32.5 C
Phnom Penh

TAG

កាក់ សុវណ្ណច្ឆ័យ

សកម្មជន​បរិស្ថាន​និង​សមាជិក​ខ្មែរ​ថាវរៈ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​ឡើងវិញ

សកម្មជន​បរិស្ថាន និង​សមាជិក​ខ្មែរ​ថាវរៈ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស ឱ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ប៉ុន្តែ​កុមារា កាក់ សុវណ្ណច្ឆ័យ នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​១០ វិញ។ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ចោទ​ថា ការ​ធ្វើ​បែប​នេះ គឺ​រំលោភ​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ទាំងស្រុង។ កញ្ញា អេង ម៉ាឡៃ បាន​រិះគន់​ភ្លាមៗ​នៅ​មុខ​ពន្ធនាគារ​ថា ការ​កាត់ក្តី​លើ​សំណុំរឿង​របស់​កញ្ញា គឺជា​រឿង​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ...

តុលាការ​ថា​ការ​ផ្ដន្ទាទោស​កុមារ កាក់ សុវណ្ណច្ឆ័យ ដែល​មាន​ជំងឺ​អូទីហ្សឹម​ជា​ការ​សម្រេច​ដ៏​ត្រឹមត្រូវ

សាលាដំបូង​រាជធានី​ភ្នំពេញ អះអាង​ថា ករណី​ជន​ជាប់ចោទ កាក់ សុវណ្ណច្ឆ័យ ដែល​តុលាការ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨​ខែ​កាលពី​ពេល​ថ្មីៗ​នេះ គឺ​ធ្វើឡើង​ក្រោម​ការ​វិនិច្ឆ័យ​ដោយ​មាន​ការ​គិតគូរ​ពិចារណា​យ៉ាង​ហ្មត់ចត់​លើ​ផលប្រយោជន៍​អនីតិជន ខណៈ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​លើកឡើង​ថា តុលាការ​គួរតែ​ពិនិត្យ​លើ​ជំងឺ​ខ្សោយ​បញ្ញា​ស្មារតី​របស់​កុមារ​ម្នាក់​នេះ​ឱ្យ​បាន​ហ្មត់ចត់ មុន​នឹង​ឈាន​ដល់​ការ​ផ្ដន្ទាទោស​លើ​រូបគេ។ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា ជន​ជាប់ចោទ​ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ជេរប្រមាថ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឱ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៤៩៤ និង ៤៩៥...

តុលាការ​កាត់​ទោស​កុមារ កាក់ សុវណ្ណច្ឆ័យ ឲ្យ​ជាប់​ពន្ធនាគារ ៨​ខែ​ពី​បទ​ញុះញង់ និង​ប្រមាថ​អ្នក​រាជការ​សាធារណៈ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​កូនប្រុស​អតីត​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ខែ ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ៤​ខែ ១៥​ថ្ងៃ ដោយ​ទោស​នៅ​សល់​ជិត ៤​ខែ នឹង​ត្រូវ​ព្យួរ។ កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយ​មក​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «ប្រមាថ​ចំពោះ​អ្នក​រាជការ​សាធារណៈ» បន្ទាប់ពី​កុមារ​រូប​នេះ​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដាញ​សង្គម Facebook និង Telegram។ ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ...

Latest news