31.8 C
Phnom Penh

TAG

លីកាដូ

បំណុល​ពលរដ្ឋ​វ័ណ្ឌក​ក្នុង​ខេត្ត​មួយ អាច​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដោយ​ជំរុញ​ឱ្យ​មាន​ពលកម្ម​កុមារ​និង​បង្ខំ​ចិត្ត​លក់​ដីធ្លី

អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​លីកាដូ បង្ហាញ​ថា ផល​ប៉ះពាល់​នៃ​ការ​ជំពាក់​បំណុល​វ័ណ្ឌក​នៅ​ខេត្ត​កំពង់ស្ពឺ បាន​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ខ្ចី​ប្រាក់​រឹតត្បិត​ក្នុង​ការ​ហូបចុក បង្ក​ឲ្យ​មាន​ពលកម្ម​កុមារ និង​ការ​បង្ខំ​ចិត្ត​លក់​ដីធ្លី។ ការ​រក​ឃើញ និង​ការ​បង្ហាញ​ពី​អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ តាមរយៈ​សេចក្តី​រាយការណ៍​មួយ​ស្តីអំពី​ហានិភ័យ​នៃ​បំណុល «សិក្សា​ស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់​ជំពាក់​បំណុល​ខ្នាត​តូច​នៅ​ខេត្ត​កំពង់ស្ពឺ» ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ សីហា។ នាយិកា​ផ្នែក​ផ្សព្វផ្សាយ​របស់​អង្គការ​លីកាដូ អ្នកស្រី ណាលី ពីឡូក បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​រាយការណ៍​នៃ​ការ​ស្រាវជ្រាវ​នេះ ដោយ​ផ្ដល់​នូវ​ភស្តុតាង​បន្ថែម​ទៀត​ថា ការ​រំលោភ​សិទ្ធិមនុស្ស គឺ​កំពុង​កើត​ឡើង​ជា​ញឹកញាប់ និង​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ក្នុង​វិស័យ​ឥណទាន​ខ្នាត​តូច​នៅ​ប្រទេស​កម្ពុជា។ អ្នកស្រី​បន្ថែម​ថា...

លីកាដូ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​បញ្ឈប់​ការ​ឃុំ​ខ្លួន​ដែល​មិន​ចាំបាច់​លើ​កុមារ​នៅ​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន

អង្គការ​សិទ្ធិមនុស្ស​លីកាដូ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ឃុំ​ខ្លួន​មិន​ចាំបាច់​លើ​កុមារ​នៅ​ក្នុង​ពន្ធនាគារ ដោយ​ចាត់ទុក​ការ​ឃុំ​ខ្លួន​នេះ​ថា​ជា​រំលោភ​សិទ្ធិ​អនីតិជន និង​អត្ថប្រយោជន៍​របស់​កុមារ​យ៉ាង​ខ្លាំង ទាំង​ការ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​ស្រាប់ ឬ​ពន្ធនាគារ​ថ្មី។ ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០១ ខែ​មិថុនា នេះ អង្គការ​សិទ្ធិមនុស្ស​លីកាដូ លើកឡើង​ថា យ៉ាងតិច​ណាស់​មាន​កុមារ ៨២​នាក់​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្តាយ​ដែល​ជាប់​ទោស ហើយ​មាន​ស្ត្រី និង​ក្មេងស្រី ៣០​នាក់​ផ្សេង​ទៀត​កំពុង​តែ​មាន​ផ្ទៃពោះ​នៅ​ក្នុង​ពន្ធនាគារ គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៣ នេះ។ ករណី​នេះ លីកាដូ​ស្នើ​ឲ្យ​ដាក់​ពួកគេ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​ម្តាយ​របស់​ក្មេងៗ និង​ស្ត្រី ឬ​ក្មេងស្រី​ដែល​កំពុង​មាន​ផ្ទៃពោះ​ទាំងនោះ​អាច​ថែរក្សា​ទំនាក់ទំនង​រវាង​ម្តាយ និង​កូន​នៅ​ឯ​ផ្ទះ។ ចំពោះ​ចំនួន​អនីតិជន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ទាំង ១៩​កន្លែង​វិញ...

លីកាដូ​បារម្ភ​ករណី​អាជ្ញាធរ​ប្រើ​ហិង្សា​ចាប់​ពលរដ្ឋ​១៩​នាក់​បន្ទាប់ពី​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សុខ​សំណាង​នៅ​ខេត្ត​ឧត្ដរមានជ័យ

អង្គការ​លីកាដូ លើកឡើង​ថា ពលរដ្ឋ​ចំនួន ១៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​ប្រើ​អំពើ​ហិង្សា និង​ដុត​ផ្ទះសម្បែង​របស់​ពួកគេ​ចោល​ជា​បន្តបន្ទាប់ ក្រោយ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ សុខ សំណាង ស្ថិត​នៅ​ឃុំ​ត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរមានជ័យ។ ក្នុង​សេចក្ដី​ប្រកាស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ថា បច្ចុប្បន្ន​អ្នក​ភូមិ​ចំនួន ៨​នាក់​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​សវនាការ ចំណែក​អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សុខ សំណាង។ ក្នុង​នោះ​បុរស​ចំនួន ៧​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​នគរបាល​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​រះ​កាលពី​ខែ​កញ្ញា...

លីកាដូ​ស្នើ​រដ្ឋាភិបាល​ជា​ថ្មី​ឱ្យ​បិទ​មណ្ឌល​ព្រៃស្ពឺ​ក្រោយ​រក​ឃើញ​អ្នក​ជាប់​ឃុំ​ជាង​១០​នាក់​ស្លាប់

អង្គការ​លីកាដូ (LICADHO) ស្នើ​រដ្ឋាភិបាល​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​បិទ​មណ្ឌល​ព្រៃស្ពឺ ដើម្បី​បញ្ចប់​ស្ថានភាព​អាក្រក់​ដែល​ប្រឈម ក្រោយ​រក​ឃើញ​ថា​អ្នក​ជាប់​ឃុំ​ជាង ១០​នាក់​បាន​ស្លាប់​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំងអស់​នៅ​ក្នុង​មណ្ឌល​នៅ​ចន្លោះ​ខែ​កក្កដា និង​ខែ​សីហា ឆ្នាំ​២០២២។ ការ​ស្នើ​នេះ អង្គការ​លីកាដូ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អង្គការ​លើកលែង​ទោស​អន្តរជាតិ និង​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​លើកឡើង​អំពី​កង្វល់​ជុំវិញ​ការ​រំលោភ​បំពាន និង​ការ​ស្លាប់​ដែល​គួរតែ​អាច​ការពារ​បាន​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ​ជាច្រើន​ដង​ទៅ​កាន់​រដ្ឋាភិបាល។ ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា បើ​តាម​សាក្សី​ដែល​បាន​ឃើញ​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ស្លាប់ កើតឡើង​ក្រោយពី​អ្នក​ជាប់​ឃុំ​ឈឺ​នៅ​ក្នុង​មណ្ឌល ហើយ​មិន​ត្រូវ​បាន​ផ្ដល់​ការ​ព្យាបាល​ឱ្យ​បាន​គ្រប់គ្រាន់។ អង្គការ​លីកាដូ​ថា​សាក្សី​បាន​រៀបរាប់​ប្រាប់​ពី​ស្ថានភាព​អ្នក​ជាប់​ឃុំ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ ត្រូវ​បាន​ទុក​ចោល​នៅ​លើ​ឥដ្ឋ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ជា​កន្លែង​ដែល​ពួកគេ​បាន​ស្លាប់​នៅ​ចំពោះ​មុខ​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត។ សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា សាក្សី​នៅ​ក្នុង​វត្ត​មួយ​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​បូជា​សាកសព​មកពី​មណ្ឌល​ព្រៃស្ពឺ បាន​បញ្ជាក់​ពី​ការ​កើនឡើង​នៃ​ចំនួន​សាកសព​ដែល​មណ្ឌល​ព្រៃស្ពឺ​បញ្ជូន​មក...

ធនាគារ​ជាតិ​កម្ពុជា​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ចាត់​វិធានការ​អ្នក​ផ្តល់​កម្ចី​ខុស​ច្បាប់

ធនាគារ​ជាតិ​នៃ​កម្ពុជា កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធានការ​លើ​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន និង​ផ្តល់​កម្ចី​ខុស​ច្បាប់ ខណៈ​អង្គការ​លីកាដូ​រក​ឃើញ​ថា ការ​ផ្ដល់​ប្រាក់​កម្ចី​តាម​អនឡាញ និង​ការ​ជំរិត​ទារ​ប្រាក់​ខុស​ច្បាប់​កំពុង​ដាក់​សម្ពាធ​លើ​ស្ត្រី​ជា​អ្នក​ខ្ចី​នៅ​កម្ពុជា។ សេចក្តី​ជូនដំណឹង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ការ​ផ្តល់​ឥណទាន​ដោយ​ក្រុមហ៊ុន ឬ​បុគ្គល​ដោយ​គ្មាន​អាជ្ញាប័ណ្ណ គឺជា​សកម្មភាព​ល្មើស​ច្បាប់ ជាពិសេស​ច្បាប់​ស្ដីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។ ធនាគារ​ជាតិ​នៃ​កម្ពុជា អះអាង​ថា បច្ចុប្បន្ន ជន​ខិលខូច​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ដោយ​បើក​ចំហ​ចំពោះ​ការ​ផ្តល់​ឥណទាន​ដល់​ពលរដ្ឋ​តាម​រូបភាព​ផ្សេងៗ​ជាច្រើន ដូចជា​តាម​ប្រព័ន្ធ​អនឡាញ បណ្ដាញ​សង្គម ការ​ផ្សព្វផ្សាយ​តាម​ខិត្តប័ណ្ណ និង​ការ​បិទ​ផ្សាយ​តាម​ទីកន្លែង​សាធារណៈ​ជាដើម។ សេចក្តី​ជូនដំណឹង​ដដែល​បញ្ជាក់​ថា គ្រឹះស្ថាន​ធនាគារ...

លោក ហ៊ុន សែន ថា​កម្ពុជា​កំពុង​ស្ថិត​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ

បុរស​ខ្លាំង​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ ដែល​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ឱ្យ​កាន់តែ​សកម្ម ក្នុង​ការ​ធានា​ថា​កុមារ​មាន​សុវត្ថិភាព​នៅ​គ្រប់​ទីកន្លែង។ លោក ហ៊ុន សែន អះអាង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នក​ដឹកនាំ​ស្ដីពី​ដំណោះស្រាយ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ថា ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ គឺ​ត្រូវតែ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សម្របសម្រួល​ក្នុង​ចំណោម​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ចាត់​វិធានការ​ទាន់​ពេលវេលា និង​តឹងរ៉ឹង​ដាច់ខាត​ចំពោះ​សកម្មភាព​ហិង្សា​គ្រប់​ទម្រង់​ទាំងអស់។ លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​លើ​ការ​ទប់ស្កាត់​រាល់​សកម្មភាព​ហិង្សា​លើ​កុមារ និង​លើក​កម្ពស់​កិច្ច​ការពារ​កុមារ​ផង​ដែរ។ ជាក់ស្តែង...

លីកាដូ​បារម្ភ​ករណី​រដ្ឋាភិបាល​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើងវិញ

អង្គការ​សិទ្ធិមនុស្ស​លីកាដូ បង្ហាញ​ការ​ព្រួយបារម្ភ​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើងវិញ ក្រោយ​ពី​ផ្អាក​ជាង ១០​ឆ្នាំ​មក ថា​នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ត្រូវ​បែកបាក់ និង​មិន​អាច​ជួបជុំ​គ្នា​វិញ​បាន​ដោយសារ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ។ ការ​ព្រួយបារម្ភ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ដោយ​លើកឡើង​ថា ការ​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​ឡើងវិញ​នេះ នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ត្រូវ​បែកបាក់ និង​មិន​អាច​ជួបជុំ​គ្នា​ដោយសារតែ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ និង​មិនទាន់​អាច​ការពារ​ផលប្រយោជន៍​កុមារ​បាន​ល្អ​បំផុត​នោះ​ឡើយ។ ការ​ព្រួយបារម្ភ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី បាន​លើកឡើង​ថា ការ​ស្មុំ​កូន​ពី​កម្ពុជា​យ៉ាងតិច​ចំនួន ៩​នាក់​ដែល​អាច​កើតមាន​ឡើង គឺ​កំពុង​ត្រូវ​បាន​ដំណើរការ​ដោយ​ទីភ្នាក់ងារ​ស្មុំ​កូន​ជនជាតិ​អ៊ីតាលី។ ចាប់តាំង​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១១ កុមារ​កម្ពុជា​ចំនួន ៣៦៩៦​នាក់​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​រាយការណ៍​ថា បាន​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​សម្រាប់​ការ​ស្មុំ​កូន។ យ៉ាងណា កម្មវិធី​ស្មុំ​កូន​អន្តរ​ប្រទេស​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​វិញ​ក្រោយ​ពី​រក​ឃើញ​មាន​ភស្តុតាង​ថា មាន​ការ​ក្លែង​បន្លំ​ឯកសារ...

លីកាដូ៖ ការ​បៀតបៀន​តាម​អ៊ីនធឺណិត​កំពុង​បង្ខំ​ឱ្យ​មនុស្ស​មួយ​ចំនួន​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​រក​ឃើញ​ថា ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុងតែ​បង្ខំ​ឱ្យ​មនុស្ស​មួយ​ចំនួន​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម ដែល​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​យ៉ាង​ធំ​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ។ ការ​រក​ឃើញ​របស់​អង្គការ​លីកាដូ ធ្វើឡើង​តាមរយៈ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ស្ដីពី «បច្ចុប្បន្នភាព​ស្ថានភាព​នៃ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​កម្ពុជា» ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា នេះ។ ក្នុង​របាយការណ៍​នេះ អង្គការ​លីកាដូ បាន​ឱ្យ​និយមន័យ​ចំពោះ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ​ថា ជា​សកម្មភាព​ទាំងឡាយ​ដែល​ស្ដែង​ចេញ ឬ​នាំ​ឱ្យ​មាន​ការ​ប៉ះពាល់ ឬ​រងគ្រោះ​ផ្នែក​រូប​រាងកាយ ផ្លូវចិត្ត ផ្លូវ​ភេទ និង​ផ្នែក​សង្គម ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ទូរស័ព្ទ​ចល័ត និង​ទូរស័ព្ទ​ឆ្លាតវៃ (Smart Phone) ឬ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​បែប​ទូលំទូលាយ​ផ្សេង​ទៀត។ របាយការណ៍​កម្រាស់...

Latest news