31 C
Phnom Penh

TAG

តាក់ ម៉េងហ៊ាង

ក្រុម​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​នៅ​អាមេរិក​និង​អូស្ត្រាលី​បង្កើត​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ

ក្រុម​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី គ្រោង​បង្កើត​ក្រុម​អ្នក​តស៊ូ​មតិ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ដោយ​ដាក់​ឈ្មោះ​ថា «ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា»។ ការ​បង្កើត​ក្រុម​នេះ គឺ​ក្នុង​បំណង​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT (Cambodian Advocacy Team) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ចេញពី​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ថា ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​បញ្ញវន្ត​ខ្មែរ​ដែល​មាន​ទស្សនៈ​រួម​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ...

តំណាងរាស្ត្រ​អូស្ត្រាលី៖ របប​ផ្ដាច់ការ​របស់​បក្ស​ប្រជាជន​កម្ពុជា​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លើកឡើង​ថា របប​នយោបាយ​ផ្ដាច់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ កំពុងតែ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង ត្រូវ​បាន​សារព័ត៌មាន​បរទេស The Diplomat ស្រង់​សម្ដី​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​ខ្មែរ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ បាន​រឹតត្បិត​សិទ្ធិ​នយោបាយ និង​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​យ៉ាង​អនាធិបតេយ្យ ដូចជា ការ​ដកហូត​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ និង​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ប្រមាណ​ជាង ១០០​នាក់​ដែល​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នេះ...

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ថា​ប្រទេស​ភ្ជាប់​ចំណង​ការទូត​ជាមួយ​កម្ពុជា​ដោយសារ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លើកឡើង​ថា បណ្តា​ប្រទេស​ជា​មិត្ត​ដែល​ភ្ជាប់​ចំណង​ការទូត​ជាមួយ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩១ មក គឺ​ដោយសារតែ​ប្រទេស​ទាំងនោះ​ពឹង​ផ្អែក​ទៅ​លើ​គោលការណ៍​នានា​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​មែន​ដោយសារតែ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន នោះ​ទេ។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ក្នុង​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៣ តុលា ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន...

តំណាងរាស្ត្រ​អូស្ត្រាលី​ជំរុញ​ដាក់​ទណ្ឌកម្ម​រឹតត្បិត​លិខិត​ឆ្លងដែន​និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា

តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ជំរុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ដោយ​ការ​រឹតត្បិត​លិខិត​ឆ្លងដែន និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​ទាំងនោះ។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ ថា លោក​ក្រោក​ឈរ​ឡើង​នៅ​ពេលនេះ គឺ​ដើម្បី​ថ្កោលទោស​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា ត្បិត​ការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ចុង​ខែ​កក្កដា កន្លងទៅ​នេះ មិនមែន​ជា​ការ​បោះឆ្នោត​ដើម្បី​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​ជា​ការ​បោះឆ្នោត​បន្លំ​ភ្នែក​អន្តរជាតិ​ក្នុង​បំណង​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន...

លោក ហុង លីម៖ កម្ពុជា​នឹង​ក្លាយ​ជា​របប​ផ្ដាច់ការ​ក្រោយពី​គ្រួសារ​លោក ហ៊ុន សែន ទាញ​ប្រទេស​នេះ​ទៅ​គ្រប់គ្រង​ផ្ដាច់មុខ

អតីត​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី ថា​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​របប​ផ្ដាច់ការ​ក្រោយពី​គ្រួសារ​លោក ហ៊ុន សែន ទាញ​ប្រទេស​នេះ​ទៅ​គ្រប់គ្រង​ផ្ដាច់មុខ។ អតីត​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ហុង លីម ព្រមាន​ថា កម្ពុជា​នឹង​ក្លាយ​ជា​របប​ផ្ដាច់ការ​បន្ទាប់ពី​លោក ហ៊ុន សែន ត្រួតត្រា​ដោយ​ប្រើ​កណ្ដាប់ដៃ​ដែក​អស់​រយៈពេល ៣៨​ឆ្នាំ និង​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​របស់​គាត់ ដែល​គេ​អាច​ដឹង​យ៉ាង​ច្បាស់​ថា ទាំង​ឪពុក ទាំង​កូន​នៃ​វង្ស​ត្រកូល​មួយ​នេះ​ចាប់ផ្តើម​ទាញ​ប្រទេស​កម្ពុជា​ទៅ​គ្រប់គ្រង​ដោយ​ផ្ដាច់មុខ​ទៅ​ហើយ​នោះ។ ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម លោក ហុង លីម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២៣...

អ្នក​ឃ្លាំមើល៖ អាស៊ាន​ពេលនេះ​កំពុង​រហែក​ជា​ពីរ​គឺ​មួយ​ទៅ​អាមេរិក ហើយ​មួយ​ទៀត​ងាក​ទៅ​ចិន

ក្រុម​អ្នក​សង្កេតការណ៍​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយពី​ជំនួប​រវាង​លោក ហ៊ុន សែន និង​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ថា​បាន​ធ្វើ​ឱ្យ​អាស៊ាន​រំកិល​ខ្លួន​ឈាន​ទៅ​រក​ការ​បែកបាក់ ព្រោះ​ខ្លឹមសារ​ស៊ីជម្រៅ​ដែល​គេ​មើល​ឃើញ​នៅ​ពេលនេះ គឺ​មួយ​ផ្នែក​ងាក​ទៅ​ប្រទេស​លោកសេរី និង​មួយ​ផ្នែក​ទៀត​ងាក​ទៅ​រក​មហាអំណាច​កុម្មុយនីស្ត​ចិន។ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១២ មករា...

Latest news