28.5 C
Phnom Penh

TAG

បណ្ឌិត គិន ភា

ក្រុម​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​បុគ្គល​មួយ​ចំនួន​ដែល​ប្រើប្រាស់​គោរមងារ​ឧកញ៉ា​បង្អាប់​កិត្តិយស​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត សេក សុជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​សមាសភាព​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា អ្នកឧកញ៉ា​កន្លង​មក​ឡើងវិញ ព្រោះ​ថា​បុគ្គល​មួយ​ចំនួន​កំពុង​ប្រើប្រាស់​គោរមងារ​ដ៏​ថ្លៃថ្នូរ​នេះ ប្រព្រឹត្ត​ទង្វើ​ស្មោកគ្រោក ដែល​នាំ​ឱ្យ​អាប់ឱន​ដល់​កិត្តិយស​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ។ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០១ ខែ​មេសា នេះ​ថា ផ្អែក​តាមរយៈ​បទពិសោធន៍​ជា​បន្តបន្ទាប់​ដែល​ក្រុម​ឧកញ៉ា​មួយ​ចំនួន​បាន​ប្រព្រឹត្ត ដូចជា ការ​បោកប្រាស់​លុយ​ពលរដ្ឋ​តាមរយៈ​ក្រុមហ៊ុន​អចលនទ្រព្យ និង​ការ​បណ្ដាក់ទុន ឬ​ការ​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ផ្សេងៗ បាន​បង្ហាញ​ពី​កម្សោយ​របស់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយតម្លៃ​លក្ខណៈ​របស់​បុគ្គល​ដែល​ស័ក្តិសម​នឹង​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​ពី​ព្រះមហាក្សត្រ។ ប្រភព​ដដែល​ត្អូញត្អែរ​ថា...

មន្ត្រី​រដ្ឋាភិបាល​ថា​ការ​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​បទពិសោធន៍​សម្រាប់​ប្រទេស​នានា

មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា លើកឡើង​ថា បើ​មាន​ការ​ផ្ទេរ​អំណាច​ភ្លាមៗ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទៅ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ​មែន នោះ​ការ​ផ្ទេរ​អំណាច​នេះ​នឹង​ក្លាយ​ជា​រឿង​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​រយៈពេល​ជាង ៥០០​ឆ្នាំ​កន្លងមក​នេះ ហើយ​ក៏​នឹង​ក្លាយ​ជា​បទពិសោធន៍​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​នានា​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ផែនការ​យុវជន​បន្ត​វេន​ផង​ដែរ។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ការ​បែក​ធ្លាយ​សមាសភាព​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ អាច​ជា​ការ​សាកល្បង​សមរភូមិ​សតិ​អារម្មណ៍​សម្រាប់​មហាជន​មួយ​ដ៏​សំខាន់​ផង​ដែរ...

CCIM៖ រដ្ឋាភិបាល​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អនាធិបតេយ្យ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អណាធិបតេយ្យ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​ការ​ចោទប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​កម្ពុជា។ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ ធ្នូ នេះ​ថា សព្វថ្ងៃ​នេះ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អណាធិបតេយ្យ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​ការ​ចោទប្រកាន់​រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន ដែល​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​សារព័ត៌មាន​អាជីព​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។ លោក ប៉ា ងួនទៀង លើកឡើង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្លាំង​តាំងពី​ឆ្នាំ​២០១៧ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ...

រាជបណ្ឌិត្យសភា៖ បើ​ប្រទេស​ជាតិ​ខ្សោយ កុំ​ថា​ឡើយ​និយាយ​ពី​ឯករាជ្យ សូម្បីតែ​សំពះ​សុំ​សន្តិភាព​ក៏​មិន​ប្រាកដ​ថា​បាន​ដែរ

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លើកឡើង​ថា បើ​ប្រទេស​ជាតិ​ខ្សោយ កុំ​ថា​ឡើយ​និយាយ​ពី​ឯករាជ្យ និង​អព្យាក្រឹត្យ សូម្បីតែ​សំពះ​សុំ​សន្តិភាព​ពី​គេ ក៏​មិន​ប្រាកដ​ថា​គេ​ឱ្យ​កម្ពុជា​បាន​សុខ​ដែរ។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ថា មាន​តែ​អ្នកនយោបាយ និង​ពលរដ្ឋ​នាំគ្នា​ប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ខ្លាំង​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​កម្ពុជា​គេច​ផុត​ពី​ការប្រមាថ​របស់​ជាតិ​សាសន៍​ដទៃ។ ជាង​នេះ​ទៀត ក៏​អាច​ទទួល​បាន​នូវ​វឌ្ឍនភាព និង​វិបុលភាព​ជាតិ​ទាំង​បច្ចុប្បន្ន និង​អនាគត។ លោក​អះអាង​ថា ដើម្បី​ឱ្យ​ប្រទេស​ជាតិ​ខ្លាំង កម្ពុជា​ត្រូវតែ​ធ្វើ​ឱ្យ​ធនធាន​មនុស្ស​ខ្លាំង...

តើ​កម្ពុជា​អាច​ប្រកាស​ឯករាជ្យ​តាម​វិធី​ណា ស្រប​ពេល​បរទេស​ជិតខាង​មាន​បំណង​ឈ្លានពាន​ឥត​ឈប់​បែប​នេះ?

ទឹកដី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​មាន​ប្រវត្តិ​ជូរចត់​ដោយសារ​ការ​រំលោភបំពាន​ពី​បរទេស​ជិតខាង​ជាច្រើន​សម័យកាល ជាពិសេស​ប្រទេស​វៀតណាម តាំងពី​ដូនតា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ពួកគេ​បាន​ឈ្លានពាន​កម្ពុជា​គ្រប់​រូបភាព បើ​ទោះបីជា​សកម្មភាព​ទាំងនោះ​ត្រូវ​គេ​មើលឃើញ​ថា​ជា​ការ​ធ្វើ​ទំនាក់ទំនង​ការទូត ការ​ជួយ​ឧបត្ថម្ភ ឬ​ការ​ចង​សម្ព័ន្ធមិត្ត​យ៉ាងណាក៏ដោយ គឺ​គ្រាន់តែ​ជា​ការ​លាក់​មហិច្ឆតា​ដើម្បី​ទន្ទ្រាន និង​រំលោភ​ទឹកដី​របស់​ខ្មែរ​ប៉ុណ្ណោះ។ ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា ក្រោយ​ពេល​លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​នៅ​ឆ្នាំ​១៩៨៥ ក្រោយ​មក​កម្ពុជា​បាន​ផុង​ខ្លួន​បន្តិច​ម្តងៗ​ចូល​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម ទាំង​វិស័យ​នយោបាយ និង​យោធា ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យភាព​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​លើ​ឆាក​អន្តរជាតិ​តែម្តង។ បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ខុស​ច្បាប់​គ្រប់​បែបយ៉ាង​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដែល​សុទ្ធសឹងតែ​ជា​កិច្ចព្រមព្រៀង...

Latest news