28 C
Phnom Penh

TAG

ព្រៃអភិរក្ស​មេត្តា​ធម្មជាតិ

សមត្ថកិច្ច​ចាប់​ខ្លួន​ព្រះ​ភិក្ខុ​ដែល​តែង​ចូលរួម​ការពារ​ព្រៃឈើ សយ សាត ដោយ​គ្មាន​ដីកា​តុលាការ​និង​គ្មាន​មូលហេតុ

ព្រះតេជព្រះគុណ សយ សាត ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពង់ធំ ចាប់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ទី​២០ វិច្ឆិកា ដោយ​គ្មាន​ដីកា​ពី​តុលាការ ខណៈ​ពុទ្ធបរិស័ទ​មិន​ដឹង​ថា​សមត្ថកិច្ច​បញ្ជូន​ព្រះអង្គ​ទៅ​ទីណា​ទេ​រហូត​ដល់​ពេល​នេះ។ ព្រះតេជព្រះគុណ​អង្គ​នេះ កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក​ម្តង​រួច​មក​ហើយ បន្ទាប់ពី​ព្រះអង្គ​បាន​ចូលរួម​ហែ​ក្បួន​ធម្មយាត្រា​ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ សកម្មជន​សង្គម​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២០ វិច្ឆិកា នេះ​ថា បន្ទាប់ពី​ចាប់​ខ្លួន​ព្រះ​ភិក្ខុ​អង្គ​នេះ​រួច សមត្ថកិច្ច​ក៏​បាន​ដកហូត​ទូរស័ព្ទ​របស់​ព្រះអង្គ។ ជាង​នេះ​ទៅ​ទៀត សមត្ថកិច្ច​ក៏​បាន​បំពាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​នោះ ដោយ​ប្រើ​គណនី​ហ្វេសប៊ុក​របស់​ព្រះអង្គ​ទៅ​កាន់​ពុទ្ធបរិស័ទ​ថែម​ទៀត។...

ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់​ស្នើ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ដក​ទាហាន​ចេញពី​ដី​សហគមន៍​ក្រោយពី​មាន​ការ​គំរាម​បាញ់​សម្លាប់​ពួកគេ

ក្រុម​ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់ ស្នើ​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​ដក​ទាហាន​ចេញពី​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» និង​បើក​ឲ្យ​សហគមន៍​ចូល​ការពារ​ដោយ​គ្មាន​ការ​គំរាមកំហែង។ ការ​ស្នើ​របស់​ប្រជា​សហគមន៍​នេះ ធ្វើ​ឡើង​ខណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឈូស​ឆាយ​ដី​នៅ​សហគមន៍​ឧត្តម​ស្រែ​ពស់ នា​ព្រឹក​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២។ ក្នុង​ជំនួប​រវាង​អភិបាល​ខេត្ត​កំពង់ស្ពឺ ក្រុម​ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់ រៀបរាប់​ថា កន្លងមក​ក្រុម​ទាហាន​បាន​គំរាម​ដេញ​កាប់ ហើយ​ថែម​ទាំង​យក​កាំភ្លើង​បាញ់​ទៀត នៅ​ពេល​ពួកគាត់​ចុះ​ពិនិត្យ​មើល​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ»។ ក្រៅពី​ការ​ស្នើ​ឲ្យ​ដក​ទាហាន​ចេញ ពលរដ្ឋ​ក៏​បាន​ស្នើ​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ ជួយ​ការពារ​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់...

អង្គការ​សង្គម​ស៊ីវិល​ថា​ក្រុម​ទាហាន​«ង៧០»​បន្ត​ឈូស​ឆាយ​ព្រៃ​សហគមន៍​ឧត្តម​ស្រែ​ពស់

អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ដែល​ហៅ​កាត់​ថា CHRAC ថា​ក្រុម​ទាហាន​បន្ត​ប្រើ​កម្លាំង​កម្មករ​ឱ្យ​ចូល​ទៅ​កាប់​រុករាន​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ បាន​ប្រហែល ១០០​ម៉ែត្រ​បន្ត​ទៀត បន្ទាប់ពី​តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចុះ​ត្រួតពិនិត្យ​រួម​គ្នា​កន្លងមក។ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាង​កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២២ ថា ការ​រុករាន​កាន់កាប់​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ ពី​សំណាក់​ក្រុម​ទាហាន​មួយ​ក្រុម​ដែល​អះអាង​ថា ខ្លួន​ជា​យោធា​កង​រថក្រោះ «ង៧០» បាន​ឈាន​ដល់​ដំណាក់កាល​ចុះ​ត្រួតពិនិត្យ​ពី​តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អភិរក្ស​តំបន់​អភិរក្ស​សត្វព្រៃ​ឱរ៉ាល់ ក្រុម​ប្រឹក្សា​ឃុំ​ត្រពាំងជោរ តំណាង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ស្ពឺ...

កុដិ​លោក​នៅ​អាស្រម​ព្រៃ​មេត្តា​ធម្មជាតិ​ត្រូវ​បាន​ក្រុម​ទាហាន​ដុត​បំផ្លាញ​ចោល​ដើម្បី​យក​ដី

ប្រជា​សហគមន៍​អះអាង​ថា កុដិ​លោក​នៅ​អាស្រម​ព្រៃ​មេត្តា​ធម្មជាតិ ស្ថិត​ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ក្រុម​ទាហាន​ដុត​បំផ្លាញ​រាប​ដល់​ដី ខណៈ​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» កំពុង​រង​ការ​ឈូស​ឆាយ និង​កាប់​បំផ្លាញ​ពី​សំណាក់​ក្រុម​ទាហាន និង​ពលរដ្ឋ​មួយ​ចំនួន។ កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ ប្រជា​សហគមន៍​បាន​នាំគ្នា​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ឱ្យ​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» ពី​សំណាក់​ក្រុម​ទាហាន​កងទ័ព​ជើងគោក និង​ពលរដ្ឋ​មួយ​ចំនួន​ស្ថិត​នៅ​ឃុំ​ត្រពាំងជោរ...

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ដែល​ធ្លាប់​ត្រូវ​ទាហាន «ង​៧០» បាញ់ ស្នើ​ក្រសួង​ជួយ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍

ប្រជា​សហគមន៍​នៅ​ស្រុក​ឱរ៉ាល់ និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ឡើង​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​សហគមន៍ «ឧត្តម​ស្រែ​ពស់» ហៅ «ព្រៃ​មេត្តា​ធម្មជាតិ» និង​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីនោះ។ ពលរដ្ឋ​រស់នៅ​ឃុំ​ពោធិ៍មាស ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ លោកស្រី ឃន ខន បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​ថា ពួកគាត់​នាំគ្នា​តវ៉ា​កន្លងមក​គ្រាន់តែ​ចង់​រក្សា​ព្រៃឈើ​ទុក ដោយ​ថា​បច្ចុប្បន្ន ព្រៃឈើ​សហគមន៍ «ឧត្តម​ស្រែ​ពស់» ហៅ «ព្រៃ​មេត្តា​ធម្មជាតិ» កំពុង​រង​ការ​កាប់​បំផ្លាញ...

ព្រៃ​មេត្តា​ធម្មជាតិ​នៅ​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ​កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ

ព្រៃឈើ​នៅ​សហគមន៍ ឧត្ដម​ស្រែពស់ ហៅ ព្រៃ​មេត្តា​ធម្មជាតិ ស្ថិតនៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បាន​រង​នូវ​ការ​កាប់​បំផ្លាញ​ស្ទើរ​រាល់​ថ្ងៃ​ដោយ​គ្មាន​ការ​ចូលរួម​ទប់ស្កាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ។ នេះ​បើ​យោង​ទៅ​តាម​វីដេអូ​ដែល​បង្ហោះ​ដោយ​ប្រជា​សហគមន៍។ យោង​តាម​វីដេអូ​ដែល​ប្រជា​សហគមន៍​ផ្ញើ​មក​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៦ ឧសភា នេះ​ដែល​មាន​រយៈពេល ១​នាទី និង ២​វិនាទី ដែល​មាន​សង្ឃដីកា​របស់​ព្រះតេជព្រះគុណ ព្រំ សុជាតិ គង់​នៅ​វត្ត​មេត្តាធម្មជាតិ ថា​ព្រៃ​សហគមន៍​នៅ​ជុំវិញ​វត្ត​មេត្តាធម្មជាតិ ស្ថិត​ក្នុង​ភូមិ​ពោធិ៍មាស...

Latest news