគន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ។ ថ្លែងនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ ដែលដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ ដែលរៀបចំឡើងនៅវិមានសន្តិភាព នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ថា ដំណើររបស់លោកទៅកាន់ប្រទេសភូមា...
នយោបាយ
ក្រុមតស៊ូមតិថាដំណោះស្រាយសម្រាប់មេដឹកនាំផ្ដាច់ការភូមា គឺត្រូវនិរទេសទាំងគ្រួសារ
ឌឹ ខេមបូឌា ដេលី
-
December 17, 2021
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ លើកឡើងថា មានដំណោះស្រាយជាអាទិភាពតែមួយគត់សម្រាប់មេដឹកនាំផ្ដាច់ការភូមា មិនមែនធ្វើច្បាប់ការពារលោក មីន អ៊ុងឡាំង (Min Aung Hlaing) នោះទេ ប៉ុន្តែត្រូវតែនិរទេសទាំងគ្រួសាររបស់មេរដ្ឋប្រហារបង្ហូរឈាមរូបនោះទៅរស់នៅក្រៅប្រទេសទាំងអស់ ហើយដំណោះស្រាយក្រៅពីនេះ សុទ្ធតែជាសញ្ញាណនៃបណ្ដាសាសម្រាប់មេដឹកនាំផ្ដាច់ការរូបនេះទាំងអស់។ អ្នកវិភាគឯករាជ្យ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៦ ធ្នូ នេះថា ការនិរទេសមេដឹកនាំរបបសឹកនៅភូមា លោក...
ព័ត៌មានអន្តរជាតិ
មហាសន្និបាតអង្គការសហប្រជាជាតិបន្តបដិសេធមិនទទួលស្គាល់របបសឹកភូមាជារដ្ឋាភិបាលស្របច្បាប់
ឌឹ ខេមបូឌា ដេលី
-
December 8, 2021
មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តកាលពីថ្ងៃចន្ទ ទី៦ នូវសេចក្ដីសម្រេចរបស់ខ្លួន ដោយសម្រេចទុកចោលមួយឆ្នាំនូវសំណើរបស់របបយោធាភូមា ដោយបដិសេធមិនទទួលស្គាល់របបនេះថាជារដ្ឋាភិបាលស្របច្បាប់។ អង្គការសង្គមស៊ីវិលនិយាយថា វាជាជំហានដំបូងដ៏សំខាន់នៃយុត្តិធម៌សម្រាប់កម្លាំងយុត្តិធម៌ និងកម្លាំងអ្នកប្រជាធិបតេយ្យ។ អ្នកស្រី Khin Ohmar ប្រធានអង្គការ Progressive Voice មានប្រសាសន៍ថា អ្នកស្រីស្វាគមន៍សេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងការបដិសេធរបបយោធាភេរវកម្ម ដោយអ្នកស្រីអំពាវនាវឱ្យភ្នាក់ងារមូលនិធិ និងកម្មវិធីទាំងអស់របស់អង្គការសហប្រជាជាតិ បញ្ឈប់កិច្ចសហប្រតិបត្តិការគ្រប់ទម្រង់ក្នុងការផ្តល់ប្រាក់កម្ចី និងភាពស្របច្បាប់ដល់របបយោធា។ អ្នកស្រីទទូចថា ទីភ្នាក់ងារអង្គការសហប្រជាជាតិត្រូវតែបញ្ចប់ភាពមន្ទិលរបស់ខ្លួនក្នុងការពង្រឹងរបបយោធា ដោយមិនត្រូវហៅតំណាងរបបសឹកនេះចូលរួមកិច្ចប្រជុំ ឬសន្និសីទ...
ព័ត៌មានអន្តរជាតិ
អាស៊ានទាត់ចោលសំណើចិន សុំឱ្យមេរដ្ឋប្រហារភូមាចូលរួមប្រជុំកំពូលចិន-អាស៊ាន
ឌឹ ខេមបូឌា ដេលី
-
November 20, 2021
ចិន នៅតែព្យាយាមចង់ឱ្យមេដឹកនាំរបបសឹកភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ប៉ុន្តែទាំងចិន និងរបបសឹកភូមា បន្តបាក់មុខម្ដងទៀត ព្រោះតែក្រុមប្រទេស៤ ក្នុងសមាគមអាស៊ាន បានសម្រេចទាត់ចោលដោយប្រាប់ចិនថា មិនអាចឱ្យតំណាងរបបសឹកមកចូលរួមបានឡើយ លុះត្រាតែរបបនេះអនុវត្តតាមសេចក្ដីសម្រេច ៥ចំណុចរបស់មេដឹកនាំអាស៊ានជាមុនសិន។ សេចក្ដីសម្រេច ៥ចំណុចរបស់អាស៊ានដែលតម្រូវឱ្យពួកយោធាអនុវត្ត គឺ៖ ទី១ ការបើកផ្លូវចរចាជាមួយក្រុមប្រឆាំងទី២ ការបញ្ចប់អំពើហិង្សាទី៣ ការបើកឱ្យប្រេសិតអាស៊ានជួបភាគីក្រុមប្រឆាំងទី៤ ទទួលយកជំនួយមនុស្សធម៌និងទី៥...
ព័ត៌មានអន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជំរុញឱ្យបិទបញ្ចប់អំពើហិង្សានៅភូមា ដោយស្នើឱ្យមានការស្ដារស្ថានភាពឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
November 12, 2021
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញអំពើហិង្សាដែលកំពុងកើនឡើងនៅទូទាំងប្រទេសភូមា ខណៈប្រទេសគ្រប់គ្រងដោយរបបសឹកមួយនេះធ្លាក់ក្នុងសង្គ្រាមស៊ីវិលយ៉ាងធ្ងន់ធ្ងរ។ ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានធ្វើសេចក្ដីរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា នេះ បានឱ្យដឹងថា សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សានេះទទួលបានរបាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពីហិង្សានៅក្នុងប្រទេសភូមា កាន់តែធ្ងន់ធ្ងរឡើង ដោយបណ្ដាលឱ្យមានជនភៀសខ្លួនកើនឡើង ២៣ម៉ឺននាក់ចាប់តាំងពីប្រទេសសមាជិកអាស៊ានមួយនេះធ្លាក់ក្នុងរបបសឹកនៅថ្ងៃរដ្ឋប្រហារ ទី១ កុម្ភៈ កន្លងមកនេះ។ របាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានឱ្យដឹងថា មនុស្សស្លាប់ដោយសារពួកយោធាបាញ់សម្លាប់កើនឡើងជាង ១៣០០នាក់ និងចាប់ខ្លួនជិត ១ម៉ឺននាក់ ហើយហិង្សាដែលផ្ទុះខ្លាំងនៅរដ្ឋឈិន...
នយោបាយ
មន្ត្រីបក្សប្រឆាំង៖ តើអាចទៅរួចទេដែលកម្ពុជាប្ដេជ្ញាដោះស្រាយវិបត្តិរំលោភអំណាចរបស់មេយោធាផ្ដាច់ការភូមា?
ឌឹ ខេមបូឌា ដេលី
-
November 2, 2021
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចោទជាសំណួរថា តើអាចទៅរួចទេដែលកម្ពុជាប្ដេជ្ញាដោះស្រាយវិបត្តិរំលោភអំណាចរបស់មេយោធាផ្ដាច់ការភូមា ខណៈកម្ពុជាខ្លួនឯងគ្មានភាពជាគំរូបន្តិចសោះ ទាំងការរំលោភរដ្ឋធម្មនុញ្ញ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រំលាយបក្សប្រឆាំង ចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិធ្វើចំណាប់ខ្មាំង ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាស្អុយអសោចនៅលើឆាកអន្តរជាតិសព្វថ្ងៃនេះ។ អតីតអ្នកទោសនយោបាយ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១ ខែវិច្ឆិកា ថា មុននឹងដោះស្រាយវិបត្តិជាប់គាំងនយោបាយនៅភូមា ប្រទេសកម្ពុជាត្រូវតែដឹកនាំនយោបាយរកការផ្សះផ្សាជាតិ បង្រួបបង្រួមឯកភាពជាតិខ្មែរនិងខ្មែរជាមុនសិន ដើម្បីបង្ហាញភាពជាគំរូល្អដល់ប្រទេសដែលខ្លួនចង់រកដំណោះស្រាយវិបត្តិនយោបាយឱ្យពួកគេនៅពេលនេះ។ មន្ត្រីបក្សប្រឆាំងរូបនេះលើកឡើងថា ការប្ដេជ្ញារបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិជាប់គាំងនយោបាយនៅប្រទេសភូមា ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន តើអាចធ្វើទៅកើតដែរឬទេ...
ព័ត៌មានអន្តរជាតិ
របបសឹកភូមាដឹកនាំដោយពួកយោធា ដើរដល់ក្រឡាទាល់ច្រកហើយ
ឌឹ ខេមបូឌា ដេលី
-
October 19, 2021
ប្រទេសភូមា បានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៧ នៅអំឡុងពេលដែលប្រទេសនេះធ្លាក់ក្នុងរបបសឹកនៅឡើយ។ ប៉ុន្តែពេលនោះ ពួកយោធាភូមាបានចាប់ផ្ដើមកែទម្រង់ការដឹកនាំដោយសន្យាជាមួយអាស៊ានធ្វើដំណើរទៅរកការគ្រប់គ្រងបែបស៊ីវិល។ ចាប់ពីពេលនោះមក គេសង្កេតឃើញថា ពួកយោធាក៏ចេះតែបន្ធូរដៃនៃការរឹតបន្តឹងទៅលើសេរីភាពរបស់ប្រជាជន តែសហគមន៍អន្តរជាតិនៅតែបន្តដាក់ទណ្ឌកម្មរហូតដល់មេដឹកនាំយោធាអនុវត្តការកែទម្រង់ជាក់ស្ដែងនៅឆ្នាំ២០១០ ហើយចាប់ពីពេលនោះមកក៏សម្រេចឱ្យមានការបោះឆ្នោតមួយ ដែលទីបំផុតជ័យជម្នះបានទៅលើគណបក្សប្រឆាំង គឺគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាជើងឯកអ្នកប្រជាធិបតេយ្យនៅតំបន់អាស៊ី និងជាជ័យលាភីណូបែលសន្តិភាព។ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ បានឡើងកាន់អំណាចក្រោមការចង្អុលវាស់វែងនៃរដ្ឋធម្មនុញ្ញ រៀបរៀងដោយពួកយោធាដោយការរឹតបន្តឹងសេរីភាពរបស់អ្នកស្រី អ៊ុងសាន ស៊ូជី មិនឱ្យឈរឈ្មោះជាប្រធានាធិបតីរបស់ប្រទេសនេះបានឡើយ ក៏ព្រោះតែអ្នកស្រីមានស្វាមីជាជនជាតិអង់គ្លេស ដែលរដ្ឋធម្មនុញ្ញពួកយោធាហាមប្រធានាធិបតីពាក់ព័ន្ធខ្សែលោហិតជាមួយជនបរទេស។ តែយ៉ាងណា អ្នកស្រីនៅតែយកអំណាចបាន គឺជាទីប្រឹក្សារដ្ឋឋានៈស្មើប្រធានាធិបតី។...
ព័ត៌មានអន្តរជាតិ
សភាអឺរ៉ុបបោះឆ្នោតទទួលស្គាល់រដ្ឋាភិបាលស្រមោលភូមានៃកម្លាំងអ្នកប្រជាធិបតេយ្យ
ឌឹ ខេមបូឌា ដេលី
-
October 9, 2021
សភាអឺរ៉ុប បានបោះឆ្នោតទទួលស្គាល់រដ្ឋាភិបាលស្រមោលនៃប្រទេសភូមា ដោយចាត់ទុកថាជារដ្ឋាភិបាលតំណាងឱ្យប្រជាជនភូមា។ តាមលទ្ធផលនៃការបោះឆ្នោតនេះ គឺមាន ៦៤៧រូបបោះឆ្នោតគាំទ្រ និង ៣១រូបបោះឆ្នោតអនុប្បវាទ និង ២សំឡេងជំទាស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានភូមា Irrawaddy នៅថ្ងៃសុក្រ ទី៨ ខែតុលា នេះ។ ជាមួយគ្នានេះ គណៈកម្មាធិការសាតាំងនៃសភាសហភាពអឺរ៉ុប ក៏បានសម្រេចទទួលយកតំណាងរដ្ឋាភិបាលស្រមោលនេះដែលមានការិយាល័យនៅអឺរ៉ុប ដោយចាត់ទុកថាជាតំណាងស្របច្បាប់របស់ប្រទេសភូមា។ នេះជាលើកដំបូងហើយដែលសភារបស់សហគមន៍អន្តរជាតិដ៏ធំមួយទទួលស្គាល់រដ្ឋាភិបាលប្រជាធិបតេយ្យដែលប្រឆាំងនឹងរបបសឹកភូមា ជាស្ថាប័នតំណាងភាពស្របច្បាប់ក្នុងកម្រិតការទូតខ្ពស់បំផុតនៅអឺរ៉ុប។ ដំណោះស្រាយរបស់សភាអឺរ៉ុប ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា បានបញ្ជាក់អំពីការគាំទ្ររដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលឯកភាពជាតិនៃប្រទេសភូមា...
1
...
3
4
5
6
Page 4 of 6
Latest news
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សច្ចាវាយបកទៅលើអ៊ីរ៉ង់វិញដើម្បីការពារខ្លួន ស្របពេលអាមេរិកនិងបស្ចិមប្រទេសឱ្យបន្តអត់ធ្មត់ក្ដី
April 19, 2024
កម្ពុជាបន្តបាត់បង់ព្រៃឈើជាង ១សែនហិកតាក្នុងឆ្នាំ២០២៣ ស្មើទំហំទីក្រុង Los Angeles របស់អាមេរិក ដោយសារអំពើពុករលួយ
April 19, 2024
គណបក្សកម្លាំងជាតិនៅតែប្ដេជ្ញាសម្ដែងមតិដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យទាមទារឱ្យដោះលែងសមាជិក
April 19, 2024
កម្ពុជាបញ្ជូនជនជាតិចិនសង្ស័យជាឧក្រិដ្ឋជនអនឡាញចំនួន ១៣០នាក់ទៅប្រទេសកំណើតវិញ
April 19, 2024
តុលាការបង្កកគណនីធនាគារពាក់ព័ន្ធអ្នកស្រី ឡេង ចាន់ណា ជិត២០០គណនី និងឱ្យនាំខ្លួនអ្នកពាក់ព័ន្ធ២៤នាក់បន្ថែម
April 19, 2024
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ