29.6 C
Phnom Penh

TAG

ប្រាក់ សុខុន

កូន​អ្នកស្រី ម៉ែន សំអន និង​កូន​លោក ប្រាក់ សុខុន ត្រូវ​តែងតាំង​ជា​អភិបាល​ខេត្ត​និង​រដ្ឋមន្ត្រី ខណៈ​កូនៗ​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​តែងតាំង​ដែរ

កូន​របស់​អ្នកស្រី ម៉ែន សំអន និង​កូន​របស់​លោក ប្រាក់ សុខុន ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​ស្វាយរៀង និង​ខេត្ត​សៀមរាប រួម​ទាំង​កូន​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​តែងតាំង​ក្នុង​មុខតំណែង​ផ្សេងៗ​ផង​ដែរ។ ក្នុង​ព្រះរាជក្រឹត្យ​ដាច់ដោយឡែក​ពី​គ្នា​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្ដេច បរមនាថ នរោត្ដម សីហមុនី កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​តែងតាំង​លោក ប្រាក់ សោភ័ណ្ឌ ជា​អភិបាល​ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃ​នេះ​តទៅ។ លោក...

មន្ត្រី​បក្ស​កាន់​អំណាច​ដក​បណ្ដឹង​ដែល​ប្ដឹង​លោក គង់ គាំ បន្ទាប់ពី​លោក​លាឈប់​ពី​បក្ស​ភ្លើង​ទៀន

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ដក​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​លោក គង់ គាំ វិញ​ហើយ​បន្ទាប់ពី​លោក​ប្រកាស​ទទួលស្គាល់​កំហុស និង​លាឈប់​ពី​គណបក្ស​ភ្លើង​ទៀន។ ការ​ដក​ពាក្យ​បណ្ដឹង​នេះ បាន​ធ្វើឡើង​ស្រប​ពេល​ដែល​លោក គង់ គាំ សម្រេច​លាលែង​ពី​តួនាទី និង​សកម្មភាព​ជា​ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៣។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ដើម្បី​ដក​ពាក្យ​បណ្តឹង​ដែល​ប្តឹង​លោក គង់ គាំ។...

កម្ពុជា​មិន​បាន​ធ្វើ​ឱ្យ​មាន​លទ្ធផល​ណា​មួយ​ចំពោះ​វិបត្តិ​នៅ​ភូមា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២

នៅ​ពេល​លោក ហ៊ុន សែន ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ទៅ​ឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី បន្ត​វេន​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៣ លោក ហ៊ុន សែន មិន​បាន​អួតអាង​មួយ​ម៉ាត់​ថា កម្ពុជា​បាន​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ល្អ​ចំពោះ​វិបត្តិ​នៅ​ភូមា នោះ​ទេ ដែល​វា​ផ្ទុយ​ទាំងស្រុង​ចំពោះ​ការ​អួត​ក្អេងក្អាង​នៅ​ពេល​លោក​កាន់​ញញួរ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១។ គេ​នៅ​ចាំ​បាន​ថា ពេល​នោះ​លោក ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា​លើក​ញញួរ​ដោយ​ថត​បង្ហាញ​ប្រាប់​ប្រជាជន​កម្ពុជា​ផង និង​ប្រាប់​អ្នក​នយោបាយ​អាស៊ាន រួម​ទាំង​ពិភពលោក​ផង​ថា រូបលោក​ផ្ទាល់​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​នាំ​ភូមា​ត្រឡប់​មក​ចូល​សមាគម​អាស៊ាន​វិញ​ជាមួយ​នឹង​ការ​ឱ្យ​របប​សឹក​ចេះ​បត់បែន​ការ​ដឹកនាំ​ប្រទេស​ទៅ​តាម​កាលៈទេសៈ​ជាក់ស្ដែង។ មិន​តែប៉ុណ្ណោះ លោក ហ៊ុន សែន...

បេសកជន​ពិសេស​ប្រធាន​អាស៊ាន​ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា​ជាង​៦​ពាន់​នាក់​ជា​សញ្ញា​វិជ្ជមាន

បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា ដែល​ជិត​ផុត​អាណត្តិ លោក ប្រាក់ សុខុន ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា ពី​របប​សឹក​នៅ​ពេលនេះ គឺជា​សញ្ញា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ជា​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ស្រប​តាម​ស្មារតី និង​បំណង​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​នា​ពេល​កន្លងមក។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ថា ការ​ដោះលែង​អ្នកទោស​ជា​ទ្រង់ទ្រាយ​ធំ​របស់​របប​សឹក​ភូមា​នៅ​ពេលនេះ គឺជា​កាយវិការ​ដ៏​សំខាន់​មួយ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ចាប់ផ្តើម​ដំណើរការ​សន្ទនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា​សព្វថ្ងៃ​នេះ។ លោក ប្រាក់ សុខុន លើកឡើង​ថា លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ភូមា...

កម្ពុជា​ថា​សមាជិក​អាស៊ាន​ទាំង​៩​បដិសេធ​មិន​ឲ្យ​តំណាង​របប​សឹក​ភូមា​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៥៥

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អះអាង​ថា សមាជិក​អាស៊ាន​ទាំង​៩ មិន​អនុញ្ញាត​ឱ្យ​តំណាង​របប​សឹក​ភូមា ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២២ នេះ​ទេ ដោយសារតែ​ភូមា​មិនទាន់​បាន​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​សម្រេច​នា​ពេល​កន្លងមក។ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​កម្ពុជា (AKP) កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ថា ដោយ​មាន​ការ​បដិសេធ​ពី​សមាជិក​អាស៊ាន រដ្ឋាភិបាល​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​សម្រេច​មិន​អញ្ជើញ​តំណាង​របប​សឹក​ភូមា លោក វ៉ុនណា ម៉ោងល្វីន...

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី​១២-១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ដើម្បី​ជួប​ពិភាក្សា​បញ្ហា​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២២។ សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី...

ប្រេសិត​ពិសេស​ថា​ដំណើរការ​ចរចា​សន្តិភាព​បញ្ចប់​វិបត្តិ​នៅ​ភូមា​ចាប់ផ្តើម​បើក​ទ្វារ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក ប្រាក់ សុខុន បាន​ឲ្យ​ដឹង​ថា ដំណើរការ​ចរចា​រក​សន្តិភាព​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ប្រទេស​ភូមា បាន​ចាប់ផ្ដើម​វិល​កង់​ហើយ ដោយ​លោក មីន អ៊ុងឡាំង យល់ព្រម​ឲ្យ​ក្រុម​ភេរវករ​អាច​ចូល​តុ​ចរចា។ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ជម្រាប​ជូន​អង្គទូត​នៃ​បណ្តា​ប្រទេស​នានា​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​២ ទៅ​កាន់​ប្រទេស​ភូមា កាលពី​ពេល​ថ្មីៗ​នេះ ភាគី​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​ចូលរួម​ចរចា​នោះ...

របប​សឹក​ភូមា​បដិសេធ​ប្រេសិត​ពិសេស​មិន​ឲ្យ​ជួប​អ្នកស្រី ស៊ូជី ថា​ស្ថិត​ក្រោម​នីតិវិធី​តុលាការ

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អះអាង​ថា មេ​យោធា​ផ្ដាច់ការ​ភូមា​លោក មីន អ៊ុងឡាំង បដិសេធ​សំណើ​របស់​លោក​ក្នុង​ការ​សុំ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​ហេតុផល​ថា កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​របស់​លោក​ទៅ​កាន់​ប្រទេស​ភូមា កាលពី​ថ្ងៃទី​៤ កក្កដា ថា មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង បដិសេធ​មិន​ឲ្យ​លោក​ជួប​អ្នកស្រី អ៊ុងសាន...

ប្រេសិត​ពិសេស​ថា​ភាគី​ពាក់ព័ន្ធ​គួរ​តែ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​ឆត្រ​មនុស្សធម៌​ដើម្បី​កែលំអ​ភូមា

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លើកឡើង​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​គួរ​តែ​ទុក​មួយ​ឡែក​នូវ​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​នយោបាយ ហើយ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​ឆត្រ​មនុស្សធម៌ ដើម្បី​កែលំអ​ស្ថានភាព​ប្រទេស​ភូមា ឱ្យ​ល្អ​ប្រសើរ​បន្តិច​ម្តងៗ។ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ពិធី​ប្រគល់​វ៉ាក់សាំង​ចំនួន ២​លាន​ដូស​ជូន​ដល់​របប​សឹក​នៅ​ពេលនេះ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​នូវ​គោលការណ៍​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​អនុម័ត​កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ ដែល​នឹង​ត្រូវ​ចាក់​ជូន​ពលរដ្ឋ​ភូមា ក្រោម​យន្តការ​គ្មាន​ភាព​លម្អៀង​ដែល​មាន​គោល​បំណង​តែ​មួយ​គត់ គឺ​មិន​ទុក​នរណា​ម្នាក់​នៅ​មីយ៉ាន់ម៉ា​ចោល​នោះ​ទេ។ ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​ប្រេសិត​ពិសេស​ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​តាមដាន​ការ​អនុវត្ត​គោលការណ៍​កុងសង់ស៊ីស...

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទៅ​បំពេញ​ទស្សនកិច្ច​លើក​ទី​២​នៅ​ភូមា

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​២ នៅ​ប្រទេស​ភូមា រយៈពេល ៥​ថ្ងៃ នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ ដើម្បី​តាមដាន​ការ​វិវឌ្ឍ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន។ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា រយៈពេល ៥​ថ្ងៃ​ជា​លើក​ទី​២ ចាប់ពី​ទី​២៩ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី​៣...

Latest news