28.4 C
Phnom Penh

TAG

បណ្ឌិត សុខ ទូច

ក្រុម​អ្នកវិភាគ​ថា​ក្នុង​ស្ថានភាព​ដែល​រដ្ឋាភិបាល​មិន​ឯករាជ្យ មាន​តែ​ប្រើ​ថវិកា​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ក្នុង​ការ​កសាង​ព្រែកជីក​ហ្វូណន

ក្រុម​អ្នកវិភាគ​លើកឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​វិធី​ណា​ក៏​បាន​ក្នុង​ការ​សាងសង់​ព្រែកជីក​ហ្វូណន ប៉ុន្តែ​ក្នុង​ស្ថានភាព​ដែល​រដ្ឋាភិបាល​មិន​មាន​ជំហរ​ឯករាជ្យ​ពេញលេញ​ដូច​ពេលនេះ វិធី​ល្អ​បំផុត​មាន​តែ​ប្រើ​ថវិកា​ផ្ទាល់ខ្លួន ឬ​កម្ចី​បរទេស​ដែល​មាន​តម្លាភាព​ប៉ុណ្ណោះ ទើប​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ព្រែកជីក​នេះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ការ​ប្រើ​ថវិកា​ដែល​ជា​កម្ចី​ចិន យក​មក​ប្រើប្រាស់​ក្នុង​ការ​សាងសង់​ព្រែកជីក​ហ្វូណន តាមរយៈ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន Build, Operate and...

យុទ្ធនាការ​របស់​បណ្ឌិត សុខ ទូច នៅ​បឹង​ទន្លេសាប​រង​ការ​ខឹងសម្បា​ពី​មន្ត្រី​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ឲ្យ​ដឹង​ថា យុទ្ធនាការ​ទប់ស្កាត់​បទល្មើស​បឹង​ទន្លេសាប​របស់​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច កន្លងមក និង​ការ​រិះគន់​របស់​គាត់​ជុំវិញ​ការ​លុប​បឹង​តាមោក បាន​រង​នូវ​ការ​ខឹងសម្បា និង​ការ​ស្ដីបន្ទោស​យ៉ាង​ខ្លាំង​ពី​មន្ត្រី​បក្ស​កាន់​អំណាច​ថ្នាក់លើ​មួយ​ចំនួន​ដែល​បាន​បាត់បង់​ផលប្រយោជន៍។ ប្រភព​គួរ​ឱ្យ​ទុកចិត្ត​បាន​ពី​ផ្ទៃក្នុង​បក្ស​កាន់​អំណាច ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១០ មេសា នេះ​ថា អ្នក​ដែល​មាន​ផលប្រយោជន៍​មួយ​ចំនួន ដូចជា​មន្ត្រី​បក្ស​កាន់​អំណាច រួម​ទាំង​ឧកញ៉ា​ខ្លះ​ទៀត សុទ្ធតែ​មិន​ពេញចិត្ត​នឹង​ផែនការ​ការពារ​បឹង​ទន្លេសាប និង​ការ​រិះគន់​របស់​បណ្ឌិត សុខ ទូច...

ក្រសួង​កសិកម្ម៖ ផល​នេសាទ​ឆ្នាំ​២០២៣​កើន​ឡើង​ក្រោយ​ការ​ទប់ស្កាត់​បទល្មើស​ក្នុង​បឹង​ទន្លេសាប

ក្រសួង​កសិកម្ម អះអាង​ថា ផល​នេសាទ​ក្នុង​ឆ្នាំ​២០២៣ មាន​ការ​កើនឡើង​ជាង​ឆ្នាំ​មុន ៤០​ភាគរយ ដែល​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប ក្នុង​រដូវ​ត្រី​ពង អំឡុង​ឆ្នាំ​២០២២ កន្លងទៅ។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៣ ថា ផល​នេសាទ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ក្នុង​រយៈពេល ៥​ថ្ងៃ​ចាប់ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ ដល់​ដើម​ខែ​មករា ឆ្នាំ​២០២៣ ទទួល​បាន​ត្រី​ចំនួន​ប្រមាណ​ជាង ១៤៨០​តោន...

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​លោក ហ៊ុន សែន បរាជ័យ​ទាំងស្រុង​ក្នុង​ការ​ដឹកនាំ​អាស៊ាន

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក រិះគន់​ថា អាស៊ាន​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ពេញ​មួយ​ឆ្នាំ​២០២២ នេះ ស្ទើរតែ​ធ្វើ​ឱ្យ​អាស៊ាន​ទាំងមូល​មាន​ការ​បែកបាក់​សាមគ្គី​អស់​ទៅ​ហើយ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ អះអាង​ថា ការ​ទៅ​ចូលរួម​កិច្ចប្រជុំ​របស់​ក្រុម​មេដឹកនាំ​អាស៊ាន​នៅ​កម្ពុជា កាលពី​ពេល​កន្លងទៅ​នេះ មិន​មែន​ដើម្បី​អបអរ​សាទរ​ដោយសារ​លោក ហ៊ុន សែន ដឹកនាំ​អាស៊ាន​នោះ​ទេ។ ប្រតិកម្ម​របស់​អ្នកវិភាគ​រូប​នេះ ធ្វើឡើង​ក្រោយ​ពេល​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​សរសើរ និង​បាន​អះអាង​អំពី​ភាព​ជោគជ័យ​របស់​លោក ហ៊ុន សែន...

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ថា​អ្នក​ខាតបង់​ធ្ងន់ធ្ងរ​គឺជា​ចិន​បើ​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​តៃវ៉ាន់

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា អះអាង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន មិន​អាច​គ្រប់គ្រង​កោះ​តៃវ៉ាន់​ដោយ​ការ​បំផ្ទុះ​សង្គ្រាម​បាន​ឡើយ ព្រោះ​ថា​បើ​សង្គ្រាម​ផ្ទុះ​ឡើង អ្នក​ខាតបង់​ធ្ងន់ធ្ងរ​គឺជា​ចិន ហើយ​ចិន​ក៏​មិន​អាច​ធ្វើ​ជា​មហាអំណាច​សេដ្ឋកិច្ច​របស់​ពិភពលោក​នៅ​ថ្ងៃ​អនាគត​តាម​បំណង​របស់​ខ្លួន​បាន​នោះ​ទេ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ចិន​មិន​ដែល​ប្រកាស​ធ្វើ​សង្គ្រាម​ដោយ​ចំ​មុខ​នោះ​ទេ តែ​ចិន​ចូលចិត្ត​នៅ​ពីក្រោយ​គ្រប់​សង្គ្រាម​ទាំងអស់ ព្រោះ​ថា​ចិន​មាន​ផែនការ​រក្សា​ទុក​លុយ ជាជាង​ប្រើ​លើ​សង្គ្រាម។ ដូច្នេះ​ហើយ បាន​ជា​ចិន​ប្រើ​យុទ្ធសាស្ត្រ​កៀងគរ​សេដ្ឋកិច្ច​គ្រប់​បែប​យ៉ាង ដើម្បី​ប្រមូល​លុយ ដូចជា​ការ​ជីក​រ៉ែ និង​ការ​បង្កើត​សេដ្ឋកិច្ច​តាម​បណ្តា​ប្រទេស​នានា គ្រប់​រូបភាព...

លោក ហ៊ុន សែន ថា​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ស្ដារ​បឹង​ទន្លេសាប​គោក​រាក់

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​លទ្ធភាព​ស្ដារ​បឹង​ទន្លេសាប​ដែល​កំពុង​ជួប​ភាព​គោក​រាក់ ធ្វើ​ឱ្យ​បាត់បង់​ផល​ត្រី​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ ក្រៅ​តែ​បំផុស​ឱ្យ​មាន​ការ​លែង​កូន​ត្រី​ចូល​បឹង​ទន្លេសាប ដើម្បី​ឱ្យ​ត្រី​មាន​កំណើន​កាន់តែ​ច្រើន​ឡើង​ទៅ​ថ្ងៃ​អនាគត​តែប៉ុណ្ណោះ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​លែង​កូន​ត្រី​ក្នុង​អាង​ត្រពាំងថ្ម ស្ថិត​ក្នុង​ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​០១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា បច្ចុប្បន្ន​នេះ លទ្ធភាព​របស់​កម្ពុជា​ខ្ពស់​បំផុត​នោះ គឺ​បាន​ត្រឹម​តែ​អាច​បូម​ស្ដារ​តម្រង់​ចរន្ត​ទឹក និង​ដោះស្រាយ​ចរាចរណ៍​ផ្លូវទឹក​តែប៉ុណ្ណោះ ប៉ុន្តែ​ការ​បូម​ដី​បាត​បឹង​ទន្លេសាប...

លោក ហ៊ុន សែន បញ្ជា​ឲ្យ​ជ្រើសរើស​ទ័ព​ជាង​៣០០​នាក់​សម្រាប់​ការពារ​ដែន​អាកាស​កម្ពុជា

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ជ្រើសរើស​កងទ័ព​ជាង ៣០០​នាក់​សម្រាប់​ការពារ​ដែន​អាកាស​កម្ពុជា ដោយ​មិន​ចាំបាច់​ប្រើ​យន្តហោះ​ចម្បាំង​នោះ​ទេ ហើយ​កម្ពុជា​មិន​មាន​ការ​ចាំបាច់​ត្រូវ​បាញ់​នរណា​ម្នាក់​នោះ​ដែរ។ លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​អេ (A) ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ឆ្នាំ​សិក្សា​២០២០-២០២១ សរុប ១៧៥៣​នាក់ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ ថា កន្លងទៅ​មាន​ការ​អត្ថាធិប្បាយ​ខ្លះ​លើកឡើង​ថា កម្ពុជា​ខ្វះ​យន្តហោះ​ចម្បាំង ខ្វះ​នាវាមុជទឹក។...

អ្នក​ឃ្លាំមើល​ថា​បញ្ហា​បឹង​ទន្លេសាប​រលាយ​ហិនហោច​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា បញ្ហា​បឹង​ទន្លេសាប​ដែល​ជា​សម្បត្តិ​ជាតិ​របស់​កម្ពុជា កំពុង​រលាយ​ហិនហោច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ទៅលើ​ការ​សច្ចា​ប្រណិធាន និង​អនុវត្ត​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​ការពារ និង​ការ​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៤ មេសា ថា សម្បត្តិ​ជាតិ​កម្ពុជា​ដែល​រលាយ​ហិនហោច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​លើ​ការ​សច្ចា​ប្រណិធាន និង​អនុវត្ត​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​ការពារ និង​ការ​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​គេច​ផុត​ពី​ប្រទេស​ក្រីក្រ។ បណ្ឌិត ឡៅ ម៉ុងហៃ ត្អូញត្អែរ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​សម្រាប់​ដឹកនាំ​ប្រទេស​ទាំងមូល និង​អភិវឌ្ឍ​លើ​វិស័យ​មួយៗ...

អាជ្ញាធរ​កម្ពុជា​ជិត​១០​ស្ថាប័ន​បង្ក្រាប​បទល្មើស​នេសាទ​បាន​១​ករណី​ក្នុង​បឹង​ទន្លេសាប

កងកម្លាំង​ចម្រុះ​មកពី​ជិត ១០​ស្ថាប័ន​ដែល​មាន​ចំនួន​សរុប ៧០​នាក់ មាន​ភារកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប បាន​ចុះ​អនុវត្ត​ការងារ​តាម​បទបញ្ជា​របស់​លោក ហ៊ុន សែន ចាប់​បាន​បទល្មើស​នេសាទ​តែ ១​ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ថា លោក​បាន​ចូលរួម​ជាមួយ​កម្លាំង​ចម្រុះ​ជាច្រើន​ស្ថាប័ន​ដើម្បី​បង្ក្រាប​បទល្មើស​លើ​បឹង​ទន្លេសាប ក្នុង​នោះ​រួម​មាន​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន...

លោក ហ៊ុន សែន ទាត់ចោល​ការ​អត្ថាធិប្បាយ​របស់​បណ្ឌិត សុខ ទូច រឿង​នយោបាយ​ការបរទេស

លោក ហ៊ុន សែន ប្រកាស​ទាត់ចោល​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ដោយ​លោក​អះអាង​ថា​ជា​ការ​អត្ថាធិប្បាយ​មិន​តំណាង​ឱ្យ​នយោបាយ​ការបរទេស​កម្ពុជា​នោះ​ទេ។ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​អនុវត្ត​នយោបាយ​ការបរទេស​ផ្អែក​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដោយ​មិន​អនុវត្ត​នយោបាយ​ការបរទេស​ផ្អែក​លើ​កម្លាំង​នោះ​ឡើយ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក​នៃ​មន្ទីរពេទ្យ​ព្រះអង្គ ឌួង នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ មីនា បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន...

Latest news