ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
33.2
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
មីន អ៊ុងឡាំង
នយោបាយ
អ្នកវិភាគ៖ លោក ហ៊ុន សែន សុំជួបមេរដ្ឋប្រហារភូមាគឺដើម្បីបង្កើតទំនាក់ទំនងអំណាចគ្រួសារហ៊ុន មិនមែនដើម្បីដោះស្រាយវិបត្តិភូមាទេ
ឌឹ ខេមបូឌា ដេលី
-
April 10, 2024
ក្រុមអ្នកវិភាគលើកឡើងថា ការប្រកាសរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន សុំជួបជាមួយមេយោធានៃរបបសឹកភូមាលោក មីន អ៊ុងឡាំង នៅពេលនេះ គឺដើម្បីបង្កើតចំណងទំនាក់ទំនងអំណាចគ្រួសាររបស់គាត់ឱ្យកាន់តែរឹងមាំប៉ុណ្ណោះ មិនមែនដើម្បីដោះស្រាយវិបត្តិភូមា ទេ ព្រោះវិបត្តិភូមា មានប្រធានអាស៊ានចូលទៅដោះស្រាយ។ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៩ មេសា នេះថា លោក...
ព័ត៌មានអន្តរជាតិ
របបសឹកយោធានៅភូមា អនុវត្តកំណែនយុវជនបម្រើកងទ័ព
ឌឹ ខេមបូឌា ដេលី
-
February 19, 2024
នៅភូមា របបសឹកភូមា ដាក់ច្បាប់កាតព្វកិច្ចយោធាចាប់បង្ខំយុវជន។ ច្បាប់ថ្មីនេះ សូម្បីតែស្ត្រីភេទក៏តម្រូវឲ្យយុវជនភូមា ទាំងប្រុសទាំងស្រីចាប់ពីវ័យ ១៨ឆ្នាំ ត្រូវបំពេញករណីយកិច្ចយោធាយ៉ាងតិចរយៈពេលចំនួន ២ឆ្នាំ។ ច្បាប់កាតព្វកិច្ចយោធានេះ ប្រកាសភ្លាម ហើយចូលជាធរមានភ្លាមតែម្តងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមសារព័ត៌មានភូមា ឈ្មោះ Myanmar Now ចុះផ្សាយកាលពីថ្ងៃទី១១ កុម្ភៈ។ បើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៃរបបសឹកភូមា ក្រសួងការពារជាតិ ត្រូវផ្សព្វផ្សាយលម្អិតអំពីបទដ្ឋាន និងបែបបទណែនាំការចូលបម្រើកងទ័ព ប៉ុន្តែរបបសឹកភូមា នៅពុំទាន់ឲ្យដឹងអំពីកាតព្វកិច្ចយោធា...
ព័ត៌មានអន្តរជាតិ
ប្រជាជនភូមាក្លាយជាអ្នកប្រយុទ្ធប្រឆាំងនឹងប្រព័ន្ធផ្ដាច់ការនៅអាស៊ីអាគ្នេយ៍
ឌឹ ខេមបូឌា ដេលី
-
February 3, 2024
នៅក្នុងខួបបីឆ្នាំនៃរដ្ឋប្រហាររបស់ពួកយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាជនភូមា ត្រូវបានអ្នកសង្កេតការណ៍ និងអ្នកវិភាគហៅថាជាអ្នកប្រយុទ្ធដើម្បីសេរីភាពប្រឆាំងនឹងប្រព័ន្ធបែបផ្ដាច់ការនិយមរបស់ពួកយោធា។ នៅក្នុងខួបបីឆ្នាំនេះ ប្រជាជនភូមា នៅតែបង្ហាញការតស៊ូរបស់ពួកគេប្រឆាំងនឹងរបបសឹក ដែលចាត់ទុកថាជារបបបែបផ្ដាច់ការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចាប់តាំងពីរបបសឹកធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក របបសឹកនេះបានសម្លាប់ក្រុមប្រឆាំង និងជាតិសាសន៍ខ្លួនឯងដល់ទៅជាង ៦ពាន់នាក់ ហើយចាប់ខ្លួនជាង ២ម៉ឺននាក់។ បើទោះជាយ៉ាងនេះក្ដី ប្រជាជនភូមា ដែលស្រលាញ់សេរីភាពប្រជាធិបតេយ្យ ពួកគេតែងតែងើបឡើងប្រឆាំងនឹងរបបសឹក។ យុវជនភូមា ទាំងប្រុសទាំងស្រី បានស្ម័គ្រចិត្តកាន់អាវុធប្រយុទ្ធនឹងរបបសឹក...
ព័ត៌មានអន្តរជាតិ
អូស្ត្រាលី បន្ថែមទណ្ឌកម្មលើស្ថាប័នចំនួន៥ ដែលមានជំនួញជាមួយរបបសឹកភូមា
ឌឹ ខេមបូឌា ដេលី
-
February 2, 2024
រដ្ឋាភិបាលអូស្ត្រាលី សម្រេចបន្ថែមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើស្ថាប័នចំនួន៥ ថែមទៀតដែលមានទំនាក់ទំនងទៅនឹងរបបសឹកភូមា ក្រោយពីរបបយោធានេះបានប្រកាសដាក់លក់ភូមិគ្រឹះរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុងតម្លៃ ៩០លានដុល្លារ។ ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី ទៅលើរបបសឹកភូមា ជាការដាក់កម្រិតទៅកាន់របបសឹកនេះដោយរបបនេះមានទំនាក់ទំនងហិរញ្ញវត្ថុជាមួយក្រុមហ៊ុនទាំងនោះដែលប្រព្រឹត្តឃោរឃៅទៅលើប្រជាជនខ្លួនឯង។ ធនាគារចំនួនពីរដែលនៅតែបន្តសកម្មភាពនឹងរបបនេះ គឺធនាគារពាណិជ្ជកម្មបរទេសភូមា និងធនាគារពាណិជ្ជវិនិយោគភូមា ដែលអាចនឹងត្រូវបានក្លាយទៅជាគោលដៅនៃការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបីទៀតដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រតិបត្តិការរបស់ពួកយោធាដែលមានឈ្មោះថា ក្រុមហ៊ុនអាស៊ីសាន់ ក្រុមជំនួញ អាស៊ីសាន់ ក្រុមភស្តុភារប្រេងឥន្ធនៈ Cargo Link ក៏នឹងរងទណ្ឌកម្មហិរញ្ញវត្ថុផងដែរ។ ទណ្ឌកម្មទាំងនោះគឺជាការឆ្លើយតបទៅនឹងការរឹតត្បិតប្រជាជនភូមា ការរីកសាយនៃអំពើហិង្សា និងការបន្តបង្កអសន្តិសុខ នយោបាយ...
ព័ត៌មានអន្តរជាតិ
ចិនស្នើឱ្យមានបទឈប់បាញ់តាមតំបន់ព្រំដែនភូមាជាប់នឹងចិន ក្រោយពីកម្លាំងប្រឆាំងវាយកាន់កាប់បានក្រុងដ៏សំខាន់
ឌឹ ខេមបូឌា ដេលី
-
November 7, 2023
ទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយក្នុងប្រទេសភូមា ជាប់នឹងប្រទេសចិន បានធ្លាក់ក្នុងការវាយកាន់កាប់ដោយកម្លាំងប្រឆាំងពួកយោធាភូមាហើយ ក្រោយពីប្រយុទ្ធគ្នាយ៉ាងសាហាវជាច្រើនថ្ងៃមកនេះ។ នេះបើតាមសេចក្តីប្រកាសពីអ្នកនាំពាក្យរដ្ឋាភិបាលភូមា។ ក្នុងស្ថានភាពបែបនេះ ចិនបានចេញសេចក្តីអំពាវនាវភ្លាមឱ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នា ប៉ុន្តែបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ដែលបានធ្វើសេចក្ដីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា បានឱ្យដឹងថា ទីក្រុងពាណិជ្ជកម្មដ៏សំខាន់ធ្វើជំនួញរវាងរដ្ឋាភិបាលនៃរបបសឹក និងប្រទេសចិន គឺទីក្រុង Chinshwehaw ដែលស្ថិតជាប់របងខេត្តយូណាន ខាងចិន ត្រូវបានកម្លាំងប្រឆាំងរួបរួមវាយកាន់កាប់បានហើយ។ អ្នកនាំពាក្យរបបសឹកភូមា បានឱ្យដឹងថា រដ្ឋាភិបាលបានបាត់បង់ការគ្រប់គ្រងលើក្រុងយុទ្ធសាស្ត្រមួយនៅភាគខាងជើងជាប់ព្រំប្រទល់ជាមួយប្រទេសចិន បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់ជាច្រើនថ្ងៃជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច។ តាមប្រភពព័ត៌មានដដែលនេះ ចាប់តាំងតែពីថ្ងៃសុក្រសប្តាហ៍មុនមក ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅពាសពេញទឹកដីមួយផ្នែកធំនៃរដ្ឋ...
នយោបាយ
អ្នកឃ្លាំមើល៖ ការរំលាយបក្សអ្នកស្រី ស៊ូជី ជាសមិទ្ធផលលោក ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានកន្លងទៅ
ឌឹ ខេមបូឌា ដេលី
-
March 31, 2023
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី ពីសំណាក់របបសឹកភូមានៅពេលនេះ គឺជាសមិទ្ធផលនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំខ្មែរ លោក ហ៊ុន សែន ទៅជួបមេរដ្ឋប្រហារយោធាភូមាកាលពីដើមឆ្នាំ២០២២ ដែលគាត់ធ្វើជាប្រធានអាស៊ានប្តូរវេននៅពេលនោះ។ អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ មីនា នេះថា ការប្រកាសរំលាយគណបក្សរបស់អ្នកស្រី...
ព័ត៌មានអន្តរជាតិ
មេដឹកនាំរដ្ឋប្រហារនៅភូមាចង់ឱ្យសហគមន៍អន្តរជាតិគាំទ្រប្រជាធិបតេយ្យក្លែងក្លាយរបស់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
March 29, 2023
កាលពីថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំរដ្ឋប្រហារនៃប្រទេសភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានទទូចដល់ក្រុមប្រទេសដែលប្រកាន់ជំហរប្រឆាំងការដឹកនាំរបស់លោក ងាកមកគាំទ្រផែនការរដ្ឋាភិបាលរបស់លោកក្នុងការផ្លាស់ប្ដូរប្រព័ន្ធដឹកនាំវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលគេថាជាវិថីមួយក្រោមការត្រួសត្រាយផ្លូវរបស់ក្រុមរដ្ឋប្រហារ គឺជាប្រជាធិបតេយ្យក្លែងក្លាយ។ មេដឹកនាំរបបសឹកភូមារូបនេះថ្លែងថា គេមិនត្រូវបន្តគាំទ្រចលនាប្រឆាំងរដ្ឋាភិបាលរបស់រូបលោកទៀតនោះទេ។ លោក មីន អ៊ុងឡាំង បានហៅថាក្រុមប្រឆាំងនៅក្នុងប្រទេសភូមា ថាជា «ពួកភេរវករ» ដែលមានចេតនាបំផ្លាញប្រជាធិបតេយ្យនៃប្រទេសអាស៊ានមួយនេះទៅវិញនោះទេ។ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា នេះ បានធ្វើសេចក្ដីរាយការណ៍ថា មេដឹកនាំរបបសឹករូបនេះបានលើកឡើងដូចនេះនៅចំពោះមុខមន្ត្រីយោធាប្រមាណជា...
វិចារណកថា
បទអត្ថាធិប្បាយ៖ មេដឹកនាំផ្ដាច់ការមួយចំនួនក្នុងអាស៊ានចាត់ទុករដ្ឋធម្មនុញ្ញជាឧបករណ៍ពង្រឹងអំណាចរបស់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
January 31, 2023
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មាន ១០ប្រទេស។ ក្នុងចំណោមប្រទេសទាំង ១០ នេះ មានប្រទេសប្រកាន់របបកុម្មុយនីស្ត គឺប្រទេសវៀតណាម និងប្រទេសឡាវ។ ក្រៅពីប្រទេសពីរនេះ សុទ្ធតែប្រកាសប្រកាន់របបសេរីប្រជាធិបតេយ្យពហុបក្ស ដោយមានរដ្ឋធម្មនុញ្ញជាត្រីវិស័យចង្អុលផ្លូវឱ្យដើរ។ យ៉ាងណា ប្រទេសមួយចំនួនទោះជាប្រកាន់របបប្រជាធិបតេយ្យក៏ដោយ ក៏ពុំមានគោលការណ៍ដឹកនាំតាមបែបប្រជាធិបតេយ្យពិតៗនោះទេ។ មេដឹកនាំប្រទេសនោះចាត់ទុករដ្ឋធម្មនុញ្ញគ្រាន់តែឧបករណ៍នយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ គេថារដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ត្រូវដើរស្របគ្នា តែមេដឹកនាំដែលមានចរិតផ្ដាច់ការ ពុំដែលគិតថារដ្ឋធម្មនុញ្ញជាមាគ៌ារបស់ខ្លួននោះទេ។ គេចង់កែ គេចង់រុះរើនៅពេលណាក៏បាន ទៅតាមកាលៈទេសៈ និងតម្រូវតាមមហិច្ឆតាដើម្បីអំណាច និងដើម្បីបក្សពួករបស់ខ្លួនមានអំណាចកាន់តែរឹងមាំ និងយូរឆ្នាំទៅមុខទៀត។ បើខ្លួនគេចុះចេញពីអំណាច...
ព័ត៌មានអន្តរជាតិ
ប្រមុខការទូតឥណ្ឌូនេស៊ីព្រមានថានឹងមិនបណ្ដោយឱ្យរបបសឹកភូមាបង្កអសន្តិសុខក្នុងតំបន់ឡើយ
ឌឹ ខេមបូឌា ដេលី
-
January 26, 2023
ឥណ្ឌូនេស៊ី គឺជាប្រទេសដ៏ធំជាងគេ ហើយក៏មានឥទ្ធិពលជាងគេនៅក្នុងសមាគមអាស៊ាន។ ប្រទេសនេះប្រកាន់ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ គឺមិនក្លែងក្លាយដូចកម្ពុជានោះទេ។ នៅពេលនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អ្នកស្រី រ៉េតនូ ម៉ាស៊ូឌី បានបញ្ជូនសារបន្ទាន់ភ្លាមទៅមេដឹកនាំរបបសឹកភូមា ថា ឆ្នាំ២០២៣ នេះ ឥណ្ឌូនេស៊ីគឺជាប្រធានអាស៊ាន ពិតណាស់ឋានៈជាប្រធានមិនចង់ឃើញប្រទេសណាមួយក្នុងតំបន់ធ្វើឲ្យមានបញ្ហាអសន្តិសុខ និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះតំបន់នោះទេ។ អ្នកស្រីបញ្ជាក់ថា ឥណ្ឌូនេស៊ីនឹងមិនបណ្ដោយឲ្យពួកយោធាធ្វើឲ្យសមាគមអាស៊ានទាំងមូលបាក់មុខមាត់ និងជួបវិបត្តិដោយសារតែការមិនអាចរកច្រកចេញពីវិបត្តិក្រោមរដ្ឋប្រហាររបស់ពួកយោធានោះទេ។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសភូមា បានប្រតិកម្មវិញថា សូមអាស៊ានកុំពាក់ព័ន្ធនឹងកម្លាំងភេរវកម្មឲ្យសោះ ព្រោះវាជាកម្លាំងខុសច្បាប់។ របបសឹកភូមាចាត់ទុកក្រុមប្រឆាំងនឹងខ្លួនថាជាក្រុមភេរវកម្ម។ សារលិខិតក្រសួងការបរទេសនៃរបបសឹកភូមា បានទទូចថា...
ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីថាឆ្នាំ២០២៣នេះភូមាត្រូវតែផ្លាស់ប្ដូរប្រព័ន្ធដឹកនាំរបស់ពួកយោធាដោយអនុវត្តឱ្យបាន៥ចំណុចរបស់អាស៊ាន
ឌឹ ខេមបូឌា ដេលី
-
January 16, 2023
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបញ្ជូនទៅសមាជិកសភាដែលបានចោទសួរអំពីស្ថានភាពនៅក្នុងប្រទេសភូមា រដ្ឋមន្ដ្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានថ្លែងថា អាស៊ានឆ្នាំ២០២៣ នេះ ត្រូវតែកំណត់ឱ្យច្បាស់ទៅលើរបបយោធាភូមា ថាត្រូវតែអនុវត្តឱ្យបាននូវគោលការណ៍ ៥ចំណុចពីអាស៊ាន គឺឱ្យបានឆាប់រហ័ស និងពេញលេញដែលឈានទៅដល់បញ្ចប់ការគ្រប់គ្រងប្រទេសរបស់ពួកយោធា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama បានផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ពួកយោធាភូមាត្រូវតែទទួលយកប្រេសិតអាស៊ានថ្មីសម្រាប់ប្រទេសភូមា គឺក្នុងនោះត្រូវតែផ្ដល់ឱ្យប្រេសិតអាស៊ានថ្មីនេះជួបភាគីពាក់ព័ន្ធទាំងអស់នៅក្នុងជម្លោះក្នុងប្រទេសភូមា។ លោកប្រមុខការទូតសិង្ហបុរី បានបញ្ជាក់ដូចនេះនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកឆ្លើយតបចំពោះសំណួរពីសមាជិកសភាសិង្ហបុរី នូវអ្វីដែលថារដ្ឋជាសមាជិកអាស៊ានបានធ្វើឲ្យបរាជ័យចំពោះគោលការណ៍ ៥ចំណុចអាស៊ាន ដែលភូមាក្រោមការដឹកនាំនៃពួកយោធាមិនព្រមគោរព និងអនុវត្តតាម។ គោលការណ៍...
1
2
3
...
10
Page 1 of 10
Latest news
លោក សាពូន មីដាដា ក្រឡាស់សម្ដីថាធ្លាប់បានលុយពីលោក ហ៊ុន សែន តែជិតកន្លះលានដុល្លារប៉ុណ្ណោះ
April 26, 2024
ប្រធានាធិបតីថ្មីឥណ្ឌូនេស៊ីអំពាវនាវសុំឱ្យអ្នកនយោបាយរួបរួមគ្នាដើម្បីឥណ្ឌូនេស៊ីខ្លាំង
April 26, 2024
តុលាការបង្កកទ្រព្យសម្បត្តិនិងគណនីធនាគារលោក ជា សារ៉ន ៩៥គណនីនិងបង្គាប់ចាប់ខ្លួនមនុស្ស៩នាក់ទៀត
April 26, 2024
លោក សម រង្ស៊ី ថាគម្រោងព្រែកជីកហ្វូណនបម្រើឱ្យផលប្រយោជន៍ចិន ខណៈមន្ត្រីកម្ពុជាចោទតបវិញថាជាអំពើក្បត់
April 26, 2024
IDEA TALK៖ ចរិតខ្មែរធ្វើខុសមិនកែ ឬសុំទោសព្រោះខ្លាចថោក
April 26, 2024
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ