31 C
Phnom Penh

TAG

បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

តុលាការ​នឹង​ប្រកាស​សាលក្រម​លើ​បណ្តឹង គ.ជ.ប ប្តឹង​លោក សុន ឆ័យ នៅ​ដើម​ខែ​តុលា

សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​លើ​បណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ប្តឹង​លោក សុន ឆ័យ ជាប់​ពាក់ព័ន្ធ​ការ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ» នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ ខាងមុខ​នេះ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ក៏​ជា​ថ្ងៃ​ដែល​តុលាការ​បន្ត​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ជាមួយ​មេធាវី​របស់​លោក បាន​ចូល​ទៅ​តុលាការ​ភ្នំពេញ​ដើម្បី​តទល់​ជាមួយ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា...

លោក ស ខេង ថា​ការ​បោះឆ្នោត​នៅ​កម្ពុជា​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ជានិច្ច

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង អះអាង​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ជានិច្ច និង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើ​ហិង្សា ហើយ​ពលរដ្ឋ​បាន​ចូលរួម​ដោយ​សេរី។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន កាលពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២២ ថា កម្ពុជា​តែង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ក្នុង​នោះ កម្ពុជា​បាន​អនុវត្ត​នូវ​ការ​បោះឆ្នោត​យ៉ាង​ទៀងទាត់ ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់...

លោក ស ខេង ណែនាំ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​ជាប់​ឆ្នោត​ត្រូវ​រួម​គ្នា​បម្រើ​ពលរដ្ឋ

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ណែនាំ​ឱ្យ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​បាន​ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​រួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ដោយ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​របស់​ខ្លួន​ក្នុង​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ ថា សមាជិក​គណបក្ស​កាន់​អំណាច​ទាំងអស់​ដែល​បាន​ជាប់​ជា​មេឃុំ ជំទប់​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​តែ​ខិតខំ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ក្ដី​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស...

លោក សុន ឆ័យ ស្នើ​តុលាការ​ឲ្យ​តម្កល់​ទុក​មិន​ចាត់ការ​បណ្ដឹង​បក្ស​ប្រជាជន​និង​គ.ជ.ប

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ស្នើ​តុលាការ​ឲ្យ​តម្កល់​ទុក​មិន​ចាត់ការ​ចំពោះ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្តឹង​ទារ​ប្រាក់​ជិត ១​លាន​ដុល្លារ​ពី​លោក​ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ» និង​បណ្ដឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​ថា​អ្វី​ដែល​រូបលោក​បាន​និយាយ​ជា​រឿង​ពិត និង​មាន​ភស្តុតាង​ច្បាស់លាស់។ ការ​ស្នើ​របស់​លោក សុន ឆ័យ អំឡុង​ពេល​ដែល​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្ដឹង​រូបលោក​ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ» ក្រោយពី​លោក សុន ឆ័យ រិះគន់​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សុន ឆ័យ លើកឡើង​ថា បណ្ដឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​បណ្ដឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្ដឹង​រូបលោក​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។...

លោក សុន ឆ័យ ថា​មិន​សុំទោស គ.ជ.ប ដោយសារ​ជា​បណ្តឹង​នយោបាយ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ អះអាង​ថា បណ្ដឹង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្ដឹង​រូបលោក គឺជា​រឿង​នយោបាយ ហើយ​លោក​នឹង​មិន​សុំទោស គ.ជ.ប ជា​សាធារណៈ​តាម​ការ​ទាមទារ​នោះ​ទេ។ ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ថ្លែង​ថា លោក​ចាត់ទុក​បណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ប្ដឹង​រូបលោក ថា​ជា​រឿង​នយោបាយ ហើយ​ករណី​នេះ​វា​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​នៅ​កម្ពុជា។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា លោក​មិន​សុំទោស...

លោក សុន ឆ័យ ថា​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃទី​១២ និង​១៥ ខែ​កក្កដា​ខាងមុខ​នេះ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ អះអាង​ថា លោក​នឹង​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ និង​១៥ ខែ​កក្កដា ឆ្នាំ​២០២២ តាម​បណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ជូង ជូងី មេធាវី​ការពារ​ក្តី បាន​មាន​ប្រសាសន៍​ថា លោក សុន ឆ័យ បាន​មក​ជួប​លោក​នៅ​ការិយាល័យ​ដើម្បី​ពិភាក្សា​អំពី​ផ្លូវច្បាប់។ លោក​ថា លោក សុន...

បក្ស​កាន់​អំណាច​ទទួល​យក​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស បាន​ប្រកាស​ទទួល​យក​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​ផ្លូវការ​កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។ គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២...

GDP គ្រោង​បង្កើត​គណៈកម្មាធិការ​ឃ្លាំមើល​ការ​ដឹកនាំ​របស់​មេឃុំ-ចៅសង្កាត់​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) នឹង​បង្កើត​គណៈកម្មាធិការ​ឃ្លាំមើល​ការ​អនុវត្ត​ការ​ដឹកនាំ​មេឃុំ-ចៅសង្កាត់​អាណត្តិ​ថ្មី​របស់​គណបក្ស​កាន់​អំណាច ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​ពួកគេ​នឹង​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន​តាម​ការ​សន្យា​ជូន​ពលរដ្ឋ​ដែរ​ឬ​ទេ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មិថុនា នេះ​ថា លោក​អបអរ​សាទរ​ដល់​គណបក្ស​កាន់​អំណាច​ដែល​ឈ្នះ​ឆ្នោត​ដឹកនាំ​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ប៉ុន្តែ​លោក​ក៏​នឹង​តាមដាន​ថា តើ​មេឃុំ និង​ចៅសង្កាត់​អាណត្តិ​ថ្មី​នឹង​អនុវត្ត​គោលនយោបាយ ឬ​ទិសដៅ​សំខាន់ៗ​ទាំង ៧​ចំណុច​របស់​ខ្លួន​ដូច​ការ​សន្យា​កាល​ពី​ពេល​ឃោសនា​បោះឆ្នោត​ដែរ​ឬ​ក៏​អត់។ បណ្ឌិត យ៉ង សាំងកុមារ...

វេទិកា​ពលរដ្ឋ​ថា គ.ជ.ប បាត់បង់​តម្លៃ​ដោយសារ​ឃុបឃិត​ជាមួយ​បក្ស​កាន់​អំណាច​ប្លន់​ប្រព័ន្ធ​បោះឆ្នោត

ប្រធាន​វេទិកា​ពលរដ្ឋ លើកឡើង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្វើ​ឱ្យ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ និង​តម្លៃ​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​បោះឆ្នោត​ដោយ​ខ្លួនឯង ដោយសារតែ​ឃុបឃិត​ជាមួយ​បក្ស​កាន់​អំណាច​ប្លន់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ដើម្បី​បំពេញ​គោលដៅ​នយោបាយ​របស់​លោក ហ៊ុន សែន។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា នេះ​ថា ការ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នោះ គឺ​មកពី​មូលហេតុ​ថា ស្ថាប័ន​ថ្នាក់​ក្រោម​របស់ គ.ជ.ប បាន​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ការ​បិទ​ទ្វារ​ការិយាល័យ​រាប់​សន្លឹកឆ្នោត និង​ការ​មិន​បង្ហាញ​តម្លាភាព​ដល់​ពលរដ្ឋ ជាដើម...

បក្ស​កាន់​អំណាច​ប្តឹង​លោក សុន ឆ័យ ទារ​ជំងឺ​ចិត្ត​១​លាន​ដុល្លារ​ជុំវិញ​ការ​រិះគន់​លទ្ធផល​បោះឆ្នោត

មេធាវី​គណបក្ស​កាន់​អំណាច​ប្តឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត ៤​ពាន់​លាន​រៀល ដែល​ស្មើ​នឹង ១​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​លោក​រិះគន់​ជុំវិញ​លទ្ធផល​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ។ មេធាវី​ប្រចាំការ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក គី តិច បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ ប្តឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បន្ទាប់ពី​លោក សុន ឆ័យ បាន​រិះគន់​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៥...

Latest news