31 C
Phnom Penh

TAG

ប៉ាន សូរស័ក្តិ

ក្រសួង​ពាណិជ្ជកម្ម​ផ្ទុះ​រឿង​អំពើពុករលួយ​ជុំវិញ​ការ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន​៦៦​នាក់

ក្រសួង​ពាណិជ្ជកម្ម កំពុង​ផ្ទុះ​រឿង​អំពើពុករលួយ​ពេញ​ស្ថាប័ន​ជុំវិញ​ការ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន ៦៦​នាក់​ជា​សម្ងាត់ ដោយ​ការ​សូក​លុយ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ៣​ម៉ឺន ៥​ពាន់​ដុល្លារ​ទៅ ៤​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​រូបភាព​កម្មសិក្សា។ ប្រភព​ច្បាស់​ការណ៍​ពី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​នាក់ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១ មិថុនា នេះ​ថា ការ​ប្រកាស​ជ្រើស​មន្ត្រី​ចូល​ក្របខ័ណ្ឌ​ដើម្បី​បម្រើ​ការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ចំនួន ៦៦​នាក់​នា​ពេល​កន្លងមក គ្រាន់តែ​ជា​ការ​ប្រកាស​ឱ្យ​ល្អ​មើល​តែប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត ក្រសួង​ពាណិជ្ជកម្ម​បាន​កំណត់​អ្នក​ជាប់​ចូល​បម្រើ​ការ​នៅ​ក្នុង​ក្រសួង​ចំនួន ៦៦​នាក់​រួច​ជាស្រេច​ហើយ ដែល​ក្រសួង​តម្រូវ​ឱ្យ​អ្នក​ទាំងនោះ​សូក​លុយ​ក្នុង​ម្នាក់​ចាប់ពី ៣​ម៉ឺន ៥​ពាន់​ដុល្លារ​ទៅ...

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថា​ការ​នាំចេញ​រយៈពេល​១១​ខែ​ឆ្នាំ​២០២១ ធ្លាក់​ចុះ​បើ​ធៀប​ឆ្នាំ​២០២០

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១១​ខែ​ក្នុង​ឆ្នាំ​២០២១ ពេល​ដែល​ប្រទេស​កម្ពុជា​ញាំញី​ដោយ​ហានិភ័យ​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ Covid-19 នេះ អត្រា​នាំចេញ​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា បាន​ធ្លាក់​ចុះ ០,១២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២២ នេះ​ថា ការ​នាំចេញ​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០២១ មាន​ចំនួន​ជិត...

ក្រសួង​ពីរ​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លើក​ទឹកចិត្ត​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ជំនួស​ឲ្យ​ការ​នាំចូល​ពី​ប្រទេស​ជិតខាង

រដ្ឋមន្ត្រី​ពីរ​រូប​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​មាន​បំណង​នាំចូល​សត្វ​ជ្រូក​ពី​បរទេស​ចូល​ទៅ​ក្នុង​ស្រុក​ថា គួរតែ​បង្វែរ​ទុន​ទាំងនោះ​ទៅ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ជំនួស​វិញ ដើម្បី​កាត់បន្ថយ​ការ​នាំចូល និង​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​បាន​កាន់តែ​ច្រើន។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ផ្សព្វផ្សាយ​លិខិត​រួមគ្នា​ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ ថា ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន BYG Worldwide Group នាំចូល​សាច់​ជ្រូក​រស់...

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចោទ​លោក ផាន អូន នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដដែល​ទោះបីជា​ក្រសួង​ធ្លាប់​ហាមឃាត់​ក៏ដោយ

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប​បាន​នាំគ្នា​ចោទ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ថា​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដដែល បើ​ទោះបីជា​ក្រសួង​ពាណិជ្ជកម្ម​ធ្លាប់​ធ្វើ​កំណែ​ទម្រង់​បញ្ឈប់​អំពើពុករលួយ​របស់​លោក​នៅ​ក្នុង​អគ្គនាយកដ្ឋាន ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ពេល​កន្លងទៅ​ក៏ដោយ។ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​ជាច្រើន​រូប បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ ថា បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម បាន​ហាមឃាត់​សកម្មភាព​អំពើពុករលួយ​លែង​ឲ្យ​មាន​ការ​កាត់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់​មន្ត្រី ក.ប.ប ប្រចាំ​ខែ​រួចមក លោក...

តើ​លោក ហ៊ុន ម៉ាណែត ពិតជា​ខ្នង​បង្អែក​នៃ​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​សព្វថ្ងៃ​នេះ​មែន​ឬ​ទេ?

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប​ចោទ​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ពាណិជ្ជកម្ម កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​កិបកេង​លុយ​ជាតិ​រាប់​សិប​ម៉ឺន​ដុល្លារ ក្រោម​គម្រោង​ជាច្រើន ព្រោះ​សម្អាង​ថា​ខ្លួន​មាន​លោក ប៉ាន សូរស័ក្តិ និង​លោក ហ៊ុន ម៉ាណែត ជា​អ្នក​កាង​ការពារ​ពីក្រោយ​សកម្មភាព​នោះ។ ការ​ចោទប្រកាន់​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ចាត់​វិធានការ​ស៊ើបអង្កេត​លើ​មន្ត្រី​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែល​កំពុង​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ និង​ចាប់​ខ្លួន​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់។ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១...

Latest news