37 C
Phnom Penh

TAG

លឹម គានហោ

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​បណ្តាល​ឱ្យ​ទឹក​លិចលង់​ខណ្ឌ​ចំនួន​៥ ក្នុង​រាជធានី​ភ្នំពេញ

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​នៅ​ល្ងាច​ថ្ងៃទី​៣ ខែ​កក្កដា មាន​កម្ពស់​រហូត​ដល់ ១៥៣​មិល្លីម៉ែត្រ ដែល​ជា​កម្ពស់​ទឹកភ្លៀង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ បណ្តាល​ឲ្យ​ទឹក​លិចលង់​នៅ​តំបន់​មួយ​ចំនួន​នៅ​ខណ្ឌ​ចំនួន​៥ ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​រថយន្ត និង​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បាន​លិច​ទឹក​គាំង​ម៉ាស៊ីន​លែង​ដំណើរការ។ រាជធានី​ភ្នំពេញ​ដែល​រង​នូវ​ការ​ជន់​លិច​ពី​ជំនន់​ទឹកភ្លៀង​កាលពី​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៣ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បង្ហោះ​ព្រោងព្រាត​នូវ​ទីតាំង​ស្ទើរតែ​គ្រប់​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ទឹក​ហូរ​កាត់​តាម​ដងផ្លូវ និង​ក្នុង​ផ្ទះ ក្នុង​នោះ​ឡាន និង​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បាន​លិច​ទឹក​បណ្តាល​ឱ្យ​គាំង​ម៉ាស៊ីន​លែង​ដំណើរការ ដូចជា​នៅ​ម្តុំ​មុខ​ព្រះបរមរាជវាំង នៅ​ម្តុំ​ផ្លូវ​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង ម្តុំ​ស្តុប​ផ្សារ​ដេប៉ូ និង​តាម​ទីកន្លែង​ផ្សេងៗ​ជាច្រើន​ទៀត ក្នុង​នោះ​រថយន្ត​ខ្នាត​តូច​ខ្លះ​ត្រូវ​អណ្ដែត​ទៅ​តាម​ទឹក​ហូរ​ផង​ដែរ។ ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អះអាង​កាលពី​ថ្ងៃ​ចន្ទ...

ក្រសួង​ធនធាន​ទឹក​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​នូវ​ឥទ្ធិពល​កូន​ព្យុះ​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អះអាង​ថា កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​កូន​ព្យុះ​ទី​៧ ឈ្មោះ «សេមប៉ាកា» ដែល​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ដែល​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ និង​មាន​ខ្យល់​កន្ត្រាក់​ខ្លាំង​ថែមទៀត​ផង។ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ ស្ដីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ថា​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ កម្ពុជា​នឹង​ទទួលរង​នូវ​សម្ពាធ​ទាប​ដែល​បណ្តាល​មកពី​កូន​ព្យុះ​ទី​៧ ឈ្មោះ «សេមប៉ាកា»...

អនុរដ្ឋលេខាធិការ​ម្នាក់​នៃ​ក្រសួង​ធនធាន​ទឹក​រង​ការ​ចោទ​ថា​កិប​កេង​ថវិកា​ជាតិ​ពី​គម្រោង​ស្ដារ​បឹងបែកក្អម​ស្រុក​មុខកំពូល​រាប់​លាន​ដុល្លារ

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រជាពលរដ្ឋ បាន​អះអាង​ថា គម្រោង​ស្ដារ​បឹងបែកក្អម មាន​ទំហំ​ជាង ៥០​ហិកតារ​ជា​គម្រោង​ថវិកា​របស់​ជាតិ​នៅ​ក្នុង​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ត្រូវ​បាន​មន្ត្រី​ទទួល​ខុសត្រូវ​លើ​ការងារ​ស្ដារ​បឹង​នេះ​លួច​កិប​កេង​ថវិកា​រដ្ឋ​អស់​រាប់​សិប​លាន​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ចែក​គ្នា​ចាយ។ មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ដើម្បី​ស្ដារ​បឹង ហើយ​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ធនធាន​ទឹក លើក​គម្រោង​ចំណាយ​លើ​ពលកម្ម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អត់​មាន​ការងារ​ធ្វើ ឬ​រង​ផល​ប៉ះពាល់​ពី​ជំងឺ Covid-19 អាច​ទៅ​ធ្វើ​ពលកម្ម​ជីក ឬ​កាយ​ដី​ស្ដារ​បឹងបែកក្អម ដើម្បី​រក​កម្រៃ។ ប្រភព​បញ្ជាក់​ថា គម្រោង​សាច់ប្រាក់​ពលកម្ម​ស្ដារ​បឹងបែកក្អម នេះ...

សកម្មជន​បរិស្ថាន៖ ការ​អភិវឌ្ឍ​ដោយ​ចាក់​ដី​និង​ថ្ម​លុប​បឹង​ទន្លេ ផ្ដល់​ប្រយោជន៍​តែ​ក្រុម​អ្នក​មាន​លុយ​និង​មាន​អំណាច

បើ​ទោះបីជា​កន្លងមក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ធ្លាប់​ព្រមាន​ពី​គ្រោះ​មហន្តរាយ​ដោយសារ​ការ​ចាក់​ដី​លុប​បិទ​ផ្លូវទឹក ការរំលោភ​ច្រាំងទន្លេ អូរ ប្រឡាយ និង​បឹង​ធម្មជាតិ​ក្ដី ប៉ុន្តែ​លិខិត​ព្រមាន​ក្រសួង​នេះ​មិន​មាន​ប្រសិទ្ធភាព​ឡើយ។ ជាក់ស្ដែង​នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ឧកញ៉ា​មួយ​កំពុង​ចាក់​ដី​លុប​ចូល​ទន្លេ និង​បឹង ក្រោយ​ពី​លោក ហ៊ុន សែន ផ្ដល់​សិទ្ធិ​ឱ្យ​អភិវឌ្ឍ។ សកម្មជន​បរិស្ថាន​លើកឡើង​ថា ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ចាក់​ដី និង​ថ្ម​លុប​ចូល​បឹង​ទន្លេ​នោះ វា​ផ្ដល់​ប្រយោជន៍​តែ​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច​ប៉ុណ្ណោះ ហើយ​ក៏​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ចរន្ត​ទឹកហូរ និង​បរិស្ថាន រួម​ទាំង​ប្រជាពលរដ្ឋ​ផង​ដែរ។ ការ​លើកឡើង​របស់​សកម្មជន​បរិស្ថាន​នេះ គឺ​បន្ទាប់ពី​លោក...

Latest news