41.3 C
Phnom Penh

TAG

ក្រុមហ៊ុន OCIC

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដោយ​ក្រុមហ៊ុន OCIC ចំនួន​៩​នាក់ ត្រូវ​តុលាការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ

ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​ចំនួន ៩​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល ចោទប្រកាន់ និង​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្រោយ​ពី​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​ដែល​បាន​រារាំង​ពួកគេ​ក្នុង​ការ​ចូល​មើល​ដី​ស្រែ​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន OCIC កំពុង​ឈូស​ឆាយ​ដោយ​មិនទាន់​ដោះស្រាយ​សំណង​ជាមួយ​ពួកគេ​រួចរាល់​នោះ។ ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ជា​ម្ចាស់​ដី​ដាក់​ពន្ធនាគារ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ជាច្រើន​រយ​នាក់​ដែល​បាន​ដាក់​ពង្រាយ​កងកម្លាំង​របស់​ខ្លួន​ដើម្បី​ការពារ​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ឃាវសែ។ ក្រុម​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី បាន​លើកឡើង​ថា ហេតុការណ៍​ដែល​នាំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​នេះ គឺ​ដោយសារ​អាជ្ញាធរ​បាន​ដាក់​របាំង​រារាំង​ពួកគេ​ចូល​ទៅ​មើល​ដី​ស្រែ​របស់​ខ្លួន ហើយ​បាន​បើក​ផ្លូវ​ឱ្យ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ស្រែ​ពួកគេ ទើប​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខឹងសម្បា ខណៈ​ក្រុមហ៊ុន​ដែល​ឈូស​ឆាយ​នោះ​មិនទាន់​ដោះស្រាយ​សំណង​សមរម្យ​ដល់​ពួកគេ​ជា​ម្ចាស់​ដី​នៅឡើយ។ ក្រោយ​ពី​មាន​ប៉ះទង្គិច​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១...

អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​គ្រឿងចក្រ​ឈូស​កម្ទេច​ភោជនីយដ្ឋាន​មួយ​កន្លែង

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់ និង​ប្រជា​ការពារ​រាប់​រយ​នាក់ ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូស​កម្ទេច​ភោជនីយដ្ឋាន​មួយ​កន្លែង ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ក្នុង​ខណ្ឌ​ជ្រោយចង្វារ ជាប់​ច្រាំងទន្លេ​ខាងកើត​ក្បែរ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន។ ពលរដ្ឋ​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា សមត្ថកិច្ច​បាន​ចុះ​បិទ​ផ្លូវ និង​វាយកម្ទេច​ភោជនីយដ្ឋាន​ឈ្មោះ​ដី​មាស ទំហំ​ជិត ២​ហិកតារ ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បំណង​យក​ដី​ប្រគល់​ជូន​ក្រុមហ៊ុន OCIC...

Latest news