33 C
Phnom Penh

TAG

ប្រាសាទអង្គរវត្ត

តំណាង​ពលករ​ខ្មែរ​នៅ​កូរ៉េ​ស្នើ​លោក ហ៊ុន ម៉ាណែត លុប​ឈ្មោះ​និង​រូប​ប្រាសាទ​អង្គរវត្ត​ពី​ក្រុមហ៊ុន​ស្រាបៀរ

តំណាង​ពលករ​ខ្មែរ​ជាច្រើន​នាក់​រស់នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត លុប​ឈ្មោះ និង​រូប​ប្រាសាទ​អង្គរវត្ត​ដែល​ប្រើ​ជា​ស្លាក​សញ្ញា​ស្រាបៀរ ចេញពី​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ដើម្បី​លើក​មុខមាត់ និង​កិត្តិយស​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​ខ្មែរ ស្រប​ពេល​ដែល​កម្ពុជា​ធ្វើ​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៣១​ឆ្នាំ​នៃ​ប្រាសាទ​អង្គរវត្ត ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ​យល់ព្រម​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ចុង​ឆ្នាំ​១៩៩២ កន្លង​ទៅ​នោះ។ លោក ថុង ហួច ហៅ មយោរា ទឹកកក ជា​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង បាន​ចេញ​លិខិត​ចំហ​មួយ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​ជា​ខួប​លើក​ទី​៣១​ឆ្នាំ​នៃ​ការ​ចុះបញ្ជី​តំបន់​រមណីយដ្ឋាន​អង្គរវត្ត​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​តែង​ឈឺឆ្អាល​ក្នុង​រឿង​សង្គម​ជាតិ...

អាជ្ញាធរ​អប្សរា​តម្រូវ​ឱ្យ​ទេសចរ​ជាតិ-អន្តរជាតិ​ស្នើសុំ​ជា​មុន​សិន ប្រសិនបើ​ចង់​ថត​ភាពយន្ត​ឬ​វីដេអូ​ពាណិជ្ជកម្ម​នានា

អាជ្ញាធរ​ជាតិ​អប្សរា តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដាក់​ពាក្យ​ស្នើសុំ ព្រមទាំង​បញ្ជាក់​ពី​ខ្លឹមសារ​មក​អាជ្ញាធរ​អប្សរា បើ​ចង់​ថត​ភាពយន្ត ឬ​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​បង្កើត​អាជីវកម្ម​នានា ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដល់​តម្លៃ​នៃ​ប្រាសាទ​បុរាណ។ សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា អាជ្ញាធរ​មិន​បាន​ហាមឃាត់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំពោះ​ការ​ថត​រូបភាព ឬ​វីដេអូ​សម្រាប់​ជា​អនុស្សាវរីយ៍​ផ្ទាល់​ខ្លួន ឬ​លក្ខណៈ​ទេសចរណ៍​របស់​អ្នក​ទេសចរ ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ និង​វប្បធម៌​តំបន់​ឲ្យ​ពិភពលោក​បាន​ស្គាល់​នោះ​ទេ។ ប៉ុន្តែ​មុន​នឹង​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ និង​សាធារណជន​ថត​រូបភាព ថត​ភាពយន្ត ឬ​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​បង្កើត​អាជីវកម្ម​នានា ត្រូវ​ដាក់​ពាក្យ​ស្នើសុំ ព្រមទាំង​បញ្ជាក់​ពី​ខ្លឹមសារ​ផ្សព្វផ្សាយ...

លោក ហ៊ុន សែន ថា​អង្គរវត្ត​អាច​ត្រូវ​ដក​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក បើ​បំពាន​លក្ខខណ្ឌ​យូណេស្កូ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ការ​អភិវឌ្ឍ​អចលនទ្រព្យ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស​របស់​អង្គការ​យូណេស្កូ (UNESCO) ដោយ​មិន​ចេះ​តែ​ធ្វើ​ទាំង​បំពាន​នោះ​ទេ ព្រោះ​អង្គរវត្ត​កម្ពុជា​អាច​នឹង​ត្រូវ​ដក​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​កាន់តែ​ធំ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ចំនួន ៣៨​ខ្សែ​នៅ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន ថ្លែង​ថា ការ​អភិវឌ្ឍ​អចលនទ្រព្យ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស​របស់​អង្គការ​យូណេស្កូ ដោយ​មិន​ចេះ​តែ​ធ្វើ​ទាំង​បំពាន​នោះ​ទេ។ លោក​បន្ត​ថា បើ​កម្ពុជា​ធ្វើការ​សាងសង់​សំណង់​បំពាន​លក្ខខណ្ឌ​បច្ចេកទេស​របស់​អង្គការ​យូណេស្កូ នោះ​អង្គរវត្ត​របស់​កម្ពុជា​នឹង​ត្រូវ​ដក​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​កាន់តែ​ធំ​បន្ថែម​ទៀត។ លោក...

អត្តសញ្ញាណ​ជាតិ​ខ្មែរ​កំពុង​ជួប​គ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​ពី​បរទេស

អ្នក​ឃ្លាំមើល​ជាច្រើន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​អត្តសញ្ញាណ​ជាតិ​ខ្មែរ ដែល​ពួកគេ​អះអាង​ថា​កំពុង​បោះ​ជំហាន​ទៅ​រក​ភាព​វិនាស​ហិនហោច ដោយសារ​ការ​ធ្វេសប្រហែស​របស់​រដ្ឋាភិបាល​បុរស​ខ្លាំង​លោក ហ៊ុន សែន។ អត្តសញ្ញាណ​ជាតិ​ខ្មែរ​ដ៏​ធំ​បំផុត​នោះ គឺ​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ជាច្រើន​ទៀត​ដែល​កំពុង​ឈរ​ត្រដែត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ តើ​អ្វី​ទៅ​ដែល​ជា​ហានិភ័យ​សម្រាប់​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​ដែល​កំពុង​ប្រឈម​នេះ? ពី​មុន​គេ​ឃើញ​សំណង់​ប្រាសាទ​មាន​ទម្រង់​ស្រដៀង​អង្គរវត្ត​ខ្មែរ​នៅ​ខេត្ត​សៀមរាប ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ដាក់​សម្គាល់​លើ​ទង់ជាតិ​ខ្មែរ ត្រូវ​បាន​អ្នក​ទេសចរ​ចែករំលែក​លើ​បណ្ដាញ​សង្គម​ឃើញ​មាន​សង់​នៅ​ប្រទេស​ចិន និង​នៅ​ប្រទេស​ថៃ ដែរ។ នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ទៀត ក៏​ឃើញ​លេច​ត្រដែត​សំណង់​បែប​នេះ​នៅ​ក្រុង​ដាណាង ប្រទេស​វៀតណាម ដែរ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​កម្រើក​អ្វី​បន្តិច​ដើម្បី​ការពារ​អត្តសញ្ញាណ​ព្រលឹង​ជាតិ​ខ្មែរ​ឡើយ។ ប្រមាណ​តែ​ជាង ២​ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​មាន​ការ​ដក​សិទ្ធិ​គ្រប់គ្រង​អង្គរវត្ត​ខ្មែរ​នៅ​ខេត្ត​សៀមរាប ពី​ក្រុមហ៊ុន សុខា របស់​ឧកញ៉ា...

ចៅអធិការ​វត្ត​នៅ​ថៃ៖ រូបរាង​ប្រាសាទ​និង​រចនាបថ​ដែល​ខ្លួន​សង់​នោះ មិនមែន​ជា​ការ​លួច​ចម្លង​ប្លង់​តាម​ប្រាសាទ​អង្គរវត្ត​ទេ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​អះអាង​របស់​ព្រះ​ចៅអធិការ​វត្ត​ដែល​សាងសង់​សំណង់​នានា ដែល​មាន​រចនាបថ​ដូច​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ ថា​មិនមែន​ជា​ការ​លួច​ចម្លង​ប្លង់​តាម​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ជា​គំនូស​ប្លង់​ដែល​ពួកគេ​បង្កើត​ឡើង​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ។ ការ​អះអាង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ក្រោយពី​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​បណ្ដាញ​សង្គម Facebook ថា រូបរាង​ប្រាសាទ និង​រចនាបថ​ដែល​ថៃ បាន​សាងសង់​នោះ គឺជា​ការ​លួច​ចម្លង​តាម​ប្លង់​ប្រាសាទ​អង្គរវត្ត​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ។ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ អំពី​ការ​សាងសង់​ប្រាសាទ​ថ្មី​មួយ​នៅ​ខេត្ត​បុរីរម្យ ប្រទេស​ថៃ ដែល​មាន​ការរិះគន់​លើ​បណ្ដាញ​សង្គម Facebook ប៉ុន្មាន​ថ្ងៃ​នេះ គឺ​ក្រសួង​បាន​សហការ​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា...

កម្មវិធី Idea Talk៖ តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?

តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?

កម្មវិធី Idea Talk៖​កិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​

​កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១កក្កដា​ឆ្នាំ​២០១៩។​ កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វាគ្មិន​ពិសេសៗ​ដោយ​មាន​ទទូល​សំណួរ​ពី​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​Facebook Live​ទៀត​ផង។​ ប្រធាន​បទ៖​ កិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​។​​ វាគ្មិន៖​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​។ សូម​អរគុណ!​  

កម្មវិធី Idea Talk៖តើពលរដ្ឋយល់យ៉ាងណាសម្រាប់ការបោះឆ្នោតអាណ្ណតិឆ្នាំ២០២២&២០២៣

កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី១ កក្តដាឆ្នាំ ២០១៩។

អ្នក​វិភាគ​ចាត់ទុក​ការ​តែង​តាំង​លោក​យន្ត មីន​ជា​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤​ធ្វើ​ឱ្យ​សីល​ធម៌​និង​គុណ​ធម៌​ខ្មែរ​ធ្លាក់​ចុះ​

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​សម្តែង​ការ​សោក​ ស្តាយ​ជា​ខ្លាំង​ ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​ប្រកាស​ផ្តល់​តំណែង​ធំ​ថ្មី​មួយ​ ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ ដល់​អតីត​ចៅ​ហ្វាយ​ខេត្ត​ព្រះ​សីហនុ​លោក​យន្ត មីន​ដែល​ទើប​នឹង​លាលែង​បាន​ប៉ុន្មាន​ម៉ោង។​

សហ​រដ្ឋ​អាមេរិក​ហៅ​ការ​ផ្តន្ទាទោស​លោក​រ៉ាត់ រត្នមុនី​ជាប់​គុក​២​ឆ្នាំថា ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​​

សហ​រដ្ឋ​អាមេរិក​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​នៅ​កម្ពុជា​នា​ថ្ងៃ​នេះ​ បាន​បង្ហាញ​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់​ទោស​ឱ្យ​ប្រធាន​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា​លោក​រ៉ាត់ រត្នមុនី​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ដោយ​គ្រាន់​តែ​លោក​បាន​ជួយ​នៅ​ក្នុង​ការ​ផលិត​ភាពយន្ត​ឯកសារ​ ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ឲ្យ​បណ្តាញ​សារ​ព័ត៌មាន​Russia Today​(RT)។​

Latest news