34 C
Phnom Penh

TAG

យុវជន ភួន កែវរស្មី

សកម្មជន​និង​សាធារណជន​រិះគន់​ក្រសួង​ទេសចរណ៍​ដែល​មិន​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​នានា​ឱ្យ​ពិភពលោក​បាន​ឃើញ

សកម្មជន​មាតា​ធម្មជាតិ និង​សាធារណជន រិះគន់​ក្រសួង​ទេសចរណ៍​ដែល​មិន​ផុស​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​នានា​របស់​កម្ពុជា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង ដើម្បី​ឲ្យ​ពិភពលោក​បាន​ឃើញ បាន​ចាត់ទុក​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង ថា​ជា​ផេក​ដែល​អត់​ប្រយោជន៍​ជាងគេ​នៅ​ក្នុង​ចំណោម​ទំព័រ​ហ្វេសប៊ុក​ទាំង ២៨​ក្រសួង​ស្ថាប័ន​នៅ​កម្ពុជា។ ការ​រិះគន់​នេះ បន្ទាប់ពី​ពួកគេ​សង្កេត​ឃើញ​ថា​ទំព័រ​ហ្វេស៊បុក​របស់​ក្រសួង​ទេសចរណ៍​ផ្សព្វផ្សាយ​តែ​រឿង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ប្រជុំ​ផ្ទៃក្នុង និង​ទៅ​ទស្សនកិច្ច ឬ​ជួប​ជាមួយ​តំណាង​បណ្ដា​ប្រទេស​ផ្សេងៗ។ ក្រៅពី​រឿង​ប្រជុំ​ហើយ ផេក​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍ គឺ​បង្ហោះ​រឿង​សារ​ជូនពរ​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឈ្មោះ Srey Roth បាន​ចាត់ទុក Facebook Page របស់​ក្រសួង​ទេសចរណ៍ ថា​ជា​ផេក​ដែល​អត់​ប្រយោជន៍​ជាងគេ​នៅ​ក្នុង​ចំណោម Facebook...

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទទួល​បាន​ពានរង្វាន់​សកល​ដោយសារ​ការពារ​ធនធាន​ធម្មជាតិ

សកម្មជន​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​អង្គការ​អន្តរជាតិ Right Livelihood ផ្តល់​ពានរង្វាន់​សកល (Right Livelihood Award) ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពានរង្វាន់​ណូបែល​សន្តិភាព​ដែរ (Nobel Peace Prize) ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​យុវជន​ទាំងនេះ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជា ១​ទសវត្ស​កន្លងមក​នេះ។ ចលនា​មាតា​ធម្មជាតិ ចេញ​វីដេអូ​ប្រវែង​ជាង ៣​នាទី​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ដែល​មាន​ការ​លើកឡើង​ពី​យុវជន​ចលនា​មាតា​ធម្មជាតិ អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​នា​ពេល​កន្លងមក បើ​ទោះបីជា​ត្រូវ​ជាប់​ពន្ធនាគារ ឬ​រង​នូវ​ការ​គំរាមកំហែង និង​រង​នូវ​អំពើ​ហិង្សា​នានា​ក្នុង​រយៈពេល​កន្លងមក...

ក្រុម​យុវជន​បរិស្ថាន​ដង្ហែ​ញត្តិ​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន ដក​សិទ្ធិ​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ពី​ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់

ក្រុម​យុវជន​បរិស្ថាន​ជាច្រើន​នាក់​ដង្ហែ​ញត្តិ​តាម​ដងផ្លូវ​យក​ទៅ​ដាក់​ជូន​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដើម្បី​សុំ​ឱ្យ​បុរស​ខ្លាំង​ក្រាញ​អំណាច​រូប​នេះ​ដក​សិទ្ធិ​អភិវឌ្ឍន៍​កោះកុង​ក្រៅ ពី​ក្រុមហ៊ុន Koh Kong SEZ របស់​ឧកញ៉ា លី យ៉ុងផាត់ ដើម្បី​ការពារ​កោះ​មួយ​នេះ​ឱ្យ​ស្ថិត​នៅ​គង់វង្ស​ទៅ​ថ្ងៃ​មុខ។ ក្រុម​យុវជន​បរិស្ថាន​ប្រមាណ​ជា ២០​នាក់ កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​ដង្ហែ​ញត្តិ​ដោយ​ធ្វើ​ដំណើរ​ពី​ទីតាំង​ម្តុំ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ទៅ​កាន់​ទីស្ដីការ​ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដើម្បី​សុំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនោះ​ជួយ​ពន្លឿន​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ និង​សុំ​ឱ្យ​លោក...

សកម្មជន៖ រដ្ឋ​ប្រគល់​កោះកុង​ក្រៅ​ឱ្យ​ឧកញ៉ា លី យ៉ុងផាត់ ជា​ហានិភ័យ​ដ៏​ធំ​ប្រឈម​បាត់បង់​ជីវចម្រុះ

សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​ស្រឡាញ់​ធនធាន​ធម្មជាតិ ថា​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​នឹង​ប្រគល់​កោះកុង​ក្រៅ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា លី យ៉ុងផាត់ ធ្វើជា​កម្មសិទ្ធិ គឺជា​ហានិភ័យ​ដ៏​ធំ​មួយ​ដែល​ប្រឈម​នឹង​ការ​បាត់បង់​ជីវចម្រុះ​សម្បូរ​បែប និង​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​មហាសាល​ជាច្រើន​ទៀត។ សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​ស្រឡាញ់​ធនធាន​ធម្មជាតិ​ជាច្រើន​នាក់ បាន​នាំគ្នា​លើក​បដា​ប្រើ​ឃោសនសព្ទ និង​ស្លៀកពាក់​ប្លែកៗ ដូចជា​ពាក់​អាវ​ពោង​ហែល​ទឹក ជាដើម តាម​ទី​សាធារណៈ នៅ​មុខ​វិទ្យាល័យ​សន្ធរមុខ និង​ស្តុប​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ...

ក្រុម​យុវជន​ដង្ហែ​សព​ព្រៃឈើ​ទៅ​ក្រសួង​បរិស្ថាន​ទាមទារ​ឲ្យ​បើក​ចំហ​ការ​ចុះ​ល្បាត​ព្រៃឈើ​ឡើងវិញ

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ប្រមាណ​ជា ៣០​នាក់ បាន​នាំគ្នា​ដើរ​ដង្ហែ​សព​ព្រៃឈើ​ទៅ​កាន់​ក្រសួង​បរិស្ថាន ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន​បើក​ឲ្យ​សហគមន៍ សកម្មជន និង​សង្គម​ស៊ីវិល​ចូលរួម​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ​ឡើងវិញ ដើម្បី​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ជនល្មើស។ ការ​ដើរ​ដង្ហែ​សព​ព្រៃឈើ​របស់​យុវជន​បរិស្ថាន​នា​ថ្ងៃទី​២៩ កញ្ញា នេះ ចាប់ផ្ដើម​ចេញ​ពី​មុខ​ស្ថានទូត​ចិន ផ្លូវ​ម៉ៅសេទុង ឆ្ពោះ​ទៅ​កាន់​ក្រសួង​បរិស្ថាន ដោយ​ស្លៀកពាក់​ខោ​អាវ​ពណ៌​ស ដៃ​កាន់​ផ្កា​ភ្ជាប់​ជាមួយ​ធូប និង​មាន​មឈូស ទង់ព្រលឹង ដែល​ជា​រូប​តំណាង​ឲ្យ​ការ​កាន់​ទុក្ខ​ចំពោះ​ការ​បាត់បង់​ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​ឲ្យ​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​សកម្មភាព​ការពារ​ព្រៃឈើ។ សកម្មជន​ការពារ​បរិស្ថាន កញ្ញា ភួន កែវរស្មី ដែល​ចូលរួម​ដើរ​ដង្ហែ​សព​ព្រៃឈើ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា...

តុលាការ​កំពូល​តម្កល់​សំណុំរឿង​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ទុក​ជា​បាន​ការ​ដដែល

តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» លើ​យុវជន​ចលនា​មាតា​ធម្មជាតិ ៣​នាក់​ទុក​ជា​បាន​ការ​ដដែល។ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២៩ កក្កដា ថា តុលាការ​កំពូល​បាន​ប្រកាស​រក្សា​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល នោះ​គឺ​មាន​ន័យ​ថា លោក​នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ខែ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​បន្ថយ​ទោស​ដោយ​ព្យួរ​ទោស​ចំនួន ៦​ខែ​ដែល​នៅ​សល់​នា​ពេល​កន្លងមក។ លោក ថុន រដ្ឋា អះអាង​ថា ក្នុង​ការ​សម្រេច​នេះ...

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រំពឹង​ថា​តុលាការ​កំពូល​នឹង​ទម្លាក់​ចោល​បទ​ចោទ​ពី​ពួកគេ

សកម្មជន​ចលនា​មាតា​ធម្មជាតិ អះអាង​ថា តុលាការ​កំពូល​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​ពួកគេ​រំពឹង​ថា តុលាការ​នឹង​ទម្លាក់​ចោល​នូវ​បទ​ចោទ ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​ក្នុង​ការ​ចូលរួម​កិច្ចការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​បន្ត​ទៀត។ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​ធ្វើការ​ការពារ​បរិស្ថាន រួម​មាន​កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​របស់​ពួកគេ នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា...

តុលាការ​កំពូល​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ឱ្យ​ចូល​សវនាការ​ថ្ងៃទី​២២​កក្កដា

តុលាការ​កំពូល​ក្រុង​ភ្នំពេញ​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់​ឱ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៨​ព្រឹក ទាក់ទង​នឹង​ការ​ប្ដឹង​សាទុក្ខ​របស់​ខ្លួន​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។ តុលាការ​កំពូល​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ កក្កដា ដោយ​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​ដែល​បាន​សម្រេច​ប្ដឹង​សាទុក្ខ​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ឱ្យ​ចូលរួម​សវនាការ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ​តាម​ពេលវេលា​ដែល​បាន​កំណត់។ ក្នុង​ដីកា​នោះ តុលាការ​កំពូល​បាន​បញ្ជាក់​ថា យុវជន​ចលនា​មាតា​ធម្មជាតិ រួម​មាន​លោក ថុន រដ្ឋា...

យុវជន​និង​សកម្មជន​ខក​ចិត្ត​ដែល​អាជ្ញាធរ​ហាម​មិន​ឱ្យ​ជិះ​កង់​រំឭក​ពី​វីរភាព​លោក ឈុត វុទ្ធី

យុវជន​ខ្មែរ​ថាវរៈ និង​សកម្មជន​បរិស្ថាន បង្ហាញ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​ហាមឃាត់​មិន​ឱ្យ​ពួកគាត់​ជិះ​កង់​ដើម្បី​ទាមទារ​យុត្តិធម៌ និង​បង្ហាញ​ពី​ការ​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​កម្ពុជា​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ថ្ងៃ​ខួប ១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​នៅ​កណ្តាល​ព្រៃ​ក្នុង​ខេត្ត​កោះកុង។ ថ្ងៃ​ខួប ១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​សកម្មជន​ព្រៃឈើ​កម្ពុជា លោក ឈុត វុទ្ធី នា​ថ្ងៃ​នេះ យុវជន​ខ្មែរ​ថាវរៈ រួម​ទាំង​សកម្មជន​បរិស្ថាន​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ទាមទារ​យុត្តិធម៌ និង​បង្ហាញ​ថា​ពួកគេ​នៅតែ​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​កម្ពុជា​ដ៏​ល្បីល្បាញ។ ការ​ជិះ​កង់​ពី​វិមាន​ឯករាជ្យ និង​មាន​ការ​ដាក់​ផ្កា​នៅ​ទីនោះ ហើយ​បន្ត​ទៅ​ព្រះអង្គ​ដងទង់ ដោយ​មាន​ការ​កាន់​រូប​ថត​លោក ឈុត វុទ្ធី...

យុវជន​មាតា​ធម្មជាតិ​៣​នាក់​នឹង​ត្រូវ​ដោះលែង​បន្ទាប់​ពី​តុលាការ​កាត់​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​១​ឆ្នាំ​២​ខែ

សាលាឧទ្ធរណ៍​បាន​សម្រេច​ឱ្យ​យុវជន​ជា​សកម្មជន​បរិស្ថាន ៣​រូប អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ព្រៃស ១​ឆ្នាំ ២​ខែ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ និង​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​រយៈពេល ៣​ឆ្នាំ ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មួយ​ចំនួន​ផង​ដែរ។ ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ បន្ទាប់ពី​យុវជន​មាតា​ធម្មជាតិ​ទាំង ៣​នាក់ ក្នុង​នោះ​មាន​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា បាន​ប្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ...

Latest news