28 C
Phnom Penh

TAG

បណ្ឌិត សេក សុជាតិ

ប្រទេស​កម្ពុជា​ថា​មាន​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ​ទំហំ​សេដ្ឋកិច្ច​មាន​កម្រិត​ទាប និង​មាន​ហានិភ័យ

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​ផ្នត់គំនិត លើកឡើង​ថា ត្រឹមតែ​តួលេខ​ដែល​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៤ ស្រប​ពេល​ដែល​ទំហំ​សេដ្ឋកិច្ច​នៅតែ​មាន​កម្រិត​ទាប​នោះ គឺ​បង្ហាញ​ពី​សញ្ញា​ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​នៅ​ថ្ងៃ​អនាគត។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មេសា នេះ​ថា ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង​លើ​វិស័យ​មួយ​ចំនួន​ដែល​ជា​វិស័យ​លើកស្ទួយ​សេដ្ឋកិច្ច​កម្ពុជា ដូចជា វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ វិស័យ​កសិកម្ម និង​វិស័យ​សំណង់ ជាដើម កំពុង​រង​នូវ​ហានិភ័យ​ជា​បន្តបន្ទាប់​នោះ ដូច្នេះ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​កម្រិត...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​យក​កូន​ឱ្យ​បាន​ច្រើន​ស្រប​ពេល​មនុស្ស​មាន​វ័យ​ចាស់​កំពុង​កើន​ឡើង

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​លទ្ធភាព​ខាង​សេដ្ឋកិច្ច បន្ត​យក​កូន​ឱ្យ​បាន​ច្រើន ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​កង្វះ​កម្លាំង​ពលកម្ម និង​ធនធាន​មនុស្ស​សម្រាប់​ប្រទេស​កម្ពុជា​នា​ពេល​អនាគត ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​វ័យ​ចាស់​ត្រូវ​គេ​ព្យាករ​ថា មាន​ចំនួន​កើន​ឡើង​ជាង​មនុស្ស​វ័យ​កណ្តាល​នៅ​ឆ្នាំ​២០៥០ ខាងមុខ​នេះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤ នៃ​ក្រសួង​ផែនការ នៅ​ថ្ងៃទី​៩ ខែ​មេសា នេះ​ថា គូ​ស្វាមី​ភរិយា​ដែល​មាន​លទ្ធភាព​សេដ្ឋកិច្ច គួរ​មាន​កូន​ច្រើន​លើស​ពី​ចំនួន​កំណត់ ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​កង្វះ​កម្លាំង​ពលកម្ម ព្រោះ​នៅ​ឆ្នាំ​២០៥០ ចំនួន​ប្រជាជន​ដែល​មាន​វ័យ​ចាស់​មាន​កំណើន​កាន់តែ​ច្រើន ដូច្នេះ​ប្រសិនបើ​អត្រា​កំណើត​កាន់តែ​តិច​ជាង​ចំនួន​មនុស្ស​ចាស់...

ក្រុម​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​បុគ្គល​មួយ​ចំនួន​ដែល​ប្រើប្រាស់​គោរមងារ​ឧកញ៉ា​បង្អាប់​កិត្តិយស​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត សេក សុជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​សមាសភាព​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា អ្នកឧកញ៉ា​កន្លង​មក​ឡើងវិញ ព្រោះ​ថា​បុគ្គល​មួយ​ចំនួន​កំពុង​ប្រើប្រាស់​គោរមងារ​ដ៏​ថ្លៃថ្នូរ​នេះ ប្រព្រឹត្ត​ទង្វើ​ស្មោកគ្រោក ដែល​នាំ​ឱ្យ​អាប់ឱន​ដល់​កិត្តិយស​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ។ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០១ ខែ​មេសា នេះ​ថា ផ្អែក​តាមរយៈ​បទពិសោធន៍​ជា​បន្តបន្ទាប់​ដែល​ក្រុម​ឧកញ៉ា​មួយ​ចំនួន​បាន​ប្រព្រឹត្ត ដូចជា ការ​បោកប្រាស់​លុយ​ពលរដ្ឋ​តាមរយៈ​ក្រុមហ៊ុន​អចលនទ្រព្យ និង​ការ​បណ្ដាក់ទុន ឬ​ការ​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ផ្សេងៗ បាន​បង្ហាញ​ពី​កម្សោយ​របស់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយតម្លៃ​លក្ខណៈ​របស់​បុគ្គល​ដែល​ស័ក្តិសម​នឹង​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​ពី​ព្រះមហាក្សត្រ។ ប្រភព​ដដែល​ត្អូញត្អែរ​ថា...

ក្រុម​អ្នក​ឃ្លាំមើល​ស្នើ​ដក​គោរមងារ​ឧកញ៉ា​ពី​អ្នកស្រី ឡេង ចាន់ណា និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ជុំវិញ​ការ​ឆបោក

អ្នក​ប្រឹក្សា​យោបល់​ដើម្បី​កែប្រែ​ផ្នត់គំនិត ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ដោយ​គ្មាន​ការ​គប់គិត​ជា​បក្ខពួក ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ឆបោក​របស់​ឧកញ៉ា ឡេង ចាន់ណា តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​គួរតែ​ពិចារណា​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដក​គោរមងារ​ជា​ឧកញ៉ា​ចេញ​ដែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ពិត​ជា​គួរ​ឱ្យ​អបអរ​សាទរ​ដែល​តុលាការ​អនុវត្ត​វិធានការ​ច្បាប់​ចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ឆបោក​លុយកាក់​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ពេលនេះ ព្រោះ​ថា​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បណ្តែត​ឱ្យ​ទង្វើ​បែប​នេះ​ចេះ​តែ​រីក​ធំធាត់​ដោយ​គ្មាន​វិធានការ​ច្បាប់ នោះ​នឹង​បង្ក​ទៅ​ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​សង្គម​ជាតិ​កាន់តែ​ខ្លាំង ដែល​អាច​ធ្វើ​ឱ្យ​ឧកញ៉ា​ប្រភេទ​នេះ​ចេញ​មក​បោក​លុយ​ប្រជាពលរដ្ឋ​បន្ត​ទៀត​ជាមិនខាន។ លោក...

អ្នក​ឃ្លាំមើល៖ លទ្ធផល​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​ជា​លទ្ធផល​នៃ​ជម្លោះ​នយោបាយ​អ្នក​ប្រជាធិបតេយ្យ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ នេះ មិន​ត្រឹមតែ​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ តែ​ក៏​ជា​ការ​បង្ហាញ​ពី​លទ្ធផល​នៃ​ជម្លោះ​នយោបាយ​របស់​អ្នក​ប្រជាធិបតេយ្យ​ដែរ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៥៥​អាសនៈ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ទទួល​បាន ៣​អាសនៈ។ អ្នក​ប្រឹក្សា​យោបល់​ខាង​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កុម្ភៈ នេះ​ថា ការ​ឈ្លោះ​បែកបាក់​សាមគ្គី​គ្នា​ឯង​ក្នុង​ចំណោម​អ្នក​ប្រជាធិបតេយ្យ មិនមែន​ជា​មធ្យោបាយ​ក្នុង​ការ​កសាង​កម្លាំង​សម្រាប់​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ទេ ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​អំពី​កម្សោយ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ការ​ដឹកនាំ​នយោបាយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឃើញ...

លោក ហ៊ុន ម៉ាណែត ថា​មន្ត្រី​រាជការ​នឹង​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ បើ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​រៀបចំ​ការ​ធ្វើ​តេស្ដ​គ្រឿងញៀន​លើ​មន្ត្រី​រាជការ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​បើ​រក​ឃើញ​ថា​មន្ត្រី​ណា​មួយ​បាន​ប្រើប្រាស់ និង​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន គឺ​ត្រូវតែ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ករណី​លើកលែង​ជាដាច់ខាត។ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​៩ នា​រសៀល​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត ព្រមាន​ថា រដ្ឋាភិបាល​នឹង​មាន​ការ​រៀបចំ​ការ​ធ្វើ​តេស្ដ​គ្រឿងញៀន​ទៅ​លើ​មន្ត្រី​រាជការ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​បើ​រក​ឃើញ​ថា​មន្ត្រី​រូប​ណា​បាន​ប្រើប្រាស់ និង​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន...

អ្នក​ឃ្លាំមើល៖ ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​ការពារ​ពី​សំណាក់​លោក ហ៊ុន សែន កន្លង​មក​ជា​វប្បធម៌​អាក្រក់​ដែល​ត្រូវ​បំបាត់​ចោល

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​រមណីយដ្ឋាន គម្រប​ព្រៃឈើ និង​តំបន់​អភិរក្ស​នានា​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គឺជា​វប្បធម៌​អាក្រក់​ដែល​ត្រូវតែ​លុប​បំបាត់​ចោល។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មករា ថា ការ​សម្រេច​កាត់​ឆ្វៀល​ដី​តាម​តំបន់​នានា នាយករដ្ឋមន្ត្រី​ពឹង​តែ​ទៅ​លើ​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ ខណៈ​របាយការណ៍​ទាំងនោះ​ទំនង​ជា​មិន​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ទៅ​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​នោះ​ទេ ទើប​បាន​ជា​រាល់​ពេល​ដែល​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ម្តងៗ បើ​មិន​មាន​ការ​រំលោភ​ដីធ្លី ក៏​មាន​ការ​កាប់​បំផ្លាញ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នោះ​ដែរ។ លោក សេក...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​បន្ថែម​បន្ទាប់ពី​រដ្ឋាភិបាល​រក​ឃើញ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​កាន់តែ​ច្រើន

អ្នក​ស្រាវជ្រាវ​អំពី​បញ្ហា​សង្គម ព្រមាន​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​គ្រឿងញៀន ចែកចាយ ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​រក​ឃើញ​នូវ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​មាន​សមត្ថកិច្ច​របស់​ខ្លួន​កាន់តែ​ច្រើន។ អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ មករា នេះ​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​មិន​មែន​ជា​រឿង​តូចតាច​នោះ​ទេ ព្រោះ​ថា​បញ្ហា​នេះ​ក៏​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នក​រកស៊ី​ធំៗ​នៅ​កម្ពុជា​ដែរ ដូច្នេះ​វិធានការ​ក្នុង​ការ​បង្ក្រាប​ប្រាកដ​ជា​ប្រឈម​នឹង​ឧបសគ្គ ហើយ​ដោយសារតែ​វិធានការ​គ្មាន​ប្រសិទ្ធភាព បាន​ទាញ​យុវជន​ខ្មែរ​ឱ្យ​រងគ្រោះ​ដោយសារតែ​បញ្ហា​គ្រឿងញៀន​នេះ។ លោក សេក...

អ្នក​ឃ្លាំមើល​បន្ទោស​ថា ស្រុក​ខ្មែរ​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ​ខ្វះ​ទឹក​ធ្វើ​ស្រែ​ប្រាំង

អ្នក​ឃ្លាំមើល​សង្គម​បន្ទោស​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​កសិកម្ម ប៉ុន្តែ​វិបត្តិ​កសិកម្ម​សម្រាប់​កសិករ​សព្វថ្ងៃ​នេះ មិន​មែន​ដោយសារតែ​កម្ពុជា​ខ្វះ​ធនធាន​ធម្មជាតិ​ទេ ប៉ុន្តែ​មកពី​មន្ត្រី​រាជរដ្ឋាភិបាល​គ្មាន​សមត្ថភាព​រៀបចំ​ឱ្យ​កសិករ​អាច​ធ្វើ​កសិកម្ម​បាន​ប៉ុណ្ណោះ បន្ទាប់ពី​មន្ត្រី​រដ្ឋាភិបាល​មិន​អាច​រក​ប្រភព​ទឹក​ឱ្យ​កសិករ​អាច​ធ្វើ​ស្រែ​ប្រាំង​បាន ក្រោយពី​ធ្វើ​ស្រែ​វស្សា​រង់ចាំ​តែ​ទឹកភ្លៀង​នោះ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១១ មករា នេះ​ថា បើ​មាន​ជនបរទេស ឬ​បុគ្គល​ណា​ម្នាក់​ដែល​តែង​មាន​ផ្នត់គំនិត​ចោទ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ខ្ជិលច្រអូស ពួកគេ​គួរតែ​ពិចារណា​ឡើងវិញ ព្រោះ​ថា​ភស្តុតាង​ជាក់ស្តែង​នៅ​ពេលនេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិនមែន​ខ្ជិលច្រអូស​ដូច​គេ​បាន​ចោទប្រកាន់​ទេ គឺ​ពួកគាត់​ឧស្សាហ៍​ព្យាយាម​ខ្លាំង​ណាស់ ហើយ​ក៏​មិន​ដែល​ខ្លាច​ការ​នឿយហត់​ដែរ។ លោក សេក សុជាតិ លើកឡើង​ថា...

លោក ស សុខា បណ្តេញ​មន្ត្រី​នគរបាល ១២​រូប​ទៀត​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បណ្តេញ​មន្ត្រី​នគរបាល​ចំនួន ១២​រូប​ទៀត​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ បន្ទាប់ពី​រក​ឃើញ​ថា មន្ត្រី​នគរបាល​ទាំងនោះ​មិន​គោរព​បទបញ្ជា និង​តួនាទី​ភារកិច្ច​ការងារ​ក្នុង​នាម​ជា​កងកម្លាំង​នគរបាល​ជាតិ។ យោង​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ចុះ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ ដែល​ទើប​តែ​ទទួល​បាន​នៅ​ថ្ងៃទី​៥ មករា នេះ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ចំនួន ១២​នាក់​នោះ​មាន​ដូចជា៖ វរសេនីយ៍ទោ ស ពិសិដ្ឋ នាយរង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន វរសេនីយ៍ត្រី...

Latest news