29 C
Phnom Penh

TAG

ឃុន ថារ៉ូ

មន្ត្រី​សង្គម​ស៊ីវិល​ថា​ការ​ឡាយឡុង​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ Y&W គឺជា​វិធី​ត្រឹមត្រូវ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​ការងារ លើកឡើង​ថា វិធានការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​លក់​ឡាយឡុង​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ Y&W GARMENT ដើម្បី​ដោះស្រាយ​ការ​ទាមទារ​របស់​កម្មករ​និយោជិត គឺជា​វិធានការ​ឆ្លើយ​ដ៏​មាន​ប្រសិទ្ធភាព​ចំពោះ​សេចក្តី​ត្រូវការ​របស់​កម្មករ។ អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ មីនា ថា នៅ​ពេលនេះ​មជ្ឈមណ្ឌល​សង់ត្រាល់ កំពុង​ស្រាវជ្រាវ​ព័ត៌មាន​ជាក់លាក់​បន្ថែម​ទៀត ដើម្បី​ឱ្យ​ដឹង​ថា​តើ​សំណង​ដែល​ក្រុមហ៊ុន...

សង្គម​ស៊ីវិល​រិះគន់​ការ​តែងតាំង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ជា​មន្ត្រី​ជាន់ខ្ពស់​ថា​ជា​គំរូ​មិន​ល្អ​នៅ​ក្នុង​សង្គម

សហជីព និង​សង្គម​ស៊ីវិល​ខ្លះ​បាន​រិះគន់​រដ្ឋាភិបាល​ថា ការ​តែងតាំង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​បាន​បាញ់​កម្មការិនី​រោងចក្រ កៅវ៉េ ចំនួន ៣​នាក់​ឲ្យ​រង​របួស​ធ្ងន់ ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ គឺជា​គំរូ​មិន​ល្អ​នៅ​ក្នុង​សង្គម ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អយុត្តិធម៌​សង្គម​បន្ត​កើត​មាន​កាន់តែ​ធ្ងន់ធ្ងរ។ អនុក្រឹត្យ​ចុះ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ ដែល​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន បាន​ឲ្យ​ដឹង​ថា អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ធ្លាប់​បង្ក​អំពើ​ហិង្សា​លើ​កម្មករ​ក្នុង​ការ​តវ៉ា​កាលពី ១២​ឆ្នាំ​មុន ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយករង​រដ្ឋបាល​នៅ​ក្រសួង​មហាផ្ទៃ។ ទាក់ទង​ទៅ​នឹង​ការ​តែងតាំង​នេះ​ដែរ...

អង្គការ​សង់ត្រាល់​ព្រមាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​របស់​រោងចក្រ Y&W ដើម្បី​ស្វែងរក​ការពិត

អង្គការ​សង់ត្រាល់ ព្រមាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​របស់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ វ៉ាយ & ដាប់បែលយូ ហ្គាមិន (Y & W GARMENT CO., LTD) ដើម្បី​ស្វែងរក​ការពិត​ថា តើ​ក្រុមហ៊ុន​នេះ​ជួប​វិបត្តិ​គ្មាន​ការ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​បញ្ជា​ទិញ​របស់​ខ្លួន​មែន​ឬ​យ៉ាង​ណា ដើម្បី​ជំរុញ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​នេះ​ទទួល​ខុសត្រូវ​ផ្តល់​សំណង​ទៅ​ដល់​កម្មករ​និយោជិត​ទៅ​តាម​ច្បាប់​ការងារ​នៃ​ប្រទេស​កម្ពុជា។ អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣...

ប្រមុខ​រាជរដ្ឋាភិបាល​ថ្មី​អះអាង​ថា​នឹង​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​យុវនារី​គ្រប់​វិស័យ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​បន្ត​កំណត់​ជា​អាទិភាព​ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ការ​បង្កើន​ភាព​អង់អាច​របស់​ស្ត្រី និង​ក្មេងស្រី​នៅ​គ្រប់​វិស័យ ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១ នេះ។ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចេញ​ផ្សាយ​វីដេអូ​ផ្លូវការ​មួយ​ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី​១១៣ នៃ​ទិវា​សិទ្ធិ​នារី ៨​មីនា ក្រោម​មូលបទ «ស្ត្រី និង​ក្មេងស្រី​ក្នុង​បរិវត្តកម្ម​ឌីជីថល» នៅ​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា ក្រោម​ប្រធានបទ​នេះ រដ្ឋាភិបាល​អាណត្តិ​ទី​៧...

សង្គម​ស៊ីវិល​ព្រមាន​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំ​នៅ​ជប៉ុន​ឱ្យ​ពិនិត្យ​លើ​រោងចក្រ វីង​ស្ដារ​ស៊ូ ករណី​រំលោភ​សេរីភាព​សហជីព

សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ ព្រមាន​ធ្វើ​លិខិត​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​ប្រទេស​ជប៉ុន ឱ្យ​ពិនិត្យ​លើ​ក្រុមហ៊ុន វីង​ស្ដារ​ស៊ូ ប្រសិនបើ​តុលាការ​ខេត្ត​កំពង់ស្ពឺ ធ្វើការ​ចោទ​ប្រកាន់​បេក្ខជន​ជាប់​ឆ្នោត​ជា​ប្រធាន​សហជីព លោក ជា ចាន់ ពី​បទល្មើស​ណា​មួយ និង​គ្មាន​ការ​ដោះលែង​រូបលោក​ទេ​នោះ។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​ថា អង្គការ​សង់ត្រាល់​បាន​ប្រមូល​របាយការណ៍​ជាច្រើន​ពី​ភាព​មិន​ប្រក្រតី​មុន​ពេល​ដែល​កម្មករ​រោងចក្រ វីង​ស្តារ​ស៊ូ បង្កើត​សហជីព...

សហជីព​ការងារ​ស្នើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រក​ជនល្មើស​វាយដំ​តំណាង​សហជីព​មក​ផ្ដន្ទាទោស

អង្គការ​សង្គម​ស៊ីវិល​ដែល​ទទួល​បន្ទុក​សិទ្ធិ​ការងារ ជំរុញ​ឱ្យ​នគរបាល​យុត្តិធម៌​ចាត់​វិធានការ​លើ​ជន​បង្ក​រឿង ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​សហព័ន្ធ​សហជីព​កម្ពុជា និង​បាន​បំផ្លាញ​ឯកសារ​ដែល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​សហព័ន្ធ​សហជីព​កម្ពុជា​ក្នុង​ក្រុមហ៊ុន ស៊ីក្លូ ខេមបូឌា ឯ.ក ផ្អែក​តាម​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ដាក់​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា ទង្វើ​របស់​ជន​បង្ក​ដែល​បាន​វាយដំ និង​ជេរប្រមាថ​ទៅ​លើ​មន្ត្រី​សហព័ន្ធ​សហជីព​នេះ គឺជា​អំពើ​ហិង្សា​ដែល​បង្ក​ទ្បើង​ដោយ​ចេតនា...

សង្គម​ស៊ីវិល​នៅតែ​បារម្ភ​អំពី​សិទ្ធិ​ការងារ ពីព្រោះ​សិទ្ធិ​ការងារ​នៅតែ​មាន​ការ​រំលោភ​បំពាន​នៅឡើយ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល អះអាង​ថា លោក​នៅតែ​មាន​ការ​បារម្ភ​ពី​ស្ថានភាព​ក្នុង​វិស័យ​ការងារ​នៅ​ប្រទេស​កម្ពុជា ទោះបីជា​រដ្ឋាភិបាល និង​ក្រសួង​ការងារ អះអាង​ពី​ការ​ធានា​លើក​កម្ពស់​វិស័យ​នេះ​ក៏ដោយ ព្រោះ​ថា​សិទ្ធិ​កម្មករ​និយោជិត​នៅតែ​រង​នូវ​ការ​រំលោភ​បំពាន និង​សហជីព​ឯករាជ្យ​នៅតែ​រង​ការ​យាយី​ដដែល​សព្វថ្ងៃ​នេះ។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ កុម្ភៈ នេះ​ថា រោងចក្រ​មួយ​ចំនួន​ដែល​បាន​បញ្ឈប់​បុគ្គលិក​ពី​ការងារ មិន​បាន​គោរព​លក្ខខណ្ឌ និង​ច្បាប់​ការងារ​នៅ​ប្រទេស​កម្ពុជា​ទេ ខណៈ​កម្មករ​ដែល​នៅ​បម្រើការ​មិន​ទាន់​ត្រូវ​បាន​បញ្ឈប់ ត្រូវ​បាន​ថៅកែ​រោងចក្រ​បង្ខំ​ឱ្យ​ឈប់​សម្រាក​ពី​ការងារ​ដោយ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ទៅ​តាម​ច្បាប់​កំណត់ រួម​ទាំង​ត្រូវ​កាត់បន្ថយ​ម៉ោង​ធ្វើការ​របស់​ពួកគេ​ថែម​ទៀត។ លោក...

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​គណៈកម្មការ​ប្រឹក្សា​ការងារ​អាណត្តិ​ថ្មី​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ធានា​ឱ្យ​មាន​វត្តមាន​សហជីព​ឯករាជ្យ​និង​តំណាង​ភាគី​កម្មករ

សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ការងារ ជំរុញ​ឱ្យ​គណៈកម្មការ​ប្រឹក្សា​ការងារ​អាណត្តិ​ថ្មី​ឆ្នាំ​២០២៤ ធ្វើ​កំណែ​ទម្រង់​ឡើងវិញ ដើម្បី​ធានា​ឱ្យ​មាន​វត្តមាន​សហជីព​ឯករាជ្យ​លើ​គ្រប់​វិស័យ​ក្នុង​ការ​ធានា​សិទ្ធិ​មូលដ្ឋាន​របស់​កម្មករ​និយោជិត។ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា គណៈកម្មការ​ប្រឹក្សា​អាណត្តិ​ទី​១២​ថ្មី​នេះ គួរតែ​ធ្វើ​កំណែ​ទម្រង់​ឡើងវិញ ដើម្បី​ធានា​ឱ្យ​មាន​វត្តមាន​សហជីព​ឯករាជ្យ​ដែល​តំណាង​ឲ្យ​វិស័យ​ផ្សេងៗ ដូចជា វិស័យ​សំណង់ វិស័យ​សេវាកម្ម វិស័យ​សណ្ឋាគារ និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ...

សង្គម​ស៊ីវិល​ថា​ការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ពី​ការងារ​ក្នុង​រោងចក្រ សេង បូ ប៉ះពាល់​ដល់​សិទ្ធិ​ធ្ងន់ធ្ងរ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ លើកឡើង​ថា ការ​ប្រើ​លេស​យក​កិច្ចសន្យា​ការងារ​របស់​កម្មករ​និយោជិត​ក្នុង​រោងចក្រ សេង បូ (សេង បូ ហ្កាមិន ខេមបូឌា ឯ.ក) ដើម្បី​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ពី​ការងារ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន និង​សិទ្ធិ​ការពារ​ពិសេស​របស់​ថ្នាក់​ដឹកនាំ​សហជីព​ឯករាជ្យ​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ កុម្ភៈ...

មន្ត្រី​សង្គម​ស៊ីវិល​ច្រានចោល​ការ​លើកឡើង​ថា​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​និង​ត្រូវ​បាន​ធានា​ដូច​មាន​ចែង​ក្នុង​ច្បាប់

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ ច្រានចោល​នូវ​ការ​លើកឡើង​ដែល​ថា សិទ្ធិ​ការងារ​នៅ​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់ ឬ​ត្រូវ​បាន​ធានា​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់ ខណៈ​ក្រសួង​ការងារ​មិន​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​កម្មករ​ឱ្យ​បាន​ពេញលេញ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​ឡើយ។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​កម្ពុជា​មិន​មាន​ភាព​ធូរស្រាល​ទេ ជាពិសេស​ការ​វាយប្រហារ​ទៅ​លើ​ចលនា​សហជីព​ឯករាជ្យ​នៅ​តាម​បណ្តា​រោងចក្រ​នានា ខណៈ​ក្រសួង​ការងារ​មិន​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​កម្មករ​ឱ្យ​បាន​ពេញលេញ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​ឡើយ។ ប្រភព​ដដែល​បញ្ជាក់​ថា សេរីភាព​ជា​មូលដ្ឋាន គឺ​មាន​សារសំខាន់​បំផុត​សម្រាប់​កម្មករ​និយោជិត ដែល​ជា​មធ្យោបាយ​ឈាន​ទៅ​សម្រេច​បាន​សិទ្ធិ​ដទៃ​ទៀត​ជាច្រើន ដែល​ត្រូវ​បាន​ធានា​នៅ​ក្រោម​ច្បាប់​អន្តរជាតិ...

Latest news