37.6 C
Phnom Penh

TAG

ម៉េង សុភារី

រដ្ឋសភា​ឯក​បក្ស​អនុម័ត​ទទួល​យក​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ទៅ​ពិនិត្យ​តាម​សំណើ​លោក ហ៊ុន សែន

រដ្ឋសភា​ឯក​បក្ស ១២៥​រូប​ដែល​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​ទទួល​យក​សេចក្ដី​ព្រាងច្បាប់​ស្ដីពី វិសោធនកម្ម​ច្បាប់​បោះឆ្នោត យក​ទៅ​ពិនិត្យ​ពិភាក្សា​តាម​សំណើ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ហើយ​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ។ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋសភា​បាន​ទទួល​យក​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​សេចក្ដី​ព្រាងច្បាប់​ចំនួន ៥ ទៀត ដើម្បី​ពិនិត្យ​ពិភាក្សា​តាម​ការ​ស្នើ​របស់​រាជរដ្ឋាភិបាល​ហើយ​នៅ​ពេលនេះ។ សេចក្តី​ព្រាងច្បាប់​នេះ​ធ្វើឡើង​តាម​សំណើ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​បំណង​ជំរុញ​ឱ្យ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ចេញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃ​បោះឆ្នោត​នា​ខែ​កក្កដា ខាងមុខ​នេះ។ បុរស​ខ្លាំង​ដែល​គេ​ចាត់ទុក​ជា​ចោរ​លួច​សន្លឹកឆ្នោត លោក ហ៊ុន...

សហ​មេធាវី​ថា​រាល់​សំណុំរឿង​លោក កឹម សុខា ពួកគេ​នៅតែ​មាន​សិទ្ធិ​ជួប​កូនក្ដី​គ្រប់​ពេល

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា សំណុំរឿង​លោក កឹម សុខា នៅ​មិនទាន់​ផុត​ពី​សមត្ថកិច្ច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ដូច្នេះ​ក្នុង​នាម​ពួកគេ​ជា​មេធាវី​ការពារ​ក្តី នៅតែ​អាច​ជួប​លោក កឹម សុខា បាន​គ្រប់​ពេល ដោយ​ស្រប​ច្បាប់ និង​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ឡើយ។ សហ​មេធាវី​ការពារ​សិទ្ធិ​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា សាលក្រម​ព្រហ្មទណ្ឌ​ផ្ដន្ទាទោស​លោក កឹម សុខា នៅ​មិនទាន់​ចូល​ជា​ស្ថាពរ​នៅឡើយ​ទេ...

លោក កឹម សុខា បាត់បង់​សិទ្ធិ​ទទួល​បាន​ជំនួយ​ពី​មេធាវី

សហ​មេធាវី​របស់​លោក កឹម សុខា ចាត់ទុក​ការ​រារាំង​ពី​សំណាក់​កងកម្លាំង​ស្លៀកពាក់​ស៊ីវិល​ដែល​យាម​នៅ​មុខ​ផ្ទះ​របស់​លោក កឹម សុខា មិន​ឱ្យ​ពួកគេ​ចូល​ជួប​កូនក្ដី​របស់​ខ្លួន​ដើម្បី​ពិគ្រោះ​យោបល់​ច្បាប់​រៀបចំ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍ ថា​ជា​រំលោភ​សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ការ​រំលោភ​សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី​របស់​លោក កឹម សុខា ដែល​ចេញ​ដោយ​សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ នេះ សហ​មេធាវី​ការពារ​ក្តី​បាន​ទៅ​ផ្ទះ​លោក កឹម សុខា ដើម្បី​ជួប​កូនក្ដី​នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់។ ការ​ទៅ​ជួប​នេះ ដោយ​សហ​មេធាវី​អះអាង​ថា​ដើម្បី​ពិគ្រោះ​យោបល់​ច្បាប់ និង​រៀបចំ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​ព្រហ្មទណ្ឌ...

លោក កឹម សុខា បដិសេធ​ករណី​តុលាការ​ព្យាយាម​ទាញ​ភ្ជាប់​បាតុកម្ម​ហិង្សា​នៅ​ស្ពាន​នាគ

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បដិសេធ​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​ក្រោយពី​តុលាការ​បាន​ព្យាយាម​ទាញ​ភ្ជាប់​រូបលោក​ទៅ​នឹង​បាតុកម្ម​ហិង្សា​នៅ​ស្ពាន​នាគ កាលពី​ឆ្នាំ​២០១៤។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​សួរ​ដេញដោល​លោក កឹម សុខា ជុំវិញ​បាតុកម្ម​នៅ​ស្ពាន​នាគ​កាលពី​ខែ​មករា ឆ្នាំ​២០១៤ ក្រោយពី​ចាក់​វីដេអូ​ឃ្លីប​ជាង ៤​នាទី។ ក្នុង​វីដេអូ​ជាង ៤​នាទី​នោះ​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក មាជ សុវណ្ណារ៉ា...

លោក កឹម សុខា ថា​វីដេអូ​របស់​មេធាវី​ដើមបណ្ដឹង​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​លើ​ខ្លឹមសារ​ពិត

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​បម្រាម​នយោបាយ​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា អះអាង​ក្នុង​សវនាការ​លើក​ទី​៤០ នៅ​ថ្ងៃ​ពុធ ទី​១៨ ឧសភា នេះ​ថា វីដេអូ​របស់​មេធាវី​ដើមបណ្ដឹង​ប្រវែង​ជាង ២​នាទី​ដែល​បាន​កាត់​ត​ចេញពី​វីដេអូ​ដើម​ជាង​មួយ​ម៉ោង​របស់​លោក ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​លើ​ខ្លឹមសារ​ពិត​នៃ​វីដេអូ​ដើម​យ៉ាង​ធ្ងន់ធ្ងរ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អះអាង​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា វីដេអូ​របស់​មេធាវី​ខាង​ដើមបណ្ដឹង​ប្រវែង​ជាង ២​នាទី​ដែល​យក​មក​ប្រើប្រាស់​ធ្វើជា​ភស្តុតាង​ក្នុង​ការ​ចោទប្រកាន់​លើ​រូបលោក មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ទេ ហើយ​ជា​ខ្សែ​វីដេអូ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ថែម​ទៀត។ លោក​បន្ត​ថា...

សហ​មេធាវី​របស់​លោក កឹម សុខា ថា​ការ​បន្ត​ចោទប្រកាន់​កូនក្ដី​ធ្វើ​ឱ្យ​ប៉ះពាល់​ទំនាក់ទំនង​អន្តរជាតិ

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា អះអាង​ថា ការ​បន្ត​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​សំណុំរឿង «សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស» នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​រវាង​ទំនាក់ទំនង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​សហគមន៍​អន្តរជាតិ ស្រប​ពេល​ដែល​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពី​កម្ពុជា​បន្ថែម​ទៀត។ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ម៉េង សុភារី ថា​ក្នុង​កិច្ចព្រមព្រៀង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ បាន​ឯកភាព​បញ្ចប់​បញ្ហា​នានា​ដែល​បាន​កើតឡើង ជាពិសេស​រឿង​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ ហើយ​ការ​បញ្ចប់​នេះ មិនមែន​ដោយ​មូលហេតុ​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​អ្វី​ឡើយ ដោយសារ​បញ្ហា​ទាំងអស់​នេះ​មិន​មាន​កើតឡើង​នៅ​កម្ពុជា​នោះ​ទេ។ អ្នកស្រី​បន្ត​ថា...

ក្រុម​មេធាវី​លោក កឹម សុខា ថា​វីដេអូ​ដែល​តុលាការ​យក​មក​ចោទប្រកាន់​ជា​វីដេអូ​កាត់ត​មិន​ដាក់​បន្ទុក​បាន

ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា វីដេអូ​ដែល​តុលាការ​យក​មក​ធ្វើជា​ដើមចម​នៃ​ការ​ចោទប្រកាន់​កូនក្ដី​របស់​ខ្លួន​មាន​រយៈពេល​ជិត ៣​នាទី​នោះ គឺជា​វីដេអូ​កាត់ត មិន​ឆ្លុះបញ្ចាំង​ពី​អត្ថន័យ​ពិតប្រាកដ​ដើម្បី​ធ្វើ​ការ​ចោទប្រកាន់​បាន​ឡើយ។ សហ​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ មីនា នេះ​ថា ក្រុម​មេធាវី​បាន​ដាក់​វីដេអូ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ទាំងមូល​របស់​លោក កឹម សុខា កាលពី​ឆ្នាំ​២០១៣ ដែល​មាន​រយៈពេល​ជាង ១​ម៉ោង ជា​ភស្តុតាង​ដើម​ដំបូង​ដែល​អាច​បញ្ជាក់​ថា​វីដេអូ​ដែល​ភាគី​ខាង​ដើមចោទ​យក​មក​ធ្វើជា​ដើមចម​នៃ​ការ​ចោទប្រកាន់​ដែល​មាន​រយៈពេល​ជិត ៣​នាទី គឺជា​វីដេអូ​កាត់​ខុស​ខ្លឹមសារ​ដើម​សុទ្ធសាធ។ អ្នកស្រី...

ក្រុម​មេធាវី​លោក កឹម សុខា៖ ពាក្យ​ផ្លាស់ប្ដូរ​មេដឹកនាំ​របស់​កូនក្ដី​គឺ​ធ្វើ​តាមរយៈ​ការ​បោះឆ្នោត មិន​មែន​ផ្ដួល​រំលំ​ទេ

ក្រុម​មេធាវី​របស់​លោក កឹម សុខា អះអាង​ថា គោលបំណង និង​ខ្លឹមសារ​របស់​កូនក្ដី​ពួកគេ​ដែល​និយាយ​អំពី​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ គឺ​ធ្វើឡើង​តាមរយៈ​ការ​បោះឆ្នោត មិនមែន​ធ្វើឡើង​តាមរយៈ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​ការ​ប្រើ​ហិង្សា និង​ធ្វើ​បដិវត្តន៍​ពណ៌​ឡើយ។ ការ​លើកឡើង​របស់​មេធាវី​ប្រធាន​បក្ស​ប្រឆាំង​នេះ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​សវនាការ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃ​ពុធ ទី​២ កុម្ភៈ នេះ ដោយ​ការ​ចាក់​បង្ហាញ​វីដេអូ​ភស្តុតាង ៦​ឃ្លីប​ដែល​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បញ្ជាក់​ភាព​ស្អាតស្អំ​កូនក្ដី។ វីដេអូ​ទាំង ៦​ឃ្លីប​ចាក់​បង្ហាញ​នៅ​ពេលនេះ គឺជា​វីដេអូ​ដែល​ធ្វើឡើង​នៅ​ខែ​កក្កដា ក្នុង​ឆ្នាំ​២០១២...

ក្រុម​មេធាវី៖ ការ​ទាមទារ​ឲ្យ​លោក កឹម សុខា សារភាព​តាម​ការ​ចោទប្រកាន់​ជា​ការ​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា ការ​ទាមទារ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា សារភាព​តាម​ការ​ចោទប្រកាន់​របស់​តុលាការ គឺជា​ការ​រំលោភ​លើ​បទដ្ឋាន​គតិយុត្តិ សិទ្ធិមនុស្ស ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​ដំណើរការ​នីតិវិធី​រឿង​ក្តី​ឆាប់​រហ័ស មិន​មែន​បង្ខំ​ឲ្យ​ភាគី​ជនជាប់ចោទ​សារភាព​នោះ​ទេ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​អះអាង​នៅ​មុខ​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម...

អ្នក​ច្បាប់​ថា​មាន​អង្គ​ហេតុ​ជាច្រើន​ទៀត​ដែល​តុលាការ​ត្រូវ​សាកសួរ​លោក កឹម សុខា

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ថ្ងៃ​អង្គារ​នេះ​តុលាការ​នឹង​ដំណើរការ​ក្តី​លើ​លោក កឹម សុខា បន្ត​ទៀត ព្រោះ​ថា​នៅ​មាន​អង្គ​ហេតុ​ជាច្រើន​ដែល​តុលាការ​ត្រូវ​សាកសួរ។ អ្នក​ច្បាប់​រូប​នេះ​បញ្ជាក់​ថា វា​ជា​រឿង​ល្អ ប្រសិនបើ​តុលាការ​បន្ថែម​ចំនួន​ថ្ងៃ​សវនាការ​ឱ្យ​បាន​ច្រើន​ថ្ងៃ​ក្នុង ១​សប្តាហ៍ ដើម្បី​ពន្លឿន​រឿង​ក្តី​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ឱ្យ​ឆាប់​ចប់។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ មករា ថា អ្នកស្រី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទ​ទាំងអស់​លើ​លោក កឹម...

Latest news