37 C
Phnom Penh

TAG

ខៀវ សុភ័គ

ក្រសួង​មហាផ្ទៃ​ព្រមាន​ថា​បក្ស​កម្លាំង​ជាតិ​អាច​ប្រឈម​នឹង​ការ​ប្តឹង​រំលាយ​ពី​សំណាក់​ពលរដ្ឋ

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ស្នើ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ ដែល​ទើប​បង្កើត​ថ្មី ពិចារណា​ឡើង​វិញ​ចំពោះ​ការ​តែងតាំង​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​នេះ ដើម្បី​ជៀសវាង​ពី​ការ​ប្តឹង​រំលាយ​គណបក្ស​នេះ​ពី​សំណាក់​ពលរដ្ឋ ដោយសារតែ​លោក រ៉ុង ឈុន កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​ច្បាប់​របស់​តុលាការ មិន​ទាន់​មាន​នីតិសម្បទា​គ្រប់គ្រាន់​ធ្វើ​សកម្មភាព​នយោបាយ​នៅឡើយ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល Fresh News ថា ការ​តែងតាំង​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ...

ជនជាតិ​ចិន​និង​ខ្មែរ​៥​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រាប់បែក​នៅ​មុខ​ណាហ្គា​វើលដ៍

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ៥​នាក់​កាលពី​ថ្ងៃទី​១៥ ធ្នូ ដោយ​សង្ស័យ​ថា ពួកគេ​ពាក់ព័ន្ធ​នឹង​គ្រាប់បែក​មួយ​គ្រាប់​ដែល​ត្រូវ​បាន​អ្នក​បោស​សំរាម​ម្នាក់​ប្រទះ​ឃើញ​នៅ​លើ​សួនច្បារ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ និង​ក្បែរ​រដ្ឋសភា​ជាតិ​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន គឺ Fresh News បាន​ដកស្រង់​សម្ដី​របស់​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​ធ្នូ នេះ​ថា ជនជាតិ​ចិន ៤​នាក់ និង​ខ្មែរ​ម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ចំណុច​ផ្ទះ​លេខ​១៩...

លោក ស ខេង ជំរុញ​ឱ្យ​សមត្ថកិច្ច​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ល្បែងស៊ីសង​និង​សម្អាត​ប្រាក់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​សមត្ថកិច្ច​ក្រោម​ឱវាទ ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ល្បែងស៊ីសង​ខុស​ច្បាប់ និង​បទល្មើស​សម្អាត​ប្រាក់​ដែល​ជា​បទឧក្រិដ្ឋ​អន្តរជាតិ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​អាច​គ្រប់គ្រង​បាន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន។ អនុប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារ​ហ្វឹកហាត់​អាវុធ​ខ្លី​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ថា អំពើ​ជួញដូរ​មនុស្ស ល្បែងស៊ីសង​ខុស​ច្បាប់ និង​ការ​សម្អាត​ប្រាក់ ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ឱ្យ​បាន​សកម្ម​ជាទីបំផុត​ពី​គ្រប់​ភាគី​ទាំងអស់ ក្នុង​នោះ​ក៏​មាន​មន្ត្រី​នគរបាល​ជាតិ​ដែរ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​អាច​គ្រប់គ្រង​បាន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន។ ការ​អះអាង​នេះ...

ដើម​ខែ​កញ្ញា​នេះ សមត្ថកិច្ច​រំដោះ​បាន​ជនរងគ្រោះ​ចំនួន​២៣​នាក់​ពី​អំពើ​ជួញដូរ​មនុស្ស

ក្រសួង​មហាផ្ទៃ អះអាង​ថា ក្នុង​រយៈពេល ៥​ថ្ងៃ​ដើម​ខែ​កញ្ញា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​រំដោះ​ជនរងគ្រោះ​ចំនួន ២៣​នាក់​ពី​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា នេះ​ថា ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ពាក្យ​បណ្តឹង​សរុប​ចំនួន ១៧​ករណី​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​ឲ្យ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពី​ការ​បង្ខាំង និង​ជួញដូរ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ អ្នក​នាំពាក្យ​ដដែល​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​រំដោះ​ជនរងគ្រោះ​ចំនួន ២៣​នាក់​ពី​អំពើ​ជួញដូរ​មនុស្ស​ដែល​មាន​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន...

ឧត្ដមសេនីយ៍​ផ្កាយ​៤​សុំ​លោក ស ខេង ដាក់​កូន​និង​ក្មួយ​ជា​អភិបាល​រង​រាជធានី​និង​ខេត្ត​សៀមរាប

អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ស្នើ​ទៅ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​តែងតាំង​កូន និង​ក្មួយ​របស់​ខ្លួន​ទៅ​ជា​អភិបាលរង​រាជធានី​ភ្នំពេញ និង​អភិបាលរង​ខេត្ត​សៀមរាប។ ក្នុង​លិខិត​របស់​អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ឥត សារ៉ាត់ ចុះ​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា កូន និង​ក្មួយ​របស់​លោក​បាន​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​សេដ្ឋកិច្ច និង​អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ ហើយ​បាន​បំពេញ​ការងារ​ជោគជ័យ​តាម​ភារកិច្ច។ ដូច្នេះ ដោយ​កូន និង​ក្មួយ​របស់​លោក​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ និង​ចង់​បំពេញ​ការងារ​ជូន​រដ្ឋាភិបាល រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ទើប​បាន​ជា​លោក​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក...

លោក មុត ចន្ថា ថា​បក្ស​ភ្លើង​ទៀន​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ប្រសិនបើ​គ្មាន​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ទៅ​លើ​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ធ្វើ​សកម្មភាព​រំលោភបំពាន​ដោយ​បើក​ចំហ​ទៅលើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទេ នោះ​វា​នឹង​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​ជាច្រើន​នៅ​ពីក្រោយ​នៃ​ការ​ចូលរួម​បោះឆ្នោត​របស់​បក្ស​នេះ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៧ មិថុនា នេះ​ថា បើ​ផ្អែក​តាម​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ នៅ​មុន​ការ​បោះឆ្នោត និង​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គណបក្ស​ភ្លើង​ទៀន​នឹង​ចៀស​មិន​ផុត​ពី​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់​នោះ​ឡើយ។ លោក មុត ចន្ថា អះអាង​ថា មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំងនោះ​បាន​ចោទ​ថា គណបក្ស​ភ្លើង​ទៀន​បាន​ធ្វើ​សកម្មភាព​រំលោភបំពាន​ដោយ​បើក​ចំហ​ទៅ​លើ​ច្បាប់​វិសោធនកម្ម​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​សាលដីកា​តុលាការ​កំពូល ជាដើម។ ការ​អះអាង​នេះ...

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌ ឱ្យ​ទម្លាក់​ចោល​បទ​ចោទ និង​ការ​ដោះលែង​សកម្មជន​គណបក្ស​ភ្លើង​ទៀន ឱ្យ​នៅ​ក្រៅ​ឃុំ ព្រមទាំង​ពន្យារ​នីតិវិធី​តុលាការ​កុំ​ឱ្យ​មាន​ការ​កោះហៅ​ក្នុង​អំឡុង​ពេល​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ខាងមុខ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៣ ឧសភា ថា តាម​គោលការណ៍​ច្បាប់ ការ​ទម្លាក់​ចោល​បទ​ចោទ ឬ​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​សមត្ថកិច្ច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គ​ច្បាប់។ ដោយឡែក​ក្រសួង​យុត្តិធម៌​ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ ពុំ​មាន​សមត្ថកិច្ច និង​សិទ្ធិ​អំណាច​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​នោះ​ទេ។ លោក​បន្ថែម​ថា មាន​តែ​ការ​ចូលរួម​នៅក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​ប៉ុណ្ណោះ​ដែល​ជា​មធ្យោបាយ​ខាង​ផ្លូវច្បាប់​តែ​មួយ​គត់ ក្នុង​ការ​ការពារ​ខ្លួន​តាមរយៈ​នៃ​ការ​ពឹងពាក់​មេធាវី​ដើម្បី​ជួយ​ការពារ​ក្តី​នៅ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​នោះ។ លោក ជិន...

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ថា​លោក សៀម ភ្លុក មិន​អាច​គេចវេស​ពី​ផ្លូវច្បាប់​បាន​ឡើយ

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ព្រមាន​ថា លោក សៀម ភ្លុក ដែល​ជា​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ នឹង​មិន​អាច​គេចវេស​ពី​ការ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​របស់​កម្ពុជា​បាន​ឡើយ បើ​ទោះជា​បាន​អះអាង​ថា​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​បន្ទាប់ពី​ទទួល​បាន​ឯកសារ​ពាក់ព័ន្ធ​លើ​សំណុំរឿង​របស់​លោក​ពី​តុលាការ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក VOD ដកស្រង់​សម្ដី​ថា លោក សៀម ភ្លុក នឹង​មិន​អាច​គេច​ខ្លួន​ទៅ​ណា​បាន​ឡើយ ហើយ​អាជ្ញាធរ​បាន​ចាត់​វិធានការ​ខ្លះៗ​ហើយ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​រូប​នេះ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ប្រភព​ដដែល​អះអាង​ថា វិធានការ​បន្ត​គឺ​ក្រសួង​មហាផ្ទៃ​កំពុងតែ​រង់ចាំ​អនុវត្ត​តាម​ការ​បញ្ជា​របស់​ស្ថាប័ន​អយ្យការ​ប៉ុណ្ណោះ បើ​ទោះជា​លោក សៀម ភ្លុក បាន​ព្យាយាម​គេចវេស​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ដីកា​ក៏ដោយ...

យុវជន​និង​សកម្មជន​ខក​ចិត្ត​ដែល​អាជ្ញាធរ​ហាម​មិន​ឱ្យ​ជិះ​កង់​រំឭក​ពី​វីរភាព​លោក ឈុត វុទ្ធី

យុវជន​ខ្មែរ​ថាវរៈ និង​សកម្មជន​បរិស្ថាន បង្ហាញ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​ហាមឃាត់​មិន​ឱ្យ​ពួកគាត់​ជិះ​កង់​ដើម្បី​ទាមទារ​យុត្តិធម៌ និង​បង្ហាញ​ពី​ការ​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​កម្ពុជា​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ថ្ងៃ​ខួប ១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​នៅ​កណ្តាល​ព្រៃ​ក្នុង​ខេត្ត​កោះកុង។ ថ្ងៃ​ខួប ១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​សកម្មជន​ព្រៃឈើ​កម្ពុជា លោក ឈុត វុទ្ធី នា​ថ្ងៃ​នេះ យុវជន​ខ្មែរ​ថាវរៈ រួម​ទាំង​សកម្មជន​បរិស្ថាន​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ទាមទារ​យុត្តិធម៌ និង​បង្ហាញ​ថា​ពួកគេ​នៅតែ​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​កម្ពុជា​ដ៏​ល្បីល្បាញ។ ការ​ជិះ​កង់​ពី​វិមាន​ឯករាជ្យ និង​មាន​ការ​ដាក់​ផ្កា​នៅ​ទីនោះ ហើយ​បន្ត​ទៅ​ព្រះអង្គ​ដងទង់ ដោយ​មាន​ការ​កាន់​រូប​ថត​លោក ឈុត វុទ្ធី...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​បន្ត​ស៊ើបអង្កេត​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី

ក្រុម​សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក ដើម្បី​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ ការ​ទាមទារ​នេះ ធ្វើឡើង​នៅ​ក្នុង​វិធី​បុណ្យ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​មួយ​ដល់​លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ​កម្ពុជា​ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី ១០​ឆ្នាំ​មុន​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង។ ក្រៅពី​ពិធី​បង្សុកូល​នា​ព្រឹក​នេះ ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក។ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ថ្លែង​ថា...

Latest news