33.2 C
Phnom Penh

TAG

ថាក់ស៊ីន ស៊ីណាវ៉ាត្រា

លោក ហ៊ុន សែន ទៅ​សួរ​សុខទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់​គេហដ្ឋាន

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ជួប​សួរ​សុខទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នេះ​បាន​រួច​ទោស និង​ចាកចេញ​ពី​មន្ទីរពេទ្យ​ប៉ូលិស​ទៅ​គេហដ្ឋាន​របស់​លោក។ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​អម​ដោយ​រូបថត​ផ្ទាល់ខ្លួន​ពីរ​សន្លឹក​ក្នុង​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ក្រុង​បាងកក ថា លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក ដើម្បី​សួរ​សុខទុក្ខ​បង​ធម៌​របស់​លោក គឺ​លោក...

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​ត្រូវ​ដោះលែង​ចេញពី​ការ​ឃាត់​ខ្លួន​មុន​កាលកំណត់​ក្នុង​ពេល​ឆាប់ៗ​នេះ

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​ត្រូវ​បាន​ដោះលែង​ចេញពី​ការ​ឃាត់​ខ្លួន​របស់​អាជ្ញាធរ​មុន​កាលកំណត់​ក្នុង​ពេល​ឆាប់ៗ​នេះ។ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​វិមាន​រដ្ឋាភិបាល​ថៃ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក Tawee Sodsong បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នកទោស ៩៣០​នាក់​ដែល​ត្រូវ​លើកលែង​ទោស ក្នុង​នោះ​រួម​មាន​ទាំង​លោក ថាក់ស៊ីន ផង​ដែរ។ ក្នុង​ចំណោម​អ្នកទោស​ទាំងនោះ អ្នក​ខ្លះ​នឹង​ត្រូវ​បាន​ព្យួរ​ទោស។ តាម​លោក Tawee លោក ថាក់ស៊ីន ស្ថិត​ក្នុង​ចំណោម​អ្នកទោស​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លើកលែង​ដូចជា​មាន​ជំងឺ ឬ​មាន​អាយុ​លើស ៧០​ឆ្នាំ ដែល​នឹង​ត្រូវ​បាន​ដោះលែង​ចេញពី​ការ​ឃាត់​ខ្លួន​មុន​កាលកំណត់។ លោក...

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​មាន​សេរីភាព​ឡើងវិញ​ក្រោម​ដំបូល​​ផ្សះផ្សា​ជាតិ​នៅ​ខែ​ក្រោយ​នេះ

មន្ត្រី​នៅ​នាយកដ្ឋាន​កែប្រែ​របស់​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ខែ​ក្រោយ ដោយសារ​អាយុ និង​សុខភាព​របស់​អ្នកទោស​នយោបាយ​ម្នាក់​នេះ​មាន​វ័យ​កាន់តែ​ចាស់ និង​សុខភាព​កាន់តែ​ទ្រុឌទ្រោម។ យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍ ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ មករា នេះ លោក ថាក់ស៊ីន អាច​នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ខែ​ក្រោយ​នេះ ខណៈ​លោក​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​នៅ​មន្ទីរពេទ្យ​មួយ​នា​ក្រុង​បាងកក ជា​ទី​ដែល​ពន្ធនាគារ​ថៃ បញ្ជូន​លោក​ទៅ​សម្រាក​ព្យាបាល​ជំងឺ។ លោក ថាក់ស៊ីន ដែល​មាន​វ័យ ៧៤​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​លើស​ឈាម...

បទវិភាគ៖ បក្ស​ប្រឆាំង​នៅ​ថៃ​ឡើង​កាន់​អំណាច បាន​ទាញ​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ទូលំទូលាយ

សំណុំរឿង​ចោទប្រកាន់​បែប​នយោបាយ ត្រូវ​បាន​រំលាយ​ចោល​នៅ​ក្រោម​រដ្ឋាភិបាល​ថ្មី​មកពី​បក្ស​ប្រឆាំង ជា​បក្ស​ប្រកាន់​គោលការណ៍​ដឹកនាំ​បែប​ប្រជាធិបតេយ្យ។ នៅ​ពេលនេះ រាជាណាចក្រ​ថៃ បាន​ឈ្លាន​ដល់​ការ​ផ្សះផ្សា​ជាតិ និង​នយោបាយ​មួយ​ដំណាក់កាល​ថ្មី​ទៀត ដោយ​តុលាការ​កំពូល​របស់​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ កាលពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​សម្រេច​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង​រស់​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា រួច​ផុត​ពី​ការ​ចោទប្រកាន់​ពី​ការ​រំលោភ​អំណាច​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​មុខតំណែង​អតីត​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ម្នាក់​កាលពី​ឆ្នាំ​២០១១។ តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post ការ​សម្រេច​របស់​តុលាការ​កំពូល​ប្រទេស​ថៃ ធ្វើ​ឡើង​ក្រោយពី​តុលាការ​នេះ​ប្រកាស​ថា ចៅក្រម​អង្កេត​មិន​បាន​រក​ឃើញ​ភស្តុតាង​ពី​បទល្មើស​ព្រហ្មទណ្ឌ​សមគំនិត​កាលពី​ឆ្នាំ​២០១១ ករណី​ការ​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ពាក់ព័ន្ធ​នឹង​អ្នកស្រី យីងឡាក់ ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថៃ...

លោក ប្រាយុទ្ធ ធ្វើ​ពិធី​ចាក​ចេញពី​វិមាន​រដ្ឋាភិបាល ខណៈ​លោក ថាក់ស៊ីន ធ្វើ​លិខិត​សុំ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ

នៅ​ថ្ងៃទី​៣១ សីហា នេះ ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​ពីរ​កំពុង​វិវឌ្ឍ​នៅ​ក្នុង​រាជាណាចក្រ​ថៃ ជា​ប្រទេស​ជិតខាង​នៃ​រាជាណាចក្រ​កម្ពុជា។ គេ​ថា​ព្រឹត្តិការណ៍​ពីរ​ដ៏​សំខាន់​ដែល​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​ថៃ រាប់​លាន​នាក់ និង​អ្នក​នយោបាយ​ក្នុង​តំបន់ គឺ​អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​តោង​អំណាច​ជា​នាយករដ្ឋមន្ត្រី​ដល់​ខែ​សីហា ឆ្នាំ​២០២៣ នេះ លោក ប្រាយុទ្ធ ចាន់អូចា បាន​ប្រមូល​គណៈរដ្ឋមន្ត្រី​របស់​លោក​ធ្វើ​ពិធី​លាលែង​ពី​តំណែង ហើយ​សម្រាប់​លោក ប្រាយុទ្ធ ខ្លួន​លោក​ផ្ទាល់ ត្រូវ​ចាកចេញ​ពី​វិមាន​រដ្ឋាភិបាល។ ចំណែក​ព្រឹត្តិការណ៍​មួយ​ទៀត លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍ ចុះផ្សាយ​ថា...

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន អាច​នឹង​ទទួល​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ

អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ កូនស្រី​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នៃ​គណបក្ស​ភឿថៃ ជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​ខាង​ពួក​យោធា បាន​បង្ហើប​សេចក្ដី​ដំបូង​ថា ការ​លើកលែង​ទោស​លោក ថាក់ស៊ីន អាច​ធ្វើ​បាន​តាមរយៈ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​បាន​ពួក​យោធា​ផ្ដួល​លោក​ពី​អំណាច​នៅ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០០៦។ រដ្ឋប្រហារ​នៅ​ពេល​នោះ ដោយសារ​ក្រុង​បាងកក ធ្លាក់​ក្នុង​ចលាចល​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ក្រុម​អាវ​លឿង​ចេញ​បះបោរ​ឱ្យ​មាន​ការ​បញ្ចប់​អំណាច​លោក ថាក់ស៊ីន ក្រោម​ហេតុផល​ថា លោក ថាក់ស៊ីន...

លោក ថាក់ស៊ីន អតីត​នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ចូល​ពន្ធនាគារ​បាន​មួយ​យប់

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវ​បាន​ដឹក​ចូល​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់ពី​លោក​ស្ថិត​ក្នុង​ពន្ធនាគារ​បាន​មួយ​យប់​នៅ​យប់​ថ្ងៃទី​២២ ខែ​សីហា ជា​ថ្ងៃ​ដែល​លោក​វិល​ចូល​ប្រទេស​ថៃ​វិញ​ក្រោយពី​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រយៈពេល​ជិត ១៧​ឆ្នាំ។ បើ​តាម​មន្ត្រី​ពន្ធនាគារ​ឲ្យ​ដឹង​ថា លោក ថាក់ស៊ីន មាន​ជំងឺ​សម្ពាធ​ឈាម និង​បេះដូង ដែល​ក្នុង​ហេតុផល​នេះ​បាន​នាំ​ឱ្យ​គ្រូពេទ្យ​យល់ព្រម​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​វ័យ ៧៤​ឆ្នាំ​រូប​នេះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រហូត​ស្ថានភាព​នៃ​សុខភាព​របស់​លោក​ប្រក្រតី​វិញ។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៣ ខែ​សីហា នេះ​ថា លោក ថាក់ស៊ីន ត្រូវ​បាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​ប៉ូលិស​ក្រុង​បាងកក នៅ​ម៉ោង​ទៀបភ្លឺ​ថ្ងៃទី​២៣ ខែ​សីហា។ វេជ្ជបណ្ឌិត...

លោក ថាក់ស៊ីន ត្រូវ​បាន​ឃុំ​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​វិល​ចូល​ស្រុក ខណៈ​ប្រទេស​ថៃ​មាន​នាយករដ្ឋមន្ត្រី​ថ្មី

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ភ្លាមៗ ហើយ​បញ្ជូន​ទៅ​កាន់​តុលាការ បន្ទាប់ពី​រូបលោក​វិលត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​ក្រោយ​រស់នៅ​និរទេស​ខ្លួន​នៅ​ឯ​បរទេស​អស់​រយៈពេល ១៧​ឆ្នាំ។ លោក ថាក់ស៊ីន បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន Don Mueang នៅ​ទីក្រុង​បាងកក នៅ​ម៉ោង ៩​ព្រឹក​នេះ តាមរយៈ​យន្តហោះ​ឯកជន​មួយ​ដែល​បាន​ចេញ​ដំណើរ​ពី​ប្រទេស​សិង្ហបុរី។ ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុម​អ្នកគាំទ្រ​លោក ថាក់ស៊ីន ជាច្រើន​ពាន់​នាក់​ដែល​ស្លៀកពាក់​អាវ​ពណ៌​ក្រហម បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្បែរ​ព្រលាន​យន្តហោះ Don Mueang ដើម្បី​រង់ចាំ​ទទួល​ស្វាគមន៍​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​មាន​ពិរុទ្ធភាព​រូប​នេះ។ នៅ​ពេល​មក​ដល់​ទឹកដី​ថៃ លោក...

ក្រុម​អាវ​ក្រហម​ថៃ​ត្រៀម​ទទួល​លោក ថាក់ស៊ីន ត្រឡប់​ចូល​ប្រទេស​នៅ​ថ្ងៃទី​២២​សីហា ខណៈ​ប៉ូលិស​ត្រៀម​ចាប់​ខ្លួន

ប្រជាជន​ថៃ ដែល​គាំទ្រ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ជាប់​ពិរុទ្ធភាព បាន​ប្រកូកប្រកាស​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​ព្រលាន​យន្តហោះ​ដងមឿង នៃ​ទីក្រុង​បាងកក ដើម្បី​ចាំ​ទទួល​លោក ថាក់ស៊ីន។ កូនស្រី​របស់​លោក ថាក់ស៊ីន អ្នកស្រី ផៃថោថាន បាន​ឲ្យ​ដឹង​ថា លោក ថាក់ស៊ីន កំណត់​វិល​ចូល​ប្រទេស​ថៃ​វិញ​នៅ​ព្រឹក​ថ្ងៃទី​២២ តាមរយៈ​ជើងហោះហើរ​មួយ​ដែល​ត្រូវ​មក​ដល់​ព្រលាន​យន្តហោះ​ដងមឿង។ ការ​ប្រកាស​របស់​អ្នកស្រី ផៃថោថាន បាន​នាំ​ឲ្យ​ក្រុម​គាំទ្រ​លោក ថាក់ស៊ីន និង​គណបក្ស​ភឿថៃ ដែល​ភាគច្រើន​គេ​ហៅថា​ក្រុម​អាវ​ក្រហម បាន​ប្រកូកប្រកាស​ប្រមូលផ្ដុំ​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ប្រាប់​ថា ចាប់ពី​រសៀល​ថ្ងៃ​ចន្ទ...

មន្ត្រី​បក្ស​ប្រឆាំង​ថា​មិន​ឃើញ​រដ្ឋាភិបាល​ថៃ​គំរាម​ប្រើ​គ្រាប់ BM-២១ បាញ់​លោក ថាក់ស៊ីន ពេល​មាន​វត្តមាន​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា រដ្ឋាភិបាល​ថៃ និង​មេដឹកនាំ​ថៃ មិន​បាន​គំរាម​ប្រើ​គ្រាប់ BM-២១ បាញ់​លើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នោះ​ទេ បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​នាក់​បងប្អូន​នេះ​មាន​វត្តមាន​នៅ​លើ​ទឹកដី​កម្ពុជា ដែល​ផ្ទុយពី​លោក ហ៊ុន សែន បាន​គំរាម​ប្រើ​គ្រាប់ BM-២១ បាញ់​លោក សម រង្ស៊ី បើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ប្រើប្រាស់​ទឹកដី​ថៃ​ជា​ឈ្នាន់​ដើម្បី​ឈាន​ជើង​ចូល​ទឹកដី​ខ្មែរ​វិញ។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ...

Latest news