40.6 C
Phnom Penh

TAG

រ៉ុង ឈុន

លោក រ៉ុង ឈុន អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ជា​ថ្មី​ទៀត បើ​មិន​បាន​បង់​ប្រាក់​ពិន័យ​តាម​តុលាការ​កំណត់

សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមាន​ចាប់​ឃុំ​ខ្លួន​លោក រ៉ុង ឈុន សាជាថ្មី ប្រសិនបើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ​មិន​ព្រម​បង់​ប្រាក់​ពិន័យ​ទៅ​តាម​ការ​កំណត់​ពី​តុលាការ។ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆាយ ហុង បាន​ចេញ​លិខិត​ជូនដំណឹង​កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៩ កុម្ភៈ នេះ ដោយ​បង្គាប់​ឲ្យ​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ (NPP) បង់​ប្រាក់​ពិន័យ​ចំនួន ២​លាន​រៀល (២០០០០០០​រៀល) តាម​អំណាច​សាលដីកា​តុលាការ​កំពូល...

ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​លទ្ធផល​សមាជ​លើកដំបូង​របស់​គណបក្ស​កម្លាំង​ជាតិ​ជា​ផ្លូវការ​ហើយ

ក្រសួង​មហាផ្ទៃ សម្រេច​ទទួលស្គាល់​លទ្ធផល​សមាជ​លើកដំបូង​របស់​គណបក្ស​កម្លាំង​ជាតិ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ពុធ ទី​២៩ វិច្ឆិកា នេះ ក្នុង​ការ​តែងតាំង​ប្រធាន​បក្ស អនុប្រធាន គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​នាយក លក្ខន្តិកៈ និង​ទិសដៅ​ការងារ​របស់​គណបក្ស​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២៧ និង​ការ​បោះឆ្នោត​ឆ្នាំ​២០២៨ ខាង​មុខ។ ក្រសួង​មហាផ្ទៃ ចេញ​លិខិត​មួយ​ទៅ​កាន់​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ថា ក្រសួង​បាន​ពិនិត្យ និង​សម្រេច​ទទួលស្គាល់​នូវ​លទ្ធផល​សមាជ​របស់​គណបក្ស​នេះ ដែល​បាន​អនុម័ត​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ជា​ផ្លូវការ​ហើយ​ចំពោះ​ការ​ជ្រើសរើស​លោក...

ក្រសួង​មហាផ្ទៃ​ព្រមាន​ថា​បក្ស​កម្លាំង​ជាតិ​អាច​ប្រឈម​នឹង​ការ​ប្តឹង​រំលាយ​ពី​សំណាក់​ពលរដ្ឋ

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ស្នើ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ ដែល​ទើប​បង្កើត​ថ្មី ពិចារណា​ឡើង​វិញ​ចំពោះ​ការ​តែងតាំង​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​នេះ ដើម្បី​ជៀសវាង​ពី​ការ​ប្តឹង​រំលាយ​គណបក្ស​នេះ​ពី​សំណាក់​ពលរដ្ឋ ដោយសារតែ​លោក រ៉ុង ឈុន កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​ច្បាប់​របស់​តុលាការ មិន​ទាន់​មាន​នីតិសម្បទា​គ្រប់គ្រាន់​ធ្វើ​សកម្មភាព​នយោបាយ​នៅឡើយ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល Fresh News ថា ការ​តែងតាំង​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ...

លោក រ៉ុង ឈុន ប្រកាស​ចូលរួម​ធ្វើ​នយោបាយ​ថ្មី​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដោយ​លាលែង​តំណែង​ពី​គណបក្ស​ភ្លើង​ទៀន

លោក រ៉ុង ឈុន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ វិច្ឆិកា នេះ ប្រកាស​លាលែង​តំណែង​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន និង​ពី​សមាជិក​គណបក្ស​នេះ បន្ទាប់ពី​លោក​បាន​ចូលរួម​ជីវភាព​នយោបាយ​អស់​រយៈពេល​ជិត ១​ឆ្នាំ ដោយ​លោក​នឹង​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដើម្បី​កសាង​កម្លាំង​នយោបាយ​អ្នក​ប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​រីក​ធំធាត់​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​ប្រទេស​នា​ពេល​ខាងមុខ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា មូលហេតុ​នៃ​ការ​ចេញពី​គណបក្ស​នេះ គឺ​ដោយសារតែ​គណបក្ស​ភ្លើង​ទៀន មិន​អាច​ចូលរួម​ការ​បោះឆ្នោត​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត​បាន​ទេ ដូច្នេះ​ដើម្បី​បន្ត​ចរន្ត​នយោបាយ...

គណបក្ស​ភ្លើង​ទៀន​ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ជំហរ​នយោបាយ​នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក រ៉ុង ឈុន ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​៩ វិច្ឆិកា ដើម្បី​បញ្ជាក់​ពី​ជំហរ​នយោបាយ​ចុងក្រោយ​របស់​គណបក្ស​ខ្លួន ជុំវិញ​ការ​រាំង​ស្ទះ​ដែល​ក្រសួង​មហាផ្ទៃ មិន​អាច​ចេញ​ឯកសារ​ចុះបញ្ជី​ច្បាប់ដើម​ជា​ថ្មី​ជូន ដើម្បី​ឱ្យ​គណបក្ស​នេះ​អាច​ចូលរួម​សកម្មភាព​នយោបាយ​ដោយ​ស្រប​ច្បាប់។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ លោក រ៉ុង ឈុន ថា គណបក្ស​ភ្លើង​ទៀន​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា នេះ នៅ​ទីស្នាក់ការ​សមាគម​គ្រូបង្រៀន​ឯករាជ្យ វេលា​ម៉ោង ៩​ព្រឹក ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ...

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ខ្លួន​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ជា​ការងារ​អាទិភាព

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ខ្លួន​យក​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ជា​ការងារ​អាទិភាព​បំផុត​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា គឺជា​អាទិភាព​សំខាន់​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ក្នុង​នោះ​ការ​រៀបចំ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ក៏​ជា​ការ​ចូលរួម​ចំណែក​ផ្តល់​យុត្តិធម៌​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ គឺជា​ការ​ផ្តល់​ជម្រើស​បន្ថែម​ដល់​ពលរដ្ឋ ក្នុង​ការ​ដោះស្រាយ​បញ្ហា...

តុលាការ​មិន​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន ចូល​សួរ​សុខទុក្ខ​មន្ត្រី​បក្ស​ភ្លើង​ទៀន​៤​នាក់​ដែល​កំពុង​ជាប់​ឃុំ

សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​របស់​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ដែល​ស្នើសុំ​ចូល​សួរ​សុខទុក្ខ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ចំនួន ៤​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​ពួកគេ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ភស្តុតាង​នានា។ ក្នុង​លិខិត​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក យី សុខវួច ចុះ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៣ ផ្ញើ​ទៅ​កាន់​លោក សំ សុគង់ ឲ្យ​ដឹង​ថា សំណើ​សុំ​ចូល​សួរ​សុខទុក្ខ​ជន​ត្រូវ​ចោទ​ឈ្មោះ លី រី ឈ្មោះ ប៊ុន...

តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា អនុប្រធាន​បក្ស​ភ្លើង​ទៀន

តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដោយ​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ដែល​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ថា​ជា​រឿង​ត្រឹមត្រូវ បើទោះបីជា​លោក​សុំ​តម្កល់​ប្រាក់​ប្រមាណ ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក៏ដោយ។ ប្រធាន​ចៅក្រម​នៃ​ក្រុមប្រឹក្សា​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល លោក សឹង បញ្ញាវុឌ្ឍ នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​តម្កល់​សេចក្ដី​សម្រេច​សាលាឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។ លោក​ចាត់ទុក​ការ​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា នៅ​ក្នុង​ពន្ធនាគារ ដើម្បី​បន្ត​នីតិវិធី​ជា​រឿង​ត្រឹមត្រូវ បើ​ទោះបីជា​លោក​កំពុង​មាន​ជំងឺ​ក៏ដោយ។ លើស​ពី​នេះ​ទៀត...

លោក រ៉ុង ឈុន ថា​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ខេត្ត​ត្បូងឃ្មុំ​ជា​រឿង​អយុត្តិធម៌​បំផុត

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន លើកឡើង​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន នៅ​ខេត្ត​ត្បូងឃ្មុំ ចំនួន ២​រូប ចោទប្រកាន់​ពី​បទ «ញុះញង់» ដោយ​គ្រាន់​សន្ទនា​គ្នា​ជុំវិញ​រឿង​លោក សម រង្ស៊ី មក​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី គឺជា​រឿង​អយុត្តិធម៌​បំផុត។ លោក រ៉ុង ឈុន បាន​លើកឡើង​ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពួកគេ ដោយ​គ្រាន់តែ​សន្ទនា​គ្នា​សោះ បែរជា​ត្រូវ​ចាប់​ខ្លួន និង​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទល្មើស...

គ.ជ.ប មិន​ឱ្យ​លោក រ៉ុង ឈុន ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​នោះ​ទេ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លុប​ឈ្មោះ​លោក រ៉ុង ឈុន និង​ទាមទារ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ដាក់​បេក្ខភាព​ថ្មី​ឈរ​ឈ្មោះ​នៅ​មណ្ឌល​ខេត្ត​កណ្ដាល​ជំនួស​លោក រ៉ុង ឈុន ស្រប​ពេល​បក្ស​នយោបាយ​ដែល​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត គឺ គ.ជ.ប ទទួល​ស្គាល់​ជា​ផ្លូវការ​សរុប ១១​គណបក្ស។ សេចក្ដី​ជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចុះ​ថ្ងៃទី​០៩ ខែ​ឧសភា នេះ ឲ្យ​ដឹង​ថា បក្ស​ភ្លើង​ទៀន​មិនទាន់​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​នៅឡើយ​ទេ​ចំពោះ​ការ​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣។ គ.ជ.ប លើកឡើង​ថា ចំណុច​ខ្វះខាត​ដែល​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បំពេញ​បន្ថែម ក្នុង​នោះ​សេចក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ...

Latest news