29.3 C
Phnom Penh

TAG

កោះតៃវ៉ាន់

រុស្ស៊ី​ហៅ​ជំនួយ​យោធា​ដ៏​សម្បើម​របស់​អាមេរិក​ឱ្យ​អ៊ុយក្រែន​ថា​បង្កើត​ជា​គំនុំ ខណៈ​ចិន​វាយប្រហារ​ការ​ផ្ដល់​ជំនួយ​យោធា​ឱ្យ​តៃវ៉ាន់

នៅ​ទីបំផុត របប​នៅ​ទីក្រុង​មូស្គូ អស់​សង្ឃឹម​ព្រោះ​តែ​មាន​ទំនុកចិត្ត​ថា​សមាជិក​សភា​មកពី​បក្ស​សាធារណរដ្ឋ​ដែល​លម្អៀង​ទៅ​បេក្ខជន​ប្រធានាធិបតី ដូណាល់ ត្រាំ អាច​រាំង​ខ្ទប់​គម្រោង​ជំនួយ​យោធា​របស់​រដ្ឋការ​លោក ចូ បៃដិន ទៅ​ឱ្យ​អ៊ុយក្រែន តែ​ពេល​នេះ អង្ករ​ក្លាយ​ទៅ​ជា​បាយ​ទៅ​ហើយ ព្រោះ​ទាំង​ព្រឹទ្ធសភា និង​រដ្ឋសភា បាន​អនុម័ត​ជំនួយ​យោធា​ដ៏​មហិមា​ទៅ​ឱ្យ​អ៊ុយក្រែន តាម​សំណើ​សេតវិមាន។ ចំណែក​ទីក្រុង​ប៉េកាំង ក៏​ប្រតិកម្ម​នឹង​សហរដ្ឋ​អាមេរិក​ខ្លាំង​ណាស់​ដែរ ព្រោះ​តែ​បន្ថែម​ជំនួយ​យោធា​ទៅ​ឱ្យ​កោះ​តៃវ៉ាន់ ដែល​ក្រុង​ប៉េកាំង មាន​ផែន​លើក​ទ័ព​លេប​ត្របាក់​ដែន​កោះ​ដ៏​តូច​មួយ​នេះ​ឱ្យ​មក​នៅ​ក្រោម​ដំបូល​រដ្ឋ​កុម្មុយនីស្ត។ កាលពី​ថ្ងៃ​អង្គារ ទី​២៣ មេសា ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​កញ្ចប់​ជំនួយ​យោធា​សរុប ៩៥​ពាន់​លាន​ដុល្លារ​សម្រាប់​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន...

មហា​អំណាច​ពីរ​គឺ​អាមេរិក​និង​ចិន ឆ្លងឆ្លើយ​គ្នា​រឿង​តៃវ៉ាន់​បោះឆ្នោត​រើស​ប្រធានាធិបតី​ថ្មី

ចិន បាន​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ មករា នេះ ឱ្យ​សហរដ្ឋ​អាមេរិក​ឈប់​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​នៅ​កោះ​តៃវ៉ាន់ និង​បាន​ថ្កោលទោស​ចំពោះ​ការ​ធ្វើ​ទស្សនកិច្ច​ទៅវិញ​ទៅមក​រវាង​មន្ត្រី​អាមេរិកាំង និង​មន្ត្រី​ដែន​កោះ​នេះ បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន បាន​បង្ហើប​ថា ខ្លួន​មាន​ផែនការ​បញ្ជូន​គណៈប្រតិភូ​ក្រៅ​ផ្លូវការ​មួយ​ក្រុម​ទៅ​កាន់​ដែន​កោះ​នេះ ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​តៃវ៉ាន់ អាណត្តិ​ថ្មី​រួចរាល់​ហើយ​នោះ។ តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែន​កោះ​តៃវ៉ាន់ នឹង​បោះឆ្នោត​ប្រធានាធិបតី និង​សភា នា​ថ្ងៃទី​១៣ មករា ចុង​សប្ដាហ៍​នេះ ដែល​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជិត ២០​លាន​នាក់។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី...

ការ​បោះឆ្នោត​នៅ​តៃវ៉ាន់​មាន​ជម្រើស​ពីរ​នៅ​ចំពោះ​មុខ​អ្នក​បោះឆ្នោត

កោះ​តៃវ៉ាន់ នឹង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​ប្រធានាធិបតី​ផង និង​សមាជិក​សភា​ផង នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៤ ដែល​ជា​ការ​បោះឆ្នោត​មួយ​ស្ថិត​ក្រោម​ក្រសែភ្នែក​របស់​ប្រទេស​សម្ព័ន្ធ​សហរដ្ឋ​អាមេរិក និង​ប្រទេស​សម្ព័ន្ធ​ចិន។ គេ​ថា​ជា​ការ​បោះឆ្នោត​ដ៏​សំខាន់​ពាក់ព័ន្ធ​ភូមិសាស្ត្រ និង​ប្រជាធិបតេយ្យ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ ខុស​ប្លែក​ពី​អាណត្តិ​មុនៗ​ដែល​ការ​បោះឆ្នោត​ផ្ដោត​លើ​បេក្ខជន​ប្រធានាធិបតី​សំខាន់ ២​រូប​ប៉ុណ្ណោះ តែ​ការ​បោះឆ្នោត​លើក​នេះ គឺជា​ការ​ប្រកួតប្រជែង​រវាង​បេក្ខជន​សំខាន់ៗ ៣​រូប រួម​មាន​លោក Lai Ching-te មកពី​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ ហៅ​កាត់​ថា DPP ជា​បក្ស​កាន់​អំណាច​នៅ​តៃវ៉ាន់។ ជា​បក្ស​មាន​ទំនោរ​គាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់ ហើយ​មាន​សហរដ្ឋ​អាមេរិក​កាង​នៅ​ពីក្រោយ។ បក្ស​នេះ​ត្រូវ​តទល់​ជាមួយ​លោក Hou...

ចិន​បើក​យុទ្ធនាការ​គំរាម​ប្រជាជន​តៃវ៉ាន់ ខណៈ​ដែន​កោះ​នេះ​បោះឆ្នោត​ប្រធានាធិបតី​នៅ​សប្ដាហ៍​ក្រោយ

នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៤ ខាងមុខ​នេះ ប្រជាជន​តៃវ៉ាន់ ដែល​មាន​សិទ្ធិ​បោះឆ្នោត ១៩​លាន ៥​សែន​នាក់​ក្នុង​ចំនួន​សរុប​ជិត ២៤​លាន​នាក់ ដែល​នឹង​ត្រូវ​ទម្លាក់​សន្លឹកឆ្នោត​របស់​ពួកគេ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី និង​អនុ​ប្រធានាធិបតី រួម​ទាំង​ការ​បោះឆ្នោត​សមាជិក​សភា​ផង​ដែរ។ ស្ថានីយ​បោះឆ្នោត​នឹង​ត្រូវ​បើក​ទ្វារ​ចាប់ពី​ម៉ោង ៨​ព្រឹក​រហូត​ដល់ ៤​រសៀល ហើយ​លទ្ធផល​នឹង​ត្រូវ​ចេញ​ផ្សាយ​បណ្ដើរៗ​ចាប់ពី​យប់​ថ្ងៃ​បោះឆ្នោត គឺ​ចាប់ពី​ម៉ោង ៨​យប់។ គេ​រំពឹង​ថា រយៈពេល ៣​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ការ​បោះឆ្នោត​បិទ​បញ្ចប់ គេ​នឹង​អាច​ដឹង​ថា​បេក្ខជន​ណា មកពី​បក្ស​ណា ជា​បេក្ខជន​ឈ្នះ​ឆ្នោត។ តាម​ទម្លាប់ ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់...

ប្រទេស​៤​ក្នុង​អាស៊ាន​រួម​ទាំង​ឥណ្ឌា​និង​តៃវ៉ាន់​នាំគ្នា​ប្រឆាំង​ចិន ករណី​ចិន​បង្កើត​ផែនទី​សមុទ្រ​រំលោភ​ប្រទេស​ជិតខាង

ប្រទេស​ក្នុង​សមាគម​អាស៊ាន​ចំនួន ៤ សុទ្ធតែ​ជា​ប្រទេស​ធំ និង​មាន​ឥទ្ធិពល​ខ្លាំង រួម​ទាំង​កោះ​តៃវ៉ាន់ និង​ប្រទេស​ឥណ្ឌា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយឡែក​ពី​គ្នា ទាត់​ចោល​ផែនទី​ទាក់ទង​នឹង​ផ្ទៃ​ទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រទេស​ចិន បង្កើត​ឡើង​សំដៅ​គ្រប់គ្រង​លំហ​សមុទ្រ​ដ៏​ធំ​មួយ​នេះ​ក្នុង​តំបន់​អាស៊ី។ ប្រទេស​បួន​ក្នុង​សមាគម​អាស៊ាន​ដែល​ទាត់​ចោល​ផែនទី​សមុទ្រ​ចិន​ខាងត្បូង មាន​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​ម៉ាឡេស៊ី។ សេចក្ដី​ថ្លែងការណ៍​របស់​ប្រទេស​ទាំង ៤ នេះ បាន​ទាមទារ​ថា បើ​ចិន​ត្រូវការ​ផែនទី​សមុទ្រ​ចិន​ខាងត្បូង គឺ​ក្រុង​ប៉េកាំង ត្រូវ​ចូល​តុ​ចរចា ហើយ​បង្កើត​គំនិត​រួម​គ្នា និង​លាតត្រដាង​ផែនទី​ដែល​គូស​រួម​គ្នា​នេះ​នៅ​លើ​តុ​តែ​មួយ ដោយ​មិន​ធ្វើ​ឡើង​ជា​ឯកតោភាគី​នោះ​ទេ។ ចំណែក​ប្រទេស​ឥណ្ឌា បញ្ជាក់​ថា...

អាមេរិក​សច្ចា​នៅតែ​ការពារ​ដែន​កោះ​តៃវ៉ាន់​ឱ្យ​បាន​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ

គ្រប់​រដ្ឋការ​នៃ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំងអស់ មិន​ដែល​ចង់​ឱ្យ​តៃវ៉ាន់​បាត់​របូត​ទៅ​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​ចិន​ដាច់ខាត ទោះ​ជា​ដឹង​ថា​ចិន​អាច​វាយ​យក​កោះ​តៃវ៉ាន់​បាន​យ៉ាង​ងាយ​ក៏ដោយ​នោះ។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅតែ​ប្រកាន់​ថា តៃវ៉ាន់​គឺជា​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ​មួយ​ដ៏​ខ្លាំង និង​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​ក្រុង​វ៉ាស៊ីនតោន។ ឆ្លងកាត់​ពី​រដ្ឋការ​មួយ​ទៅ​រដ្ឋការ​មួយ​នៃ​មេដឹកនាំ​សហរដ្ឋ​អាមេរិក មិន​ដែល​ទុក​ឱ្យ​ចិន​គំរាម​តៃវ៉ាន់​ងាយៗ​ឡើយ។ ឱ្យ​តែ​ចិន​គំរាម ឬ​បញ្ជូន​នាវាចម្បាំង​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​តៃវ៉ាន់ គេ​សង្កេត​ឃើញ​ប្រធានាធិបតី​អាមេរិក ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស ហើយ​ក៏​សម្រេច​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​ទៅ​ការពារ​ដែន​កោះ​តៃវ៉ាន់​ជាបន្ទាន់។ សហរដ្ឋ​អាមេរិក​ធ្វើ​ដូចនេះ ដោយ​យោង​លើ​កិច្ចព្រមព្រៀង​រួម​គ្នា។ កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​បង្កើត​តាំងពី​ឆ្នាំ​១៩៥៥ ខណៈ​តៃវ៉ាន់​នៅតែ​ប្រកាន់​របប​សាធារណរដ្ឋ​ចិន។ យោង​តាម​កិច្ចព្រមព្រៀង​នេះ សហរដ្ឋ​អាមេរិក​ប្រៀប​បាន​ជា​អាណាព្យាបាល​កោះ​តៃវ៉ាន់ និង​ការពារ​តៃវ៉ាន់​គ្រប់​កាលៈទេសៈ​ទាំងអស់ ដែល​ដែន​កោះ​មួយ​នេះ​រង​ការ​បំពាន​ពី​សំណាក់​ប្រទេស​ចិន។ តែ​បើ​យោង​តាម​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ លេខ​២៧៥៨ នៅ​ឆ្នាំ​១៩៧១ តៃវ៉ាន់...

ចិន​នៅតែ​សង្ឃឹម​ថា​បក្ស​ប្រឆាំង​នៅ​តៃវ៉ាន់​អាច​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០២៤ តែ​ទំនង​នឹង​ខកចិត្ត​ម្ដង​ទៀត

កោះ​តៃវ៉ាន់ ដែល​ហៅ​ខ្លួនឯង​ជា​សាធារណរដ្ឋ​ចិន នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​មួយ​អាណត្តិ​នៅ​ឆ្នាំ​២០២៤។ រាល់​ការ​បោះឆ្នោត​ម្ដងៗ ក្រុង​ប៉េកាំង​តែងតែ​ចង់​ឃើញ​បក្ស​ប្រឆាំង គឺ​បក្ស​គូមីនតាំង ឈ្នះ​ឆ្នោត ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្របសម្រួល​ធ្វើ​ឲ្យ​មាន​ភាព​ធូរស្រាល ឬ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ដែនដី​បងប្អូន​ទាំង​ពីរ​នេះ។ ប៉ុន្តែ​ពីរ​អាណត្តិ​ហើយ​ដែល​គណបក្ស​គូមីនតាំង ពុំ​មាន​លទ្ធភាព​ដើម្បី​ឡើង​កាន់​អំណាច​តាមរយៈ​ការ​បោះឆ្នោត​នោះ​ទេ។ គណបក្ស​កំពុង​កាន់​អំណាច​បច្ចុប្បន្ន គឺ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន។ ប្រធានាធិបតី​ដែល​កើត​ចេញពី​គណបក្ស​នេះ គឺ​អ្នកស្រី សាយ អ៊ឹងវិន។ អ្នកស្រី​គឺ​ជា​ស្ត្រី​ប្រធានាធិបតី​បេះដូង​ដែក​នៃ​ដែនដី​កោះ​តៃវ៉ាន់ ដែល​មិន​ដែល​ពោល​ពាក្យ​ចង់​ធ្វើ​សមាហរណកម្ម​ដែនដី​ទៅ​ជា​ចំណុះ​ក្រុង​ប៉េកាំង នោះ​ទេ។ ស្ត្រី​ដែល​មាន​ទំនោរ​ខ្លាំង​ទៅ​រក​សហរដ្ឋ​អាមេរិក និង​បស្ចិម​ប្រទេស​នេះ មិន​ត្រឹមតែ​បង្ហាញ​ជំហរ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​ទេ អ្នកស្រី​តែងតែ​គំរាម​តប​ចិន​វិញ​ដោយ​ការ​បង្ហាញ​កម្លាំង​ទ័ព​របស់​ដែន​កោះ​តៃវ៉ាន់​ទៀត​ផង។ ថ្មីៗ​នេះ អ្នកស្រី​បាន​ទៅ​ពិនិត្យ​មើល​ការ​ធ្វើ​សមយុទ្ធ​របស់​កងទ័ព​តៃវ៉ាន់ ដែល​ធ្វើឡើង​ចំ​ពេល​ដែល​ដែន​កោះ​នេះ​នៅតែ​ប្រឈមមុខ​ខ្លាំង និង​ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ​នៃ​ការ​វាយលុក​ប៉ុនប៉ង​ផ្ដួល​រំលំ​ពី​សំណាក់​ចិន​ប៉េកាំង។ តែ​យ៉ាងណា...

ហេតុ​អ្វី​បាន​ជា​ចិន​មិន​លើក​ទ័ព​វាយ​កាន់កាប់​តៃវ៉ាន់​នៅ​ពេលនេះ?

មហា​យក្ស​ចិន​បាន​បញ្ចេញ​សកម្មភាព​កងទ័ព​របស់​ខ្លួន ដោយ​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ឡោមព័ទ្ធ​តៃវ៉ាន់​រាប់​សិប​ដង​មក​ហើយ ដែល​ម្ដងៗ​ធ្វើ​ឱ្យ​ពិភពលោក​មាន​ការ​ព្រួយបារម្ភ​ថា ចិន​ប្រាកដ​ណាស់​នឹង​លើក​ទ័ព​វាយ​តៃវ៉ាន់​នៅ​ពេលនេះ​ហើយ​មើល​ទៅ។ ប្រតិកម្ម​របស់​ក្រុង​ប៉េកាំង ព្រោះតែ​កោះ​តៃវ៉ាន់​ដែល​ចិន​ចាត់ទុក​ថា​ជា​ខេត្ត​មួយ​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន តែង​បើក​ផ្លូវ​ទទួល​ស្វាគមន៍​ទស្សនកិច្ច​របស់​សមាជិក​សភា ឬ​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​មួយ​ចំនួន។ ចុងក្រោយ​បំផុត​ដែល​គេ​គិត​ថា ចិន​ពិត​ណាស់​នឹង​លើក​ទ័ព​វាយ​យក​តៃវ៉ាន់ គឺ​កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២២ នៅ​ពេល​ដែល​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធាន​រដ្ឋសភា​អាមេរិក ដឹកនាំ​គណៈប្រតិភូ​សមាជិក​សភា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ ហើយ​បាន​ជួប​សន្ទនា​គ្នា​ជាមួយ​អ្នកស្រី សាយ អ៊ឹងវិន ប្រធានាធិបតី​របស់​ដែន​កោះ​នេះ។ ក្នុង​ពេល​នោះ​ហើយ​ដែល​ចិន​គំរាម​តៃវ៉ាន់​ផង គំរាម​អាមេរិក​ផង។ ចិន​គំរាម​លើក​ទ័ព​វាយ​កាន់កាប់​តៃវ៉ាន់ ដោយ​គំរាម​ថា​បញ្ចេញ​យន្តហោះ​ចម្បាំង​ឱ្យ​ហោះ​បណ្ដេញ​យន្តហោះ​ដឹក​អ្នកស្រី ណាន់ស៊ី...

ការ​វិវឌ្ឍ​ចុងក្រោយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កំពុង​ទាញ​ភ្លើង​សង្គ្រាម​មក​ដល់​មាត់ច្រាំង​កោះ​តៃវ៉ាន់

នៅ​ពេល​ដែល​អ្នកស្រី សាយ អ៊ឹងវិន ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដែល​មាន​គោលដៅ​ជួប​ប្រធាន​សភា​អាមេរិក មហា​យក្ស​ចិន​អន្ទះសា​ជា​ខ្លាំង​គំរាម​តៃវ៉ាន់​ដោយ​ពាក្យ​សម្ដី​ផង បញ្ចេញ​សព្វាវុធ និង​ទ័ព​ធ្វើ​សកម្មភាព​គំរាម​ផង។ ចិន​ក៏​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ពី ៤០ ទៅ ៧០​គ្រឿង​ឱ្យ​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់។ ចំណែក​ទ័ព​ជើងទឹក​របស់​ចិន ក៏​បាន​បញ្ចេញ​នាវាចម្បាំង​ធំៗ​យ៉ាងតិច​ជាង ១០​គ្រឿង រួម​ទាំង​នាវា​ផ្ទុក​យន្តហោះ​ទៀត​ផង ឱ្យ​ធ្វើ​សមយុទ្ធ​អម​ដោយ​នាវា​ពិឃាត​ជាច្រើន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។ ចន្លោះ​ពី​ចិនដីគោក​ទៅ​ចិន​ដី​កោះ ឬ​តៃវ៉ាន់ មាន​រយៈ​ចម្ងាយ​តែ ១៦០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ព្រមាន​ថា ប្រសិនបើ​ជំនួប​នោះ​កើតឡើង​មែន គឺ​ក្រុង​ប៉េកាំង នឹង​មាន​វិធានការ​សងសឹក​តៃវ៉ាន់...

តៃវ៉ាន់​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៅ​ចំពោះ​មុខ​ចិន​មាន​ផែនការ​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​នេះ

ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន រំពឹង​ថា​នឹង​មាន​ជំនួប​ពិសេស​មួយ​ជាមួយ​ប្រធាន​រដ្ឋសភា​អាមេរិក លោក Kevin McCarthy នៅ​លើ​ទឹកដី​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ នៅ​ចំពោះ​ព្រឹត្តិការណ៍​នេះ ប្រទេស​ចិន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ព្រមាន​ថា​បើ​ជំនួប​កើតឡើង​មែន គឺ​ក្រុង​ប៉េកាំង នឹង​មាន​វិធានការ​សងសឹក​តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក។ តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​មេសា នេះ​បាន​ឱ្យ​ដឹង​ថា អ្នកស្រី សាយ...

Latest news