38 C
Phnom Penh

TAG

កម្ពុជា-ថៃ

លោក ហ៊ុន សែន ទៅ​សួរ​សុខទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់​គេហដ្ឋាន

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ជួប​សួរ​សុខទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នេះ​បាន​រួច​ទោស និង​ចាកចេញ​ពី​មន្ទីរពេទ្យ​ប៉ូលិស​ទៅ​គេហដ្ឋាន​របស់​លោក។ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​អម​ដោយ​រូបថត​ផ្ទាល់ខ្លួន​ពីរ​សន្លឹក​ក្នុង​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ក្រុង​បាងកក ថា លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក ដើម្បី​សួរ​សុខទុក្ខ​បង​ធម៌​របស់​លោក គឺ​លោក...

អ្នកវិភាគ​យល់​ថា ថៃ ចង់​ជ្រៀត​ទាញ​យក​ផល​ពី​ប្រទេស​កម្ពុជា​ដូច​ប្រទេស​វៀតណាម​និង​ចិន​ដែរ

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ប្រទេស​កម្ពុជា​កំពុង​ក្លាយ​ជា​សាច់​មួយ​ដុំ​នៅ​លើ​ជ្រញ់ ដែល​ប្រទេស​ថៃ​កំពុង​ស្រេក​ឃ្លាន ខណៈ​ប្រទេស​វៀតណាម និង​ចិន កំពុង​ពុះ​ច្រៀក​ហែក​ចែក​គ្នា​តាំងពី​ដែន​គោក​រហូត​ដល់​ដែនទឹក ព្រមទាំង​លូកលាន់​ចូល​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​តាម​អំពើ​ចិត្ត​ថែម​ទៀត។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​រដ្ឋាភិបាល​មួយ​ដែល​គិត​តែ​ពី​អំណាច មិន​គិត​ពី​ប្រយោជន៍​ជាតិ​ដូច​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ បរទេស​ជិតខាង​ដែល​ចង់​ត្របាក់​ប្រយោជន៍​ពី​ប្រទេស​កម្ពុជា​នោះ ពួកគេ​មិន​ខ្លាច​នឹង​ធ្វើ​អ្វីៗ​ដើម្បី​ផ្គាប់ចិត្ត​មេដឹកនាំ​ដែល​ឈ្លក់​វង្វេង​នឹង​អំណាច​បែប​នេះ​ទេ...

លោក ហ៊ុន ម៉ាណែត ប្រកាស​ថា​កម្ពុជា-ថៃ​សម្រេច​ទាញ​យក​ប្រេងកាត​ពី​តំបន់​ត្រួត​ស៊ី​គ្នា​ដើម្បី​ផល​ប្រយោជន៍​ជាតិ

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត ប្រកាស​ជា​សាធារណៈ​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ បាន​ឯកភាព​គ្នា​ទាញ​យក​ផល​ប្រេងកាត​លើ​តំបន់​ត្រួត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ផល​ប្រយោជន៍​ជាតិ មិនមែន​ជា​ទង្វើ​ក្បត់​ជាតិ។ កូនប្រុស​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​ត​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ការ​ព្រមព្រៀង​គ្នា​ជាមួយ​ភាគី​ថៃ យក​ប្រេង​នៅ​តំបន់​ត្រួត​គ្នា​នេះ គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ មិនមែន​ជា​ទង្វើ​ក្បត់​ជាតិ​ដូច​ជន​អគតិ​ខ្លះ​បាន​លើកឡើង​នោះ​ទេ។ លោក ហ៊ុន ម៉ាណែត អះអាង​ថា...

កម្ពុជា-ថៃ ឯកភាព​គ្នា​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ

កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ពី «ការ​ពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព និង​វិបុលភាព» ឲ្យ​ទៅ​ជា «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ» និង​ផ្លាស់ប្ដូរ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ចំនួន​៥ នៅ​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រី​ថៃ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​ក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃទី​៧ កុម្ភៈ។ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កុម្ភៈ នាយករដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ផ្លាស់ប្ដូរ​យោបល់​លើ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន រួម​មាន វិស័យ​នយោបាយ...

IDEA TALK៖ តើ​កម្ពុជា និង​ថៃ ចំណេញ​អ្វី​ខ្លះ​ក្នុង​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​កម្ពុជា និង​ថៃ ចំណេញ​អ្វី​ខ្លះ​ក្នុង​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ?»។

លោក ហ៊ុន ម៉ាណែត នឹង​បំពេញ​ទស្សនកិច្ច​នៅ​ថៃ ដោយ​គ្រោង​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​៧ ខែ​កុម្ភៈ ដោយ​គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ថៃ លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដែល​នឹង​នាំមក​នូវ​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ។ បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​ឱ្យ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​០៧ ខែ​កុម្ភៈ...

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ព្រមាន​ចាត់​វិធានការ​អ្នក​ពាក់ព័ន្ធ​បទល្មើស​នាំ​ពលករ​ឆ្លងដែន

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​តាម​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​នគរបាល​ណា​ដែល​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នាំ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់ ឬ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​ថ្នាំញៀន។ តាម​ព័ត៌មាន​ផ្សាយ​ក្នុង​ទូរទស្សន៍​ជាតិ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា លោក សិទ្ធិ ឡោះ បាន​បញ្ជា​កម្លាំង​ទាំងអស់​រួមគ្នា​ទប់ស្កាត់​រាល់​បទល្មើស​តាម​ព្រំដែន ជាពិសេស​បទល្មើស​ក្នុង​ការ​ជួញដូរ​មនុស្ស​ឆ្លងដែន​ខុស​ច្បាប់ ពលករ​ចំណាក​ស្រុក និង​មេខ្យល់​នាំ​ពលករ​ឆ្លងដែន ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ដូចជា​ទំនិញ​គេច​ពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ បទល្មើស​ជួញដូរ​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ទៀត។ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ជំរុញ​ឱ្យ​គ្រប់​មេបញ្ជាការ​អង្គភាព​វរសេនា​តូច​ធំ សហការ​គ្នា​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​កងកម្លាំង និង​សហការ​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ និង​ភាគី​ថៃ...

អាវុធ​ជាច្រើន​ដើម​ត្រូវ​បាន​ស្នងការ​ខេត្ត​បាត់ដំបង​ប្រមូល​បាន ខណៈ​ចុះ​ល្បាត​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ

វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៩ ប្រទះ​ឃើញ​អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បាន​បន្សល់​ទុក​កាលពី​សម័យ​សង្គ្រាម​ជាច្រើន​ដើម ខណៈ​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ល្បាត និង​ប្រទះ​ឃើញ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១។ យោង​តាម​ការ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា បាន​ឱ្យ​ដឹង​ថា អាវុធ​ដែល​ប្រមូល​បាន​ទាំងនេះ ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ចំណុច​ទីតាំង​អូរ​ព្រំដែន​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៩ លោក ម៉ង់ ស៊ី ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ដកស្រង់​សម្ដី​មក​ចុះផ្សាយ ដោយ​បញ្ជាក់​ថា អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ប្រមូល​បាន​នៅ​ពេល​នេះ គឺ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​អំឡុង​ពេល​កម្លាំង​ចម្រុះ​ចុះ​ល្បាត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ស្រុក​កំរៀង។ ប្រភព​បន្ត​ថា អាវុធ​ដែល​ប្រទះ​ឃើញ និង​ប្រមូល​យក​មក​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​នៅ​កងពល​លេខ​៥៣ នេះ​មាន​ដូច​ជា...

លោក សុខ ទូច ថា​ខ្មែរ​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួនឯង​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​ខ្លួន​បាន

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ថា ពលរដ្ឋ​ខ្មែរ​ដែល​សម្ដែង​ការឈឺចាប់​ពី​បរទេស​ជិតខាង​លួច​ចម្លង​វប្បធម៌​របស់​ខ្លួន​ជា​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ខ្មែរ​ក៏​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួន​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​បាន ខណៈ​ខ្លួនឯង​កំពុង​មាន​មោទកភាព​លើ​វប្បធម៌​បរទេស ជាជាង​វប្បធម៌ និង​សម្បត្តិ​ជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អ្នកលេង​បណ្ដាញ​សង្គម​បាន​នាំគ្នា​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅលើ​ស្ថាបត្យករ​ថៃ ដែល​បាន​សាងសង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ខ្លួន​មាន​គំនូស​ប្លង់​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​វីដេអូ​បកស្រាយ​ទាក់ទិន​ទៅ​នឹង​បញ្ហា​ដែល​ប្រទេស​ថៃ ចម្លង​វប្បធម៌​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ថា ថៃ​មិន​អាច​ចម្លង​វប្បធម៌ ឬ​អរិយធម៌​របស់​កម្ពុជា​ធ្វើ​ជា​របស់​ខ្លួន​បាន​ទេ ព្រោះ​ថា​ប្រាសាទ​អង្គរវត្ត និង​អរិយធម៌​មួយ​ចំនួន​ផ្សេងទៀត​របស់​ខ្មែរ ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ រួច​ទៅ​ហើយ...

សិល្បករ​ខ្មែរ៖ ប្រទេស​ជិតខាង​ដែល​កម្ពុជា​ចាត់ទុក​ជា​មិត្ត​ដ៏​ល្អ ក៏​ជា​ប្រទេស​ដែល​ឈ្លានពាន​កម្ពុជា​ដែរ

សិល្បករ​ជើងចាស់​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា លើកឡើង​ថា ប្រទេស​ជិតខាង​ដែល​កម្ពុជា​ដឹងគុណ និង​ចាត់ទុក​ជា​មិត្ត​ដ៏​ល្អ​នោះ ក៏​ជា​ប្រទេស​ដែល​ឈ្លានពាន​យក​ទឹកដី ធនធាន​ធម្មជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជាច្រើន​រហូត​ដល់​សព្វថ្ងៃ​នេះ ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​ឆ្អែតឆ្អន់​នូវ​មហិច្ឆតា​របស់​ពួកគេ​នៅឡើយ​ទេ។ លោក សុះ ម៉ាច ដែល​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា មក​ទល់​នឹង​ពេល​នេះ បរទេស​ជិតខាង​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ដី ចង់​បាន​សម្បត្តិ​វប្បធម៌ និង​ផលប្រយោជន៍​របស់​ខ្មែរ និង​មិន​ចង់​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ដើម្បី​សុភមង្គល​របស់​ជាតិ​ឡើយ។ សិល្បករ​ជើងចាស់​រូប​នេះ​អះអាង​ថា បរទេស​ខាងកើត​សម្រួច​ចង្កូម​ចាំ​លេប​ត្របាក់​ដី បរទេស​ខាងលិច​អប្រិយ...

Latest news