29 C
Phnom Penh

TAG

កោះត្រល់

លោក អ៊ុំ សំអាន៖ កោះត្រល់​ទើប​តែ​នឹង​បាត់បង់​ក្រោម​ការ​ចុះហត្ថលេខា​របស់​លោក ហ៊ុន សែន នៅ​ឆ្នាំ​១៩៨២

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចោទ​ថា កោះត្រល់​ទើប​តែ​នឹង​បាត់បង់​នៅ​ឆ្នាំ​១៩៨២ ក្រោម​ការ​ចុះហត្ថលេខា​របស់​លោក ហ៊ុន សែន ជាមួយ​រដ្ឋាភិបាល​វៀតណាម ដែល​គាត់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា តាម​សន្ធិសញ្ញា​ខុស​ច្បាប់​មួយ​ចំនួន។ មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៩ មិថុនា នេះ​ថា តាមរយៈ​ផែនទី​ដែល​ដាក់​តាំង​នៅ​ផ្ទះ​របស់​មេ​កម្មាភិបាល​ខ្មែរក្រហម ឈ្មោះ តា ម៉ុក នៅ​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​បង្ហាញ​ថា កោះត្រល់​គឺ​នៅ​តែ​ជា​របស់​ខ្មែរ​នៅឡើយ​នា​សម័យ​នោះ។ លោក អ៊ុំ សំអាន...

បណ្ឌិត សូ ណារ៉ូ៖ ព្រះករុណា សីហនុ ធ្លាប់​អំពាវនាវ​ឱ្យ​អន្តរជាតិ​ទទួល​ស្គាល់​ខ្សែ​ប្រេវីយេ​ជា​ព្រំដែន​ទឹក​រវាង​កម្ពុជា​និង​វៀតណាម

អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី អះអាង​ថា ការ​បាត់បង់​ទឹកដី​មួយ​ផ្នែក​ទៅ​ប្រទេស​វៀតណាម ដូចជា​ព្រំដែន​គោក និង​ព្រំដែន​ទឹក​ដែល​មាន​កោះត្រល់ ជាដើម គឺ​បាន​បាត់បង់​នៅ​ជំនាន់​សម្តេច​ព្រះ​នរោត្តម សីហនុ បន្ទាប់ពី​ព្រះអង្គ​ប្រកាស​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ប្រេវីយេ​ជា​ឯកតោ​ភាគី​កាលពី​សម័យ​សង្គម​រាស្ត្រ​និយម។ អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៩ ឧសភា បន្ទាប់ពី​ព្រះមហាក្សត្រ​ប្រកាស​ទទួលស្គាល់​អតីតភាព​ការងារ​កាលពី​មុន និង​តែងតាំង​លោក​ជា​ឧត្តម​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ដូច​ដើម​វិញ​ថា នៅ​ពេល​ដែល​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ប្រកាស​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ប្រេវីយេ​នោះ គឺ​កោះត្រល់​ក៏​ត្រូវ​បាត់បង់​ដោយ​ចៀស​ពុំ​រួច​ឡើយ។ បណ្ឌិត សូ ណារ៉ូ...

លោក ហ៊ុន សែន បដិសេធ​ជា​ថ្មី​ថា​មិន​បាន​កាត់​កោះត្រល់​និង​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម​នោះ​ទេ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ថ្លែង​ការពារ​ខ្លួន​ថា លោក​មិន​បាន​កាត់​កោះត្រល់ និង​ទឹកដី​កម្ពុជា​ក្រោម​ប្រគល់​ឲ្យ​ប្រទេស​វៀតណាម​ឡើយ ដោយ​ថា​ទឹកដី​ដែល​បាត់បង់​នោះ បារាំង​ជា​អ្នក​កាត់​ឲ្យ​វៀតណាម។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​របស់​សាកលវិទ្យាល័យ​អាស៊ី-អឺរ៉ុប នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ សីហា នេះ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​នឹង​ផ្ទុះ​សង្គ្រាម បើ​គណបក្ស​ប្រឆាំង​កាន់​អំណាច ឬ​ដឹកនាំ​ប្រទេស​នោះ។ លោក​បន្ត​ថា កត្តា​ដែល​នាំ​ឲ្យ​ផ្ទុះ​សង្គ្រាម​នោះ​បណ្ដាល​មកពី​គណបក្ស​ប្រឆាំង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អ្នក​មាន ទៅ​ចែក​ឲ្យ​អ្នកក្រ ហើយ​មួយ​ទៀត​ចង់​វាយ​ប្រទេស​វៀតណាម...

ក្រុម​តស៊ូ​មតិ​ថា​ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​មួយ​នេះ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​លើកឡើង​ថា ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​មួយ​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​នេះ ខណៈ​វៀតណាម ព្យាយាម​យក​ដី​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត​មិន​ខ្លាច​សង្គ្រាម​ទាល់តែសោះ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​វៀតណាម កាន់កាប់​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ ដែល​ជា​របស់​ខ្មែរ ខណៈ​កោះ​ទាំងនោះ​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ គេហទំព័រ​បរទេស​មួយ​ដែល​មាន​ឈ្មោះ​ថា NIKKEI ASIA បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ដាក់​ចំណងជើង​ថា «ឋានសួគ៌​ចុងក្រោយ​របស់​វៀតណាម» មាន​គម្រោង​ប្រកួត​ជាមួយ​កោះភូកេត​របស់​ថៃ និង​កោះបាលី​របស់​ប្រទេស​ឥណ្ឌូណេស៊ី។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត...

មន្ត្រី​បក្ស​ប្រឆាំង​ថា​កោះត្រល់​របស់​ខ្មែរ​ដែល​វៀតណាម​ត្រួតត្រា​អាច​រក​ចំណូល​ចូល​ជាតិ​គេ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ខ្មែរ​ពិតជា​ឈឺ​ចិត្ត​ណាស់ ព្រោះ​កោះត្រល់​ដែល​ជា​របស់​ដូនតា​ខ្មែរ​ត្រូវ​បាន​វៀតណាម​ត្រួតត្រា ថែមទាំង​អាច​រក​ចំណូល​ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​របស់​គេ​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ខ្មែរ​ម្ចាស់​ទឹកដី​បាន​ត្រឹម​ឈរ​មើល​គេ​រកស៊ី​លើ​ទឹកដី​ខ្លួនឯង​ប៉ុណ្ណោះ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​យក​កោះត្រល់​ដែល​ពួកគេ​រំលោភ​យក​ពលរដ្ឋ​ខ្មែរ​ទៅ​ប្រកួត​រក​ចំណូល​សេដ្ឋកិច្ច​ឲ្យ​ជាតិ​គេ​ជាមួយ​នឹង​កោះភូកេត ប្រទេស​ថៃ និង​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី បាន​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ លោក​អះអាង​ថា កោះត្រល់​ដែនដី​ខ្មែរ​ក្បែរ​ខេត្ត​កំពត ចម្ងាយ​មិន​ដល់ ២០​គីឡូម៉ែត្រ​ផង​នោះ ត្រូវ​វៀតណាម​ឈ្លានពាន​យក​ទៅ​គ្រប់គ្រង​ធ្វើ​ជា​កម្មសិទ្ធិ...

Latest news