30.1 C
Phnom Penh

TAG

មាជ សុវណ្ណារ៉ា

លោក ហ៊ុន ម៉ាណែត បើក​កិច្ចប្រជុំ​ដំបូង​ជាមួយ​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថ្មី

នាយករដ្ឋមន្ត្រី​ថ្មី​ដែល​យក​លំអាន​ដឹកនាំ​ពី​ឪពុក លោក ហ៊ុន ម៉ាណែត បើក​កិច្ចប្រជុំ​លើកដំបូង​ក្រោយ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ជាមួយ​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​តំណាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចូលរួម​ជិត ៣០​គណបក្ស។ លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​ការ​រៀបចំ​របស់​លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ថា កិច្ចប្រជុំ​លើកដំបូង​ជាមួយ​នឹង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ ត្រូវ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ដែល​មាន​ការ​ចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល និង​តំណាង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ជាង ២០០​នាក់...

លោក មាជ សុវណ្ណារ៉ា៖ សន្តិភាព​ពិត​ឬ​មិន​ពិត និង​ការ​អភិវឌ្ឍ​ក្លែងក្លាយ​ឬ​ក៏​អត់ គឺ​ស្ថិត​លើ​ពលរដ្ឋ មិន​មែន​លើ​មាត់​អ្នក​ដឹកនាំ​ទេ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ការ​ប្រកាស​ថា​កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​មាន​សង្គ្រាម ទៅ​ជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព ពី​ប្រទេស​ដែល​គ្មាន​ស្ថិរភាព ទៅ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ពិតប្រាកដ នរណា​ក៏​អាច​និយាយ​បាន​ដែរ ប៉ុន្តែ​សន្តិភាព​ពិត​ឬ​មិន​ពិត ហើយ​ការ​អភិវឌ្ឍ​ក្លែងក្លាយ​ឬ​ក៏​អត់ គឺ​ស្ថិត​នៅ​លើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ មិនមែន​ស្ថិត​លើ​មាត់​អ្នក​ដឹកនាំ​ទេ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ ធ្នូ ថា ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​លើ​ពលរដ្ឋ​ខ្លួនឯង គ្មាន​ចំណេញ​អ្វី​ដល់​ប្រទេស​ជាតិ​ទេ ព្រោះ​ថា​កម្ពុជា​សព្វថ្ងៃ​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​ស្ទើរ​គ្រប់​ផ្នែក...

តំណាងរាស្ត្រ​អូស្ត្រាលី៖ របប​ផ្ដាច់ការ​របស់​បក្ស​ប្រជាជន​កម្ពុជា​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លើកឡើង​ថា របប​នយោបាយ​ផ្ដាច់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ កំពុងតែ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង ត្រូវ​បាន​សារព័ត៌មាន​បរទេស The Diplomat ស្រង់​សម្ដី​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​ខ្មែរ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ បាន​រឹតត្បិត​សិទ្ធិ​នយោបាយ និង​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​យ៉ាង​អនាធិបតេយ្យ ដូចជា ការ​ដកហូត​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ និង​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ប្រមាណ​ជាង ១០០​នាក់​ដែល​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នេះ...

លោក សម រង្ស៊ី៖ ពលរដ្ឋ​គួរតែ​នាំគ្នា​កាន់​ទុក្ខ​នៅ​ថ្ងៃ​រដ្ឋាភិបាល​ថ្មី​ក្រុង​ភ្នំពេញ​ប្រារព្ធ​បុណ្យ​ខួប​១០០​ថ្ងៃ​នៃ​ការ​ឡើង​កាន់​តំណែង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នឹង​ប្រារព្ធ​បុណ្យ​ខួប ១០០​ថ្ងៃ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​នាំគ្នា​កាន់ទុក្ខ​នៅ​ថ្ងៃ​នោះ​វិញ ព្រោះ​ថា​តាំងពី​ឡើង​មក​កាន់​តំណែង អំពើ​អយុត្តិធម៌​សង្គម​កាន់តែ​រីក​ធំ​ទៅៗ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ វិច្ឆិកា ថា តាំងពី​ថ្ងៃ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២២...

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល​ថ្មី​របស់​លោក​មិន​មែន​ជា​រដ្ឋាភិបាល​ដេក​អេះ​ពោះ ហើយ​ដើរ​ខ្ចី​លុយ​បរទេស​ទេ

រដ្ឋាភិបាល​ត​ពូជ​ថ្មី​ដែល​មាន​អាយុ ៩០​ថ្ងៃ លោក ហ៊ុន ម៉ាណែត បដិសេធ​ថា រដ្ឋាភិបាល​លោក​មិន​មែន​ជា​រដ្ឋាភិបាល​ដេក​អេះ​ពោះ ហើយ​ដើរ​ខ្ចី​តែ​លុយ​បរទេស​ទេ ប៉ុន្តែ​ជា​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍ និង​សម្ពោធ​សមិទ្ធផល​ជាច្រើន​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​ពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ព្រែកក្តាម ដល់​បាត់ដំបង នៅ​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវការ​ថវិកា​ច្រើន​ណាស់​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​ផ្សេងៗ រួម​ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សរសៃ​ឈាម​ដ៏​សំខាន់​របស់​ប្រទេស​ផង​ដែរ ដូច្នេះ បញ្ហា​នេះ​បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវតែ​ខ្ចី​លុយ​ពី​បរទេស ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​របស់​ខ្លួន។ លោក...

លោក ហ៊ុន សែន៖ មរណភាព​កូនប្រុស​របស់​លោក​ក្នុង​របប ប៉ុល ពត ធ្វើ​ឱ្យ​លោក​ចងចាំ​ដល់​សព្វថ្ងៃ

អតីត​ទាហាន​ជាន់ខ្ពស់​ក្នុង​ជួរ​កងទ័ព​ខ្មែរក្រហម​លោក ហ៊ុន សែន ត្អូញត្អែរ​ថា ក្នុង​នាម​ជា​ឪពុក លោក​មិន​អាច​សុំ​មេបញ្ជាការ​របស់​ខ្លួន​យក​សាកសព​កូនប្រុស​ទៅ​បញ្ចុះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ប្រពៃណី​ឡើយ ដែល​សោកនាដកម្ម​នេះ​បាន​ធ្វើ​ឱ្យ​លោក​ចងចាំ​រហូត​ដល់​សព្វថ្ងៃ ខណៈ​ប្រជាជន​ទូទាំង​ប្រទេស​មាន​សិទ្ធិ​តិច​ជាង​សត្វ​ឆ្កែ ឬ​ឆ្មា។ អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃទី​១០ វិច្ឆិកា នេះ​ថា ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប្រជាជន​ទូទាំង​ប្រទេស​មាន​សិទ្ធិ​តិច​ជាង​សត្វ​ឆ្កែ ឬ​ឆ្មា​ទៅ​ទៀត ដែល​សត្វ​ទាំងនោះ​មាន​សិទ្ធិ​ការពារ​កូន​ខ្លួនឯង​ច្រើន​ជាង​មនុស្ស ប៉ុន្តែ​លោក​ត្រូវតែ​ទ្រាំ​អត់ធ្មត់​ដើម្បី​រំដោះ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ចេញពី​របប​ឃោរឃៅ​មួយ​នេះ។ មេដឹកនាំ​ដែល​ដឹកនាំ​ប្រទេស​តាម​របប​ខ្មែរក្រហម​លោក ហ៊ុន...

គណបក្ស​ភ្លើង​ទៀន​ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ជំហរ​នយោបាយ​នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក រ៉ុង ឈុន ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​៩ វិច្ឆិកា ដើម្បី​បញ្ជាក់​ពី​ជំហរ​នយោបាយ​ចុងក្រោយ​របស់​គណបក្ស​ខ្លួន ជុំវិញ​ការ​រាំង​ស្ទះ​ដែល​ក្រសួង​មហាផ្ទៃ មិន​អាច​ចេញ​ឯកសារ​ចុះបញ្ជី​ច្បាប់ដើម​ជា​ថ្មី​ជូន ដើម្បី​ឱ្យ​គណបក្ស​នេះ​អាច​ចូលរួម​សកម្មភាព​នយោបាយ​ដោយ​ស្រប​ច្បាប់។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ លោក រ៉ុង ឈុន ថា គណបក្ស​ភ្លើង​ទៀន​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា នេះ នៅ​ទីស្នាក់ការ​សមាគម​គ្រូបង្រៀន​ឯករាជ្យ វេលា​ម៉ោង ៩​ព្រឹក ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ...

លោក ហ៊ុន ម៉ាណែត ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​មាន​មនសិការ​បម្រើ​ជាតិ​និង​ប្រជាជន

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​របស់​ខ្លួន ត្រូវ​មាន​មនសិការ​ជាតិ​ខិតខំ​ប្រឹងប្រែង​បម្រើ​ពលរដ្ឋ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដែល​មិន​គិត​អំពី​ឧបសគ្គ និង​ការ​នឿយហត់​ខ្លួនឯង។ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា ជាមួយ​នឹង​តួនាទី​ដ៏​សំខាន់ រាជរដ្ឋាភិបាល​មាន​ក្ដី​រំពឹង​ខ្ពស់​បំផុត​លើ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ ដែល​ត្រូវតែ​មាន​នូវ​មនសិការ​បម្រើ​ជាតិ និង​ប្រជាជន ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការ​ផ្ដល់​សេវា​រដ្ឋបាល និង​ការ​គាំពារ​សន្តិសុខ​សាធារណៈ​ជូន​ដល់​ពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា...

លោក មាជ សុវណ្ណារ៉ា អំពាវនាវ​ឱ្យ​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​អនុវត្ត​ការងារ​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​ព្រះរាជ​តួនាទី​ព្រះមហាក្សត្រ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​មេដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ខ្មែរ​ឱ្យ​បាន​ពេញលេញ ចៀសវាង​នូវ​ការ​រំលោភ​ព្រះរាជ​សិទ្ធិ​របស់​ព្រះអង្គ​ពី​សំណាក់​អ្នក​មាន​អំណាច។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ តុលា នេះ​ថា ពិត​មែន​តែ​ព្រះមហាក្សត្រ​គ្រងរាជ​សម្បត្តិ​ដោយ​មិន​កាន់​អំណាច ប៉ុន្តែ​ព្រះរាជ​សិទ្ធិ​របស់​ព្រះអង្គ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវតែ​ធានា​ឱ្យ​បាន​ដោយ​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ដើម្បី​ឱ្យ​ទ្រង់​អាច​បំពេញ​ព្រះរាជកិច្ច​របស់​ព្រះអង្គ​ដោយ​ពេញ​ព្រះហឫទ័យ និង​គ្មាន​ការ​រង​សម្ពាធ​ពី​ស្ថាប័ន​ណា​មួយ ឬ​ពី​អ្នក​មាន​អំណាច​ណា​ម្នាក់។ លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ក្នុង​នាម​ព្រះមហាក្សត្រ​ខ្មែរ​ជា​និមិត្តរូប​នៃ​ការ​ឯកភាព​ជាតិ និរន្តរភាព​ជាតិ...

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ខ្លួន​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ជា​ការងារ​អាទិភាព

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ខ្លួន​យក​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ជា​ការងារ​អាទិភាព​បំផុត​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា គឺជា​អាទិភាព​សំខាន់​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ក្នុង​នោះ​ការ​រៀបចំ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ក៏​ជា​ការ​ចូលរួម​ចំណែក​ផ្តល់​យុត្តិធម៌​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ គឺជា​ការ​ផ្តល់​ជម្រើស​បន្ថែម​ដល់​ពលរដ្ឋ ក្នុង​ការ​ដោះស្រាយ​បញ្ហា...

Latest news