31 C
Phnom Penh

TAG

សាយ សំអាល់

លោក សាយ សំអាល់ ថា​បក្ស​កាន់​អំណាច​ជា​បក្ស​មាន​លក្ខណៈ​បើក​ចំហ

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក សាយ សំអាល់ ដែល​អះអាង​ថា​បក្ស​កាន់​អំណាច គឺជា​គណបក្ស​ដែល​មាន​លក្ខណៈ​បើក​ចំហ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ក្នុង​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ប៉ុន្តែ​គណបក្ស​នយោបាយ​គ្មាន​សិទ្ធិ​គំរាមកំហែង​ពលរដ្ឋ ឬ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​ឲ្យ​មក​គាំទ្រ​បក្ស​របស់​ខ្លួន​នោះ​ឡើយ។ លោក...

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថា​បក្ស​កាន់​អំណាច​បាន​ប្រែ​ក្លាយ​កម្ពុជា​ជា​ប្រទេស​ជឿនលឿន

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា ក្រោម​ម្លប់​សន្តិភាព​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ បាន​ប្រែ​ក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​ថ្លុក​ឈាម គំនរ​ឆ្អឹង និង​ការ​បំផ្លិចបំផ្លាញ ទៅ​ជា​ប្រទេស​ជឿនលឿន​ដែល​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់ និង​សកលលោក។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​លើកឡើង​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន ជាមួយ​នឹង​ក្រុមហ៊ុន ស្លេមិនស៍ (Slemenss) ស្ដីពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ ថា បច្ចេកវិទ្យា​ឌីជីថល​កំពុង​ដើរ​តួនាទី​ស្នូល​សម្រាប់​ប្រតិបត្តិការ និង​ទំនាក់ទំនង​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ឲ្យ​មាន​សសរស្ដម្ភ​សម្រាប់​កម្ពុជា​យ៉ាង​សំខាន់ គឺ​ពលរដ្ឋ​ឌីជីថល រដ្ឋាភិបាល​ឌីជីថល...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ស្នើ​ក្រសួង​បរិស្ថាន​បើក​លំហ​សេរីភាព​ចុះ​ល្បាត​ព្រៃឈើ

ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​ជាង ២០​ស្ថាប័ន ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើសុំ​ឱ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​សហគមន៍ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ឡើងវិញ។ ក្រុម​នេះ​ក៏​បាន​ជំរុញ​ឲ្យ​អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង ដែល​សន្យា​ថែរក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០% នៅ​ត្រឹម​ឆ្នាំ​២០៣០ នៅ​ក្នុង​សន្និសីទ​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ប៉ារីស។ ក្នុង​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ដែល​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​លើកឡើង​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​សហគមន៍​មូលដ្ឋាន សមាគម អង្គការ​សង្គម​ស៊ីវិល និង​ការ​រក​ឃើញ​ជាបន្តបន្ទាប់​នូវ​បទល្មើស​ធនធាន​ធម្មជាតិ ក៏ដូចជា​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងមក​នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ទាំងនោះ​បាន​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ដូច​មាន​ចែង​ក្នុង​កម្មវិធី​ព្រៃឈើ​ជាតិ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​កាលពី​ឆ្នាំ​២០១០...

មន្ត្រី​សិទ្ធិមនុស្ស៖ បើ​រដ្ឋាភិបាល​ពិតជា​ចង់​ការពារ​ព្រៃឈើ​មែន ត្រូវតែ​ការពារ​សុវត្ថិភាព​សកម្មជន​ព្រៃឈើ​ឱ្យ​បាន​ល្អ​ប្រសើរ

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​ចង់​ការពារ​ព្រៃឈើ​ឱ្យ​គង់វង្ស​ប្រាកដ​មែន ត្រូវតែ​ការពារ​សុវត្ថិភាព​សកម្មជន​ព្រៃឈើ និង​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ពួកគេ​អាច​ចូល​ព្រៃ ដើម្បី​ការពារ​ព្រៃឈើ​ទាំងនោះ ជាជាង​គំរាមកំហែង និង​ចាប់​ខ្លួន​ពួកគេ​បន្ត​ទៀត ខណៈ​សកម្មជន​ព្រៃឈើ​ត្រូវ​អាជ្ញាធរ​កម្ពុជា​នៅតែ​បន្ត​ចាប់​ខ្លួន​ឥត​ស្រាកស្រាន្ត​សព្វថ្ងៃ​នេះ។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ថា បើ​រដ្ឋាភិបាល​ពិតជា​មាន​ឆន្ទៈ​ថែរក្សា​ព្រៃឈើ​ពី​ការ​កាប់​បំផ្លាញ​មែន មិន​ចាំបាច់​ចំណាយ​ពេលវេលា​យូរ​រហូត​ដល់​ឆ្នាំ​២០៣០ ទេ ព្រោះ​ថា​ព្រៃឈើ​អាច​នឹង​ហិនហោច​កាន់តែ​ខ្លាំង​ថែមទៀត បើ​ផ្អែក​តាម​រូបភាព​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​គួរតែ​ដោះលែង​សកម្មជន​ព្រៃឈើ​នានា ដូចជា​លោក...

ក្រសួង​បរិស្ថាន៖ កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ដើម្បី​ការ​អភិវឌ្ឍ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ការ​លើក​កម្ពស់​ស្ថានភាព​របស់​បុគ្គល និង​ក្រុម​នានា​ឱ្យ​មាន​ការ​ចូលរួម និង​ទទួល​ផល​ពី​សកម្មភាព​នានា​របស់​សង្គម​ដោយ​មិន​រើសអើង។ ប៉ុន្តែ​មហាជន​នៅតែ​មាន​ចម្ងល់​ថា ហេតុ​អ្វី​កម្ពុជា​នៅតែ​មិនព្រម​ចូលរួម​ចុះហត្ថលេខា​ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow នៅ​ពេលនេះ? រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ អះអាង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច តែ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​បម្រែបម្រួល​អាកាសធាតុ តាមរយៈ​ដាក់​ឱ្យ​ដំណើរការ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​ទំហំ​ជាង ៤០០​មេហ្គាវ៉ាត់​ដែល​តំណាង​ឱ្យ ១៥% នៃ​ប្រភព​ថាមពល​របស់​ខ្លួន។ លោក​អះអាង​ថា ក្រៅពី​ចាប់ផ្តើម​ដំណើរការ​ថាមពល​ព្រះអាទិត្យ កម្ពុជា​នឹង​មិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​បន្ថែម​ទៀត​នោះ​ទេ។...

បទល្មើស​កាប់​ទន្ទ្រាន​ព្រៃស្មាច់​យក​ដី​ធ្វើ​កម្មសិទ្ធិ​បន្ត​កើតមាន​នៅ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង

ពលរដ្ឋ​រស់នៅ​ស្រុក​បុទុមសាគរ បាន​អះអាង​ថា ព្រៃស្មាច់ ឬ​ដើមស្មាច់​មាន​ផ្ទៃដី​រាប់​រយ​ហិកតារ​នៅ​ក្នុង​បរិវេណ​តំបន់​ដី​ព្រៃស្មាច់​ដែល​រដ្ឋ​បម្រុង​ទុក ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ត្រូវ​បុគ្គល​ជា​អ្នក​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បាន​ជួល​មនុស្ស​ពី​ខេត្ត​ផ្សេងៗ​ចូល​ទៅ​កាប់​ទន្ទ្រាន ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ឃើញ​មន្ត្រី​ជំនាញ​ពិនិត្យ ឬ​ទប់ស្កាត់​នោះ​ឡើយ។ ក្រុម​អ្នក​ភូមិ​ព្រលាន និង​ភូមិ​តាំកន់ ឃុំ​កណ្ដោល បាន​បញ្ជាក់​ថា អ្នក​នៅ​ពី​ក្រោយ​បទល្មើស​កាប់​រាន​ដី​ព្រៃស្មាច់​ក្នុង​ស្រុក​បុទុមសាគរ ខាងលើ​នេះ គឺ​ភាគច្រើន​ជា​អ្នក​មាន​ទ្រព្យ​ធន និង​ជា​មន្ត្រី​មាន​អំណាច​មកពី​រាជធានី​ភ្នំពេញ។ ពលរដ្ឋ​បន្ត​ថា ជន​ខិលខូច​ទាំងនោះ​បាន​ជួល​មនុស្ស​ពី​ក្រៅ​តំបន់ ឬ​ខេត្ត​ផ្សេងៗ​ឲ្យ​ចូល​ទៅ​កាប់​ដើមស្មាច់​ដែល​រដ្ឋ​បម្រុង​ទុក​នោះ ដើម្បី​រាន​ដី​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល។ ពួកគេ​បន្ត​ថា ការ​កាប់​រាន​ដី​ព្រៃស្មាច់​ខាងលើ​នេះ គឺ​ពួកគេ​ទាំងនោះ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ដែល​អាច​រំលង​ពី​ភ្នែក​ច្រមុះ​របស់​សមត្ថកិច្ច។ អ្នក​ភូមិ​បន្ត​ទៀត​ថា...

លោក សាយ សំអាល់ ថា​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​កោតសរសើរ​ចំពោះ​អភិវឌ្ឍ​រីកចម្រើន​វិស័យ​បរិស្ថាន​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន អះអាង​ថា រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា​ទាក់ទង​នឹង​វិស័យ​បរិស្ថាន ដូចជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការ​អភិរក្ស​ធនធាន​ធម្មជាតិ ជីវចម្រុះ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​សត្វព្រៃ​ឆ្លង​ដែន​ជាដើម។ ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​របស់​អង់គ្លេស ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ដោយ​បាន​ជួប​ពិភាក្សា​ពី​ប្រធានបទ​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​បរិស្ថាន ដូចជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ជាដើម។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​អះអាង​ទៅកាន់​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក...

Latest news