34 C
Phnom Penh

TAG

ទណ្ឌកម្ម​ប្រទេស​លោកសេរី

តំណាងរាស្ត្រ​អូស្ត្រាលី​ជំរុញ​ដាក់​ទណ្ឌកម្ម​រឹតត្បិត​លិខិត​ឆ្លងដែន​និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា

តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ជំរុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ដោយ​ការ​រឹតត្បិត​លិខិត​ឆ្លងដែន និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​ទាំងនោះ។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ ថា លោក​ក្រោក​ឈរ​ឡើង​នៅ​ពេលនេះ គឺ​ដើម្បី​ថ្កោលទោស​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា ត្បិត​ការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ចុង​ខែ​កក្កដា កន្លងទៅ​នេះ មិនមែន​ជា​ការ​បោះឆ្នោត​ដើម្បី​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​ជា​ការ​បោះឆ្នោត​បន្លំ​ភ្នែក​អន្តរជាតិ​ក្នុង​បំណង​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន...

IDEA TALK៖ តើ​អ្វី​ខ្លះ​ដែល​ជា​គំនាប​ថ្មី​របស់​អន្តរជាតិ​មក​លើ​ប្រព័ន្ធ​រដ្ឋាភិបាល​បែប​គ្រួសារ​និយម?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អ្វី​ខ្លះ​ដែល​ជា​គំនាប​ថ្មី​របស់​អន្តរជាតិ​មក​លើ​ប្រព័ន្ធ​រដ្ឋាភិបាល​បែប​គ្រួសារ​និយម?»។

IDEA TALK៖ ឥទ្ធិពល​នៃ​សម្ពាធ​អន្តរជាតិ​មក​លើ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «ឥទ្ធិពល​នៃ​សម្ពាធ​អន្តរជាតិ​មក​លើ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត»។

ក្រសួង​ការបរទេស​កម្ពុជា​ថា​ដំណើរការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ ខណៈ​បារាំង-អូស្ត្រាលី-អាល្លឺម៉ង់​សម្ដែង​ការ​ខកចិត្ត

ក្រសួង​ការបរទេស​កម្ពុជា លើកឡើង​ថា ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៣ កក្កដា កន្លង​ទៅ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មាន​គណបក្ស​នយោបាយ​ច្រើន​បាន​ចូលរួម ខណៈ​ប្រទេស​បារាំង អូស្ត្រាលី និង​អាល្លឺម៉ង់ បាន​សម្ដែង​ការ​ខកចិត្ត​ដោយសារ​ការ​បោះឆ្នោត​នេះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៤ កក្កដា នេះ​ថា ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាង​ពិតប្រាកដ​ពី​ភាព​ចាស់ទុំ​ខាង​ប្រជាធិបតេយ្យ​របស់​កម្ពុជា តាមរយៈ​ចំនួន​អ្នក​ចូលរួម​បោះឆ្នោត​ដ៏​ច្រើន​លើសលប់​ដែល​ជា​ការ​ស្ម័គ្រចិត្ត​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​គ្រប់​រូប។ ប្រភព​ដដែល​លើកឡើង​ថា កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ចំពោះ​ពហុបក្ស​នយោបាយ និង​ប្រជាធិបតេយ្យ​ប្រកប​ដោយ​សន្តិភាព ក្នុង​នាម​ជា​ប្រទេស​អធិបតេយ្យ និង​ឯករាជ្យ...

អាមេរិក​ប្រកាស​រឹតត្បិត​ទិដ្ឋាការ​មន្ត្រី​កម្ពុជា​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​បន្ទាប់ពី​ការ​បោះឆ្នោត​គ្មាន​ភាព​សេរី​និង​យុត្តិធម៌

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ប្រកាស​រឹតត្បិត​លើ​ទិដ្ឋាការ​មន្ត្រី​មួយ​ចំនួន​ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ហើយ​និង​ផ្អាក​លើ​កម្មវិធី​ជំនួយ​បរទេស​មួយ​ចំនួន​បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅ​គ្មាន​ភាព​សេរី និង​យុត្តិធម៌។ ក្នុង​សេចក្ដី​ថ្លែងការណ៍​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ស្ដីពី​ការ​បោះឆ្នោត​នៅ​កម្ពុជា លោក Matthew Miller ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​មាន​ការ​រំខាន​ចិត្ត​ដោយ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ធ្វើឡើង​គ្មាន​ភាព​សេរី និង​យុត្តិធម៌។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន អះអាង​ថា នៅ​មុន​ការ​បោះឆ្នោត អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​គំរាមកំហែង និង​យាយី​ជា​បន្តបន្ទាប់​ទៅ​លើ​គណបក្ស​នយោបាយ​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល...

លោក ហ៊ុន ម៉ានី ថា​លទ្ធផល​បោះឆ្នោត​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​ជំនឿ​ទុកចិត្ត​ពលរដ្ឋ​លើ​បក្ស​ប្រជាជន​កម្ពុជា

កូនប្រុស​ពៅ​របស់​មេដឹកនាំ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន ម៉ានី អះអាង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នេះ គឺជា​ការ​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​ជំនឿ​ទុកចិត្ត​ឥត​ងាករេ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មក​លើ​ការ​ខិតខំ​ប្រឹងប្រែង និង​សមត្ថភាព​ដឹកនាំ​ប្រកប​ដោយ​ភាព​ម្ចាស់ការ ម៉ឺងម៉ាត់ និង​ចាស់ទុំ​របស់​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈកាល​កន្លងមក​នេះ។ បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​របស់​បក្ស​ប្រជាជន​កម្ពុជា លោ ហ៊ុន ម៉ានី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ កក្កដា នេះ​ថា ផ្អែកលើ​លទ្ធផល​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា នេះ អាច​សន្និដ្ឋាន​បាន​ថា​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ច្រើន​លើសលប់ ដែល​ធានា​បាន​នូវ​ជ័យជម្នះ​ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ។ លោក...

អូស្ត្រាលី អាមេរិក អង់គ្លេស និង​អឺរ៉ុប​បង្កើន​ទណ្ឌកម្ម​លើ​របប​សឹក​ភូមា​ក្នុង​ខួប​២​ឆ្នាំ​រដ្ឋប្រហារ

ប្រទេស​ជាច្រើន​បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​របប​សឹក​ភូមា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​របស់​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ជា​ជើងឯក​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​ក្នុង​ខួប​ពីរ​ឆ្នាំ​នៃ​ការ​គ្រប់គ្រង​ដោយ​របប​សឹក។ ក្នុង​ខួប ២​ឆ្នាំ​នេះ ប្រទេស​អូស្ត្រាលី បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួក​យោធា​ភូមា ចំនួន ១៦​នាក់ ក្នុង​នោះ​មាន​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ និង​អនុប្រធាន​របស់​លោក គឺ​ឧត្តមសេនីយ៍ សរ វិន។ ទណ្ឌកម្ម​នេះ​មាន​ដូចជា ការ​បង្កក​ទ្រព្យសម្បត្តិ ការ​បិទ​ទិដ្ឋាការ​ចូល​ប្រទេស​អូស្ត្រាលី រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុម​សាជីវកម្ម​ប្រេង និង​ឧស្ម័ន និង​សហគ្រាស​រុករក​រ៉ែ​ដែល​ជា​ប្រាក់ចំណូល​ដ៏​ធំ​របស់​ពួក​យោធា។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន...

IDEA TALK៖ តើ​ទណ្ឌកម្ម​សហភាព​អឺរ៉ុប អាច​មាន​ឥទ្ធិពល​កម្រិត​ណា​ដល់​ប្រព័ន្ធ​អំណាច​នៅ​ប្រទេស​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ទណ្ឌកម្ម​សហភាព​អឺរ៉ុប អាច​មាន​ឥទ្ធិពល​កម្រិត​ណា​ដល់​ប្រព័ន្ធ​អំណាច​នៅ​ប្រទេស​កម្ពុជា?»។

តើ​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​មាន​ប៉ុន្មាន​យ៉ាង ហើយ​មាន​ប្រសិទ្ធភាព​ប៉ុនណា?

ក្នុង​ពិភពលោក​នេះ ប្រទេស​ទទួល​រង​ទណ្ឌកម្ម គឺ​ប្រទេស​ដែល​មាន​មេដឹកនាំ​រំលោភ​សិទ្ធិមនុស្ស ឬ​ទន្ទ្រាន​ឈ្លានពាន​ត្រួតត្រា​កាន់កាប់ រំលោភ​អធិបតេយ្យ ឯករាជភាព បូរណភាព​ដែនដី​ប្រទេស​ដទៃ។ ទណ្ឌកម្ម​មាន​ពី​អង្គការ​សហប្រជាជាតិ តាម​សេចក្តី​សម្រេច​ពី​ក្រុមប្រឹក្សា​សន្តិសុខ ឬ​ពី​ប្រទេស​មហាអំណាច​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​មាន​ទំហំ​ធំ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​ទណ្ឌកម្ម​នៃ​បស្ចិម​ប្រទេស​លើ​ប្រទេស​រុស្ស៊ី ក្រោយពី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ថា​តើ​មាន​ឥទ្ធិពល និង​ប្រសិទ្ធភាព​កម្រិត​ណា។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មហាអំណាច​មាន​ធនធាន​ដ៏​សម្បើម​អស្ចារ្យ មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​សកលលោក មាន​អាវុធ​យុទ្ធភណ្ឌ​ទំនើប​ជាងគេ​ក្នុង​សកលលោក។ ដោយសារតែ​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​លោក ហើយ​ប្រទេស​តូចៗ​មិន​សូវ​ជឿនលឿន ច្រើន​តែ​ពឹងពាក់​លើ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រើ​ទីផ្សារ​លក់​ទំនិញ ជាពិសេស​គ្រឿង​សម្លៀកបំពាក់។ ព្រោះតែ​ទំហំ​ផលិតកម្ម​ធំ...

បទវិភាគ៖ តើ​ទណ្ឌកម្ម​របស់​បណ្តា​ប្រទេស​លោកសេរី​មាន​ឥទ្ធិពល​កម្រិត​ណា?

ប្រទេស​រុស្ស៊ី​ទទួល​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ពី​ប្រទេស​លោកសេរី ហើយ​នេះ​មិនមែន​លើក​ទី​មួយ​នោះ​ទេ ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ ដែល​ពលរដ្ឋ​ក្នុង​អតីត​សហភាព​សូវៀត​ធ្លាប់​រង​ទណ្ឌកម្ម​ពី​លោក​ខាងលិច​រហូត​ដល់​ឈរ​បន្ត​កន្ទុយ​រាប់​គីឡូម៉ែត្រ​ចាំ​ទទួល​យក​ការចែក​របប​នំប៉័ង។ ជាង ១០​ថ្ងៃ​ហើយ កងទ័ព​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន មិនទាន់​អាច​ត្រួតត្រា​បាន​ទាំងស្រុង​នៅឡើយ​ទេ ហើយ​ទទួល​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់។ តើ​មេដឹកនាំ​រុស្ស៊ី គន់គូរ​ខុស​ថា​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​អាច​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ខ្លួន​ឬ​យ៉ាង​ណា? ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) សម្រេច​ចិត្ត​បញ្ជូន​ទ័ព​ជិត ២​សែន​នាក់​ទាំង​ជើងគោក ទាំង​ជើងទឹក ទាំង​ជើងអាកាស ឡោមព័ទ្ធ វាយ​លុកលុយ ទន្រ្ទាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​បាន​ឯករាជ្យ...

Latest news