31 C
Phnom Penh

TAG

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប EBA

គណៈកម្មាធិការ​អឺរ៉ុប៖ បើ​ចង់​បាន EBA ពេញលេញ​ឡើងវិញ ត្រូវតែ​បើក​លំហ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ឡើងវិញ

គណៈកម្មាធិការ​អឺរ៉ុប ព្រមាន​ថា សហភាព​អឺរ៉ុប​ពិចារណា​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA (Everything But Arms) ពេញលេញ​ដល់​កម្ពុជា​ឡើងវិញ ទាល់តែ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​មូលដ្ឋាន និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។ គណៈកម្មាធិការ​អឺរ៉ុប បាន​ចេញ​របាយការណ៍​ស្ដីពី​ប្រទេស​ដែល​ទទួល​ផល​អនុគ្រោះ​ពន្ធ EBA (Everything But Arms) ចំនួន​៣ រួម​មាន ប្រទេស​បង់ក្លាដេស ប្រទេស​ភូមា និង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ...

៦​ខែ​ដើម​ឆ្នាំ​២០២៣ បុគ្គលិក​កម្មករ​ប្រមាណ ២​ម៉ឺន​នាក់​ត្រូវ​បាន​ព្យួរ​និង​បញ្ឈប់​ពី​ការងារ

ប្រធាន​គ្រប់គ្រង​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) លើកឡើង​ថា ក្នុង​រយៈពេល ៦​ខែ​នៅ​ដើម​ឆ្នាំ​២០២៣ នេះ សង់ត្រាល់​បាន​រក​ឃើញ​ថា​កម្មករ​រោងចក្រ​ប្រមាណ​ជា ២​ម៉ឺន​នាក់ ក្នុង​ចំណោម​រោងចក្រ​ចំនួន ២០​កន្លែង ត្រូវ​បាន​ថៅកែ​ព្យួរ និង​បញ្ឈប់​បុគ្គលិក​កម្មករ​ពី​ការងារ​ជា​បន្តបន្ទាប់ ដែល​បណ្តាល​មកពី​ភាព​មិន​ច្បាស់លាស់​ផ្នែក​នយោបាយ និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​អាមេរិក។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា រោងចក្រ​ដែល​កំពុង​បន្ត​ដំណើរការ​បាន​កាត់​បន្ថយ​បុគ្គលិក​កម្មករ​ជា​មធ្យម​ចន្លោះ​ពី...

តើ​កម្ពុជា​អាច​ប្រឈម​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​បែប​ណា​ក្រោយ​ការ​បោះឆ្នោត?

លិខិត​មិត្ត​អ្នក​អាន៖ លោក ឃុន ថារ៉ូ ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់)-១៧ សីហា ឆ្នាំ​២០២៣ ភាព​មិន​ច្បាស់លាស់ និង​ជា​ក្តី​បារម្ភ​ធំ​បំផុត គឺ​សហភាព​អឺរ៉ុប​អាច​នឹង​មាន​ចំណាត់ការ​បន្ថែម​មក​លើ​រដ្ឋាភិបាល​កម្ពុជា ខណៈ​លំហ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅៗ។ ក្នុង​ករណី​បើ​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្ម​បន្ថែម​នោះ ប្រាកដ​ណាស់​នឹង​បង្ក​ឲ្យ​មាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ ដោយសារតែ​រោងចក្រ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ព្យួរ​ការងារ​កម្មករ ឬ​ក៏​ការ​បិទ​ខ្សែសង្វាក់​ផលិតកម្ម និង​អាច​បញ្ឈប់​កម្មករ​ពី​ការងារ​ទ្រង់ទ្រាយ​ធំ​ដោយសារ​ធ្លាក់​ចុះ​ការ​បញ្ជាទិញ​ក្នុង​មូលហេតុ​រង​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល។ តាមរយៈ​ការ​អង្កេត និង​តាមដាន​របស់​អង្គការ​សង់ត្រាល់ ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ ក្នុង​ចំណោម​រោងចក្រ​ជាង ២០ នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​បាន​បង្ហាញ​ថា...

ក្រសួង​ការងារ​ស្នើ​ប្រទេស​ដៃគូ​អភិវឌ្ឍ​ជួយ​ជំរុញ​ការ​បញ្ជា​ទិញ​ទៅ​កាន់​បរទេស​បន្ត​ទៀត

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ស្នើ​ឱ្យ​ប្រទេស​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន ជួយ​ផ្សព្វផ្សាយ​ពី​វឌ្ឍនភាព លក្ខខណ្ឌ​ការងារ​សមរម្យ​នៅ​កម្ពុជា ដើម្បី​រួម​ចំណែក​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​ការ​បញ្ជា​ទិញ និង​ការ​នាំចេញ​របស់​កម្ពុជា​បន្ត​ទៀត ដើម្បី​បន្ត​វឌ្ឍនភាព​វិស័យ​ការងារ លើក​កម្ពស់​កម្មករ​និយោជិត និង​ជំរុញ​ការ​នាំចេញ​ផលិតផល​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និង​សម្ភារៈ​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​ឲ្យ​បាន​កាន់តែ​ច្រើន។ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​នាយក​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) លោក វីល្លៀម ខន់គ្លីន (William Conklin)...

អ្នក​ឃ្លាំមើល​ថា​ការ​បាត់ GSP និង EBA ដូច​ពលរដ្ឋ​បាត់​សិទ្ធិ​និង​ប្រទេស​កម្ពុជា​គ្មាន​ប្រជាធិបតេយ្យ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​ដើរ​បើក​វេទិកា​ផ្សាយ​បោកប្រាស់​កម្មករ ដោយ​ថា​បើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA ស្មើ​នឹង​ពលរដ្ឋ​ខ្មែរ​បាត់​សិទ្ធិ​ជា​ម្ចាស់ ហើយ​ប្រទេស​កម្ពុជា​ក៏​គ្មាន​ប្រជាធិបតេយ្យ​នោះ​ដែរ។ ការ​លើកឡើង​របស់​អ្នកវិភាគ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ប្រាប់​កម្មករ​ថា​កុំ​ឲ្យ​ខ្វល់​រឿង​បាត់បង់ EBA និង GSP នៅ​ពេល​ខាងមុខ ដោយសារ​កម្ពុជា​នៅ​ពេល​នោះ​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់។ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ​សង្គម លោក គឹម...

សភា​អឺរ៉ុប​ព្រមាន​ដក EBA បន្ថែម​ទៀត​បើ​បុរស​ខ្លាំង​កម្ពុជា​មិន​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព

សភា​នៃ​សហភាព​អឺរ៉ុប គាំទ្រ​លើ​ញត្តិ​ដែល​ទាមទារ​ឱ្យ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​មិន​ធានា​បាន​នូវ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ឬ​នៅតែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ទៀត​នោះ។ សភា​នៃ​សហភាព​អឺរ៉ុប​ចំនួន ៤៩៦​នាក់​ក្នុង​ចំណោម​សមាជិក​សរុប ៥៤៣​នាក់ កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ បាន​អនុម័ត​គាំទ្រ​ញត្តិ​ស្ដីពី​ប្រទេស​កម្ពុជា ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា...

វៀតណាម​ប្រកាស​ជោគជ័យ​សន្ទុះ​សេដ្ឋកិច្ច​ជាមួយ​សិទ្ធិ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​អាមេរិក​និង​អឺរ៉ុប

វៀតណាម​ជា​ប្រទេស​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​បន្ត​ប្រកាន់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដោយ​ផ្អែក​លើ​ច្បាប់​ទម្លាប់​នៃ​របប​កុម្មុយនីស្ត។ តែ​ប្រទេស​ជិតខាង​ប្រទេស​កម្ពុជា​មួយ​នេះ​បើក​ចំហ​ទីផ្សារ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​នឹង​ការ​សន្យា​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ជំនឿ​សាសនា ទាំង​ជនជាតិ​វៀតណាម​ផ្ទាល់ និង​ជនជាតិ​ដើម​ភាគតិច​ទៀត​ផង។ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ ប្រទេស​ដែល​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ចេញពី​បក្ស​តែ​មួយ​ដែល​ពុំ​មាន​អំណាច​បក្សពួក និង​សន្តតិវង្ស បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រីក​លូតលាស់​ជា​ខ្លាំង។ លំហូរ​ទំនិញ​វៀតណាម​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សេរី​បើក​ចំហ The European Union Vietnam Free Trade Agreement ឬ EVFTA បាន​ចុះ​កិច្ចព្រមព្រៀង​នឹង​គ្នា​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ គឺជា​កូនសោ​បើក​ទីផ្សារ​អឺរ៉ុប​យ៉ាង​ធំ​ទូលាយ​ស្រូប​ទំនិញ​ពី​វៀតណាម។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ វា​បាន​ផ្ដល់​ឱ្យ​វៀតណាម​នូវ​មោទកភាព​ក្នុង​ការ​ពង្រីក​កម្លាំង​សេដ្ឋកិច្ច​របស់​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់ រហូត​ទាញ​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​សេដ្ឋកិច្ច​ខ្មែរ​ដែល​ប្រទេស​កម្ពុជា​រង​ទណ្ឌកម្ម...

សហជីព​មួយ​ស្នើ​រដ្ឋាភិបាល​ស្ដារ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដើម្បី​រក្សា GSP និង EBA

សហភាព​សហជីព​កម្ពុជា ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​មុន​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA ដែល​អាមេរិក និង​អឺរ៉ុប​ផ្ដល់​ឲ្យ​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​សហជីព​កម្ពុជា ចុះ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ប្រធានាធិបតី​អាមេរិក និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ព្រមទាំង​សហភាព​អឺរ៉ុប ដែល​ស្នើ​ឲ្យ​លោក ហ៊ុន សែន បើក​លំហ​សិទ្ធិ​នយោបាយ សេរីភាព ដោយ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​មុន​បោះឆ្នោត​ឆ្នាំ​២០២៣ អំឡុង​ពេល​មក​ប្រជុំ​អាស៊ាន​ថ្មីៗ​នេះ វា​ជា​ការ​ក្រើន​រំលឹក​ដល់​កម្ពុជា​ដើម្បី​ឲ្យ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស...

អ្នក​ឃ្លាំមើល​ជំរុញ​កម្ពុជា​ចរចា​នឹង​អឺរ៉ុប​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រឡប់​មក​វិញ

អតីត​អ្នកទោស​នយោបាយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចរចា​ជាមួយ​នឹង​សហភាព​អឺរ៉ុប ដោយ​ស្មោះត្រង់ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ត្រូវ​បាន​គេ​កាត់​ផ្តាច់​ត្រឡប់​មក​វិញ ជាជាង​ការ​ធ្វើ​ឫកពារ​ខែងរ៉ែង​ពី​ខាង​ក្រៅ។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ការ​ប្រកាស​ជំហរ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​មិន​យក​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ទៅ​ដោះដូរ​នឹង​ជំនួយ​បរទេស ដែល​ជា​រឿយៗ​លោក​តែង​សំដៅ​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប គឺជា​រឿង​ត្រឹមត្រូវ ត្បិត​អធិបតេយ្យភាព​នៃ​ប្រទេស​ជាតិ​មួយ​មិនមែន​មាន​តម្លៃ​ត្រឹម​តែ​ដោះដូរ​នឹង​ជំនួយ​របស់​បរទេស​ណា​មួយ​នោះ​ទេ ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏ដោយ។ លោក​បន្ថែម​ថា ចំណែក​សហភាព​អឺរ៉ុប...

សមាជិក​សភា​សហភាព​អឺរ៉ុប​១៣​ប្រទេស​អំពាវនាវ​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ប្រើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន

សមាជិក​សភា​សហភាព​អឺរ៉ុប​ជាង ១០​ប្រទេស អំពាវនាវ​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ ប្រើ​ច្បាប់​សហភាព​អឺរ៉ុប (EU Magnitsky Act) ដាក់​ទណ្ឌកម្ម​ដោយ​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​លើ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ សមាជិក​សភា​សហភាព​អឺរ៉ុប​ចំនួន ១៣​ប្រទេស​ដែល​មកពី​ប្រទេស​ហ្វាំងឡង់ អាល្លឺម៉ង់ និង​ប្រទេស​ស៊ុយអែត ជាដើម ចេញ​លិខិត​រួម​គ្នា​មួយ​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប...

Latest news