34 C
Phnom Penh

TAG

សហភាពអឺរ៉ុប

សភា​អឺរ៉ុប​នឹង​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ស្ដីពី​កម្ពុជា​ករណី​លោក កឹម សុខា

សភា​អឺរ៉ុប នឹង​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ស្ដីពី​កម្ពុជា ករណី​មេដឹកនាំ​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃទី​១៦ ខែ​មីនា ខាងមុខ​នេះ បន្ទាប់ពី​តុលាការ​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន បាន​កាត់ទោស​ឲ្យ​លោក កឹម សុខា ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ២៧​ឆ្នាំ និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។ បើ​យោង​តាម European Parliament in ASEAN កាលពី​ថ្ងៃទី​១៣ មីនា...

សហភាព​អឺរ៉ុប​និង​អាស៊ាន​ប្ដេជ្ញា​រួម​គ្នា​ប្រឆាំង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

កាលពី​ថ្ងៃ​ពុធ ទី​១៤ ធ្នូ សហភាព​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​អំពី​តម្រូវការ​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ និង​ការ​គោរព​ឯករាជភាព​អំពី​បូរណភាព​ដែនដី​នៃ​ប្រទេស​អ៊ុយក្រែន ដែល​មហាអំណាច​រុស្ស៊ី​កំពុង​លើក​ទ័ព​ឈ្លានពាន។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters ឲ្យ​ដឹង​ថា មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២៧ និង​មេដឹកនាំ​អាស៊ាន​ចំនួន ៩​ប្រទេស ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប ៤៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត ប៉ុន្តែ​មេដឹកនាំ​ប្រទេស​ភូមា ដែល​គ្រប់គ្រង​ដោយ​ពួក​យោធា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​នោះ​ទេ។ មេដឹកនាំ​នៃ​ប្រទេស​ដៃគូ​ទាំង​ពីរ​នៃ​សហភាព​អឺរ៉ុប និង​អាស៊ាន បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត រួម​ទាំង​ពាណិជ្ជកម្ម​អន្តរកាល​នៃ​ការ​ពង្រឹង​វិស័យ​ថាមពល​ស្អាត និង​ឌីជីថល...

លោក ហ៊ុន សែន ថា​អាស៊ាន​និង​អឺរ៉ុប​ត្រូវតែ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធានា​សណ្ដាប់ធ្នាប់​អន្តរជាតិ

មេដឹកនាំ​ខ្មែរ​ដែល​រំលោភ​ច្បាប់ និង​សិទ្ធិមនុស្ស​ផ្តាច់​មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា អាស៊ាន និង​សហភាព​អឺរ៉ុប ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ស្អិតល្មួត ដើម្បី​ធានា​សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​ច្បាប់​ប្រកប​ដោយ​ភាព​ជាក់លាក់ បើក​ចំហ តម្លាភាព និង​ការ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​រំលោភ​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ថា ទាំង​សហគមន៍​អឺរ៉ុប និង​អាស៊ាន...

សមាជិក​សភា​សហភាព​អឺរ៉ុប​១៣​ប្រទេស​អំពាវនាវ​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ប្រើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន

សមាជិក​សភា​សហភាព​អឺរ៉ុប​ជាង ១០​ប្រទេស អំពាវនាវ​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ ប្រើ​ច្បាប់​សហភាព​អឺរ៉ុប (EU Magnitsky Act) ដាក់​ទណ្ឌកម្ម​ដោយ​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​លើ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ សមាជិក​សភា​សហភាព​អឺរ៉ុប​ចំនួន ១៣​ប្រទេស​ដែល​មកពី​ប្រទេស​ហ្វាំងឡង់ អាល្លឺម៉ង់ និង​ប្រទេស​ស៊ុយអែត ជាដើម ចេញ​លិខិត​រួម​គ្នា​មួយ​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប...

សហភាព​អឺរ៉ុប​មិន​ដាក់​អ្នក​សង្កេតការណ៍​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​កម្ពុជា

សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ឧសភា នេះ ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ ខាងមុខ ខណៈ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​កន្លងមក ក៏​មិន​ដាក់​អ្នក​សង្កេតការណ៍​ដែរ។ សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ ទី​២០ ឧសភា នេះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ អឺរ៉ុប​នឹង​មិន​ដាក់​អ្នក​សង្កេតការណ៍​នោះ​ទេ។ សហភាព​អឺរ៉ុប​បញ្ជាក់​ថា ទោះបីជា​អឺរ៉ុប​មិន​ដាក់​អ្នក​សង្កេតការណ៍​ក៏ដោយ ប៉ុន្តែ​អឺរ៉ុប​នឹង​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ ថា​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​ដែរ​ឬ​ទេ ដោយ​ថា​ទាំងអស់​នេះ​វា​ជា​ផ្នែក​សំខាន់​ក្នុង​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ។ មួយ​វិញ​ទៀត សហភាព​អឺរ៉ុប និង​ឯកអគ្គរដ្ឋទូត​នៃ​រដ្ឋ​ជា​សមាជិក ក៏​បាន​ជួប​ជាមួយ​ប្រធាន...

កម្មវិធី Idea Talk៖ តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?

តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?

កម្មវិធី Idea Talk៖​កិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​

​កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១កក្កដា​ឆ្នាំ​២០១៩។​ កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វាគ្មិន​ពិសេសៗ​ដោយ​មាន​ទទូល​សំណួរ​ពី​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​Facebook Live​ទៀត​ផង។​ ប្រធាន​បទ៖​ កិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​។​​ វាគ្មិន៖​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​។ សូម​អរគុណ!​  

កម្មវិធី Idea Talk៖តើពលរដ្ឋយល់យ៉ាងណាសម្រាប់ការបោះឆ្នោតអាណ្ណតិឆ្នាំ២០២២&២០២៣

កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី១ កក្តដាឆ្នាំ ២០១៩។

អ្នក​វិភាគ​ចាត់ទុក​ការ​តែង​តាំង​លោក​យន្ត មីន​ជា​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤​ធ្វើ​ឱ្យ​សីល​ធម៌​និង​គុណ​ធម៌​ខ្មែរ​ធ្លាក់​ចុះ​

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​សម្តែង​ការ​សោក​ ស្តាយ​ជា​ខ្លាំង​ ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​ប្រកាស​ផ្តល់​តំណែង​ធំ​ថ្មី​មួយ​ ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ ដល់​អតីត​ចៅ​ហ្វាយ​ខេត្ត​ព្រះ​សីហនុ​លោក​យន្ត មីន​ដែល​ទើប​នឹង​លាលែង​បាន​ប៉ុន្មាន​ម៉ោង។​

សហ​រដ្ឋ​អាមេរិក​ហៅ​ការ​ផ្តន្ទាទោស​លោក​រ៉ាត់ រត្នមុនី​ជាប់​គុក​២​ឆ្នាំថា ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​​

សហ​រដ្ឋ​អាមេរិក​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​នៅ​កម្ពុជា​នា​ថ្ងៃ​នេះ​ បាន​បង្ហាញ​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់​ទោស​ឱ្យ​ប្រធាន​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា​លោក​រ៉ាត់ រត្នមុនី​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ដោយ​គ្រាន់​តែ​លោក​បាន​ជួយ​នៅ​ក្នុង​ការ​ផលិត​ភាពយន្ត​ឯកសារ​ ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ឲ្យ​បណ្តាញ​សារ​ព័ត៌មាន​Russia Today​(RT)។​

Latest news