28 C
Phnom Penh

TAG

ព្រៃលិចទឹក

ពលរដ្ឋ​រស់នៅ​ខេត្ត​ប្រាំមួយ​ជាប់​បឹង​ទន្លេសាប ស្នើ​រាជរដ្ឋាភិបាល​កុំ​ដកហូត​ដីធ្លី​និង​ផ្ទះសម្បែង​ទៅ​វិញ

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង ៦ ជាប់​បឹង​ទន្លេសាប អំពាវនាវ​សុំ​រាជរដ្ឋាភិបាល​កុំ​ដកហូត​ដី​លំនៅឋាន និង​ដី​ស្រែ​ស្ថិត​ក្នុង​តំបន់​បឹង​ទន្លេសាប ដែល​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ឱ្យ​កាន់កាប់ ត្រឡប់​ទៅវិញ បន្ទាប់ពី​ពួកគាត់​លេច​ឮ​ដំណឹង​ថា ការ​វាស់វែង​ដីធ្លី​ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​ពេលនេះ នឹង​ត្រូវ​រដ្ឋាភិបាល​ដកហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ និង​ខេត្ត​ពោធិ៍សាត់ ជាដើម ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៩ កុម្ភៈ នេះ​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ខ្លាច​រដ្ឋាភិបាល​ដកហូត​ដី​លំនៅឋាន និង​ដី​ស្រែ​របស់​ពួកគេ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ទោះបីជា​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ស្ថិត​ក្នុង​តំបន់​១ និង​តំបន់​២...

តុលាការ​កាត់ទោស​មន្ត្រី​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ម្នាក់​ដាក់​ពន្ធនាគារ​ជាង​៣​ឆ្នាំ​ករណី​កាន់កាប់​ដី​ព្រៃ​លិច​ទឹក

សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​នាយ​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក កែវ ណារុន ដាក់​ពន្ធនាគារ​ជាង ៣​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥​លាន​រៀល ករណី​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ នៃ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅ​ថ្ងៃ​សុក្រ ទី​៩ កញ្ញា នេះ បាន​ប្រកាស​សាលក្រម​ដោយ​ផ្ដន្ទាទោស​ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក កែវ ណារុន ដាក់​ពន្ធនាគារ ៣​ឆ្នាំ...

អាជ្ញាធរ​ខេត្ត​កំពង់ធំ​ព្រមាន​ចាត់​វិធានការ​អ្នក​ដែល​លួច​បង្ខិត​បង្គោល​ព្រំ​សម្គាល់​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក

អភិបាល​រង​ខេត្ត​កំពង់ធំ ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​លួច​បង្ខិត​បង្គោល​ព្រំ​សម្គាល់​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ប្រសិនបើ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ពិនិត្យ​រក​ឃើញ។ អភិបាលរង​ខេត្ត​កំពង់ធំ លោក សុខ ហៃ បាន​លើកឡើង​ក្នុង​ពេល​ចុះ​ពិនិត្យ និង​បោះ​បង្គោល​ទីតាំង​ដី​តំបន់​៣ ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ដែល​លោក ហ៊ុន សែន ប្រកាស​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ ស្ថិត​នៅ​ភូមិ​ខ្សាច់ជីរស់ ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា បើ​មាន​ជន​ណា​ហ៊ាន​លួច​ទន្ទ្រាន​ដី​តំបន់​៣ ដែល​បាន​កាត់​ឆ្វៀល​នេះ សូម​ពលរដ្ឋ​នាំគ្នា​រាយការណ៍​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច​ភ្លាមៗ ដើម្បី​អនុវត្ត​ចំណាត់ការ​ច្បាប់​លើ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ទាំងនោះ។ លោក...

តំបន់​ព្រៃលិចទឹក​បឹង​ទន្លេសាប​ធ្លាក់​ចុះ​ពី​ជាង ៦០​ម៉ឺន​ហិកតារ​មក​នៅ​ត្រឹម​តែ​ជាង ៦​ម៉ឺន​ហិកតារ

ក្រសួង​បរិស្ថាន អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​ប្រជា​សហគមន៍ រួម​គ្នា​ថែរក្សា​ព្រៃលិចទឹក​ក្នុង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប បន្ទាប់ពី​ធ្លាក់​ចុះ​ពី​ជាង ៦០​ម៉ឺន​ហិកតារ​មក​នៅ​ត្រឹម​តែ​ជាង ៦​ម៉ឺន​ហិកតារ ក្រោយពី​រដ្ឋាភិបាល​ប្រមូល​ដាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ។ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក សូខន ឬទ្ធិគុណ បាន​លើកឡើង​ក្នុង​យុទ្ធនាការ​ដាំ​គ្រាប់​ត្នោត​ស្ដារ​ឡើងវិញ​នូវ​ព្រៃលិចទឹក​ក្នុង​តំបន់​៣ ជុំវិញ​បឹង​ទន្លេសាប ស្ថិត​ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា ការ​ដាំ​ដើមឈើ​ស្ដារ​ឡើងវិញ​ក្នុង​តំបន់​ព្រៃលិចទឹក​នៃ​តំបន់​បឹង​ទន្លេសាប​នេះ គឺជា​ការ​បំផុស​គំនិត​ប្រជាពលរដ្ឋ​គ្រប់​រូប​ឲ្យ​បញ្ឈប់​នូវ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ដោយ​ខុស​ច្បាស់​បន្ត​ទៀត។ លោក សូខន ឬទ្ធិគុណ...

រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​និង​ដាក់​វិធានការ​បន្ថែម​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ

រដ្ឋាភិបាល​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​វិស័យ​ព្រៃឈើ និង​ជលផល​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​បទល្មើស​នេះ​នៅតែ​មិន​ថយ​ចុះ។ ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា បាន​ឱ្យ​ដឹង​ថា ការ​បែងចែក​ឡើងវិញ​នូវ​សមត្ថកិច្ច​ទទួល​ខុសត្រូវ​រវាង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ដោយ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​ការ​ដាក់​ចេញ​វិធានការ​ថ្មី វា​ជា​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​វិស័យ​ព្រៃឈើ និង​ជលផល។ ក្រសួង​កសិកម្ម ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ត្រូវ​អនុវត្ត​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ដឹកនាំ និង​សម្របសម្រួល​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ចុះ​ការពារ​ធនធាន​ធម្មជាតិ និង​ទប់ស្កាត់​បទល្មើស​ជលផល ក្នុង​នោះ​មាន​ដូចជា កាប់​រុករាន ដុត ឈូស​ឆាយ...

អ្នក​ឃ្លាំមើល​ថា​បញ្ហា​បឹង​ទន្លេសាប​រលាយ​ហិនហោច​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា បញ្ហា​បឹង​ទន្លេសាប​ដែល​ជា​សម្បត្តិ​ជាតិ​របស់​កម្ពុជា កំពុង​រលាយ​ហិនហោច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ទៅលើ​ការ​សច្ចា​ប្រណិធាន និង​អនុវត្ត​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​ការពារ និង​ការ​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៤ មេសា ថា សម្បត្តិ​ជាតិ​កម្ពុជា​ដែល​រលាយ​ហិនហោច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​លើ​ការ​សច្ចា​ប្រណិធាន និង​អនុវត្ត​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​ការពារ និង​ការ​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​គេច​ផុត​ពី​ប្រទេស​ក្រីក្រ។ បណ្ឌិត ឡៅ ម៉ុងហៃ ត្អូញត្អែរ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​សម្រាប់​ដឹកនាំ​ប្រទេស​ទាំងមូល និង​អភិវឌ្ឍ​លើ​វិស័យ​មួយៗ...

លោក ជា សុផារ៉ា បញ្ជា​ឱ្យ​រដ្ឋបាល​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​បន្ត​ជំរុញ​នីតិវិធី​តុលាការ​លើ​សំណុំរឿង​ទន្ទ្រាន​ដី​រដ្ឋ

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា ចេញ​បទបញ្ជា​ឱ្យ​រដ្ឋបាល​ខេត្ត​ទាំង​៦ ជុំវិញ​តំបន់​បឹងទន្លេសាប បន្ត​ជំរុញ​នីតិវិធី​តុលាការ​លើ​ករណី​សំណុំរឿង​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃលិចទឹក​ឱ្យ​បាន​ហ្មត់ចត់ និង​អនុវត្ត​នីតិវិធី​ឱ្យ​បាន​ឆាប់​រហ័ស​ក្រោយ​ពេល​ទទួល​បាន​បណ្ដឹង។ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២ ថា ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​បន្ត​ចាត់​វិធានការ​ចំពោះ​មន្ត្រី​ស៊ីវិល និង​កងកម្លាំង​ដែល​បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ទន្ទ្រាន​ដែន​ព្រៃលិចទឹក​នៃ​តំបន់​ទន្លេសាប​ឱ្យ​បាន​ដាច់ខាត។ រដ្ឋមន្ត្រី​រូប​នេះ​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​ទាំងអស់ បន្ត​ផែនការ​បោះ​បង្គោល​ដែល​នៅ​ខ្វះ​ចំនួន ១៤១​បង្គោល​បន្ត​ទៀត ក្នុង​នោះ​ខេត្ត​បាត់ដំបង នៅ​ខ្វះ​ចំនួន...

តុលាការ​ខេត្ត​បន្ទាយមានជ័យ​កោះហៅ​អភិបាលស្រុក​និង​មេឃុំ​ចូល​បំភ្លឺ​រឿង​ឈូស​ឆាយ​ដី​ព្រៃលិចទឹក

សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ កោះហៅ​អភិបាលស្រុក​ព្រះនេត្រព្រះ និង​មេឃុំ​ប្រាសាទ ឱ្យ​ចូល​បំភ្លឺ​នៅ​ខែ​មីនា ខាងមុខ​នេះ ពាក់ព័ន្ធ​នឹង​រឿង​ឈូស​ឆាយ​ដី​ព្រៃលិចទឹក។ លិខិត​អញ្ជើញ​របស់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក កើត វណ្ណារ៉េត ចុះ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​តម្រូវ​ឱ្យ​មេឃុំ​ប្រាសាទ លោក មាស ហ៊ឺក ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២២ រឿង​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​តំបន់​៣ បឹង​ទន្លេសាប។ ចំណែក​លិខិត​អញ្ជើញ​មួយ​ទៀត​ចុះ​ថ្ងៃ​ដដែល​នោះ ក៏​បាន​តម្រូវ​ឱ្យ​អភិបាលស្រុក​ព្រះនេត្រព្រះ លោក...

សង្គម​ស៊ីវិល​រិះគន់​ចំណាត់ការ​របស់ ACU ថា​មិន​សូវ​មាន​ប្រសិទ្ធភាព​និង​យឺតយ៉ាវ

អង្គការ​មិនមែន​រដ្ឋាភិបាល រិះគន់​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ថា​ប្រតិបត្តិ​ការងារ​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព និង​មាន​ភាព​យឺតយ៉ាវ​ចំពោះ​ចំណាត់ការ​រឿង​ក្តី ជាពិសេស​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ។ ប្រតិកម្ម​របស់​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ពី​ចំណាត់ថ្នាក់​នៃ​អំពើពុករលួយ​នៅ​កម្ពុជា​ពេលនេះ ធ្វើឡើង​នៅ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ ទៅ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ទាក់ទិន​ចំណាត់ការ​របស់​ខ្លួន។ តាមរយៈ​បទបង្ហាញ​នោះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អះអាង​ថា លោក ស៊ុំ សុជាតិ ដែល​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី​ផ្កាយ​១ និង​ជា​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​កាន់កាប់...

អ្នក​ឃ្លាំមើល៖ អំណាច​រដ្ឋាភិបាល​នឹង​អស់​ប្រសិទ្ធភាព បើ​មិន​ហ៊ាន​វះកាត់​មន្ត្រី​ពុករលួយ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ច្បាប់​ចាត់​វិធានការ​លើ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​កាប់​បំផ្លាញ​ដី​ព្រៃលិចទឹក និង​ព្រៃឈើ ដើម្បី​លុបបំបាត់​អំពើពុករលួយ និង​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ ការ​ជំរុញ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ចាត់​វិធានការ​អ្នក​បំផ្លាញ​ដី​ព្រៃលិចទឹក ដោយ​មាន​គណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ស្រាវជ្រាវ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៦ ជុំវិញ​បឹង​ទន្លេសាប ដែល​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១ ដោយ​កំណត់​ដែន​ព្រៃលិចទឹក​ទំហំ ៦៥​ម៉ឺន​ហិកតារ​ជុំវិញ​បឹង​ទន្លេសាប​ជា​របស់​រដ្ឋ។ ប៉ុន្តែ​ដី​ព្រៃលិចទឹក​នៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ ត្រូវ​បាន​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទន្ទ្រាន និង​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​របស់​ខ្លួន​អស់​រាប់​ម៉ឺន​ហិកតារ។ ជាក់ស្ដែង​នៅ​ពេល​ថ្មីៗ​នេះ ដី​ព្រៃលិចទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ធំ ត្រូវ​បាន​កាប់​ទន្ទ្រាន ឈូស​ឆាយ និង​កាន់កាប់​ដី​ខុសច្បាប់​ជាង...

Latest news